ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា និងសហការីដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សា

ចេញ​ផ្សាយ​ ២៣ ឧសភា ២០១៩ 2469

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ៣រោច ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Yuji SEGOSHI ទីប្រឹក្សា និងជាអ្នកសម្របសម្រួលគម្រោងនៃអង្គការ JICA ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា និងសហការីដើម្បីចូលជួបសម្តែងការគួរសម និងពិភាក្សាពីគម្រោងស្តីពីការដាំ និងការធ្វើអាជីវកម្មប្រភេទស្មៅចំណី Sorghum Silage ដែលគម្រោងនេះទទួលបានការជួយឧបត្ថម្ភគាំទ្រពីអង្គការ JICA សម្រាប់រយ:ពេល០២ឆ្នាំ អនុវត្តដោយក្រុមហ៊ុន Applied Natural Products Co., Ltd (ANP) សហការនិងសម្របសម្រួលជាមួយអង្គការ CMAC និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងខេត្តបាត់ដំបង។
មានមតិស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយ:អង្គការ JICA ដែលតែងតែផ្តល់ការគាំទ្រ និងជួយឧបត្ថម្ភទាំងថវិកានិងបច្ចេកទេសក្នុងការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជានាពេលកន្លងមក។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ក្នុងបរិបទថ្មីនៃកំណើនសេដ្ឋកិច្ច ប្រជាជន ទេសចរណ៍ និងជាពិសេសការប្រែប្រួលអាកាសធាតុ បានតម្រូវឲ្យក្រសួងផ្លាស់ប្តូរយុទ្ធសាស្រ្ត និងគោលដៅរបស់ខ្លួនពីការផលិតដើម្បីផ្គត់ផ្គង់ឲ្យតម្រូវការក្នុងស្រុកមកផលិត កែច្នៃ និងធ្វើការនាំចេញ។ ពាក់ព័ន្ធនឹងគម្រោងដាំស្មៅចំណី Sorghum Silage នេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការគាំទ្រ និងលើកទឹកចិត្តដោយលោកបានបញ្ជាក់ថា បច្ចុប្បន្នបច្ចេកវិទ្យាកសិកម្មមានការរីកចម្រើន ការប្រើប្រាស់គ្រឿងយន្តកសិកម្មស្ទើរតែទាំងអស់ បានធ្វើឲ្យកសិករបង្វែរគោលដៅពីការចិញ្ចឹមគោ ក្របីសម្រាប់ជាកំលាំងអូសទាញ មកចិញ្ចឹមដើម្បីធ្វើពាណិជ្ជកម្មវិញ ដែលការផ្លាស់ប្តូរនេះបានជួយដល់ពួកគាត់រកបានចំណូលបន្ថែមបានយ៉ាងល្អ ទន្ទឹមនឹងក្រសួងកំពុងជំរុញផលិតកម្មសត្វ និងចំណីសត្វ។
 
នាឱកាសនេះ លោក Yuji SEGOSHE បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កាលពីឆ្នាំ ២០១៨ គម្រោងផលិតបានជាចំណីសត្វបានប្រមាណជា២១១តោន សម្រាប់ផ្គត់ផ្គង់កសិដ្ឋានចិញ្ចឹមគោយកទឹកដោះមួយនៅរាជធានីភ្នំពេញ ដោយក្នុង០១តោន ទទួលបានតម្លៃពី ៧០-៨០ ដុល្លារអាមេរិក ហើយក្នុងឆ្នាំ២០១៩នេះ គ្រោងបង្កើនការផលិតឲ្យបាន៤៥០តោន។ លោកបានបញ្ជាក់បន្ថែមថា បច្ចុប្បន្នផលិតកម្មនៅមានកម្រិត ការផ្គត់ផ្គង់មិនបានគ្រប់គ្រាន់តាមតម្រូវការទីផ្សារ បញ្ហាចំបងក្នុងពេលបច្ចុប្បន្នគឺមធ្យោបាយ និងតម្លៃនៃការដឹកជញ្ជូន រួមជាមួយការកង្វះប្រភពទឹកស្រោចស្រព។ ដោយឡែក ដោយពិនិត្យឃើញអំពីសក្តានុពលនៃវិស័យកសិកម្មនៅកម្ពុជា ក្រុមហ៊ុនក៏មានបំណងបោះទុនវិនិយោគយកស្មៅប្រភេទនេះមកផលិតជាជីកុំប៉ុស្តិសម្រាប់បម្រើឲ្យវិស័យកសិកម្មនាពេលអនាគតផងដែរ។
 
ដូច្នេះ ដើម្បីឲ្យគម្រោងទទួលបានជោគជ័យ និងចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មប្រកបដោយចីរភាព និងនិរន្តរភាព ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យលោក Yuji SEGOSHE និងក្រុមហ៊ុន ANP ពិនិត្យលទ្ធភាពពង្រីកការអនុវត្តគម្រោងឲ្យបានទូលំទូលាយដោយត្រូវ÷ ទី១. រៀបចំចងក្រងសហគមន៍ផលិត ដើម្បីបង្កើនបរិមាណផលិត ធានាដល់ការផ្គត់ផ្គង់។ ទី២. បង្កើនការផ្សព្វផ្សាយពូជ និងបច្ចេកទេសដាំដុះស្មៅប្រភេទនេះឲ្យបានទូលំទូលាយដល់កសិករ និងកសិដ្ឋាន។ ទី៣. បង្វែរគោលដៅផ្គត់ផ្គង់មកផ្គត់ផ្គង់ក្នុងតំបន់ផលិតវិញ ដើម្បីកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន។ ទី៤. សហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វបង្កើនការដាំដុះ ជាពិសេសនៅតំបន់ខ្ពង់រាបដើម្បីជួយស្រទាប់ដីមិនឲ្យបាត់បង់ជាតិទឹក និងបង្កើនគុណភាពដី។ ទី៥. រៀបចំ និងបំពេញខ្សែច្រវាក់ផលិតកម្មពីមុនការដាំដុះ រហូតដល់ការធ្វើពាណិជ្ជកម្មឲ្យបានពេញលេញ ដូចជាការដាំដុះ ចិញ្ចឹម និងផ្គត់ផ្គង់ទីផ្សារដោយខ្លួនឯង។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...