ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ

ចេញ​ផ្សាយ​ ៣០ តុលា ២០១៩ 141

នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ (Integrated Pest Management - IPM) និង សុវត្ថិភាពស្បៀងអាហារ (Food Safety)។ ក្នុងពិធីដ៏មានសារៈសំខាន់នាព្រឹកនេះក៏មានការអញ្ជើញចូលរួមជាកិត្តិយសពីលោក Alexandre Huynh តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត Buyung Hadi តំណាងអង្គការវិទ្យាស្ថានស្រាវជ្រាវស្រូវអន្តរជាតិ (IRRI) ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួង លោក‌ លោកស្រី នាងកញ្ញា ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនកុះករ។

ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីរីករាយជាអនេក ដោយបានចូលរួមក្នុងពិធីបិទវេទិកាថ្នាក់ជាតិស្តីពី “វិធានការចម្រុះគ្រប់គ្រងដំណាំ (Integrated Pest Management - IPM) និងសុវត្ថិភាពស្បៀងអាហារ (Food Safety)” នាថ្ងៃនេះ។ ឆ្លៀតក្នុងឱកាសនេះផងដែរ លោកក៏បានថ្លែងអំណរគុណ និងសម្តែងនូវមូលវិចារណ៍ជាវិជ្ជមានចំពោះអង្គការ IRRI FAO និង USAID ដែលបានសហការយ៉ាងល្អប្រសើរជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការរៀបចំចាត់ចែងឱ្យមានវេទិកាថ្នាក់ជាតិនេះឡើង ដោយបានដាក់ចេញនូវប្រធានបទពិភាក្សាយ៉ាងល្អិតល្អន់ទៅលើមូលបញ្ហាជាច្រើនក្នុងរយៈពេល ២ថ្ងៃកន្លងមកនេះតាមគោលដៅរំពឹងទុក និងទទួលបាននូវលទ្ធផលជាផ្លែផ្កាគួរជាទីមោទនៈ ដូចមាននៅក្នុងខ្លឹមសារនៃលទ្ធផលបូកសរុបថ្លែងដោយឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ ឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ផងដែរថា ធាតុចូលសំខាន់ៗដែលទទួលបានពីអង្គវេទិកា គឺជាមូលដ្ឋានគ្រឹះសម្រាប់ជាបទពិសោធន៍ក្នុងការរៀបចំគោលនយោបាយក៏ដូចជាការឧបត្ថម្ភគាំទ្រផ្សេងៗទៀតឆ្ពោះទៅរកការលើកកម្ពស់ផលិតកម្មកសិកម្មប្រកបដោយគុណភាព ធានាសុវត្ថិភាពស្បៀងអាហារ ដើម្បីសុខុមាលភាពសាធារណៈ ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយភាតរបរិស្ថានជាដើម។

ដោយសារសុខសន្តិភាព និងស្ថិរភាពនយោបាយបានបង្កើតឱកាសមាសដែលពុំធ្លាប់មានដល់កម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចឱ្យសម្រេចបានសមិទ្ធផលយ៉ាងធំធេងគួរជាទីមោទនៈក្នុងរយៈពេលជាង២ទសវត្សរ៍ចុងក្រោយនេះ។ លើសពីនេះទៀត ប្រទេសកម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ជាមធ្យមក្នុងរង្វង់៧%ក្នុងមួយឆ្នាំ ជាមួយនឹងការធានាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏រឹងមាំ ហើយមូលដ្ឋាននៃកំណើននេះមានការកើនឡើងជាបន្តបន្ទាប់ ភាពក្រីក្រត្រូវក៏បានប៉ាន់ប្រមាណថានឹងបន្តធ្លាក់ចុះមកក្នុងរង្វង់៩% ក្នុងឆ្នាំ២០១៩នេះ។ ជារួម ភាពរីកចម្រើននេះបានប្រែក្លាយកម្ពុជាពីប្រទេសដែលមានចំណូលទាប ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០១៥ និងកំពុងបន្តដំណើរឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ដើម្បីគាំទ្រដល់រាជរដ្ឋាភិបាលសម្រេចចក្ខុវិស័យខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលជាសេនាធិការបានខិតខំពុះពារគ្រប់បែបយ៉ាងក្នុងការអនុវត្តគោលនយោបាយកំណែទម្រង់ស៊ីជម្រៅ ពិសេសយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាល នីតិកាលទី៦នៃរដ្ឋសភា តាមរយៈការធ្វើទំនើបភាវូបនីយកម្មផលិតកម្មកសិកម្មឱ្យមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងមាននិរន្តរភាព ដែលទាំងអស់នេះនឹងនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ ធានាវិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា។ ទៀតសោត គោលដៅអភិវឌ្ឍន៍វិស័យកសិកម្មគឺត្រូវជំរុញកំណើនកសិកម្ម និងបង្កើនការនាំចេញផលិតផលកសិកម្មប្រកបដោយគុណភាព និងសុវត្ថិភាព តាមរយៈការលើកកម្ពស់ផលិតភាពកសិកម្ម បង្កើនតម្លៃបន្ថែម និងពង្រីកការប្រកួតប្រជែងទីផ្សារ ព្រមទាំងរក្សាបានតុល្យភាពនៃការប្រើប្រាស់ដីកសិកម្ម និងធានាការគ្រប់គ្រងធនធានព្រៃឈើ និងជលផលប្រកបដោយនិរន្តរភាព។ ជារួច

ការវិវឌ្ឍន៍រីកចម្រើនក្នុងវិស័យកសិកម្ម បានលើកស្ទួយប្រទេសកម្ពុជាឱ្យក្លាយជាប្រទេសមួយក្នុងចំណោមប្រទេសនាំចេញអង្ករធំៗ១០ និងជាប្រទេសទី៥ ដែលកំពុងនាំចេញអង្ករសរីរាង្គទៅកាន់ទីផ្សារអ៊ឺរ៉ុប ហើយក្នុងឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជាផលិតស្រូវបានចំនួនជាង ១០,៨លានតោន សល់ស្រូវចំនួនជាង ៥,៨លានតោនសម្រាប់នាំចេញ បាននាំចេញអង្ករជាផ្លូវការចំនួនជាង ៦៣៥ពាន់តោន និងបាននាំចេញផលិតផលកសិកម្មសរុប ៤,២៣លានតោនផងដែរ។ ទាំងអស់នេះបញ្ជាក់យ៉ាងច្បាស់ថា ប្រជាកសិករកម្ពុជាកំពុងកែប្រែទម្លាប់ ពីការផលិតសម្រាប់បម្រើសេចក្ដីត្រូវការរបស់ខ្លួន មកជាការផលិតតាមលក្ខណៈប្រពលវប្បកម្ម ឈានដល់ការផលិតសម្រាប់នាំចេញ និងការប្រកួតប្រជែងទីផ្សារនៅអន្តរជាតិព្រោះមានតម្រូវការទីផ្សារខ្ពស់។ ដូច្នេះ ការរៀបចំវេទិកាថ្នាក់ជាតិស្តីពី វិធានការចម្រុះគ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារនាពេលនេះ គឺសមស្របនឹងនិន្នាការពិភពលោក ដែលបានងាកទៅរកការប្រើប្រាស់ផលិតផលកសិកម្មមានគុណភាព និងមិនប៉ះពាល់ដល់សុខភាព ដូចជាកសិផលសរីរាង្គ (Organic) ការអនុវត្តកសិកម្មល្អ (GAP) តាមស្តង់ដារ និងកសិផលក្នុងប្រព័ន្ធធានាសុវត្ថិ-ភាពដោយមានការចូលរួម (PGS) ដើម្បីទទួលបាននូវឧត្តមភាពប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។ ពាក់ព័ន្ធនឹងប្រធានបទនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបង្ថែមថា ដោយទទួលបានកិច្ចគាំទ្រយ៉ាងល្អប្រសើរពីដៃគូអភិវឌ្ឍន៍ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដាក់ចេញនូវគោលការណ៍ និងរូបសញ្ញាជាតិនៃការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ជាស្តង់ដារជាតិ ដែលជាវិធាននៃការអនុវត្ត និងអាចបញ្ជាក់បានទាំងគុណភាព និងសុវត្ថិភាពនៃផលិតផលកសិកម្ម ជាពិសេសលើដំណាំបន្លែ និងផ្លែឈើ។ ទន្ទឹមនឹងនេះ ដើម្បីលើកកម្ពស់វិធានការចម្រុះគ្រប់គ្រងដំណាំ និងសុវត្ថិភាពស្បៀងអាហារ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់អគ្គនាយកដ្ឋានកសិកម្ម និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍នានា ក្នុងការលើកស្ទួយវិស័យកសិកម្មប្រកបដោយនិរន្តរភាព និងមានសុវត្ថិភាពស្បៀងអាហារដោយផ្តោតជាសំខាន់ទៅលើ៖

ទី១. ការជំរុញអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ ក្នុងការធ្វើពិពិធកម្មដំណាំ ពិសេសការដាំបន្លែដែលមានឧត្តមភាពប្រកួតប្រជែង ដើម្បីជំនួសឱ្យការនាំចូលដោយត្រូវគិតគូរជួយណែនាំលើកទឹកចិត្តដល់កសិករក៏ដូចជាសហគមន៍កសិកម្មទាំងអស់ក្នុងការអនុវត្តឱ្យបានត្រឹមត្រូវតាមបច្ចេកទេសប្រកបដោយភាពវៃឆ្លាតក្នុងការដាំដុះ ការគ្រប់គ្រងទឹក ការគ្រប់គ្រងនិងប្រើប្រាស់ជី និងការកម្ចាត់សមាសភាពចង្រៃ។ ពិសេស ត្រូវជ្រើសរើសប្រភេទពូជដំណាំដែលផ្តល់ទិន្នផលខ្ពស់ សមស្របនឹងក្សេត្របរិស្ថាន ធន់នឹងការប្រែប្រួលអាកាសធាតុ ឆ្លើយតបនឹងតម្រូវការទីផ្សារ និងប្រើប្រាស់គ្រាប់ពូជសុទ្ធល្អដើម្បីទទួលបានទិន្នផលខ្ពស់ គុណភាពល្អ និងថ្លៃខ្ពស់នៅលើទីផ្សារដោយត្រូវគិតគូរអំពីការធ្វើទំនើបកម្មលើប្រព័ន្ធផ្សព្វផ្សាយកសិកម្ម តាមលក្ខណៈឌីជីថល (E-Extension) ឱ្យបានខ្លាំងក្លាដោយផ្សារភ្ជាប់ជាមួយនឹងកម្មវិធីចម្រុះគ្រប់គ្រងដំណាំជាចាំបាច់។

ទី២. ត្រូវបង្កើតស្តង់ដារគុណភាពនៃផលិតផលកសិកម្មស្របតាមគោលការណ៍ការអនុវត្តកសិកម្មល្អកម្ពុជា (CamGAP) ឬបន្លែសរីរាង្គ ប្រកបដោយនិរន្តរភាពឱ្យបានច្បាស់លាស់ ព្រមទាំងកំណត់យន្តការក្នុងការវាយតម្លៃបញ្ជាក់គុណភាពឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានផលិតផលល្អពិតប្រាកដែលទទួលស្គាល់ដោយទីផ្សារជាតិនិងអន្តរជាតិ។ បន្តលើកកម្ពស់ស្តង់ដារមន្ទីរពិសោធន៍ជាតិកសិកម្មឱ្យមានការទទួលស្គាល់ជាលក្ខណៈជាតិ-អន្តរជាតិ ពិសេសត្រូវពង្រឹងការអនុវត្តវិធានភូតគាមអនាម័យ (SPS) ក្នុងការបង្ការ និងទប់ស្កាត់រាល់ការឆ្លងនូវសមាសភាពចង្រៃពីតំបន់មួយទៅតំបន់មួយទៀត តាមរយៈការចល័តគ្រាប់ពូជ បំណែក និងកំណាត់ដើមពូជដំណាំ ដែលមានផ្ទុកនូវសមាសភាពចង្រៃ។

ទី៣. បន្តជំរុញលើកទឹកចិត្តដល់កសិករ និងសហគមន៍កសិកម្មក្នុងការផលិតបន្លែតាមស្តង់ដារសុវត្ថិភាព ដោយអនុវត្តវិធីសាស្រ្តចម្រុះក្នុងការកម្ចាត់សមាសភាពចង្រៃ ការប្រើពូជធន់ ការគ្រប់គ្រងជីជាតិដី ការអនុវត្តវិធានការដាំដុះសមស្រប ការប្រើប្រាស់ជីជាលក្ខណៈចម្រុះរវាងជីធម្មជាតិ និងជីគីមី ដោយផ្អែកលើប្រភេទដី និងតាមតម្រូវការជាក់ស្តែងរបស់ដំណាំ។ អនុវត្តវិធានការមេកានិច វិធានការជីវសាស្រ្ត និងថ្នាំផ្សំពីរុក្ខជាតិជាដើម ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន សុខភាពមនុស្ស និងសត្វមានប្រយោជន៍។

ទី៤. ជំរុញការអភិវឌ្ឍកសិដ្ឋានគំរូ និងពង្រឹងការគ្រប់គ្រងសហគមន៍កសិកម្ម ដោយត្រូវផ្តល់ការលើកទឹកចិត្ត និងពង្រឹងសមត្ថភាពរបស់សហគមន៍កសិកម្ម ដើម្បីផលិតក្នុងទ្រង់ទ្រាយធំប្រកបដោយស្តង់ដារ ដោយអនុវត្តយន្តការផលិតកម្មកសិកម្មតាមកិច្ចសន្យា។

ទី៥. ពង្រឹងនិងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំ ការអនុវត្តកសិកម្មល្អ និងកសិកម្មសរីរាង្គ ដើម្បីសុវត្ថិភាពស្បៀងអាហារជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ តាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍” និងត្រូវពិនិត្យលទ្ធភាពក្នុងការរកទីតាំងលក់ផលិតផលសរីរាង្គ ឬផលិតផល GAP នៅក្នុងទីផ្សារកសិផល ដើម្បីឱ្យអ្នកប្រើប្រាស់បានទទួលនូវផលិតផលដែលមានស្តង់ដារ និងអនាម័យខ្ពស់ និងការធានាចីរភាពបរិស្ថានស្របតាមគោលការណ៍ “អភិវឌ្ឍន៍បៃតង”។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហា...
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ
នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម...
កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ក្នុងភូមិស្វាយប៉ាត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមម៉ុម សារើន រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គបានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និង...
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២...
កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
កម្មវិធីទី២៖ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការីបានដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី
បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច...