ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយ លោក Yazid BENSAID នាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍

ចេញ​ផ្សាយ​ ៣១ មីនា ២០២២ 663

នៅរសៀលថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយ លោក Yazid BENSAID នាយកទីភ្នាក់ងារអភិវឌ្ឍបារាំងប្រចាំតំបន់អាស៊ីអាគ្នេយ៍ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ គោលបំណងនៃកិច្ចជំនួបនេះ ដើម្បីពិនិត្យមើលពីវឌ្ឍនៈភាពនៃការងារអនុវត្តគម្រោងរវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង ទីភ្នាក់ងារអភិវឌ្ឍបារាំង និងពិភាក្សាពីសក្តានុពលក្នុងការសហការអនុវត្តគម្រោងនាពេលអនាគតបន្ថែមទៀត ជាពិសេសទិសដៅរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ពាក់ព័ន្ធនឹងយុទ្ធសាស្រ្តឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​ ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលបារាំង និងទីភ្នាក់ងារអភិវឌ្ឍបារាំងដែលបានជួយគាំទ្រដល់ការអភិវឌ្ឍន៍នៅក្នុងវិស័យនានានៅកម្ពុជា ជាពិសេសវិស័យកសិកម្ម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមថា វិស័យកសិកម្មនៅកម្ពុជានៅតែបន្តរក្សាកំណើនបានល្អ នៅរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយមានការចូលរួមគាំទ្រពីដៃគូអភិវឌ្ឍជាច្រើន ក្នុងនោះទីភ្នាក់ងារអភិវឌ្ឍបារាំងជាដៃគូដ៏សំខាន់មួយ។ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា បច្ចុប្បន្នក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងអនុវត្តគម្រោង និងកម្មវិធីចំនួនពីរ ក្រោមហិរញ្ញប្បទានឥណទានរបស់ទីភ្នាក់ងារអភិវឌ្ឍបារាំង សហការជាមួយដៃគូដទៃទៀតរួមមាន គម្រោងពង្រឹងសុវត្ថិភាព និងភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និង កម្មវិធីគ្រប់គ្រងធនធានទឹក និងការផ្លាស់ប្តូរនៃក្សេត្របរិស្ថាននៅកម្ពុជា ហើយគម្រោង និងកម្មវិធីទាំងពីរបាននិងកំពុងតែដំណើរការបានល្អ ហើយស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជំរុញកំណើនជីវភាពកសិករ តាមរយៈការបង្កើនផលិតភាព ពិពិធកម្មកសិកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។​ ក្រៅពីនេះមន្រ្តីជំនាញរបស់ក្រសួង ក៏បាននឹងកំពុងសហការជាមួយជំនាញការដែលបានគាំទ្រដោយទីភ្នាក់ងារអភិវឌ្ឍបារាំងក្នុងការរៀបចំ និងសិក្សានូវគម្រោង និងកម្មវិធីថ្មី២ទៀត ដូចជា កម្មវិធីអភិវឌ្ឍបច្ចេកវិទ្យាកសិកម្មពឹងផ្អែកលើទឹកភ្លៀងនៅកម្ពុជា និងគម្រោងនិរន្តភាពនេសាទសមុទ្រ និងតំបន់ឆ្នេរ ដែលគម្រោង និងកម្មវិធីនេះត្រូវបានរំពឹងថានឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនតម្លៃបន្ថែមផលិតផលកសិកម្ម បង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុដោយអនុវត្តនូវកសិកម្មវ័យឆ្លាតនិងកសិកម្មអភិរក្ស បង្កើនភាពប្រកួតប្រជែងក្នុងខ្សែច្រវាក់តម្លៃកសិកម្ម បង្កើនប្រាក់ចំណូលដល់កសិករ និងប្រជានេសាទ និងទាក់ទាញការវិនិយោគបន្ថែមលើការកែច្នៃ។ ​ លោក Yazid BENSAID បានជម្រាបជូន ឯកឧត្តមរដ្ឋមន្រ្តី ថាទីភ្នាក់ងារអភិវឌ្ឍបារាំងបានពិនិត្យឃើញ បញ្ហាប្រែប្រួលអាកាសធាតុជាបញ្ហាមួយដែលសកលលោកកំពុងយកចិត្តទុកដាក់ ក្នុងនោះកម្ពុជាក៏ត្រូវបានពិនិត្យឃើញថាជាប្រទេសមួយដែលកំពុងរងសម្ពាធពីការប្រែប្រួលអាកាសធាតុ ជាពិសេស បញ្ហាគ្រោះរាំងស្ងួត និងគ្រោះទឹកជំនន់។ កត្តាគ្រោះធម្មជាតិនេះបានបង្កហានិភ័យចំពោះវិស័យកសិកម្ម ដែលទាមទារអោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជាបង្កើនការយកចិត្តទុកដាក់ និងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ និងបង្កើនភាពស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ។ លោក Yazid បានបន្ថែមទីភ្នាក់ងារនឹងបន្តកិច្ចសហការអោយបានល្អជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងរាជរដ្ឋាភិបាលកម្ពុជាដើម្បីជំរុញកិច្ចការនេះបន្ថែមទៀត ដោយយកចិត្តទុកដាក់លើវិធានការជំរុញកំណើនសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩ ផងដែរ។ ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី បានជូនពរដល់លោក Yazid និងសហការីទាំងអស់ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ច និងប្រកបដោយផ្លែផ្កាផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបបណ្ឌិត Jae-Jin Chang (Chairman/President & CEO) ក្រុមហ៊ុន OrientCam Co., Ltd និងសហការីដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីរំលឹកខួបអនុស្សាវរីយនៃការបង្កើតសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (CASIC)
នៅវេលាម៉ោង ១០:៣០ នាទីព្រឹកថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញជាអធិបតីក្នុងពិធី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក (World Bank, WB) ដែលដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា និងវាយតម្លៃលើលទ្ធផលគម្រោងពាក់កណ្តាលអាណត្តិ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណ:អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត...
នៅព្រឹកថ្ងៃសុក្រ ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័កព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៧...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពការងារបង្កបង្កើនផលរបស់ប្រជាពលរដ្ឋនៅឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ ដែលកំពុងចាប់ផ្តើមភ្ជួរ...
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានអញ្ជើញមកពិនិត្យសកម្មភាពការងារបង្កបង្កើន...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមគោរបស់កសិករ ដែលស្ថិតនៅក្នុងភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេ...
អញ្ជើញចេញពីសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក ខេត្តសៀមរាប...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការី បានអញ្ជើញមកពិនិត្យលើវឌ្ឍនភាពនៃការរៀបចំសួនសត្វ របស់ក្រុមហ៊ុន អង្គរវ៉ាយដ៏ឡាយហ្វ៍ និង អឹឃ្វារៀម ឯ.ក នៅលើទ...
នាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាប្រធានរដ្ឋបាលជលផល បានអញ្ជើញមកសួរសុខទុក និងនាំយកស្បៀង និងថវិកាមកជូនកងកម្លាំងអន្តរាគមន៍ចំរុះ...
អញ្ជើញចេញពីខេត្តបន្ទាយមានជ័យ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ម៉ក់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញបន្តដំណើរមកជួបសំណេះសំណាលជាមួយកសិករ ស្ថិតក្នុងភូមិស្ពាន ឃុំស្ពានស្រែង ស្រុកភ្នំស្រុក
អញ្ជើញចេញពីស្រុកព្រះនេត្រព្រះ ឯកឧត្តមរដ្ឋមន្រ្តី និងសហការី បានបន្តដំណើរមកជួបសំណេះសំណាលជាមួយកសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីអមដំណើរដោយលោកប្រធានមន្ទីរបានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវរបស់បងប្អូនប្រជាកសិករនៅភូមិរហាល ឃុំរហាល ស្រុកព្រះនេតព្រះ...
អញ្ជើញចេញពីស្ថានីយផលិតពូជស្រូវទួលសំរោង ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញចូលពិនិត្យ តាមដាន និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក កម្មករ ដែលកំពុងបម្រើការនៅស្ថានីយផលិតពូជស្រូវទួលសំរោង...
នាព្រឹកថ្ងៃពុធ ១រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី អមដំណើរដោយលោកប្រធានមន្ទីរ បានចុះជួបកសិករប្រកបរបរក្រសាំងទាប និងជីផ្ពាល់ត្រី ភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់...
លោកពូ ឡាយ ជីវ អាយុ ៦៥ឆ្នាំ រស់នៅក្នុងភូមិត្រោះ ឃុំអូរតាគី ស្រុកថ្មគោល ប្រកាន់យករបបដាំក្រសាំងទាប...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញ​ចុះពិនិត្យការងារបង្កបង្កើនផលស្រូវ
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្រ្តី និងសហការី អមដំណើរដោយលោកប្រធានមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរសម្ដេច​ចៅ​ហ្វាវាំងវរវៀងជ័យអធិបតីស្រីង្គារ ​គង់ សំអុល ​ឧបនាយក​រដ្ឋមន្ត្រី ​រដ្ឋមន្ត្រី​ក្រសួង​ព្រះ​បរមរាជ​វាំង ​អញ្ជើញមកពិនិត្យបន្ថែមទីតាំងដែលត្រូវរៀបចំប្រារព្វពិធីរុក្ខទិវាឆ្នាំនេះ...
ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៩ ខែកក្កដា គឺជាទិវាដ៏មហានក្ខត្តឬក្សវិសេសវិសាលដែលព្រះរាជាណាចក្រកម្ពុជា...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួប ឯកឧត្តម José Borges dos Santos Júnior ឯកអគ្គរដ្ឋទូតទើបតែងតាំងថ្មីនៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីល ប្រចាំព្រះរាជាណាចក្រកម្ពុជា
នាវេលាម៉ោង ១៦:០០ រសៀលថ្ងៃដដែល បន្ទាប់ពីជំនួនជាមួយក្រុមហ៊ុន Agrostudies Agriculture Capacity Building...