ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការីបានដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី

ចេញ​ផ្សាយ​ ៣០ តុលា ២០១៩ 2384

បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា ឆ្នាំ២០១៩ ជុំវិញបឹងទន្លេ សាប មានខេត្តត្បូងឃ្មុំ ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និងខេត្តសៀមរាប។

កម្មវិធីទី១៖ ដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី ហៅវត្តដូនមាស ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំ

នាវេលាម៉ោង០៨:០០នាទីព្រឹក ថ្ងៃអាទិត្យ ១៤រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទបានដង្ហែអង្គកឋិនទានសាមគ្គី វេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់ត្រីមាសក្នុងពុទ្ធសីមា និងបានប្រគេនបច្ច័យសម្រាប់កសាងបង្ហើយសាលាធម្មសភា និងទីសេណាសេណាក់នានាក្នុង វត្តមង្គលគីរី ហៅវត្តដូនមាស ស្ថិតនៅភូមិដូនមាស ឃុំគោកស្រុក វត្តពោធិព្រឹក្ស នៅឃុំតំបែរ និងវត្តស្រែវែង នៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសដ៏ប្រពៃនាថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី សមាជិក សមាជិកា និងពុទ្ធបរិស័ទទាំងអស់ដែលបានចូលរួមដង្ហែរគ្រឿងបរិក្ខាកឋិន និងបច្ច័យមកប្រគេនព្រះសង្ឃ និងបន្តកសាងសមិទ្ធផលនានាក្នុងវត្តមង្គលគីរី វត្តពោធិព្រឹក្ស និងវត្តស្រែវែង សូមទទួលបាននូវអនិសង្ឃ ៥ ប្រការ គឺ÷ ទីមួយ មានរូបស្អាត, ទីពីរ មានសម្បុរស្អាត, ទីបី មានកំពស់កំព រាងរៅសមសួន, ទីបួនមានឋានៈខ្ពស់ប្រកបដោយទសពិធរាជធម៌, និងទីប្រាំ បានជួបព្រះប្រទះធម៌ក្នុងអវសានជាតិ ព្រមទាំងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់ផងដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានខិតខំប្រែក្លាយប្រទេសជាតិមួយដែលធ្លាប់មានសង្គ្រាមរាំរ៉ៃ អសន្តិសុខក្នុងសង្គម អសន្ដិសុខស្បៀង ភាពក្រីក្រ និងគ្មានការអនុញ្ញាតឲ្យមានការគោររពបូជាចំពោះសាសនា និងប្រពៃណី មកជាប្រទេសមួយដែលមានសុខសន្តិភាព ស្ថិរភាពពេញលេញ មាននៅសល់ស្បៀង ហើយប្រជាជនរស់នៅទូទាំងព្រះរាជាណាចក្រកម្ពុជា មានឱកាស និងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រកបរបរទទួលទាន ធ្វើបុណ្យទាន និងគោរពបូជាចំពោះព្រះពុទ្ធសាសនា និងសាសនាដ៏ទៃទៀតបានយ៉ាងទូលំទូលាយ ។ អាស្រ័យហេតុដូច្នេះ ដើម្បីប្រជាជនយើងគ្រប់រូបបន្តមានឱកាសដ៏ល្អប្រពៃនេះកុំឲ្យបាត់បង់ទៅវិញ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់ប្រជាជនខ្មែរគ្រប់រូបត្រូវបន្តខិតខំគាំទ្រការដឹកនាំរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាសមិទ្ផលនានាដែលបានកសាងកន្លងមក ថែរក្សាបានយ៉ាងពេញលេញនូវសុខសន្តិភាព ស្ថិរភាពសង្គម និងបន្តការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចម្រើនថែមទៀត ដោយធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់សម្តេចតេជោ នៅឆ្នាំ២០៣០ និង២០៥០។

សូមបញ្ជាក់ផងដែរថា បុណ្យកឋិនទានសាមគ្គីនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា មន្ត្រីរាជការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងពុទ្ធបរិស័ទជិតឆ្ងាយបានទទួលបច្ច័យចំនួនប្រាំបីម៉ឺនដុល្លារអាមេរិក សម្រាប់ប្រគេនព្រះសង្ឃវត្តមង្គលគីរី ហៅវត្តដូនមាសចំនួន ប្រាំម៉ឺនដុល្លារ វត្តពោធិព្រឹក្សចំនួន ពីរម៉ឺនដុល្លារ និងវត្តស្រែវែងចំនួនមួយម៉ឺនដុល្លារអាមេរិក សម្រាប់បន្តធ្វើការកសាងសាលាធម្មសភា និងទីសេណាណាក់នានាក្នុងបរិវេណវត្ត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...