ជំនួបជាមួយមន្ត្រីកសិកម្មខណះការប្រមូលផលបញ្ចប់

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 2385

ការជួបជុំ​មួយ​ត្រូវបាន​ធ្វើឡើង​រវាង​លោក​ឧបនាយកមន្ត្រី យឹម ឆៃលី និង​ជា​ប្រធាន ក្រុមប្រឹក្សា​ស្ដារ​និង​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ ជាមួយ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ​នៅ​សាកល វិទ្យាល័យ​ភូមិន្ទ​កសិកម្ម។ ជំនួប​ដែល​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី ១៤ ខែមករា ក្រៅពី​ការ​សំណេះ​សំ ណា​ល ក៏មាន​ការផ្សព្វផ្សាយ​ខ្លឹមសារ​ស្ដីអំពី​ប្រព័ន្ធ​សំណាញ់​សុ​វិ​ត្ថិ​ភាព​សង្គម​កម្ពុជា។

លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​បាន​ថ្លែង​នៅក្នុង​ពិធី​នោះ​ថា​ការជួប​ជុំគ្នា​នេះ​គឺ​ក្នុង​គោលបំណង ដើម្បី​ពង្រឹង​លទ្ធិប្រជាធិបតេយ​ឲ្យ​ដល់​មូលដ្ឋាន។ លើក​កំពស់​ភាពជា​ម្ចាស់​របស់​អាជ្ញាធរ​មូលដ្ឋាន​ក្នុង ការដោះស្រាយ​នូវ​ហានិភ័យ​ដែល​ប្រជាជន​ជួបប្រទះ។ ជំរុញ​សេវាកម្ម​ឲ្យ​ជិត​ប្រជាជន ដើម្បី​រួមចំណែក កាត់បន្ថយ​ភាពក្រីក្រ​ដោយ​ចិ​រ​ភាព។

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា បញ្ហា​សន្តិសុខ​ស្បៀង​បាន​នឹង​កំពុង​ក្លាយជា​ក្ដីកង្វល់​របស់​រាជ រដ្ឋាភិបាល​នៃ​ប្រទេស​នានា​នៅលើ​ពិភពលោក ដោយសារ​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក បូក​នឹង​បញ្ហា គ្រោះធម្មជាតិ បានធ្វើ​ឲ្យ​ប៉ះពាល់​ប្រទេស​ក្រីក្រ ក្នុងនោះ​មាន​ប្រទេស​កម្ពុជា​ផងដែរ។ ដោយឡែក កម្ពុជា​ក្រសួងកសិកម្ម​បានទទួល​ជោគជ័យ​លើ​ការងារ​ដាំ​ដុះ​ស្រូវស្រាល​ដើមរដូវ បានន័យថា ប្រជាជន ទទួលបាន​នូវ​អា​នុ​សាស​ន៏​របស់​សម្តេចនាយករ​ដ្ឋ​មន្ត្រី​ដែល​សំនូមពរ​ដល់​កសិករ​ត្រូវធ្វើ​នាង​សង្ហា​ឈប់ នាង​លាក់ នាង​ពួន​ដែល​មានន័យថា ឈប់​ធ្វើ​ស្រូវធ្ងន់ មក​ធ្វើ​ស្រូវស្រាល ស្រូវកណ្តាល​វិញ។ ពេល នេះ​កសិករ​ទូទាំងប្រទេស​ធ្វើការ​ប្រមូល​ផល​ស្រូវវស្សា​ចប់សព្វគ្រប់​អស់ហើយ។

មាន​ប្រសា​ស​ន៏​ក្នុង​ពេលនេះ លោក​ឧបនាយករដ្ឋមន្ត្រី​បាន​កោតសរសើរ​ដល់​ការខិតខំ​ប្រឹង ប្រែង​របស់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​ក្នុង​ការងារ​បង្កបង្កើន​ផល​កន្លងមក ធ្វើ​ឲ្យ​វិស័យនេះ មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់។ លោក​បាន​លើកទឹកចិត្ត​ឲ្យ​ជំរុញ​ធ្វើយ៉ាងណា​លើកកម្ពស់​សិទ្ធិ​ជា ម្ចាស់​របស់​ប្រជាពលរដ្ឋ។ បង្កើន​សេវាកម្ម​គ្រប់​ប្រភេទ​ឲ្យ​ខិត​កាន់តែ​ជិត​ដៃ​ប្រជាពលរដ្ឋ។ សូម​ឲ្យ​ក្រ សួង​ខិតខំ​ថែមទៀត ដើម្បី​កាត់បន្ថយ​នូវ​ភាពក្រីក្រ​របស់​បងប្អូន​ប្រជាពលរដ្ឋ តាមរយៈ​បង្កើន​ផលិត ផល​កសិកម្ម​តាម​ប្រសា​ស​ន៏​សម្តេច​តេ​ជោ គឺ​បញ្ឈប់​សង្គ្រាម និង​បញ្ឈប់​ភាពក្រីក្រ។ នាំគ្នា​កែប្រែ​ការ ងារ​កសិកម្ម​តាមបែប​ទម្លាប់​ទៅជា​កសិកម្ម​តាមបែប​ប​ច្ចេស​ស៊ីជម្រៅ។ ធ្វើបែបនេះ គឺ​ដើ​ម្ប​បង្កើន ផលិតផល មិនមែន​សម្រាប់តែ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​តែប៉ុណ្ណោះ​ទេ ថែមទាំង​ដើម្បី​ធ្វើការ​នាំចេញ។

ក្នុងនាម​លោក​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្ដារ​និង អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ​លោក​បាន អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់​ក្រសួង​ក្រោម​អោវាទ (ក្រសួងកសិកម្ម ក្រសួង​ធនធានទឹក ក្រសួង​អភិវឌ្ឍ​ន៏​ជនបទ​ក្រសួង​សាធារណការ និង​ក្រសួងសុខាភិបាល) រ​យម​គ្នា​ដោះស្រាយ​ជីវភាព ចំពោះ​កងទ័ព​ដែល​បានធ្វើ​មាតុភូមិ​និវត្ត​ន៏ តាមរយៈ​ការដោះស្រាយ​ដី​សម្រាប់​បង្កបង្កើនផល រួមទាំង បច្ចេកទេស​ផង៕

 

អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) អំពីគម្រោងស្តីពី "Sustainable Coastal and Marine Fisheries"
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីបុណ្យអុំទូក ឆ្នាំ២០២៣
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដែតតាមវាទីមុខព្រះបរមរាជវាំង...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ទស្សនៈប្រជាពលរដ្ឋជុំវិញការរចនាប្រទីបក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣
ក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះបិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋ...
នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមតូចប៊ុនហួររដ្ឋលេខាធិការក្...
បទសម្ភាសន៍៖ «ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»
ពូជស្វាយចន្ទី អឹម-២៣ គឺជាពូជដែលកម្ពុជាស្រាវជ្រាវរកឃើញ និងជាពូជដែលទទួលបានការពេញនិយមដាំដុះពីប្រជាពលរដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI)
នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមតាកាហាស៊ីហ្វូមីអាគី(Fumiaki...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប(EU)អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។...
ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ចាប់ផ្ដើមអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព
នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមរដ្ឋលេខាធិការហាស់សារ៉េតតំ...
លិខិតរំលែកមរណទុក្ខ
សូមគោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា...
អបអរសាទរ ទិវាមច្ឆជាតិពិភពលោក ឆ្នាំ២០២៣ Happy World Fisheries Day 2023
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរ ទិវាមច្ឆជាតិពិភពលោក...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជ...
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មចុះអនុស្សរណៈយោគយល់គ្នាជាមួយតំណាងធនាគារវីង (ខេមបូឌា) ម.ក
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តី​​ ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក...
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល...