បិទ​សន្និបាត​កសិករ​ទូទាំងប្រទេស: រដ្ឋមន្ត្រី​កសិកម្ម​អះអាង​ពី​ការ​សល់​ស្រូវ

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 283

លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ បាន​អះអាងថា​រយៈពេល១ឆ្នាំ​កន្លងទៅនេះ បើ​គិតពី​តុល្យភាព​ស្បៀង​យើង​សល់​អង្ករ​ចំនួន​ជាង២,០៩លាន​តោន​ហើយ​បើ​គិត​ស្រូវ​ស្មើនឹង​ជាង៣,២៧លាន​តោន លើសពី​ឆ្នាំមុន​ប្រមាណ​ជា០,១៣៣លាន​តោន​ស្រូវ។

មាន​ប្រសា​ស​ន៏​នាឱកាស​បិទ​សន្និបាត​ក​សិ​ករ​ទូទាំងប្រទេស លើក​ទី១កាលពី​រសៀល​ថ្ងៃទី១១ខែកុម្ភៈ នៅ​ទីស្តីការ​ក្រសួងកសិកម្ម ​លោក ច័ន្ទ សារុន បានឱ្យដឹងថា ​នាពេល១ឆ្នាំ​កន្លងមកនេះ​ក្រោម​ការខិតខំ​ប្រឹងប្រែងរ​បស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ដោយមាន​ការចូលរួម​យ៉ាងសកម្ម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​អាជ្ញាធរ​មូល​ដ្ឋា​ជាពិសេស​បងប្អូន​កសិក​រ​ក្រោម​ការតម្រង់ទិស និង​ណែនាំ​របស់​រាជរដ្ឋាភិបាល​បានធ្វើឱ្យ ផលិតផល​កសិកម្មរ​បស់​យើង​មានការ​កើនឡើង​ជា​លំដាប់។ លោក​បន្តថា​យោងតាម​ការវាយតម្លៃ​បណ្តោះអាសន្ន​ឃើញថា ពិតមែនតែ​បាន​ជួបប្រទះ​នូវ​វិបត្តិ​ហិរញ្ញវត្ថុ​ជា​សកល​គ្រោះទឹកជំនន់ ភាពរាំងស្ងួត​នៅ​ខេត្ត និង​តាម​តំបន់​មួយចំនួន​ក៏ដោយ​ក៏​ស្ថានភាព​រួម​នៅ​កម្រិត​ទូទាំងប្រទេស​មាន​លក្ខណៈ​ល្អប្រសើរ។

លោក​បាន​បន្តថា​យើង​បានធ្វើ​ការដាំដុះ​ដំណាំ​ស្រូវ​មាន​ចំនួន​ជាង២,៦៩លាន​ហិត​តា ដែល​ក្នុងនោះ​ស្រូវវស្សា​មាន​ចំនួន​ជាង២,៣៣លាន​ហិត​តា ដែលមាន​ទិន្នផល​ជា​មធ្យម២,៥៧តោន​ក្នុង​ហិកតា ដោយ​ទទួលបាន​បរិមាណ​សរុប​ប្រមាណ៥,៩៩លាន​តោន និង​ស្រូវប្រាំង​ចំនួន៥៨,៩៥៦ហិកតា ដែលមាន​ទិន្នផល​ជា​មធ្យម​ចំនួន៤,០១តោន​ក្នុង១ហិកតា និង​ទទួលបាន​បរិមាណ​ផល​សរុប​ចំនួន១.០៣៨.៤១៣តោន។

លោក​បាន​បន្ថែមថា ជារួម​យើង​ទទួលបាន​បរិមាណ​ផល​ស្រូវ​ចំនួន​ជាង៧,០៣៧លាន​តោន​ហើយ ​បើ​យើង​គិត​តុល្យភាព​ស្បៀង​យើង​សល់​អង្ករ​ចំនួន​ជាង២,០៩លាន​តោន គិត​ជា​ស្រូវ​ស្មើនឹង​ជាង៣,២៧លាន​តោន លើសពី​ឆ្នាំមុន​ប្រមាណ០,១៣៣លាន​តោន​ស្រូវ។ ចំពោះ​ការដាំដុះ​ដំណាំ​រួមផ្សំ​និង​ដំណាំ​ឧស្សាហកម្ម​គឹ មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន​ដោយសារ​តម្រូវការ និង​តម្លៃនៅលើទីផ្សារ​មានការ​កើនឡើង​ដូចជា ផលិតផល​កៅស៊ូ ស្វាយចន្ទី ដំឡូង​មី ពោតក្រហម​សណ្តែកសៀង​ជាដើម។

លោក​រដ្ឋមន្ត្រី​បាន​អោយដឹងទៀតថា ដោយឡែក​ចំពោះ​ការចិញ្ចឹម​សត្វ​ក៏មាន​ការកើនឡើង​ជា​លំដាប់​ផងដែរ​ដូចជា ការចិញ្ចឹម​គោ ជ្រូក មាន់ ទា ជាដើម។ រីឯ​សកម្មភាព​វារីវប្បកម្ម​វិញ​ក៏មាន​ការកើនឡើង​គួរឱ្យ​មានការ​កត់សម្គាល់​ផងដែរ ដែល​រួមមាន​ការចិញ្ចឹម​ត្រី​ក្នុង​ស្រះ ក្នុង​ស្រែ ការចិញ្ចឹម​ត្រី​អណ្តែង​ក្នុង​ថង់​ប្លា​ស្ទិ​ច..។ល។ លោក​បាន​បញ្ជាក់ថា​លទ្ធផល​ដ៏​ល្អប្រសើរ​នេះ គឺ​បានមកពី​ការខិតខំ​ប្រឹងប្រែង​មិន​ខ្លាច​នឿយហត់​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ក្រោម​ការយកចិត្តទុកដាក់​ណែនាំ​តម្រង់ទិស​របស់​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ និង​ការអនុវត្ត​យ៉ាងសកម្ម​របស់​ប្រជាកសិករ​នៅតាម​មូលដ្ឋាន។

នៅក្នុង​សន្និបាត​នោះ មានការ​ប្រ​គួ​ត​ប្រជែង​ដណ្ដើមយក​ជ័យលាភី​លើ​ប្រធានបទ​ចំនួន៥ដោយ​ចុងបញ្ចប់​មាន​កសិករ​ចំនួន២៥រូប​ជាប់​ជ័យលាភី។

លោក​រដ្ឋមន្ត្រី​បានលើកឡើង​ចំពោះមុខ​កសិករ​ថា ដើម្បីអោយ​វិស័យ​កសិកម្ម​រីកចំរើន​ធំធាត់​ក្នុង​ល្បឿន​លឿន​ចាំបាច់​ត្រូវ មាន​កំលាំងចលករ ដើម្បី​ជួយ​រុញច្រាន​លើក​ជ្រោង​អោយ​សំរេច​បេស​សក​កម្ម​ឈ្ពោះ​ទៅរក​ទិសដៅ និង​ទស្សនៈវិស័យ​ដែល​យើង​ចង់បាន។ លោក​អាច​និយាយបានថា​កសិក​រ គឺជា​កោសិការ​ដែល​ដើរតួរ​ជា​កាតា​លិ​ករ​ប្រកបដោយ​ថាមពល​សំរាប់​ជំរុញ​កំលាំងចលករ​ក្នុងការ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម។ ដូច្នេះ​កាតព្វកិច្ច​របស់​យើងទាំងអស់គ្នា​នៅពេលនេះ​គឹ​ប្រមែប្រមូល​ជើងឯក​ផ្នែក​កសិកម្ម​ដែលមាន​បច្ចេកទេស​ជំនាញ និង​ទេពកោសល្យ​ចំណាន​នៅក្នុង​វិស័យនីមួយៗមាន​ផ្នែក​ដាំ​ដុះ​ដំណាំ​ស្រូវ ការចិញ្ចឹម​សត្វ ការ​ច​ញ្ចឹ​ម​ត្រី ការកែច្នៃ​គ្រឿងយន្ដ ឧ​បករ​ណ៏​កសិកម្ម​ដើម្បី​ផ្គុំ​កម្លាំង​ជំរុញ​ការអភិវឌ្ឍ​ន៏​កសិកម្ម​ឱ្យ​ឈានដល់​គោលដៅ​ឆាប់រហ័ស។ ទាំងអស់នេះ គឺ​បង្ហាញ​ពី​ស្នាដៃ​ពិត​របស់​កសិករ ដែល​គណៈកម្មការ​បាន​ធ្វើការ​ចម្រាញ់​ជាច្រើនលើក​ច្រើនសា​ចុះ​ពិនិត្យ​ជាក់ស្ដែង​ដល់​មូលដ្ឋាន​ផលិត និង​វាយតម្លៃ​រកឃើញ​កសិក​រ​ឆ្នើម​ទាំង២៥រូប ទៅតាម​លក្ខណៈវិនិច្ឆ័យ​ចាំបាច់​ដែល​បាន​រៀបចំឡើង​តាម​ប្រធានបទនីមួយៗ ។

ជាមួយគ្នា​នោះ​លោក​បានផ្ដល់​អនុសា​ស​ន៏ ដល់​អង្គភាព​ពាក់ព័ន្ធ​ត្រូវ​កត់ត្រា​រាល់​ការអនុវត្ត​ន៏ល្អៗទុកជា​ឯកសារ​ឬ​ធ្វើ​ករណី​សិក្សា ដើម្បី​ពិនិត្យ​កែលម្អ​បន្ថែម​ឱ្យក្លាយ​ទៅជា​ឯកសារ​បច្ចេកទេស​សម្រាប់​ប្រើប្រាស់​ជា​គោល​ការ​ណ៏ និង​ឧ​បករ​ណ៏​អភិវឌ្ឍ​ន៏​កសិកម្ម​ដើម្បី​ផ្សព្វផ្សាយ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​រួមទាំង​អង្គភាព​បណ្ដុះបណ្ដាល​ស្រាវជ្រាវ​ផ្សព្វផ្សាយ និង​ជាពិសេស​ដល់​កសិករ​នៅ​ភូមិដ្ឋាន​ទុកជា​ក្បួនតម្រា​សម្រាប់​អនុវត្ត​ជាក់ស្ដែង និង​ដក​ពិសោធ​ន៏​តាម​បំណងប្រាថ្នារៀងៗខ្លួន​កុំឱ្យ​រលាយ​សាបសូន្យ​ទៅវិញ។ លោក​ក៏បាន​ផ្ដាំផ្ញើ​ដល់​កសិករ​ទាំងអស់​ឱ្យ​បន្ដ​ខិតខំ​ប្រឹងប្រែង​ស្វែងរក​ចំណេះវិជ្ជា​ព្រោះ“វិជ្ជា​ជា​ទ្រព្យ” និង​ពង្រីក​ការអនុវត្ត​ន៏​បន្ថែមទៀត​ដើម្បី​ដុសខាត់​ឱ្យ​កាន់តែ​មុត​ស្រួច​សំដៅ​បង្កើន​ផលិតភាព និង​ផលិតផល​កសិកម្ម​ក្នុងទិសដៅ​លើកកម្ពស់​សន្តិសុខ​ស្បៀង និង​លើកតម្កើង​ជីវភាព​គ្រួសារ​ក៏ដូចជា​ការចូលរួមចំណែក​អភិវឌ្ឍ​ន៏​សេដ្ឋកិច្ចជាតិ​ឱ្យមាន​កំណើន​ខ្ពស់ ក្នុង​គោលដៅ​ជឿជាក់​លើ​ខ្លួនឯង​ពោល​គេ​ធ្វើ​អ្វី​កើត​យើង​ក៏​ធ្វើ​បានដែរ​ឱ្យតែ​មានចិត្ត​អំណត់អ្វីៗសម្រេចបាន៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានដឹកនាំចុះពិនិត្យមើលស្ថានភាព នៃការចិញ្ចឹមត្រីប្រា និងត្រីឆ្តោ និងចុះពិនិត្យប្រមូលផលត្រីនៅគន្លងដាយត្រី ជួរលេខ១៣
នៅព្រឹកថ្ងៃសៅរិ៍ ១១កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យ Mr. TAMURA Tsutomu ជានាយកចាត់ការទូទៅក្រុមហ៊ុន NIPPON KOEI ដើម្បីជួបសម្តែងកាគួរសម និងពិភាក្សាអំពីផលិតកម្មសូត្រ និងការចិញ្ចឹមដង្កូវនា...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធី “អបអរសាទរក្រុមហ៊ុនសហករណ៍សរីរាង្គខ្មែរដែលបានទទួលពានរង្វាន់អាស៊ាន ភាពជាអ្នកដឹកនាំលើការអភិវឌ្ឍជនបទ និងលុបបំបា...
នៅរសៀលថ្ងៃព្រហស្បតិ៍ ៩កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥...
នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៧កើត ខែមិគសិរ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាផ្សព្វផ្សាយស្តីពី "ការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សក្នុងវិស័យកសិ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម នាព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល និងសហការី បានធ្វើដំណើរដោយទូកម៉ាស៊ីនមកកាន់ស្នាក់ការអធិកា...
ចេញពីបណ្តុំកសិករដាំបន្លែ ឯកឧត្តមរដ្ឋមន្រ្តី អមដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយសហការី បានអញ្ជើញចុះមកពិនិត្យដំណាំបន្លែរបស់កសិករនៅសង្កាត់សំបូរមាស ក្រុងកំពង់ចាម
នៅរសៀលថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន អមដំណើរដោយសហការី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបប្រតិភូអញ្ជើញមកពីរាជបណ្ឌិតសភាវិទ្យាសាស្រ្តកសិកម្មនៃសាធារណ:រដ្ឋប្រជាមានិតចិនដឹកនាំដោយលោកជំទាវ Wang Chunxia សាកលវិទ្យាធិការរងសាលាក្រោយឧត្តមនៃរាជ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃសុក្រ ៣កើត ខែមិគសិរ...
ពិធីចែកទោចក្រយានយន្ត កុំព្យូទ័រ និងសម្ភារការិយាល័យជូនភ្នាក់ងារផ្សព្វផ្សាយ និងអង្គភាពអនុវត្តកម្មវិធីស្តីពី "ការផ្សព្វ ផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារ ជាមួយឯកឧត្តម Kim Hyeon-Soo រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្បៀងអាហារ និងអភិវឌ្ឍន៍ជនបទនៃសាធារណៈរដ្ឋកូរ៉េ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ...
នៅសណ្ឋាគារ Grand Haeundea នៅទីក្រុងប៊ូសាន នារសៀលថ្ងៃច័ន្ទ ១៤រោច ខែកក្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ ស្ថិតនៅក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ដើម្បីប្រគល់ម៉ាស៊ីន
នៅព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានបន្តធ្វើដំណើរទៅជួបសហគមន៍អភិវឌ្ឍន៍កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញធ្វើដំណើរមកពិនិត្យស្រែរបស់កសិករដែលខ្វះទឹក
បន្ទាប់ពីកម្មវិធីសនិសីទ្ធវិទ្យាសាស្រ្តនៅវិទ្យស្ថានជាតិកសិកម្មកំពង់ចាម...
ពិធីសន្និសីទវិទ្យាសាស្រ្តថ្នាក់ជាតិលើកទី៦ ស្តីពីកសិកម្ម និងអភិវឌ្ឍន៍ជនបទ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅវិទ្យាស្ថានជាតិកសិកម្មកំពង់ចាម នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំកុរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល និងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
នៅបរិវេណវត្តបទុមវតីរាជវរារាម រាជធានីភ្នំពេញ នារសៀល ថ្ងៃព្រហស្បតិ៍ ១០រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចុះហត្ថលេខាលើឯកសារអនុស្សរណៈនៃការ យោគយល់គ្នាស្តីពី "ការជំរុញការងារស្រាវជ្រាវ និងការប្រើប្រាស់គ្រឿងយន្តកសិកម្ម និងបច្ចេក វិទ្យ...
នៅសណ្ឋាគារ The Gread Duke នាព្រឹកថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...