ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីក្នុងពិធីប្រកាស ចូលកាន់តំណែងមន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦

ចេញ​ផ្សាយ​ ២៥ មករា ២០១៨ 2243

កាលពីរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦កន្លងទៅនេះ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រារព្ធពិធីប្រកាសចូលកាន់តំណែងមន្រ្តីរាជការចំនួន៧រូប ក្នុងនោះរួមមាន លោក ទី ចាន់ណាប្រធាននាយកដ្ឋានបុគ្គលិកនិងអភិវឌ្ឍន៍ធនធានមនុស្ស លោក ជា ច័ន្ទវាសនា ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល លោក ហុង ហ៊ី ប្រធាននាយកដ្ឋានកិច្ចការរដ្ឋបាល និងនីតិកម្មនៃរដ្ឋបាលជលផល ដែលត្រូវជំនួសលោកអតីតប្រធាននាយកដ្ឋានដែលបានចូលនិវត្តន៍ និងតែងតាំងអគ្គាធិការរងចំនួន២រូបៈ លោក គង់ វ៉ាញ លោក អ៊ីវ សុខសាន្ត និងអធិការនៃអគ្គាធិការដ្ឋានចំនួន ២រូបៈ លោក សេង ស៊ុនហួត និង លោក រស់ សូដែន

បន្ទាប់ពីការប្តេជ្ញាចិត្តរបស់លោក ទី ចាន់ណា តំណាងមន្រ្តីរាជការដែលទើបទទួលបានការតែងតាំងថ្មី រួចមក ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតជូនចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានលើកទឹកចិត្តដ៏ខ្ពង់ខ្ពស់ និង ឯកភាពតាមសំណើរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តែងតាំងមន្រ្តីរាជការទាំងប្រាំពីររូប ជាថ្នាក់ដឹកនាំអង្គភាពក្រោមឳវាទក្រសួង។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ណែនាំដល់មន្រ្តីរាជការដែលទើបទទួលបានការតែងតាំងថ្មីមួយចំនួនដូចតទៅ ៖

(១) ត្រូវយកចិត្តទុកដាក់ និងស្វែងយល់ឲ្យបានច្បាស់លាស់អំពីភារកិច្ច(សេវា)ជាតម្រូវការ និងភារកិច្ច (សេវា)ជាសំណូមពរ ដែលជាប្រសាសន៍ណែនាំដ៏ថ្លៃថ្លារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងការផ្តល់សេវាបម្រើជូនប្រជាពលរដ្ឋរបស់យើងឲ្យទាន់ពេលវេលាប្រកបដោយតម្លាភាព និងគណនេយ្យភាព។ ដោយឡែកចំពោះ មន្រ្តីរាជការ ជាថ្នាក់ដឹកនាំអង្គភាព ក៏មានភារកិច្ចដូចគ្នានេះដែរ ឧទាហរណ៍ ការបើកប្រាក់បៀវត្សរ៍ ជូនដល់មន្ត្រីក្រោមឳវាទ ឲ្យទាន់ពេលវេលា មានន័យថា នៅសប្តាហ៍ទី៣នៃខែនីមួយៗ ឬ យ៉ាងយូរនៅមុនបំណាច់ខែនីមួយៗ

(២) ត្រូវយកចិត្តទុកដាក់ និងក្តាប់ឲ្យបាននូវតួនាទី និង ភារកិច្ច ដែលមានចែងក្នុងអនុក្រឹត្យលេខ១៨៨ ជាពិសេស ត្រូវក្តាប់ឲ្យបាន និង អនុវត្តឲ្យបានម៉ឺងម៉ាត់ នូវផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យកសិកម្ម ២០១៤-២០១៨ ដើម្បីធានាឲ្យខាងតែបាននូវសន្តិសុខស្បៀង អាហារូបត្ថម្ភ ធានាសមធម៌ និងទ្រទ្រង់សេដ្ឋកិច្ចជាតិ និងអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ

(៣) ត្រូវយកចិត្តទុកដាក់ស្វែងយល់ និងត្រូវចងចាំថាភារកិច្ចស្នូល នៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី១ ទី២ និង ទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា គឺអភិបាលកិច្ចល្អ។ ដោយឡែកយុទ្ធសាស្ត្រ ចតុកោណនៅដំណាក់កាលទី៣នេះគឺប្រយុទ្ធប្រឆាំងអំពើពុករលួយ ដែលមានវិធានការ៤សម្រាប់ អនុវត្ត គឺ មុជទឹក ដុសក្អែល ឆ្លុះកញ្ចក់ និង ព្យាបាល ដូចនេះត្រូវប្រកាន់ខ្ជាប់នូវវិធានការទាំង៤នេះ

(៤) យើងទាំងអស់គ្នា ជាមន្រ្តីសាធារណៈ ដូចនេះ ធ្វើអ្វីៗ ត្រូវគោរព ទៅតាមបទបញ្ជា ពោលគឺត្រូវយកច្បាប់ ជាមូលដ្ឋាន សម្រាប់ការអនុវត្ត។ ជាមួយ នេះដែរ ត្រូវចេះដោះស្រាយនូវរាល់បញ្ហាដែលកើតមានឡើងដោយស្មារតី ទទួលខុសត្រូវខ្ពស់ (៥) ត្រូវយកចិត្តទុកដាក់ស្វែងយល់ រៀនសូត្រ និង ដកស្រង់បទពិសោធន៍ល្អៗ អំពីការងារ ដើម្បីបង្កើនសមត្ថភាពខ្លួនឯងឲ្យបានជាប់ជានិច្ច ឈានទៅសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ប្រសិទ្ធផល (៦) ត្រូវយកចិត្តទុកដាក់ ពង្រឹងសាមគ្គីភាពផ្ទៃក្នុងឲ្យបានខ្ជាប់ខ្ជួន ហើយត្រូវចៀសវាងដាច់ខាតនូវការមើលបំណាំគ្នា ជាចំណុចឧបសគ្គក្នុងការអនុវត្តការងារមិនបានជោគជ័យ ដូចនេះ ត្រូវចេះរួមគ្នាទទួលខុសត្រូវចំពោះមុខស្មើៗគ្នា។

 ក្នុងឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីបាន ថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្ត្រី ថ្នាក់ដឹកនាំ គ្រប់អង្គភាព ក្រោមឳវាទទាំងអស់ ដែលបានខិតខំ ប្រឹងប្រែង បំពេញនូវភារកិច្ច និង បង្កើតស្នាដៃជាច្រើន គួរជាទីមោទនៈ ដូចជា ការជំរុញ និង បង្កើនលទ្ធភាពកសិកម្ម ការចងក្រងច្បាប់នានា ស្ថិតក្នុង ដែនសមត្ថកិច្ចក្រសួង ការចូលរួមអនុវត្ត កម្មវិធីយែនឌ័រ ក្នុងវិស័យកសិកម្ម ការទប់ស្កាត់បទល្មើសនានា ដែលបានកើតឡើងនាពេលកន្លងមកទាំងរដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលផងដែរ។ ទន្ទឹមនឹងនោះដែរ ថ្នាក់ដឹកនាំគ្រប់អង្គភាពទាំងអស់ ត្រូវបន្តខិតខំប្រឹងប្រែងបន្ថែមទៀតតាមតូនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗ ឲ្យទទួលបានជោគជ័យ ដើម្បីរួមគ្នាលើកស្ទួយ កិត្តិយស និង កិត្យានុភាពរបស់ក្រសួង និងជាពិសេស ដើម្បីរួមចំណែកអនុវត្តឲ្យបានជោគជ័យនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ ដ៏ត្រចះត្រចង់របស់រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា៕

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...