ការប្រែប្រួល​អាកាសធាតុ​​ប៉ះទង្គិច​យ៉ាងខ្លាំង​មកលើ​វិស័យ​កសិកម្ម

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2715

ភាពរាំងស្ងួត ខ្យល់ព្យុះ និង​ជំនន់​ទឹកភ្លៀង ​ដែល​បណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ ​បានប៉ះទង្គិច​យ៉ាងខ្លាំង ​មកលើ​វិស័យ​កសិកម្ម និង​ប្រាក់ចំណូល​របស់​ប្រជាកសិករ​ នៅ​កម្ពុជា​ដែលទាមទារ ​ឲ្យ​មានការ​រៀបចំ​ នូវ​ផែនការ​សកម្មភាព​ ឆ្លើយតប​ជាបន្ទាន់ ​ដើ​ម្បើ​ទប់ទល់ ​និង​បន្សាំ​ទៅនឹង​ការប្រែប្រួល​អាកាសធាតុ​នេះ។

ក្រុម​អ្នកជំនាញ​ បាន​អះអាងថា ​ការប្រែប្រួល​អាកាសធាតុ ជា​លទ្ធផល​នៃ​ការ​កើន​សីតុណ្ហភាព ​លើ​ភពផែនដី ​ដែល​បណ្តាលមកពី​ការ​បំ​ភាយ​ហួសប្រមាណ​ នូវ​ឧស្ម័ន​ផ្ទះ​កញ្ចក់។

បើ​សីតុណ្ហភាព​កាន់តែ​កើនឡើង ​ប្រាក់ចំណូល​របស់​ប្រជាកសិករ​កាន់តែ​ថយចុះ នេះ​ជា​ប្រសា​ស​ន៌ ​របស់​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ​បាន​ថ្លែង​កាលពី​ម្សិលមិញ ​នៅ​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចំការ​ដូង ក្នុង​សិក្ខា​សាលា ​ស្តីពី​ការផ្សព្វផ្សាយ​ ផលប៉ះពាល់ ​នៃ​ការប្រែប្រួល​អាកាសធាតុ ​លើ​វិស័យ​កសិកម្ម ​និង​ការរៀបចំ​ផែនការ​សកម្មភាព ​ដើ​ម្បើ​ឆ្លើយតប​ ដែលមាន​អ្នកចូលរួម​ប្រមាណ​ជាង១០០០នាក់។

ឯកឧត្តម រដ្ឋមន្ត្រី​មាន​ប្រសា​ស​ន៌​ថា សីតុណ្ហភាព​នាពេល​បច្ចុប្បន្ន ​បាន​កើនឡើង០,៨អង្សា​ បើ​ប្រៀបធៀប​និង​ឆ្នាំ១៩៦០ ហើយ​វា​នឹង​បន្ត​កើនឡើង ​ចន្លោះ​ពី០,៣អង្សា ទៅ០,៦អង្សា ​នៅ​ឆ្នាំ២០២៥ ហើយ​ដែល​នឹង​ប៉ះពាល់​ជា​អវិជ្ជមាន ​កាន់តែខ្លាំង​ឡើង ដល់​ប្រភពទឹក ​និង​គុណភាព​ហើយ​ជះ​ឥ​ទិ្ធ​ពល​អាក្រក់ ​ដល់​ជីវិត​សត្វ ​និង​ជីវចម្រុះ​ព្រមទាំង​ប្រព័ន្ធ​អេកូឡូស៊ី​ ដែលមាន​នៅលើ​ភពផែនដី​ទាំងមូល។

ឯកឧត្តម រដ្ឋមន្ត្រី​ ក៏​គូសបញ្ជាក់ថា​ផលប៉ះពាល់​ ជា​អ​វ​ជ្ជា​មាន​មកលើ​វិស័យ​កសិកម្ម ​គឺ​មិនមែនបណ្តាលមកពី​ការប្រែប្រួល​អាកាសធាតុ​ទាំងស្រុង​ទេ ​ប៉ុន្តែ​ការអភិវឌ្ឍន៍​លើ​វិស័យ​មួយចំនួន​ ក៏​អាច​ប៉ះទង្គិច​ជា​អវិជ្ជមាន​ផងដែរ ​មកលើ​វិស័យ​កសិកម្ម ក្នុងនោះ​ការកសាង​ទំនប់​វា​រី​អគ្គីសនី ​ក៏​ជា​ផ្នែក​មួយ​ផងដែរ។

នៅក្នុង​ឱ​កាស​នោះដែរ លោក សូ ណា​ម ប្រធាន​វិទ្យាស្ថាន​ស្រាវជ្រាវ ​និង​អភិវឌ្ឍន៍​ជលផល​ទឹកសាប ​នៃ​រដ្ឋបាល​ជលផល​ភ្នំពេញ បាន​បញ្ជាក់ថា​បន្ថែម​ នៅក្នុង​បទ​បង្ហាញ​របស់​លោ​ថា ការកសាង​ទំនប់​វា​រី​អគ្គីសនី​ និង​ធារាសាស្ត្រ ការនេសាទ​ហួសប្រមាណ​ និង​កត្តា​ម៉ាក្រូសេដ្ឋកិច្ច គឺជា​សកម្មភាព​ផ្តល់​ផលប៉ះពាល់​ ជា​អវិជ្ជមាន​លើ​ធនធាន​ជលផល ​ងាយស្រួល​កើតឡើង ​និង​មើលឃើញ​ភា្លមៗ ជាង​ផលប៉ះពាល់​បណ្តាលមកពី​ការប្រែប្រួល​ធ​អាកាសធាតុ។

លោក​បាន​អំ​ពាំ​វនា​វ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ មួយចំនួន​ជួយ​គិតគូរ​ដល់​ហេតុ​ប៉ះពាល់​ លើ​ធនធាន​ជលផល​ នៅពេលដែល​ធ្វើការ​រៀបចំ នូវ​ផែនការ​យុទ្ធសាស្ត្រ​សម្រាប់​បន្សាំ ​នឹង​ការប្រែប្រួល​អាកាសធាតុ​លើ​វិស័យផ្សេង។

ឯកឧត្តម​រដ្ឋមន្ត្រី​ មាន​ប្រសា​ស​ន៌​ថា ខ្ញុំ​មានជំនឿថា​រាជរដ្ឋាភិបាល​កម្ពុ​ជា នា​ពេលបច្ចុប្បន្ន​នឹងមិន​រឹង​ស្តូក ​ចំពោះតែ​ពី​ការអភិវឌ្ឍន៍​ ហើយ​មិន​គិតដល់​ការអភិរក្ស​នោះទេ ហើយក៏​មិន​រឹង​ស្តូក ​គិតតែ​ពី​អភិរក្ស​ដោយ​មិន​គិតពី​ការអភិវឌ្ឍន៍​នោះដែរ។

ឯកឧត្តម រដ្ឋមន្ត្រី​ជំរុញ​ដល់​មន្ត្រី ​និង​ក្រុម​ជំនាញការ​បច្ចេកទេស រ​បស់​ឯកឧត្តម រដ្ឋមន្ត្រី​ប្រញាប់​រៀបចំ​ផែនការ​សកម្មភាព​ ឆ្លើយតប​ជាបន្ទាន់​ដូចជា​ការគ្រប់គ្រង​សន្សំសំចៃ​ទឹក ការដាំដុះ​ព្រៃឈើ​ការ​ចិ​ញឹ្ច​ម​សត្វ វារីវប្បកម្ម និង​ការផលិត​គ្រាប់ពូជ ​ដែល​អាច​បន្សាំ​ទៅនឹង ការប្រែប្រួល​អាកាសធាតុ ដើ​ម្បើ​ផ្តល់ជូន​ប្រជាកសិករ​ធ្វើយ៉ាងណា​ធានា ​ឲ្យ​បាន​នូវ​និរន្តរភាព សន្តិសុខ​ស្បៀង​និង​ផល​ស្តុក​ព្រមទាំង​កំណើនសេដ្ឋកិច្ច​ជាតិ ​និង​ប្រាក់ចំណូល​ព្រ​ជា​ពលរដ្ឋ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...