ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)

ចេញ​ផ្សាយ​ ៣០ សីហា ២០២២ 1912

នៅវេលាម៉ោង ១០:៣០ ថ្ងៃចន្ទ ៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវ នឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការអន្តរជាតិ (Jerusalem International Cooparetion Center, ICC) នៃរដ្ឋអ៊ីស្រាអែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតកម្ពុជាចំនួន ២០០នាក់ដែលបានបញ្ចប់ វគ្គបណ្តុះបណ្តាលបច្ចេកទេសកសិកម្មរយ:ពេល ១១ខែ នៅរដ្ឋអ៊ីស្រាអែល (ឆ្នាំសិក្សា២០២១ -២០២២)។ ក្នុងពិធីក៏មានការអញ្ជើញចូលរួមពីលោកជំទាវឧបនាយករដ្ឋមន្រ្តីអ៊ូហ្គាន់ដា និងរដ្ឋមន្រ្តីក្រសួងកសិកម្មមកពីបណ្តាប្រទេសក្នុងទ្វីបអាហ្វ្រិកមួយចំនួនទៀត។ ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងចូលរួមអបអរសាទរ ក្នុងទឹកចិត្តរំភើបសប្បាយរីករាយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត មកជូនក្មួយៗទាំង ២០០នាក់ ដែលបានទទួលជ័យលាភីដ៏ត្រចះ ត្រចង់ ដែលនេះគឺជាមោទនភាពសម្រាប់ជីវិត គ្រួសារ និងសង្គមជាតិនាពេលនេះ។ ថ្លែងសន្ទរកថាទៅកាន់អង្គពិធី ឯកឧត្តមរដ្ឋមន្ដ្រិបានថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅជូនចំពោះក្រុម ហ៊ុន AgroStudies (Agriculture Capacity Building) ដែល​បាន​ផ្តល់​កិច្ចសហប្រតិបត្តិការបានយ៉ាងល្អជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជាក្នុងការអភិវឌ្ឍធនធានមនុស្សតាមរយ:ទទួលយកនិស្សិតកម្ពុជាឆ្នាំទី៣ មកពីតាមបណ្តាសាកលវិទ្យាល័យ និងវិទ្យាស្ថានជាតិកសិកម្មនៅទូទាំងប្រទេសមកហាត់ការនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាននៅទូទាំងរដ្ឋអ៊ីស្រា អែល។ ឯកឧត្តមរដ្ឋមន្ដ្រីបានវាយតម្លៃខ្ពស់លើសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគីនេះសម្រេចបានក្នុងរយ:ពេលកន្លងមក ហើយសង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះនឹងត្រូវបានពង្រឹង និងពង្រីកឲ្យកាន់តែល្អប្រសើរ និងឈានឡើងជាលំដាប់។ ស្ថិតក្នុងបរិយាកាសយ៉ាងឱឡារិក អធិអធមនាពេលនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានបង្ហាញទឹកចិត្តសប្បាយរីករាយ និងចូលរួមអបអរសាទរដល់និស្សិតកម្ពុជាដែលបានបញ្ចប់ការសិក្សាប្រកប ដោយជោគជ័យ។ ឯកឧត្តមរដ្ឋមន្ដ្រីបញ្ជាក់ច្បាស់ថាភាពជោគជ័យរបស់ក្មួយៗ គឺបានមកពីការឆក់យកឱកាសដ៏ប្រសើរធ្វើការអភិវឌ្ឍសមត្ថភាពខ្លួនតាមរយ:ការសិក្សារៀនសូត្រ ក្រេបជញ្ជក់នូវរាល់ទ្រឹស្តី និងអនុវត្តជាក់ស្តែងនៅក្នុងមន្ទីរពិសោធន៍ រោងចក្រកែច្នៃ ចម្ការបន្លែ ផ្លែឈើ ពូជដំណាំ ថ្នាលពិសោធន៍ កសិដ្ឋានគោទឹកដោះ និងផ្កា ដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបៗរបស់រដ្ឋអ៊ីស្រាអែលក្នុងរយ:ពេល ១១ខែកន្លងមក។ ពិតណាស់លទ្ធផលរបស់ក្មួយៗនាថ្ងៃនេះ បើគ្មានការអំណត់ អត់ធន់ព្យាយាម តស៊ូរៀនសូត្រ និងស្រាវជ្រាវបន្ថែមដើម្បីអភិវឌ្ឍខ្លួនឯងឲ្យក្លាយជានិស្សិតមានសក្តានុពលក្មួយៗក៏គ្មានថ្ងៃនេះដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តថា ចំណេះដឹង និងបទពិសោធន៍ល្អៗរបស់ក្មួយៗ គឺជាធនធានដ៏មានតម្លៃសម្រាប់កសាង និងអភិវឌ្ឍប្រទេស ជាតិ និងជាពិសេសសម្រាប់កសាងជោគវាសនា និងអនាគតដ៏ភ្លឺស្វាងរបស់គ្រូសារ និងខ្លួនឯងផ្ទាល់។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យនិស្សិតគ្រប់រូបត្រូវនាំយកចំណេះដឹង និងបទពិសោធន៍ល្អៗ ត្រឡប់ទៅកាន់មាតុភូមិយើងវិញ ដើម្បីនាំគ្នាចូលរួមទាំងកាយ ចិត្ត និងចំណេះដឹងបច្ចេកទេសកសិកម្មល្អៗទៅកសាង និងអភិវឌ្ឍប្រទេសយើងឲ្យមានការរីកចម្រើន សម្បូរសប្បាយ ពិសេសធ្វើការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាជាជំហានៗប្រកបដោយចីរភាព និរន្តរភាព មានលក្ខណប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រប្រួលអាកាសធាតុ និងនរវានុវត្តន៍ ស្ថិតក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាព និងការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃបំផុតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាស្ថាបនិកសន្តិភាព។ ទីបញ្ចប់ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរឲ្យក្មួយៗនិស្សិតទាំង ២០០នាក់ធ្វើដំណើរត្រឡប់ទៅមាតុប្រទេសវិញជួបជុំគ្រួសារ ប្រកបដោយសុខសុវត្ថិភាព។ សូមអនុញ្ញាតជម្រាបជូនថា សាកលវិទ្យាល័យភូមិន្ទកសិកម្មកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន AgroStudies (Agriculture Capacity Building) តាំងពីឆ្នាំ២០០៨ ។ គិតមកដល់ឆ្នាំសិក្សា២០២១-២០២២ AgroStudies បានបណ្តុះបណ្តាលនិស្សិតកម្ពុជាចំនួន ១ ៤៦៩នាក់រួចហើយ។ ដោយសារតែអ្វីដែលពួកគេបានរៀន និងកែលម្អនៅទីនេះ ដូចជាកម្រិតសមត្ថភាព ជំនាញអន្តរបុគ្គល ការទំនាក់ទំនង បទពិសោធន៍នៅក្រៅប្រទេស ជំនាញបច្ចេក ទេស និងរបៀបរបបធ្វើការងារ ការគោរពខ្លួនឯង និងមានវិន័យ ទំនុកចិត្ត និងភាពជឿជាក់លើខ្លួនឯង។ លក្ខណៈសម្បត្តិទាំងអស់នេះ បានជួយឱ្យតម្លៃរបស់និស្សិតមាននៅលើទីផ្សារការងារ ខ្ពស់ ហើយដើមទុនជាពុទ្ធិដ៏រឹងមាំនេះ បានធ្វើឲ្យនិស្សិតភាគច្រើន ទទួលបាទជោគជ័យក្នុងជីវិតតារយ:មានការងារក្នុងតំណែង និងតួនាទីល្អនៅតាមបណ្តាក្រុមហ៊ុន និងកសិដ្ឋាន ទទួលបានប្រាក់បៀវត្សខ្ពស់ ក្លាយជាអ្នកជំនាញផ្សព្វផ្សាយបច្ចេកទេសកសិកម្ម ក្លាយជាកសិ-ធុរកិច្ច សហគ្រិនវ័យក្មេងនាំមុខក្នុងប្រទេសទៀតផង។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...