ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដំណើរដោយឯកឧត្តម អេង ជាសាន លោក គង់ វីតាណ: និងសហការីបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន ហេង ហេង

ចេញ​ផ្សាយ​ ០៤ ឧសភា ២០២០ 2123

នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំជូត ទោស័ក .. ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០ ២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល លោក គង់ វីតាណ: អភិបាលរងខេត្ត និងសហការីបានអញ្ជើញចុះមកពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍកសិដ្ឋានចិញ្ចឹមបង្គាបែបធម្មជាតិរបស់ក្រុមហ៊ុន ហេង ហេង ដែលមានទីតាំងស្ថិតនៅភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក សេង ចាយ ប្រធានគ្រប់គ្រងបច្ចេកទេសបានឲ្យដឹងថា បច្ចុប្បន្នក្នុងកសិដ្ឋានមានផ្ទៃដី ១០០ហត បែងចែកជា ស្រះចិញ្ចឹម ២០ ដោយបានអនុវត្តបច្ចេកទេសវិចិញ្ចឹមបង្គាដូចជាការ គ្រប់គ្រង ប្រើប្រាស់ និងសម្អាតទឹក(water treatment) ចំពោះការចិញ្ចឹមបច្ចុប្បន្ន ដាក់កូនបង្គា ១០លានកូន ក្នុងស្រះទាំង ២០ ហើយចាប់ផ្តើមប្រមូលផលជាបណ្តើរ ចាប់ពីអាយុ ៤៥ថ្ងៃ ដំណាក់កាលដំបូងសម្រាប់ធ្វើបង្គាក្រៀម ឬបរិភោគស្រស់។ ដំណាក់កាលទី២ អាយុបាន ៣ខែ អាចប្មូលផលបាន ៣តោន/. ហើយក្នុង ១ឆ្នាំចាប់បាន ៣ដង ក្នុង១ហ. ដាក់កូនងបង្គា ម៉ឺនក្បាល។ ចំពោះកម្រៃក្នុង ១ឆ្នាំអាចរកចំណូលបាន ១ម៉ឺនដុល្លារ (ដកប្រាក់ចំណាយរួច) ដោយបង្គាធម្មជាតិមានតម្លៃ -៧ដុល្លារ/kg បង្គាធម្មជាតិនេះ ទីផ្សារកំពុងពេញនិយម ណាស់ ជាពិសេសតាមភោជនីយដ្ឋានធំៗនៅខេត្តព្រះ សីហនុ និងនៅភ្នំពេញ។ អនាគតគ្រោងនឹងពង្រីកផ្ទៃដីចិញ្ចឹមបន្ថែម ភ្ញាស់កូនបង្គា និងកូនក្តាមលក់ជូនប្រជានេសាទក្នុងតំបន់នេះ ព្រមទាំងបង្កើកសិប្បន្នបង្គាក្រៀមផងដែរ។ ដោយឡែក កសិករដែលធ្លាប់តែធ្វើស្រែ ទទួលផលតាមយថាកម្ម បច្ចុប្បន្នងាកមកប្រកាន់យករបរចិញ្ចឹមបង្គា តាមបែបធម្មជាតិ ហើងនឹងពង្រីកផ្ទៃដីបន្ថែម ដោយអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យាជាមួយក្រុមហ៊ុន។

ពិនិត្យឃើញទិដ្ឋភាពជាក់ស្តែងនូវហេដ្ឋារចនាសម្ព័ន្ធកសិដ្ឋាន ផលិតកម្មចិញ្ចឹមបង្គាប្រកបដោយបច្ចេកវិទ្យាសាមញ្ញតាមបែបធម្មជាតិ ភាតរបរិស្ថាន កំពុងដំណើរការទៅដោយរលូន និងទទួល ជោគជ័យជាបណ្តើរយ៉ាងដូច្នេះ ឯកឧត្ដមរដ្ឋមន្រ្តី និងលោកអភិបាលរងខេត្ត បានកោតសរសើរ សម្តែងនូវទឹកចិត្តសប្បាយរីករាយ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមវិនិយោគលើវិស័យវារីវប្ប កម្ម ជាអនុវិស័យដ៏សំខាន់មួយដែលរដ្ឋបាលជលផលបាននិងកំពុងជំរុញ និងលើកទឹកចិត្តឲ្យវិស័យឯកជនចូលរួមជាចលករក្នុងការជំរុញការអភិវឌ្ឍវិស័យនេះ ដើម្បីបង្កើនផលចាប់ ធានាបានទាំងបរិមាណ និងគុណភាពឆ្លើយតបតាមសេចក្តីត្រូវការទីផ្សារ និងជាពិសេសចូលរួមកាត់បន្ថយការនាំចូលផលិតផលបង្គាពីប្រទេសជិតខាង។ ជាងនេះនៅទៀត គឺចាប់យកកាលានុវត្តភាពក្នុងកាល:ទេស:ដែលយើងកំពុងជួបវិបត្តិជំងឺឆ្លងសកលកូវីដ-១៩ តាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ មួយវិញទៀត លោកបានបញ្ជាក់ថា ការចូលរួមពីវិស័យឯកជនក្នុងការវិនិយោគលើវិស័យកសិកម្មជារួម និងដោយឡែកវិស័យវារីវប្បកម្មនេះ ពិតជាបានចូលរួមចំណែកបង្កើតការងារជូនប្រជាពលរដ្ឋនៅមូលដ្ឋាន បង្កើនចំណូលក្នុងគ្រួសារ និងកាត់បន្ថយភាពក្រីក្រ ជាពិសេសចូលរួមអនុវត្តគោនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ស្របតាមអភិក្រម "រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍កសិកម្ម" មិនតែប៉ុណ្ណោះ លោកក៏ បានសម្តែងនូវការគាំទ្រចំពោះឆន្ទ:ពង្រីកផ្ទៃដីចិញ្ចឹមនាពេលអនាគត ដែលវានឹងចូលរួមចំណែកបង្កើនផលិតផលបង្គាធម្មជាតិ សម្រាប់ទីផ្សារក្នុងស្រុក និងធ្វើការកែច្នៃសម្រាប់នាំចេញ ថែរក្សាបរិស្ថាន និងសុខភាពអ្នកបរិភោគ។ ឆ្លៀតយកឱកាសនេះ លោក បានណែនាំឱ្យក្រុមហ៊ុនសហការជាមួយរដ្ឋបាលជលផល និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រៀបចំផែនការផលិត កម្ម ការអនុវត្តបច្ចេកទេស និងលិខិតបទដ្ឋានគតិយុត្តរបស់ក្រសួងឱ្យបានត្រឹមត្រូវ ដើម្បីឱ្យការវិនិយោគនេះដំណើរការទៅដោយរលូន ចីរភាព និងនិរន្តរភាព និងសូមចូលរួមថែរក្សាព្រៃកោង កាងដែលនៅជិត ជុំនេះឱ្យបានគង់វង្សដើម្បីទុកជាសម្បត្តិរដ្ឋតរៀងទៅ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...