ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"

ចេញ​ផ្សាយ​ ៣០ មិថុនា ២០២០ 2050

នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក .. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០" ដែលបានប្រារព្វនៅភូមិកំពត ឃុំរហ័ស ស្រុករវៀង ខេត្តព្រះវិហារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួង ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត្ អាជ្ញាធរថ្នាក់ក្រោមជាតិ តំណាងដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ មន្រ្តីរាជការគ្រប់ជាន់ថ្នាក់ ក្មួយៗនិសិ្សត និងបងប្អូនប្រជាពលរដ្ឋប្រមាណជាង ២០០នាក់។

មានមតិស្វាគមន៍ ក្នុងនាមអាជ្ញារមូលដ្ឋាន ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលនៃគណៈអភិបាល ខេត្ត បានធ្វើចំណាប់អារម្មណ៍អំពីការចូលរួមយ៉ាងសកម្មក្នុងការផលិតស្បៀង បង្កើនបរិមាណ និងគុណភាព ធានាឲ្យបាននូវការផ្គត់ផ្គង់ក្នុងមូលដ្ឋានរបស់ខេត្ត តាមរយ:ការធ្វើពិពិធកម្មកសិកម្ម ការបង្កើនផលិតភាពផលិតកម្មលើផ្ទៃដីដែលមានស្រាប់ ដោយគិតគូយកចិត្តទុកដាក់ការពារ ថែរក្សា និងបង្កើនគុណភាពដីឲ្យបានសមស្របតាមប្រភេទដំណាំ និងរដូវដាំដុះ ធ្វើយ៉ាងណាសម្របទៅនឹងការប្រែប្រួលអាកាសធាតុ និងចំនួនប្រជាពលរដ្ឋដែលមានការកើនឡើងជាលំដាប់ សមដូចដែលប្រធានបទនៃពិធីនាថ្ងៃនេះបានលើកឡើង។ ឯកឧត្តមក៏បានទាញចំណាប់អារម្មណ៍ពីពិធីនេះផងដែរថា ក្រៅពីផលិតកម្មស្បៀងដែលខេត្តសម្រេចបាន ខេត្តព្រះវិហារក៏នៅមានតំបន់ទេសចរណ៍ធម្មជាតិ និងបេតិកភ័ណ្ឌប្រវត្តិសាស្រ្តរបស់មនុស្សជាតិ និងជាដួងព្រលឹងជាតិខ្មែរ ជា ច្រើនសម្រាប់បម្រើឲ្យអ្នកទេសចរណ៍ជាតិ និងអន្តរជាតិធ្វើដំណើរមកទស្សនាកំសាន្ត ហើយដែលជាប្រភពចំណូលមិនចេះរីងស្ងួតទាំងសម្រាប់គ្រួសារនៅមូលដ្ឋានផ្ទាល់ និងសេដ្ឋកិច្ចជាតិ។ ឆ្លៀត យកឱកាសនេះ ឯកឧត្តមអភិបាល នៃគណអភិបាលខេត្ត តាមរយ:ឯកឧត្តមរដ្ឋមន្ត្រី បានអំពាវ នាវឲ្យវិស័យឯកជនមកសិក្សាពីលទ្ធភាពធ្វើការវិនិយោគលើវិស័យកសិកម្មក្នុងខេត្តព្រះវិហារ ដែលមានសក្តានុពលក្នុងការពង្រីផលិតភាពផលិតកម្មដើម្បីផ្គត់ផ្គង់ក្នុងស្រុក និងនាំចេញ។

ក្នុងនាមថ្នាក់ដឹកនាំក្រសួង ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់របស់រដ្ឋបាលខេត្តព្រះវិហារ និងភាគីពាក់ព័ន្ធ រួមសហការគ្នាជាមួយនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ រៀបចំព្រឹត្តិការដ៏មានសារសំខាន់នេះឡើងដោយរលូនក្នុងគោលបំណងចូលរួមប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០ ក្រោមប្រធានបទការផលិត និងប្រើប្រាស់ ស្បៀងអាហារ ចំណីសត្វ និងសរសៃអំបោះ ប្រកបដោយនិរន្តរភាព លោកបាន រំឭកជូនថា ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដី តែងតែប្រារព្ធធ្វើជាសាកលរៀងរាល់ឆ្នាំចាប់ពីឆ្នាំ១៩៩៥ រៀងរហូតមក ក្នុងគោលបំណងបង្កើនចំណាប់អារម្មណ៍របស់មនុស្សជាតិអំពីមូលហេតុចំបងដែលបង្កឲ្យមានបញ្ហាធ្លាក់ចុះគុណភាពដី និងគ្រោះរាំងស្ងួត ព្រមទាំងផលវិបាកផ្សេងៗ ដែលជះឥទ្ធិពលមកលើជីវិតសត្វលោកនៅលើភពផែនដី និងជីវភាពរបស់កសិករនៅតំបន់ជនបទ ដែលពឹងអាស្រ័យលើការងារកសិកម្ម។ ព្រឹត្តិការណ៍នេះបានផ្តល់ឱកាសឱ្យយើងរួមគ្នាគិត និងដំណោះស្រាយបញ្ហានៃការធ្លាក់ចុះគុណភាពដី ដើម្បីឈានឆ្ពោះ ទៅសម្រេចបាននូវសុខុមាលភាព និងសុខភាពរបស់ដី ដែលជាធនធានដ៏ចាំបាច់មិនអាចខ្វះបានក្នុងវិស័យកសិកម្ម។ ម្យ៉ាងទៀត ចំនួនប្រជាជនពិភពលោកបន្តកើនឡើងធ្វើឲ្យមានតម្រូវការដីកសិកម្មដើម្បីផលិតស្បៀងអាហារ ចំណីសត្វ និងសរសៃអំបោះក៏មានការកើនឡើងរហូតមកដល់ ៧០% នាពេលបច្ចុប្បន្ន ដែលដាក់សម្ពាធយ៉ាងធ្ងន់លើផលិតភាព និងនិរន្តរភាពនៃធនធានដីក៏ ដូចជាការធានាសន្តិសុខស្បៀង ការកាត់បន្ថយ និងការបន្ស៉ាំទៅនឹងការប្រែប្រួលអាកាសធាតុ។

ពិធីនានេះមានចេតនាជំរុញ បង្កើនសកម្មភាព និងយុទ្ធនាការជាសកលសំដៅបង្កើនចំណាប់អារម្មណ៍របស់សាធារណជនទាក់ទងនឹងការផលិត បរិភោគ ស្លៀកពាក់ និងរស់នៅ ដែលសុទ្ធតែមានឥទ្ធិពលប៉ះពាល់ជាអវិជ្ជមានដល់ធនធានដី។ ការធ្លាក់ចុះគុណភាពដីដែលនាំឱ្យមានការ ថយចុះ ឬបាត់ផលិតភាពសេដ្ឋកិច្ចនៃដីស្រែ ចម្ការ វាលស្មៅ និងព្រៃឈើ។ល។ តែងតែកើតឡើងដោយសារការបាត់បង់ព្រៃឈើ និងប្រព័ន្ធបរិស្ថានព្រៃឈើ ការធ្វើសកម្មភាពលើសកំណត់ ឬលើសសមត្ថភាពរបស់ដី ការដាំដំណាំតែមួយមុខ ការប្រើជី និងថ្នាំកសិកម្មលើសកម្រិត ឬមិនត្រឹមត្រូវតាមបច្ចេកទេស ការជីកយករ៉ែ ការពង្រីកវិសាលភាពទីប្រជុំជនធំៗ និងជាពិសេសគឺការ ប្រែប្រួលអាកាសធាតុ។ បញ្ហាទាំងអស់នេះ បានធ្វើឲ្យជីវិតមនុស្សជាង ២៥០លាននាក់ បាននិងកំពុងទទួលរងនូវផលប៉ះពាល់តាមរយ:ការធ្លាក់ចុះនូវកំណើនសេដ្ឋកិច្ច ប៉ះពាល់ដល់សកម្មភាពសង្គម និងបរិស្ថាន ដែលវិបត្តិទាំងអស់នេះបានទាក់ទាញចំណាប់អារម្មណ៍ពីសហគមន៍ជាតិ និងអន្តរជាតិឲ្យងាកមកគិតគូ ដោយស្រាយបញ្ហានេះឲ្យបានគ្រប់ជ្រុងជ្រោយ ទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ តាមរយ:ធ្វើការសិក្សាស្រាវជ្រាវ តាមបែបវិទ្យាសាស្រ្ត ការដាំឈើឡើងវិញដើម្បីទប់ស្កាត់ការហូរច្រោះគុណភាពដីស្រទាប់ខាងលើ ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ឈើដាំ ជំនួសឈើធម្មជាតិ ការរក្សាជីវចម្រុះ ការដាំដំណាំឆ្លះ ការកាត់បន្ថយការប្រើថ្នាំ និងជីកសិកម្ម ការកាយ រុករករ៉ែ ការគ្រប់គ្រង និងប្រើប្រាស់ទឹកមិនបានត្រឹមត្រូវ ការឈួសឆាយដីព្រៃដោយមិនធ្វើការដាំដុះឈើ ឬដំណាំឡើងវិញ និងការទុកដីកសិកម្មទំនេរចោល។ល។ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់បន្ថែមទៀតថាដីគឺជាជីវិតមនុស្ស សត្វ និងរុក្ខជាតិ មានដីប្រកប ដោយគុណភាព ទើបការអភិវឌ្ឍវិស័យកសិកម្មមានចីរភាព និងនិរន្តរភាព ធានាបានសន្តិសុខស្បៀង ការកាត់បន្ថយភាពក្រីក្រ ការកាត់បន្ថយ និងការបន្ស៊ាំទៅនឹងឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ការរក្សាធនធានទឹក និងថាមពល ការជំរុញកំណើនប្រកបដោយបរិយាប័ន្ន។

ក្នុងនាមប្រទេសហត្ថលេខីនៃអនុសញ្ញាសហប្រជាជាតិទប់ស្កាត់រហោស្ថានកម្ម ឬឱនភាពដី នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ១៩៩៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកាតព្វកិច្ចចូលរួម និងសហការជាមួយពិភពលោក អនុវត្តសកម្មភាពនានាដែលមានចែងក្នុងអនុសញ្ញានេះ ដើម្បីប្រយុទ្ធប្រឆាំង ឬទប់ស្កាត់រហោស្ថានកម្ម ឬការធ្លាក់ចុះគុណភាពដីយ៉ាងពេញលេញ និងខ្ជាប់ខ្ជួន ក្នុងបំណងចំបងថែរក្សាបរិស្ថាន ជីវៈចម្រុះ និងធនធានធម្មជាតិ។ ជាក់ស្តែង ក្រសួងបានរៀបចំពិធីនេះរៀងរាល់ឆ្នាំ ហើយកាលពីឆ្នាំ២០១៩ បានប្រារព្ធទិវានេះនៅសហគមន៌ព្រៃឈើដំណាក់អ្នកតាថ្មពួន ភូមិព្រៃយ៉ាវ ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត ក្រោមប្រធានបទសូមឱ្យមានភាពរីកចម្រើនទាំងអស់គ្នានៅពេលអនាគត ដើម្បីចូលរួមអបអរសាទរនៃការប្រារព្វពិធីនេះ និងដើម្បីពញ្ញាក់ស្មារតីឲ្យជនរួមជាតិងាកមកចាប់អារម្មណ៍ និងយកចិត្តទុកដាក់ខ្ពស់ទ្វេឡើងថែមទៀតលើប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានជូនអនុសាសន៍បន្ថែមក្រៅពីអនុសាសន៍ដែលបានជូនកាលពីឆ្នាំកន្លងមកជារួមទាក់ទងនឹង៖ -ការប្រើប្រាស់ដីកសិកម្ម និងទឹកក្នុងភាពទទួលខុសត្រូវខ្ពស់ វៃឆ្លាត បន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ -វិធានការនានា ដើម្បីកាត់បន្ថយការបំផ្លាញគុណភាពដី ការប្រើប្រាស់ដីគ្មាននិរន្តរភាព និងការបំផ្លាញប្រព័ន្ធអេកូឡូស៊ី - ចូលរួមទប់ស្កាត់ការរិចរិល ការធ្លាក់ចុះគុណភាពដី ការធ្វើកសិកម្មតាមបែបប្រពលវប្បកម្មចម្រុះ ទទួលខុសត្រូវក្នុងការគ្រប់គ្រងដីឲ្យមាននិរន្តរភាព ដើម្បីលើកកម្ពស់ជីវភាពរស់នៅ - ចូលរួមដាំដើមឈើ ដាំដំណាំឆ្លះដើម្បីលើកកម្ពស់ និងថែរក្សាគុណភាពដី។ល។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...