ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (ប.គ.ព) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ១៣ ឧសភា ២០២២ 1699

នាព្រឹកថ្ងៃពុធ ១១កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ..២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ អគ្គនាយកដ្ឋានកសិកម្ម សហការជាមួយគម្រោងស្តីពី " កម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ហៅកាត់ថា CAVAC " បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ប្រព័ន្ធធានាគុណភាពពូជដំណាំ (..) (Quality Declared Seed-QDS) សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ។ ពិធីនេះ ស្ថិតក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ងួន រតន: អភិបាលនៃគណអភិបាលខេត្ត លោកស្រី Amber Cernobs លេខាទី១ ស្ថានទូតអូស្រ្តាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកស្រី  Miyahary AI តំណាងអង្គការ JICA ពិធីនេះក៏មានវត្តមានឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម (GDA) មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក-លោកស្រីប្រធានសហគមន៍កសិកម្មទាំង ១០ តំណាងឲ្យខេត្តទាំង គឺ៖ សហគមន៍កសិកម្មអូរសារាយ (តាកែវ) សហគមន៍កសិកម្មផលិតពូជស្រូវសំរោងមានជ័យ (បន្ទាយមានជ័យ) សហគមន៍កសិកម្មស្រករពន្លកថ្មី (ពោធិ៍សាត់) សហគមន៍កសិកម្មជីក្រែងសាមគ្គី (សៀមរាប) សហគមន៍កសិកម្មចម្រើនផលរាំងកេសី ទឹកចិត្តកសិករគារមានជ័យ និងឃុំកំពង់ព្រៀង (បាត់ដំបង) សហគមន៍កសិកម្មខេមស៊ីដជេជចង្វារ (កំពង់ឆ្នាំង) សហគមន៍កសិកម្មបាភ្នំមាន ជ័យ (ព្រៃវែង) និងសហគមន៍កសិកម្មឃុំត្រពាំងឬស្សី (កំពង់ធំ) ក្រៅពីនេះ  ក៏មានវត្តមានអង្គការ IRRI និង CARDI និង មន្រ្តីជំនាញអញ្ជើញមកពី GDA 

ជាបឋមឯកឧត្តមអភិបាលនៃគណអភិបាលខេត្តបានអានរបាយការណ៍ជូនអង្គពិធីជ្រាបអំពីភូមិសាស្រ្តរដ្ឋបាល ការងារសេដ្ឋកិច្ច សង្គម និងបង្កបង្កើនផល។ល។ បន្ទាប់មកលោកស្រីតំណាង អង្គការ JICA និងស្ថានទូតអូស្រ្តាលីបានធ្វើចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងកម្មវិធីនាព្រឹកនេះ ហើយពួកគាត់សង្ឃឹមថា .. នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាគុណភាពគ្រប់ពូជស្រូវ ដើម្បីចូលរួមបង្កើនផលិតភាពផលិតកម្មស្រូវទាំងបរិមាណ និងគុណភាព មានការប្រកួតប្រជែង ឆ្លើយ តបតាមតម្រូវការទីផ្សារ និងជាពិសេសចូលរួមលើកកម្ពស់កម្រិតជីវភាពរបស់សមាជិកសហគមន៍តាមរយ:ការផលិត និងលក់ចែកចាយគ្រាប់ពូជស្រូវមានគុណភាពជូនកសិករនាពេលអនាគត។ 

មានចំណាប់អារម្មណ៍ នាពេលនេះ ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏មាន តម្លៃដែលតួអង្គពាក់ព័ន្ធ បានសហការគ្នារៀបចំពិធីដ៏មានសារសំខាន់នេះឡើងប្រកបដោយផ្លែផ្កា និងជាពិសេសចំណាប់អារម្មណ៍របស់លោកស្រី Miyahary AI និងលោកស្រី Amber Cernobs លោកបានជម្រាបជូនអង្គពិធីថា .. (QDS) ត្រូវបានរៀបចំដោយផ្អែកលើសៀវភៅគោលការណ៍ណែនាំរបស់អង្គការ FAO នៅឆ្នាំ២០០៦។ ចាប់តាំងពីឆ្នាំ២០១៩ អគ្គនាយកដ្ឋានកសិកម្ម បានសហការជាមួយគម្រោងកម្មវិធីស្តីពីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្រ្តាលី ហៅកាត់ថា CAVAC" និង JICA ដើម្បីរៀបចំសិក្ខាសាលាផ្សព្វផ្សាយពី .. ដល់អ្នកពាក់ព័ន្ធសរុបចំនួន ៨៥នាក់ ដែលអញ្ជើញមកពីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងកសិករផលិតគ្រាប់ពូជស្រូវនៅក្នុងខេត្តទាំង ខាងលើ។ បន្ទាប់មក អគ្គនាយកដ្ឋានកសិកម្មបានបណ្តុះបណ្តាលមន្ត្រីបង្គោលនៅថ្នាក់ជាតិ និងថ្នាក់ខេត្ត ដើម្បីសាកល្បងអនុវត្ត ប្រព័ន្ធ ..  លើផលិតកម្មគ្រាប់ពូជស្រូវ នៅក្នុងរដូវវស្សាឆ្នាំ២០២០ និងឆ្នាំ២០២១ ជាមួយសហគមន៍កសិកម្មចំនួន១០។ នៅក្នុងឆ្នាំ២០២២ បានរៀបចំចងក្រង និងបោះពុម្ពឯកសារសំខាន់ៗមួយចំនួនដូចជា . គោលការណ៍ណែនាំស្តីពី .. . ឯកសារ .. សម្រាប់ផលិតកម្ម និងអាជីវកម្មគ្រាប់ពូជស្រូវ និង៣. គោលការណ៍ណែនាំបច្ចេកទសេត្រួតពិនិត្យគុណភាពគ្រាប់ពូជស្រូវតាម .. ដែលនឹងចែកជូន និងសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ។ 

សមិទ្ធផលដែលយើងសម្រេចបានខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថាវាពិតជាបានឆ្លើយតប តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យកសិកម្ម គឺការធ្វើទំនើបកម្មវិស័យកសិកម្ម ការបង្កើនតម្លៃបន្ថែម និងការអភិវឌ្ឍខ្សែច្រវាក់តម្លៃកសិកម្ម ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃទីផ្សារ និងការប្រកួតប្រជែងក្នុងតំបន់ និងនៅលើសាកលលោក ជាពិសេសការធានាចីរភាពកំណើនសេដ្ឋកិច្ច-សង្គម ការកាត់បន្ថយភាពក្រីក្រ ការបង្កើតការងារ កាត់បន្ថយចំណាកស្រុក  និងធានាបាននូវប្រព័ន្ធសន្តិសុខស្បៀង ចីរភាព និង បរិយាប័ន្នដោយផ្សារភ្ជាប់ទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា”  នាឆ្នាំ២០៣០   ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យ នាយកដ្ឋានពូជដំណាំ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត និងជាពិសេសដៃគូអភិវឌ្ឍន៍ វិស័យឯកជន សហគមន៍កសិកម្ម និងស្ថាប័នពាក់ព័ន្ធបន្តគាំទ្រ ជួយសហការអនុវត្ត .. នេះឱ្យទទួលបានជោគជ័យ សំដៅរួមគ្នាលើកស្ទួយវិស័យពូជដំណាំនៅកម្ពុជាឱ្យកាន់តែរីកចម្រើន និងបង្កើនភាពជឿទុកចិត្ត  និងបន្តគាំទ្រ។ សម្រាប់ទិសដៅអនុវត្តបន្ត ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យអគ្គនាយកដ្ឋានកសិកម្មយកចិត្តទុកដាក់លើចំណុចសំខាន់ៗខាងក្រោម  

 ទី១. ត្រូវជំរុញការផ្សព្វផ្សាយច្បាប់ស្តីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ និងគោលនយោបាយពូជដំណាំនៅកម្ពុជាឱ្យបានទូលំទូលាយ។ 

 ទី២. ត្រូវជំរុញឱ្យអ្នកផលិតពូជ និងអ្នកធ្វើអាជីវកម្មពូជដំណាំនៅកម្ពុជា ចុះបញ្ជីប្រភេទពូជដំណាំដើម្បីធានាបាននូវគ្រាប់ពូជដែលមានគុណភាពល្អ។

 ទី៣. ត្រូវពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ជាតិកសិកម្មសម្រាប់វិភាគគុណភាពពូជដំណាំ ដើម្បីគាំទ្រដល់ការត្រួតពិនិត្យគុណភាពពូជដំណាំដែលស្ថិតនៅក្រោមប្រព័ន្ធផ្តល់វិញ្ញាបនបត្រ និងសម្រាប់តាមដានគុណភាពពូជដំណាំដែលចរាចរនៅលើទីផ្សារ។

 ទី៤. ត្រូវលើកទឹកចិត្តនិងជំរុញផលិតកម្មគ្រាប់ពូជ ដោយផ្សារភ្ជាប់រវាងអ្នកផលិត ជាមួយសហគមន៍កសិករ ឬអ្នកផលិតជាមួយក្រុមហ៊ុន តាមរយៈការអនុវត្តផលិតកម្មគ្រាប់ពូជតាមកិច្ចសន្យា។

 ទី៥. ត្រូវចងក្រងនិងបោះពុម្ពឯកសារបច្ចេកទេស គោលការណ៍ណែនាំផ្សេងៗទាក់ទងនឹង ..  និងផ្សាយឱ្យបានទូលំទូលាយ    

ជាថ្មីម្តងទៀត ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅជូនចំពោះរដ្ឋាភិបាលអូស្រ្តាលី តាមរយ:កម្មវិធី CAVAC និងរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលបានសហការជួបឧបត្ថម្ភទាំងសម្ភារ ឧបករណ៍បច្ចេកទេស និងថវិកា ដើម្បីគាំទ្រលើការអនុវត្តគម្រោងនេះ ហើយឯកឧត្តមរដ្ឋមន្រ្តីសង្ឃឹមថាគម្រោងនឹងត្រូវបានពង្រឹង និងពង្រីកឲ្យបានកាន់តែទូលំទូលាយទូទាំងប្រទេស ដោយឈរលើការធានាគុណភាពគ្រប់ពូជខ្ពស់ជាចំបង។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...