ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot

ចេញ​ផ្សាយ​ ០១ កញ្ញា ២០២២ 833

នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot។ លោក Sharon shlezinger នាយកប្រតិបត្តិសហព័ន្ធសហករណ៍ បានធ្វើបទបង្ហាញអំពីប្រវត្តិរបស់សហព័ន្ធសហករណ៍នេះថា បានបង្កើតឡើងនៅឆ្នាំ១៩៤០ ហើយជាសហព័ន្ធសហករណ៍ធំជាងគេទីពីរក្នុងរដ្ឋអ៊ីស្រាអែល ដែលមានទីតាំងកណ្តាលប្រទេសចន្លោះទីក្រុង Tel Aviv និង Haifa។ Granot បង្កើតឡើងដោយមានការចងក្រង និងចូលរួមពី ៤១សហគមន៍ ក្នុងនោះមាន ២០រោងចក្រ និងសាជីវកម្មដែលផ្តោតជាសំខាន់លើវិស័យកសិកម្ម ហើយមានចំណូលប្រចាំឆ្នាំសរុបប្រមាណជិត ១ពាន់លានដុល្លារអាមេរិកដែលចំណូលនេះទទួលបានពីវិស័យជាច្រើនរួមមានវិស័យកសិកម្ម ហិរញ្ញវត្ថុ កសិ-ឧស្សាហកម្ម និងការបណ្តុះបណ្តាល ថាមពល ហេដ្ឋារចនាសម្ព័ន្ធ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ដ្រីបានសួរនាំជាច្រើនទាក់ទងនឹងការរៀបចំ ចងក្រង និងជ្រើសរើសថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាលនៃសហព័ន្ធសហករណ៍ ការដឹកនាំ គ្រប់គ្រង ចំណាយ ចំណូលប្រចាំឆ្នាំ គោលនយោបាយអភិវឌ្ឍវិស័យកសិកម្ម កសិ-ឧស្សាហកម្ម ការផ្សព្វផ្សាយ ការបណ្តុះបណ្តាល។ល។ បន្ទាប់ពីទទួលបានការបកស្រាយពីលោក Sharon ឯកឧត្តមរដ្ឋមន្ដ្រីក៏បានស្នើសុំយោបល់បន្ថែមអំពីការបង្កើត និងដឹកនាំសហករណ៍(សហគមន៍កសិកម្ម)នៅកម្ពុជា ជាពិសេសទិសដៅរយៈពេលខ្លី និងវែង។ លោក Sharon បានជូនយោបល់ថា សម្រាប់កម្ពុជាគួរចងក្រង និងប្រមូលផ្តុំសហគមន៍រួមគ្នា រៀបចំគោលនយោបាយដឹកនាំ គ្រប់គ្រង និងហិរញ្ញវត្ថុឲ្យមានភាពប្រទាក់ក្រឡា ទំនាក់ទំនងល្អ អភិបាលកិច្ច និងសុខដុមនីយកម្មជាពិសេសពីសហគមន៍មួយទៅសហគមន៍មួយ។ ហើយក៏ស្វាគមន៍ភាគីកម្ពុជាមកសិក្សារៀនសូត្រ និងដកស្រង់បទពិសោធន៍ពីសហព័ន្ធសហករណ៍ Granot បាន ហើយរង់ចាំផ្តល់ប្រឹក្សាយោបល់ និងចែករំលែកបទពិសោធន៍ល្អៗ ដើម្បីរួមគ្នាជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបប្រជុំទ្វេរភាគីជាមួយឯកឧត្តម Vahit Kirisci រដ្ឋមន្ត្រីកសិកម្ម និងព្រៃឈើនៃសាធារណរដ្ឋតួកគី
ឆ្លៀតឱកាសក្នុងអំឡុងពេលនៃកិច្ចប្រជុំរដ្ឋមន្ត្រីកសិកម្មប្រទេស G20 នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន ក្នុងនាមប្រធានរដ្ឋមន្ត្រីកសិកម្មអាស៊ាន បានថ្លែងសន្ទរកថាបទអន្តរាគមន៍ស្តីពីការបង្កើតនូវយន្តការដើម្បីអោយមាននិរន្តរភាពនៃប្រព័ន្ធស្បៀងអាហារ...
នៅព្រឹកថ្ងៃពុធ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៨...
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក Jimmy TAY ប្រធានក្រុមហ៊ុន CISBAY អាស៊ី ប៉ាស៊ី ហ្វិ ច ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងបច្ចេកវិទ្យាអតិសុខុមប្រាណដី...
នាវេលាម៉ោង ៩:០០ ព្រឹក ១១រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Jean Pierre Marcelli នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍បប្រចាំតំបន់អាស៊ីអាគ្នេឃ៍ និងលោកស្រី Sandrine BOUCHER នាយកទីភ្នាក់ងារបារាំងដើម្បីអភិវឌ្ឍន៍...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រសៀលថ្ងៃដដែល នៅវេលាម៉ោង...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិស្សិត មកពីសាកលវិទ្យាល័យភូមិន្ទកសិកម្ម ( RUA) វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលា ម៉ោង ១៤:៣០ ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន ឯកឧត្តមអភិបាលរងខេត្ត សហការី និងលោកស្រី Akiyama San តំណាងអង្គការ JICA ប្រចាំប្រទេសកម្ពុជាបានបន្តមកពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ឃ្លាំង លានហាល និងម៉ាស៊ីនសម្រិត...
អញ្ជើញចេញពីកម្មវិធីចែកប័ណ្ណកម្មសិទ្ធិក្បាលដី ឯកឧត្តមរដ្ឋមន្ដ្រី ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន រួមជាមួយឯកឧត្តមអភិបាលរងខេត្ត ឯកឧត្តមរដ្ឋលេខាធិការទទួលបន្ទុកអគ្គនាយកដ្ឋានកសិកម្ម ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម...
នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានបន្តដំណើរមកខេត្តបន្ទាយមានជ័យ ដើម្បីចុះពិនិត្យស្ថានភាពដាំដុះដំណាំស្រូវរដូវវស្សានៅភូមិស្រមោច ឃុំព្រះនេត្រព្រះ ស្រុ...
នៅរសៀលថ្ងៃពុធ ៤រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Ulku Kocaefe ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋតួកគីប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ
នៅស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃពុធ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោកសាស្ត្រាចារ្យ Andrew Campbell នាយកប្រតិបត្តិនៃមជ្ឍមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងឯកឧត្តម Pablo Kang...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ថ្ងៃសុក្រ...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍ Granot
នៅវេលាម៉ោង ១៤.០០ នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ដ្រី និងសហការីបានអញ្ជើញមកធ្វើទស្សនកិច្ចនៅសហព័ន្ធសហករណ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកទស្សនកិច្ច និងពិភាក្សាការងារ នៅក្រុមហ៊ុន BIOBEE (Biological System)
នៅវេលាម៉ោង ១០:០០ ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្ដ្រី វេង សាខុន និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានគោទឹកដោះ ដែលក្នុងកសិដ្ឋានមាននិស្សិតកម្ពុជាកំពុងធ្វើកម្មសិក្សាចំនួន ៤នាក់
នៅវេលាម៉ោង ១៥:៣០ រសៀលថ្ងៃដដែល អញ្ជើញចេញពីកសិដ្ឋានចិញ្ចឹមត្រី ឯកឧត្តមរដ្ឋមន្ដ្រីនិងសហការី...