បន្ទាប់ពីអញ្ជើញចូលរួមជាមួយលោកនាយឧត្តមសេនីយ៍ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី ក្រសួងការពារជាតិ សម្ពោធសមិទ្ធិ នៅវរសេនាតូចការពារព្រំដែន៣០៣ និងការសន្យាជួយកសាងផ្លូវជាតិមួយគីឡូម៉ែត្រថែមទៀតនៅទីនោះ។
កាលពីចុងខែឧសភាកន្លងទៅនេះ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និងប្រតិភូអមដំណើរបានជួបសំណេះសំណាលជា មួយកសិករនៅក្នុងភូមិសុវណ្ណបៃតង ឃុំកណ្តោល ស្រុកបទុមសាគរ ខេត្តកោះកុង ដែលបានប្រកប របរកសិកម្មដូចជាដាំពោត សណ្តែកដី ត្រឡាច ត្រសក់ស្រូវ និងបន្លែផ្លែឈើជាច្រើនមុខទៀត។
តាមរយៈមន្ត្រីគម្រោងបានឱ្យដឹងថា គម្រោងបានដឹកជញ្ជួនប្រជាជនមកតាំងទីលំនៅនៅទីនេះ តាំងពីឆ្នាំ២០០៤ ដោយកាលពីមុនប្រជាជនទាំងនេះប្រកបរបរកសិកម្មពនាចរដែលបានបំផ្លាញធនធានធម្មជាតិ ពិសេសព្រៃឈើ និងសត្វព្រៃ។
បច្ចុប្បន្ននេះ គម្រោងបានទទួលលទ្ធផលជាច្រើនដូចជា បង្កើនប្រាក់ចំណូល និងសន្តិសុខស្បៀង និងការឈានទៅរកការធ្វើកសិកម្មអចិន្រៃ្តយ៍ដោយប្រជា កសិករបានបោះបង់ចោលនូវទម្លាប់ចាស់។
មានប្រសាសន៍នាឱកាសនោះលោករដ្ឋមន្ត្រីបានពាំនាំនូវសេចក្តីនឹករលឹក និងពុទ្ធពរទាំង៤ ប្រការពីសំណាក់សម្តេចទាំងបី។ លោកបានសម្តែងនូវការកោតសរសើរដល់គម្រោង និងប្រជាជន ដែលបានខិតខំបង្កបង្កើនផលដែលធ្វើឱ្យជីវភាពប្រសើរជាមុន ដែលកាលពីមុនចូលព្រៃកាប់ឈើ បាញ់សត្វ ហើយឥឡូវត្រឡប់ចូលរួមថែរក្សាការពារបរិស្ថាន។
លោករដ្ឋមន្ត្រីក៏បានធ្វើការណែនាំដល់ កសិករមួយចំនួន ដោយអំពាវនាវសុំឱ្យត្រូវរួមគ្នាអភិវឌ្ឍន៍កសិកម្មនៅក្នុងភូមិសុវណ្ណបៃតង ដូចជារួប រួមបង្កើតជាសហគមន៍អភិវឌ្ឍន៍កសិកម្ម ព្រោះពេលយើងបង្កើតសហគមន៍នេះ ហើយទទួលស្គាល់ដោយក្រសួងកសិកម្មនោះ សហគមន៍មានសិទ្ធិខ្ចីលុយពីធនាគារដើម្បីធ្វើការអភិវឌ្ឍន៍។ សូមឱ្យប្រជាកសិករប្តូរពូជស្រូវថ្មី ព្រោះពូជស្រូវដែលប្រជាកសិករកំពុងប្រើនេះមិនមែនជាពូជសុទ្ធទេ។
បើពូជសុទ្ធ នោះវានឹងផ្តល់ទិន្នផលខ្ពស់ ហើយប្រើពូជអស់តិច។ ដូចនេះប្រសិនបើប្រជាកសិករព្រមប្តូរពូជថ្មីដែលសុទ្ធនោះ លោកចែកពូជឱ្យកសិករមួយគ្រួសារបាន២០គីឡូក្រាម។ ត្រូវចេះសន្សំជីធម្មជាតិ ដោយអនុវត្តតាមពាក្យស្លោកថា ផ្ទះស្អាត ស្រូវល្អ យើងប្រើជីធម្មជាតិ ដើម្បីកែលម្អដី និងសូមកុំប្រើថ្មាំពុល កសិកម្មព្រោះវាធ្វើឱ្យខូចសុខភាព។
ឆ្លៀតក្នុងឱកាលនោះដែរ លោករដ្ឋមន្ត្រីបានសំនូមពរឱ្យអង្គការសម្ព័ន្ធមិត្តសត្វព្រៃជួយដល់ ប្រជាជនលើផលិតកម្មសត្វថែមទៀត។ ជាងនេះទៀត លោកបានណែនាំឱ្យប្រជាជនរាយការណ៍ពី បញ្ហាទាំងឡាយ ដែលទាក់ទងវិស័យកសិកម្ម ដូចជាសត្វល្អិតបំផ្លាញជាដើម ទៅកន្លែងដែលនៅជិត ភូមិដូចជាការិយាល័យ កសិកម្មស្រុកមន្ទីរកសិកម្មខេត្ត៕