បឹង​ស្រងែ ​និង​ការប្រែប្រួល​ទស្សនៈ​ថ្មី​របស់​អ្នកភូមិ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 1307

បឹង​សង្កែ ​ដែលជា​បឹង​ធម្មជាតិ​ដ៏​ធំ​មួយ​ ក្នុងចំណោម​បឹង​ទាំងពីរ​ របស់​ឃុំ​ក្រញូង ស្រុក​ត្រាំកក់ បានទទួល​នូវ​កូន​ត្រី​ពូជ​ និង​មេត្រី​ពូជ​ ក្នុង​ចំនួន​ដ៏​ច្រើន​មួយ។ ការបន្ថែម​នេះ គឺជា​ការចូលរួម ​ធ្វើឱ្យ​ធនធាន​ត្រី​ធម្មជាតិ​នៅ​ទីនោះ​កើនឡើង​ថែមទៀត ។

នៅ​ឃុំ​ត្រពាំង​ក្រញូង ​មាន​បឹង​ធម្មជាតិ​ចំនួន​ពីរ ដែល​គេ​ចាត់ទុកថា ជា​បឹង​ជម្រក​ត្រី​នោះ គឺ​បឹង​ព្រៃ​ក្ដួច ​និង​បឹង​ត្រពាំង​ស្រងែ។ បឹង​នេះ​ មានការ​គ្រប់គ្រង​ បាន​យ៉ាង​ល្អ​ពី​សំណាក់​សហគម​ន៏​នៅ​ទីនោះ។ លោក អេង ជា​សាន អនុប្រធាន​រដ្ឋបាល​ជ​ល​ផល ​នៃ​ក្រសួងកសិកម្ម ដែលជា​មន្ដ្រី​ក្រុមការងារ​មួយរូប ​ចុះជួយ​ដល់​ប្រជាជន​តំបន់​នេះ​បាន​និយាយថា ដោយសារតែ​ប្រជាជន​ បាន​យល់​ពី​សារៈសំខាន់ ​របស់​ធនធានធម្មជាតិ ​និង​មានការ​ចូលរួម​ការពា​របឹង​ធម្មជាតិ​នៅ​ទីនោះ​កើនឡើង ។

អ្នក​ឃុំ​ត្រពាំង​ក្រញូង​ពេលនេះ ​មិន​ត្រឹមតែ​ការពារ​នូវ​ធនធាន​ត្រី ​ដែលមាន​ស្រាប់​នោះទេ តែ​ក៏បាន​ចាប់​អារ​ម្ម​ណ៏​ផងដែរ​ ទៅដល់​ការចិញ្ចឹម​ត្រី​បន្ថែម។ ពីមុន​អ្នកភូមិ​មិនសូវ​បាន​ ចាប់​អារ​ម្ម​ណ៏​លើ​ការចិញ្ចឹម​ត្រី​ តាម​គ្រួសារ​ដោយសារតែ​គេ​គិតថា ទី១ មិនអាច​ចិញ្ចឹម​បាន ​ដែលមាន​លទ្ធផល​ល្អ ​និង ទី២ត្រី​ចិញ្ចឹម​មិនមាន​រសជាតិ​ដូច​ត្រី​ធម្មជាតិ។

ជាងនេះទៀត​គេ​គិតថា ត្រី​ធម្មជាតិ គឺ​គ្រប់គ្រាន់​ហើយ​ សម្រាប់​ការហូ​ម​ចុក​របស់គេ។ ប៉ុន្ដែ​ចំនូ​ន​ប្រជាជន ​កាន់តែ​កើន​វត្ដ​មាន​ អ្នក​ស្វះស្វែង​រកត្រី​កាន់តែច្រើន​បានធ្វើឱ្យ​ធនធានធម្មជាតិ​នៅ​ទី​នោះ បាន​ធ្លាក់​ទៅក្នុង​សភាព​ខ្សត់​ជាង​មុន ។

លោក ជា​សាន បាន​និយាយថា​ ដោយមាន​ការយក​ចិ​ត្ដ​ទុកដាក់ ​ពី​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម និង​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល​នោះ ​ក្រុមការងារ​របស់លោក​ បាន​ពន្យល់​ឱ្យ​អ្នកភូមិ​ យល់​អំពី​អ្វីដែល​ត្រូវ តែមាន​ការផ្លាស់ប្ដូរ​ឥរិយាបថ​ថ្មី​ ក្នុង​វិស័យ​ធនធាន​ត្រី​ធម្មជាតិ​នោះ​ គឺ​ការ​ជំរុញឱ្យមាន​ការចិញ្ចឹម​ត្រី​បន្ថែម​នៅតាម​គ្រួសារ ។ មានន័យថា ការជំរុញ​វិស័យ​វារីវប្បកម្ម​នៅ​ជនបទ ​ដែល​នឹង​រួមចំណែក ​ដល់​ការកាត់បន្ថយ​ភាពក្រីក្រ។

ឯកឧត្ដម​បន្ដថា មកដល់ពេលនេះ​ ក្នុង​ឃុំ​មានការ​ចិញ្ចឹម​ត្រី​ ចំនួន១៦០គ្រួសារ ហើយ​ចំនួន​នេះ​ នឹងមាន​ការកើនឡើង​ថែមទៀត ​ក្នុង​ការចុះ​បណ្ដុះបណ្ដាល​ដល់​កសិករ​លើ​បច្ចេកទេស​ចិញ្ចឹម​ត្រី​ដល់​ពួកគេ ។

នៅ​ចំពោះមុខ​កសិករ​ជិត២០០គ្រួសារ ​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន ដែល​បាន​អញ្ជើញ​ចូលរួម​ ដោយផ្ទាល់ ​ក្នុង​ពិធី​លែង​កូន​ត្រី​ពូជ ​ចំនួន១ម៉ឺន​កូន និង​មេត្រី​ពូជ​ចំនួន៤គីឡូ ​ទៅក្នុង​បឹង​ស្រងែ កាលពីពេលថ្មីៗនេះ បាន​កោតសរសើរ​ប្រជាជន​នៅក្នុង​ភូមិ ឃុំ​ដែល​បាន​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ​ ក្នុង​មូលដ្ឋាន​បានល្អ​ជាមួយនឹង​ការចិញ្ចឹម​ត្រី​បន្ថែម​នៅតាម​គ្រួសារ ។

ឯកឧត្ដម ​បាន​ពន្យល់​ប្រាប់​ប្រជាជន​ អំពីសារៈសំខាន់​នៃ​ធនធាន​ត្រី ​និង​មធ្យោបាយ​ដែល​រក្សា​ការពារ​អភិរក្ស​ធនធាន​ត្រី​ធម្មជាតិ ​ដែលជា​ប្រភព​ផ្ដល់​ស្បៀង​យ៉ាងសំខាន់ ​ដល់​ជីវភាព​រស់នៅ។ ឯកឧត្ដម​បានបញ្ជាក់​ថា ការលែង​កូន​ត្រី​នេះ គឺ​មានន័យថា​ មិនមែន​គ្រាន់​ទៅ​តែ​ចាប់​ត្រី​ធម្មជាតិ​នោះទេ តែ​ត្រូវ​ចិញ្ចឹម​ត្រី​ថែមទៀត​ទើប​អាច​ធានាបាន​នូវ​និរន្ដរភាព​ធនធានធម្មជាតិ​របស់​យើង ។

ឯកឧត្ដម​បន្ដថា ត្រី​ជា​ស្បៀង​សំខាន់ ​សម្រាប់​ប្រជាជន​យើង បន្ទាប់ពី​ស្រូវ។ ការចិញ្ចឹម​ត្រី​ គឺជា​ការបង្កើន​ធនធាន​ត្រី ​កាត់បន្ថយ​សម្ពាធ​ទៅលើ​ត្រី​ធម្មជាតិ និង​ជាការ​បង្កើត​មុខរបរ ​បង្កើ់ន​ចំណូល ​សម្រាប់​កសិករ​ផងដែរ។ ឯកឧត្ដម​រដ្ឋមន្ដ្រី​ បាន​អំពាវនាវ​ថា កសិករ​គួរតែមាន​ស្រះ ​នៅតាម​គ្រួសារ​យ៉ាងហោច​មួយ​ ឬ​នៅ​តា​ភូមិ​ឃុំ​តាម​សហគម​ន៏ ដើម្បី​ជាការ​បង្កើត​ប្រភពទឹក​ផង ​សម្រាប់​ជីវភាព​ផង​ និង​ប្រើប្រាស់​ប្រភពទឹក​នេះ ជា​ពហុ​ប្រ​យោ​ជ​ន៏​ដែល​ក្នុងនោះ​មានការ​ចិញ្ចឹម​ត្រី​ផងដែរ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការី បានអញ្ជើញចូលរួមបានស្ដាប់បទបង្ហាញអំពីយុទ្ធសាស្រ្ត និងផែនការអភិវឌ្ឍន៍របស់សាកលវិទ្យាល័យភូមិន្ទកសិកម្ម
នាព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២ នៅទីស្ដីការក្រសួងកសិកម្ម ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Liurka Rodriguez Barrios អគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា
រសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រីបន្តជួបពិភាក្សាការងារជាមួយលោកជំទាវ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូតនៃសារធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា
នៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ ទទួលជួបពិភាក្សាការងារជាមួយលោកជំទាវបណ្ឌិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបសំណេះសំណាលជាមួយ សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ និងប្អូនៗជានិស្សិតនៃសាកលវិទ្យាល័យភូមិន្ទកសិកម្
ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម ផ្តល់អនុសាស្ត្រ៣ចំណុចសំខាន់ៗ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង និងត្រីតុកែ មួយកន្លែងនៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យកសិដ្ឋានចិញ្ចឹមត្រីឆ្ពុង...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ លោកជំទាវ ភូថង មិថុនា អភិបាល នៃគណៈអភិបាល ខេត្តកោះកុង
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួបពិភាក្សាការងារជាមួយ...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍវារីវប្បកម្មសមុទ្រ នៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ...
កម្មវិធីទី៤៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យសិប្បកម្មត្រីចំហុយ ជា ធូ នៅ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ
កម្មវិធីទី៣៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យការកែច្នៃបង្គាក្រៀមរបស់សហគមន៍នេសាទ នៅតំបន់ព្រៃការពារកោងកាង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់...
កម្មវិធីទី២៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះពិនិត្យផលិតកម្មបន្លែ នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ
កម្មវិធីទី១៖ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា មួយឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាល ខេត្តព្រះសីហនុ លើការងារអភិវឌ្ឍវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា និងសហការីអមដំណើរ ចុះពិនិត្យផលិតកម្មចេកអំបូងលឿង របស់ក្រុមហ៊ុន Long Mate នៅស្រុកឈូក ខេត្តកំពត
កម្មវិធីទី២៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ស្រុកឈូក ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានចុះពិនិត្យទីសត្តឃាតដ្ឋានទំនើបរបស់ក្រុមហ៊ុន CP Cambodia
កម្មវិធីទី១៖២៣-វិច្ឆិកា ឆ្នាំ២០២២ (ឃុំជម្ពូវ័ន្ត ស្រុកជុំគិរី ខេត្តកំពត)៖ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តជួបសំណេះសំណាលជាមួយបងប្អូនម្ចាស់ចម្ការទុរេននៅឃុំម៉ាក់ប្រាង ស្រុកទឹកឈូ ខេត្តកំពត
ចូលដល់កម្មវិធីទី៥៖ នាសៀលថ្ងៃទី២២ ខែវិច្ឆិកា នេះដែរ៖ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម ម៉ៅ ធនិន្ទ​ អភិបាលនៃគណ:អភិបាលខេត្តកំពត លើការងារអភិវឌ្ឍវិស័យកសិកម្ម
កម្មវិធីទី៤៖ នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ ដដែល៖ ឯកឧត្តមរដ្ឋមន្ត្រីបានជួបពិភាក្សាផ្លាស់ប្តូរយោបល់ជាមួយឯកឧត្តម...