ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ

ចេញ​ផ្សាយ​ ២២ មិថុនា ២០២០ 2492

កម្មវិធីទី២-
អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ។ តាមផ្លូវមកកាន់សហគមន៍នេសាទ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញចូលសួរសុខទុក្ខនាយទាហាន និងពលទាហាននៅបញ្ជាការកងការពារកោះលេខ ដែលប្រចាំការលើកោះ។ ជួបសំណេះសំណាលជាមួយបងប្អូននាយទាហាន និងពលទាហាន លោកឧត្តមនាវាត្រី ជា ស៊ីធុនឡាយ មេបញ្ជាការកងការពារកោះកុងក្រៅលេខ បានរាយការណ៍ដោយសង្ខេបអំពីស្ថានភាពភូមិសាស្រ្តវិសាលភាពកោះកុងក្រៅ តួនាទី និងភារកិច្ចរបស់បញ្ជាការ សន្តិសុខ សណ្តាប់ធ្នាប់ ជីវភាព សុខភាព និងធនធានធម្មជាតិ។ល។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តម លី យ៉ុងផាត់ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជូនពរឱ្យនាយ ទាហាន និងពលទាហានដែលប្រចាំការលើកោះកុងក្រៅនេះមានសុខភាពល្អ និងទទួលបានជ័យជំនះគ្រប់ភារកិច្ចក្នុងការការពារសុខសន្តិភាព និងបូរណភាពដឹកដី។ ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមសមាជិកព្រឹទ្ធសភា អាជ្ញាធរដែនដី ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរយុទ្ធជន និងវីរយុទ្ធនារីដែលបានលះបង់កំលាំងកាយចិត្ត សេចក្តីសុខទុក្ខផ្ទាល់ខ្លួនដើម្បីបុព្វហេតុជាតិ និងប្រជាជន សូមគោរព និងដឹងគុណចំពោះវីរភាពដ៏ថ្លៃថ្លានេះ។ ជាការលើកទឹកចិត្ត និងជួយសម្រាលបញ្ហាជីវភាពប្រចាំថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រីបានឧបត្ថម្ភថវិកាចំនួន ៥លានរៀលផងដែរ។

បន្តដំណើរតាមទូកម៉ាស៊ីន មកដល់សហគមន៍នេសាទព្រែកខ្សាច់ ឯកឧត្តមរដ្ឋមន្ត្រី ជួបសំណេះ សំណាលជាមួយលោក រៀម រុំ មេឃុំព្រែកខ្សាច់អំពីសកម្មភាពទូទៅទាក់ទងការអភិវឌ្ឍ ការដឹក នាំ ការគ្រប់គ្រងសហគមន៍ ការនេសាទ ទីផ្សារប្រមូលផលនេសាទ និងជាពិសេសចំណូលគ្រួសារ។ លោកមេឃុំ បានឱ្យដឹងថាជាមធ្យមក្នុង១ថ្ងៃសមាជិកសហគមន៍អាចរកចំណូលបានពី១០-២០ម៉ឺនរៀលក្នុងមួយគ្រួសារ ពីការនេសាទ។ ក្រៅពីការនេសាទ ពួកគាត់ទទួលបានការងារធ្វើពីក្រុម ហ៊ុន SEZ ក្នុងចំការស្វាយ និងទុរេន ដោយឡែកស្វាមីបម្រើការនៅក្នុងគម្រោងអភិវឌ្ឍនេះផ្ទាល់ ជាអ្នកបើកបរ និងកម្មករកំពង់ផែ។ គម្រោងបានជួយកសាង សាលារៀន សាលាឃុំ ផ្លូវថ្នល់ ផ្ទះលោកគ្រូ-អ្នកគ្រូ ផ្ទះកម្មករ។ ក្រៅពីនេះ គម្រោងកំពុងកសាងកំពង់ផែទឹកជ្រៅសម្រាប់បម្រើឱ្យវិស័យពាណិជ្ជកម្មសមុទ្រ។ តាមរបាយការណ៍របស់រដ្ឋបាលជលផលបានឱ្យដឹងថា នៅក្នុងដែន នេសាទរបស់សហគមន៍មានតំបន់ផ្កាថ្មដ៏ល្អ ស្អាត និងសារាយសមុទ្រ និងជាតំបន់ជម្រកពង កូនត្រីកាម៉ុង។ ឯកឧត្តមរដ្ឋមន្ត្រីសូមចូលរួមអបអរសាទរនូវរាល់សមិទ្ធផលដែលសហគមន៍សម្រេចបាន និងបានជំរុញ គាំទ្រសហគមន៍បន្តចូលរួមការពារ ថែរក្សា និងអភិរក្សធនធានសមុទ្រដែលជាប្រភពចំណូលយ៉ាងរឹងមាំ និងនិរន្តរភាពទាំងសេដ្ឋកិច្ច សង្គម និងទេសចរណ៍។ ចំពោះ រដ្ឋបាលជលផលចាត់វិធានការការពារតំបន់អភិរក្សផ្កាថ្ម និងសារាយសមុទ្រឱ្យបានគង់វង្ស។

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...