ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន បានដឹកនាំក្រុមការងារបច្ចេកទេសនៃរដ្ឋបាលជលផល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ (Deputy Director General of Directorate-General for Health and Food Safety, DG SANTE)

ចេញ​ផ្សាយ​ ០៨ តុលា ២០២២ 3543

នៅវេលាម៉ោង ១៤:៤៥ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី បានដឹកនាំក្រុមការងារបច្ចេកទេសនៃរដ្ឋបាលជលផល ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Claire BURY អគ្គនាយករងនៃអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ (Deputy Director General of Directorate-General for Health and Food Safety, DG SANTE)។ ជំនួបពិភាក្សាបានផ្តោតជាសំខាន់ទៅលើ ÷ ១- ពិនិត្យរួមគ្នាទៅលើវឌ្ឍនភាពនៃគម្រោង CAPFish អនុលោមទៅតាមប្រព័ន្ធសុវត្ថិភាពចំណីអាហាររបស់សហភាពអឺរ៉ុប។ ២- ស្នើសុំធ្វើសវនកម្មបឋម នៅឆ្នាំ២០២៣ និងសវនកម្មពេញលេញនៅឆ្នាំ២០២៤ សម្រាប់ការចុះបញ្ជីកម្ពុជាជាប្រទេសមានសិទ្ធិនាំចេញផលិតផលជលផលទៅកាន់សហភាពអឺរ៉ុប និង៣- ពង្រឹងកិច្ចសហប្រតិបត្តិការលើការអនុវត្តកម្មវិធីស្តីពី "កម្មវិធីជាតិតាមដានសំណល់បសុឱសថ និងសារធាតុគីមីក្នុងវារីវប្បកម្ម, National Residue Monitoring Program"។ ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:កម្មការអគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ និងដៃគូពាក់ព័ន្ធ ដែលមានអង្គការ UNIDO, FAO និងEU ដែលបានជួយឧបត្ថម្ភគាំទ្រទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ធ្វើការបណ្តុះបណ្តុះបច្ចេកទេសដល់មន្រ្តីជំនាញជលផល វិស័យឯកជន និងវារីវប្បករ ក្នុងទិសដៅបង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រី ការកែឆ្នៃ ឆ្លើយតបតាមតម្រូវការទីផ្សារក្នុងស្រុក និងមានលទ្ធភាពធ្វើការនាំចេញមកកាន់ទីផ្សារអន្តរជាតិ ពិសេសទីផ្សារសហភាពអឺរ៉ុប។ ក្នុងនោះកម្មវិធីស្តីពី "កម្មវិធីជាតិតាមដានសំណល់បសុឱសថ និងសារ ធាតុគីមីក្នុងវិស័យវារីវប្បកម្មកម្ពុជា" ឧបត្ថម្ភ គាំទ្រដោយសហភាពអឺរ៉ុប ដែលបាននិងកំពុងអនុវត្តដោយរដ្ឋបាលជលផលកម្ពុជា។ នៅត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ដ្រីក៏បានរាយការណ៍ជូនលោកជំទាវបានជ្រាបដោសង្ខេបផងដែរអំពីវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនេះ។ ជាក់ស្តែង ដោយទទួលបានការគាំទ្រពីអង្គការ UNIDO ប្រចាំកម្ពុជា និងបទពិសោធន៍ដ៏មានតម្លៃពីគម្រោង CAPFish DG SANTE បានទទួលស្គាល់រដ្ឋបាលជលផលកម្ពុជាថា ជាអាជ្ញាធរមាន សមត្ថកិច្ច (Competent Authority- CA) ក្នុងការបង្កើតប្រព័ន្ធគ្រប់គ្រង និងត្រួតពិនិត្យសុវត្ថិភាពចំណី អាហារលើផលផលិតផលជលផល ដែលវិស័យឯកជនជាអ្នកប្រតិបត្តិលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពអាហារ។ គម្រោង CAPFish នេះក៏បានជួយដល់រដ្ឋបាលជល ផលមានលទ្ធភាពបំពេញបានរាល់លក្ខខណ្ឌតម្រូវសុវត្ថិភាពចំណីអាហាររបស់អគ្គរដ្ឋបាលគយចិន ដើម្បីនាំចេញផលិតផលត្រីប្រាកម្ពុជាទៅកាន់ទីផ្សារចិននាពេលអនាគតឆាប់ៗនេះ។ តាមរយ:បទពិសោធន៍នេះ រដ្ឋបាលជលផលកម្ពុជាសង្ឃឹមថានាពេលអនាគត ផលិតផលត្រីកម្ពុជាមានលទ្ធភាពនាំចូលមកទីផ្សារសហភាពអឺរ៉ុប។ ទោះបីជាយ៉ាងណា ភាគីទាំងពីរបានឯកភាពថានឹងបន្តពង្រឹងកិច្ចសហការលើការអនុវត្តបច្ចេកទេស និងជាពិសេសបំពេញឲ្យខាង តែបាននូវលក្ខខណ្ឌតម្រូវរបស់អគ្គនាយកដ្ឋានសុខភាព និងសុវត្ថិភាពចំណីអាហារ របស់សហភាពអឺរ៉ុប។ លោកជំទាវក៏បានជូនយោបល់ឲ្យភាគីកម្ពុជាត្រូវតែពន្លឿងដំណើរការនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីជលផលឲ្យបានឆាប់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...