រដ្ឋមន្ត្រី: ​ត្រូវ​ចេះ​រួម​រស់នៅ​ជាមួយគ្នា​ដោយ​សន្តិភាព

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 1558

សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ត្រូវបាន​ចូលនិវត្តន៍​ជាមួយ នឹង​ការតែងតាំង​សាកលវិទ្យាធិការរង​មួយរូប​ផ្សេងទៀត​ឱ្យទទួល​បន្ទុក​រួម។ ក្នុង​ព្រឹ​ត្ត​ការណ៍​នេះ​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ច័ន្ទ សារុន បាន​ប្រាប់​ទៅ​មន្ត្រី​របស់លោក​អំពី​ការងារ​មួយចំនួន​ដែល​ត្រូវធ្វើ​ចំពោះមុខ​ដែល​ក្នុងនោះ​ក៏មាន​ការ​ត្រូវ​ចេះ​រួមរស់​ជាមួយគ្នា​ដោយ​សន្តិភាព​និង​ដើម្បី​ការរីកចម្រើន។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ផ្ទេរ​និង​តែងតាំង​នេះ​កាលពី​រសៀល​ថ្ងៃទី២០ ខែមករា ​ដែល​ប្រព្រឹត្តធ្វើ​នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ស្ថិតនៅ​ខណ្ឌដង្កោ។ លោក​បាន​មានប្រសាសន៍​ទាក់ទង​ទៅនឹង​ការផ្លាស់ប្តូរ​នេះ​ថា ការផ្ទេរ​ការតែងតាំង​មិនមែន​ដូចជា​ការចែករំលែក​នំ​គ្នា​ហូប​នោះទេ​តែ​នេះ​ជា​កាទទួលខុសត្រូវ​មួយ។ អ្នក​មក​ទទួល​តំណែង​គឺ​មក​ទទួល​អ​ម្រែ​ក​ការងារ​និង​បន្ត​ដឹកនាំ​ដោះស្រាយ​ការងារ​ឱ្យមាន​ការរីក​ចម្រើនប​ន្ត​ទៀត។ លោក​បាន​អំពាវនាវ​សុំឱ្យ​ព្រឹទ្ធបុរស ព្រឹទ្ធបុរស​រង សា​ស្រា្ត​ចា​រ្យ បុគ្គលិក ពោលគឺ​មនុស្ស​នៅក្នុង​សាកលវិទ្យាល័យ​ទាំងអស់​រួមគ្នា​ជួយ​ដល់​សាកលវិទ្យាធិការ​ដែល​ទើប​ទទួល​ការងារ​ថ្មី ប្រយោជន៍​ដើម្បី​ការរីកចម្រើន​ការអភិវឌ្ឍន៍​ធនធានមនុស្ស​លើ​វិស័យ​កសិកម្ម​ដែលជា​វិស័យ​អាទិភាព​របស់​ជាតិ។

 

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ដើម្បី​សម្រេចបាន​នូវ​អ្វីដែល​យើង​ចង់បាន​គឺ យើង​ត្រូវ​ចេះ​រួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​សន្តិភាព យោគយល់​គ្នា​ជួយ​គ្នា​ដើម្បី​ភាពត្រឹមត្រូវ​និង​រីកចម្រើន។ លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា​បច្ចុប្បន្ន​នៅលើ​ពិភពលោក​បានធ្វើ​ការវិនិយោគ​ជាច្រើន​ទៅលើ​វិស័យ​អប់រំ ដើម្បីឱ្យ​មនុស្ស​ចេះ​រួម​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា។

លោក ចាន់ ណា​រ៉េត សាកលវិទ្យាធិការ​ចាស់​បាន​ចូលនិវត្តន៍​ជាមួយនឹង​ការទទួល​នូវ​ការ​ប្រោស​ប្រទាន​ពី​ព្រះករុណា​ព្រះមហាក្សត្រ ដោយ​តែងតាំង​លោក​ជាទី​ប្រឺ​ក្សា​ក្រសួងកសិកម្ម​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ។ ចំណែក​លោក​បណ្ឌិត ង៉ោ ប៉ុន​ថា​ន សាកលវិទ្យាធិការរង​បានទទួល​ការតែងតាំង​ជា​សាកលវិទ្យាធិការរង-ទទួលបន្ទុក​ដឹកនាំ​រួម។

លោក​រដ្ឋមន្ត្រី​បាន​ពី​ណ៌​នា​អំពី​អត្តចរិត​របស់លោក ង៉ោ ប៉ុន​ថា​ន នៅក្នុង​អង្គពិធី​ថា​លោក​គឺជា​មនុស្ស​ដែលមាន​ចរិត​ស្លូតបូត។ ប៉ុន្តែ​លោក​បាន​រំលើក​ថា​លោក ង៉ោ ប៉ុន​ថា​ន​ត្រូវតែមាន​ការផ្លាស់ប្ដូរ​ខ្លះ​សម្រាប់​តួនាទី​ថ្មី​នេះនោះ​គឺ​ភាពម៉ឺងម៉ាត់​ក្នុងការ​ដឹកនាំ។ ការយក​ច្បាប់​ធ្វើ​គោល​និង​ជា​មូលដ្ឋាន​ក្នុងការ​សម្រេច។ លោក​ក៏ត្រូវ​យកចិត្តទុកដាក់​ផងដែរ​ចំពោះ​ការិយាល័យ​ផែនការ​គណនេយ្យ​ដោយ​ត្រូវធ្វើ​ការគ្រប់គ្រង​ប្រកបដោយ​តម្លាភាព​តាម​គោលការណ៍​ហិរញ្ញវត្ថុ។

ក្នុង​ពិធី​នោះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែង​កោតសរសើរ​ផងដែរ​ចំពោះ​ការរីកចម្រើន​របស់​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ក្រោម​ការដឹកនាំ​របស់លោក ចាន់ ណា​រេ​ត ដែល​បានរួម​ចំណែក​បណ្តុះបណ្តាល​ធនធានមនុស្ស​និង​ការអភិវឌ្ឍន៍​ជាច្រើន​នៅ​ទីនោះ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...