ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី បានទៅបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ទៅកាន់ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប

ចេញ​ផ្សាយ​ ២២ កក្កដា ២០១៩ 1298

នៅព្រឹកថ្ងៃសៅរ៍ ៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អមដំណើរដោយសហការី បានទៅបំពេញបេសកកម្មរយ:ពេល ០២ថ្ងៃចាប់ពីថ្ងៃទី២០-២១ ខែកក្កដា ទៅកាន់ខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងខេត្តសៀមរាប ដើម្បីពិនិត្យតាមដានលើការងារបង្កបង្កើនផល និងជាពិសេសចុះអន្តរាគមន៍ដោះស្រាយបញ្ហាចំបាច់ចំពោះមុខបរបស់បង ប្អូនប្រជាកសិករដែលកំពុងជួបគ្រោះរាំងស្ងួតធ្វើឲ្យប៉ះពាល់ដំណាំស្រូវស្រាលដើមរដូវ និងដំណាំចំការមួយចំនួនទៀត។ តាមកម្មវិធីដូចដែលបានគ្រោងទុកជាបន្តបន្ទាប់ដូចខាងក្រោម÷

ខេត្តពោធិសាត់÷

-កម្មវិធីទី០១: ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានចុះទៅពិនិត្យបន្លែសុវត្ថិភាព របស់កសិករ ជា សេងលឿង នៅភូមិអូរថ្កូវ សង្កាត់រលា ក្រុងពោធិសាត់ ដែលកំពុងដាំបន្លែលើផ្ទៃដី ៥ហតមានដំឡូងមី សណ្តែកគួ ត្រឡាច ត្រប់ ននោងជ្រុង។ល។ ក្នុង០១ លើកអាចរកកម្រៃបាន ៨-១០ លានរៀល (ក្នយ ០១លើកមានរយ:ពេល ៤៥ថ្ងៃ)។ បច្ចុប្បន្នបានរៀបចំចងក្រងជាសហគមន៍ផលិតបន្លែបាន ២៧គ្រួសារ ដោយរៀបចំកម្មវិធីដាំដុះទៅតាមតម្រូវការទីផ្សារ។ ជាមតិសហគមន៍ ពួកគាត់ស្នើសុំឲ្យរដ្ឋាភិបាលជួយគិតគូពីការផ្គត់ផ្គង់អគ្គិសនីបូមទឹក បញ្ចុះតម្លៃភ្លើង និងសម្ភារកសិកម្មមួយចំនួនទៀត។ នាឱកាសនេះ លោកបានណែនាំឱ្យកសិករដាំដំណាំឆ្លះ ចៀសវាងផលិតផលជន់លើទីផ្សារ និងជាពិសេសការឆ្លងរាលដាលជំងឺ។ អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយមន្ទីររៀបចំថ្នាលបង្កាត់ពូជដំឡូងមីផ្សព្វផ្សាយជូនដល់កសិករដាំដើម្បីកាត់បន្ថយ និងឈានទៅលុបបំបាត់ជំងឺឆ្លងម៉ូសាអ៉ិច។ សហគមន៍គួររៀបចំផលិតពូជបន្លែដោយខ្លួនឯង ដោយមន្ទីរជាអ្នកគាំទ្របច្ចេកទេស ដើម្បីកាត់បន្ថយថ្លៃដើម ហើយក៏គួរតែប្រើប្រាស់ជីសរីរាង្គឲ្យបានច្រើនដើម្បីធានាដល់គុណភាពបន្លែ និងជាពិសេសសុខភាពអ្នកផលិតផង និងអ្នកបរិភោគផង។ ដើម្បីចូលរួមកាត់បន្ថយថ្លៃដើម លោកបានជួយ ឧបត្ថម្ភប្រេងម៉ាស៊ូតសម្រាប់បូមទឹកក្នុងសហគមន៍ចំនួន ២០០លីត្រផងដែរ។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាប្រទេសជប៉ុន
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សារកហេតុផលឬអំណះអំណាងសំខាន់ៗមួយចំនួនសម្រាប់ធ្វើជាយន្តការដោះស្រាយបញ្ហាជាកញ្ចប់ដោយត្រូវពិនិត្យលើក្រមខ័ណ្ឌគោលនយោបាយដែលពាក់ព័ន្ធការអនុវត្តច្បាប់កន្លងមកស្តីពី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ រសៀលថ្ងៃចន្ទ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួងបានចូលរួមប្រជុំការពារសេចក្តីព្រាងច្បាប់ស្តីពី "ការអនុម័តយល់ព្រមលើពិធីសារធ្វើវិសោធនកម្មកិច្ចព្រមព្រៀងអាស៊ានបូកបីស្តីពីការត្រៀមបម្រុងអង្ករសង្គ្រោះបន្ទាន់"...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ២ រសៀល ថ្ងៃព្រហស្ប៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកជំទាវ Maryam Salim ជានាយកគ្រប់គ្រងធនាគារពិភពលោកថ្មីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាប្រធានប្តូរវេនរដ្ឋមន្រ្តីកសិកម្មនិងព្រៃឈើអាស៊ាន បានធ្វើជាសហប្រធានជាមួយ ឯកឧត្តម Wang Lingjun អនុរដ្ឋមន្ត្រីអគ្គរដ្ឋបាលគយ(GACC)នៃសាធារណៈរដ្ឋប្រជាមានិតចិន...
នៅថ្ងៃទី ១៣ ខែកញ្ញា ឆ្នាំ២០២១, ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អមដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការក្រសួង​ និងឯកឧត្តមប្រតិភូរាជ​រដ្ឋាភិបាលទទួលជាប្រធានរដ្ឋបាលព្រៃឈើ បានអញ្ជើញចូលរួមកិច...
នាវេលាម៉ោង ០៨:៣០ព្រឹក ថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាថ្នាក់ជាតិតាមរយ:ប្រព័ន្ធ Zoom ស្តីពី " ការផ្សព្វផ្សាយទិន្នន័យភូមិសាស្រ្តសម្រាប់កសិកម្ម និងទឹកក្នុងកម្មវិធីទូរស័ព្ទដៃ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅម៉ោង ១៤:០០ រសៀលថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបសំណេះសំណាលជាមួយក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាធារណរដ្ឋឆេក តាមប្រព័ន្ធ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញមកពិនិត្យកសិដ្ឋានបង្កងទួលទន្លេជុំ ដែលមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ជាតិ ឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធ...
ក្នុងបរិបទនៃការរីករាលដាលជាសកលនៃជំងឺឆ្លងកូវីដ-១៩ ការជំរុញផលិតកម្មកសិកម្មក្នុងស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានដឹកនាំប្រតិភូក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមប្រជុំតាមប្រព័ន្ធវីដេអូ Zoom ដើម្បីការពារសេចក្តីព្រាងច្បាប់ស្តីពី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៨:៣០ នាព្រឹកថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន អមដំណើរជាមួយដោយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម និងសហការី បានអញ្ជើញមកពិនិត្យលើខ្សែច្រវាក់ផលិតកម្ម...
ដើម្បីជាការលើកទឹកចិត្ត ជំរុញ និងគាំទ្រដល់ការអនុវត្តអនុស្សរណ:នៃការយោគយល់គ្នារវាងក្រុមហ៊ុនអូស្រ្តាលី...
កឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យលោក Alexandre Huynh នាយកអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម
នៅវេលាម៉ោង ១៥:០០ រសៀលថ្ងៃព្រហស្បតិ៍ ៤កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជាស្តីពី...
ពិធីចុះអនុស្សរណ:នៃការយោគយល់គ្នារវាងអគ្គលេខាធិការដ្ឋាននៃក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ជាអនុប្រធានក្រុមប្រឹក្សាស្ថារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ទទួលបន្ទុកសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធ...
នៅទីស្តីការក្រសួង វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃពុធ ៣កើត ខែស្រាពណ៍ ឆ្នាំឆ្លូវ...