ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តកំពង់ធំ ដើម្បីចុះមកពិនិត្យសកម្មភាពប្រមូលផលស្រូវប្រាំង របស់ប្រជាកសិករ

ចេញ​ផ្សាយ​ ៣០ មករា ២០១៩ 3066

នៅរសៀលថ្ងៃដដែល ចេញពីខេត្តសៀមរាប ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តកំពង់ធំ ដើម្បីចុះមកពិនិត្យសកម្មភាពប្រមូលផលស្រូវប្រាំង របស់ប្រជាកសិករនៅភូមិកោះគ្រាប់បាយ ឃុំកំពង់គោ ស្រុកកំពង់ ស្វាយ ខេត្តកំពង់ធំ។
 
តាមរបាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំបានឱ្យដឹងថា ជាទូទាំងខេត្តកំពង់ធំមានផ្ទៃដីដំដុះស្រូវប្រាំងចំនួនជាង ៦ម៉ឺនហត ហើយមកទល់ពេលបច្ចុប្បន្ននេះ ការប្រមូលផលបានជាង ៤ពាន់ហតហើយ រីឯទិន្នផលទទួលបានជាមធ្យម ប្រមាណជា ៤-៤,៥តោនក្នុង១ហត។ សម្រាប់ថ្ងៃនេះ ស្រូវចំណីមានតម្លៃ ៦៩០រៀល/kg ដោយឡែកស្រូវក្រអូបកសិករដែលបានចុះកិច្ចសន្យាជាមួយក្រុមហ៊ុន AMRU RICE ទិញក្នុងតម្លៃ ១ ១៥០រៀល/Kg។ កសិករម្ចាស់ស្រែបានឱ្យដឹងថានៅតំបន់នេះ ជាទូទៅកសិករបានប្រើពូជ IR៥១ និង IR ៥៤ ហើយនិងពូជស្រូវក្រអូប (ផ្ការំដួល និងសែនពិដោរ) ទន្ទឹមនឹងនេះ ពួកគាត់អាចធ្វើស្រែប្រាំងបាន ២ដង/រដូវ ដោយសារមានប្រព័ន្ធប្រឡាយដែលបានកសាងឡើងដោយគម្រោងកម្មវិធីខ្សែច្រវាក់តម្លៃកសិកម្មកម្ពុជា ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលអូស្រ្តាលី និងប្រព័ន្ធប្រឡាយរបស់ក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន ដែលគេគិតក្នុង១ហត/១០៥ដុល្លារ គឺចាប់ពីពេលព្រោះ ដល់ពេលប្រមូលផល។ ទីផ្សារស្រូវចំណីភាគច្រើនគឺឈ្មួញបាននាំចេញទៅប្រទេសវៀតណាម និងផ្គត់ផ្គង់ទីផ្សារក្នុងស្រុក ដោយឡែកស្រូវក្រអូប ក្រុមហ៊ុនក្នុងស្រុកធ្វើកិច្ចសន្យាទទួលទិញ កែច្នៃនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

មានមតិទៅកាន់ប្រជាកសិករម្ចាស់ស្រែ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យពួកគាត់រៀបចំចងក្រងជាសហគមន៍ផលិតទាំងស្រូវចំណី និងស្រូវពូជ រួចសហការផលិតជាមួយដៃគូឯកជនតាមរយ:ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ប្រយោជន៍ដើម្បីធានាតម្លៃ បរិមាណផ្គត់ផ្គង់ ផលិតពូជសុទ្ធល្អ អង្ករមានគុណភាព និងគួរប្រើប្រាស់ពូជ ណាដែលទីផ្សារត្រូវការ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាឲ្យ អគ្គនាយកដ្ឋានកសិកម្ម ជាពិសេស នាយកដ្ឋានដំណាំស្រូវ សហការជាមួយមន្ទីរចុះមកសិក្សាពីតម្រូវការពូជ លក្ខខ័ណ្ឌក្សេត្របរិស្ថាននៃដំណាំស្រូវនៅតំបន់នេះ តើអំណោយផលសម្រាប់ពូជអ្វី ដែលផ្តល់ទិន្នផលខ្ពស់ គុណភាពអង្ករល្អ ធន់នឹងជំងឺ និងការប្រែប្រួលអាកាសធាតុ ហើយនិងឆ្លើយតបទៅនឹងតម្រូវការទីផ្សារខ្ពស់ ។ ចំពោះសត្វចង្រៃ និងជំងឺ នាយកដ្ឋានការពារដំណាំ ត្រវសហការជាមួយមន្ទីរកសិកម្ម អាជ្ញាធរមូលដ្ឋាន និងម្ចាស់ស្រែ ចុះមកសិក្សា ស្រាវជ្រាវ ដើម្បីដាក់ចេញវិធានការកំចាត់ និងការពារដំណាំស្រូវឲ្យបានទាន់ពេលវេលា រួមទាំងតាមដានត្រួតពិនិត្យមើលគុណភាព និងប្រសិទ្ធភាពនៃថ្នាំ និងជីដែលកសិករបាន និងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...