ក្នុងឋានៈ​ជា​ប្រទេស​កសិកម្មការមើលរំលង​វិស័យនេះ​គឺជា​កំហុស​​ខាង​នយោបាយ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 405

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ បាន​មានប្រសាសន៍ថា ក្នុងឋានៈ​ជា​ប្រទេស​កសិកម្ម​មួយ ប្រសិនជា​យើង​មើលរំលង​វិស័យនេះ ​គឺជា​កំហុស​មួយ​ធំ​ណាស់​ ខាង​នយោបាយ​ដឹកនាំ។

សម្តេច​បាន​មានប្រសាសន៍​បែបនេះ ​នៅក្នុង​ឱ​កាស​ចែក​សញ្ញាបត្រ ​ដល់​និស្សិត​ជា​វិស្វករ ​និង​អ្នកបច្ចេកទេស​កសិកម្ម​ចំនួន២.៨៥០នាក់​ នៅ​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម​ចម្ការ​ដូង កាលពី​ព្រឹក​ថ្ងៃទី១០ ខែកុម្ភៈ​នេះ ។ សម្តេច ​បាន​មានប្រសាសន៍ថា ​វិស័យ​កសិកម្ម ​គឺជា​វិស័យ​អាទិភាប​បំផុត​របស់​កម្ពុជា។ កសិកម្ម​បានរួម​ចំណែក៣០ភាគរយ ​នៃ​ផលិតផល​សរុប​ របស់​ជាតិ ជាមួយ​ការកើនឡើង​ នៃ​វិស័យ​សេវា​ និង​ឧស្សាហកម្ម​កាត់ដេរ ។

ការដោះស្រាយ​ពាក់ព័ន្ធ​នឹង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក គំនា​ស់​សេដ្ឋកិច្ច ​របស់​កម្ពុ​ជាធំ​បំផុត​នាពេលនោះ (២០០៨-២០០៩) គឺ​បាន​វិស័យ​កសិកម្ម ​ជួយ​ទប់ទល់​យ៉ាងខ្លាំង មិនមែន​គ្រាន់តែ​ទប់ទល់​វិបត្តិ​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ប៉ុណ្ណោះ​ទេ​ តែ​ក៏បាន​ចូលរួម ចំណែក​ទប់ទល់​និង​ការកើនឡើង ​នៃ​អ្នកគ្មានការងារ​ធ្វើ​របស់​កម្មករ ក​ម្មា​ការិនី បន្ទាប់ពី​រោង​ច-ក្រ​បាន​បិទទ្វារ​ទៀតផង ។

សម្តេច​បាន​បន្តថា វិស័យ​កសិកម្ម ​បាន​ចូលរួម​ជា​កម្លាំងចលករ​ ដ៏​សំខាន់​ក្នុងការ​បង្កើត​ការងារ ​ជាពិសេស​វិស័យ​កសិកម្ម ដែល​បច្ចុប្បន្ននេះ​ មាន​កម្លាំង​ពលកម្ម ​ប្រមាណ៧២ភាគរយ​ ក្នុងការ​អភិវឌ្ឍន៍​វិស័យ​ដ៏​មាន​សារសំខាន់​នេះ។ ពាក់ព័ន្ធ​បញ្ហា​កសិកម្ម​នេះ សម្តេច​មានប្រសាសន៍ថា យើង​ទទួលបាន​ជោគជ័យ​ច្រើន​ឆ្នាំ២០១០ ទិន្នផល​របស់​យើង​បាន​កើន​ដល់២,៩តោន​ក្នុង​មួយ​ហិកតា ។

សា្ថ​នភា​ព​នេះ​ ជាការ​បង្ហាញ​ឲ្យ​ឃើញថា ស្ថានភាព​ត្រូវបាន​កែលម្អ​យ៉ាងខ្លាំង ​បើ​ប្រៀប​ទៅ​និង​ស្ថានភាព​រយៈពេល​មុន ​យើង​គិតថា កសិករ​របស់​យើង ​ទទួលផល​មិន​គ្រប់​ទៅ​តម្លៃ​ពលកម្ម ​ដែល​បានធ្វើ​នោះទេ។ ស្ថានភាព​នេះ​ បាន​បញ្ជាក់ថា ​មានការ​កែប្រែ​ពី​ស្ថានភាព​អភិវឌ្ឍន៍ ​បែប​បើកទូលាយ​ទៅកាន់​ស្ថានភាព​បែប​ស៊ីជម្រៅ គឺជា​ការពង្រឹង​សមត្ថភាព​ចិ​ញ្ចឺ​ម ​លើ​ផ្ទៃដី​ដែលមាន​ស្រាប់​ ដែល​ការពង្រឹង​សមត្ថភាព​ចិញ្ចឹម​លី​ផ្ទៃដី ​ដែលមាន​ស្រាប់​តាមរយៈ​ការធ្វើ​ប្រពលវប្បកម្ម​ ដើម្បី​បង្កើន​នូវ​ទិន្នផល។ នេះ​ជា​រឿង​ដ៏​ល្អ ​សម្រាប់​ការដោះស្រាយ​បញ្ហា​របស់​យើង។ បើ​មិន​ដូច្នេះ​ទេ វា​នឺង​នាំទៅដល់​ភាព​អន្តរាយ​ព្រៃឈើ​ ដែល​បង្កឡើង​ដោយ​ការកាប់​រាន​ដី​ថ្មី ដើម្បី​ធ្វើស្រែ​ចម្ការ ។

សម្តេច​បន្តថា ការជំរុញ​នូវ​ការផ្ទេរ​បច្ចេកវិទ្យា ​គឺជា​គន្លឹះ​ក្នុងការ​បង្កើត​មុខរបរថ្មីៗ និងប្លែកៗថែមទៀត​សម្រាប់​ប្រជាជន​យើង។ ការផ្ទេរ​បច្ចេកវិទ្យា​ មិន​មានន័យ​ត្រឹមតែ​ការបញ្ជូន​នូវ​សម្ភារៈ​ ឬ​ឧបករណ៍​ពី​បរទេស​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​ ​តាមរយៈ​ការទិញ​លក់ ឬ​អំណោយ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា​យន្តការ​មួយ ដែល​មានន័យថា សមត្ថភាព​នៅក្នុង​ប្រទេស​យល់ដឹង និង​ចេះ​ប្រើប្រាស់​បច្ចេកវិទ្យា​ តាម​បទដ្ឋាន​បច្ចេកទេស។

ក្នុងន័យនេះ​កម្ពុជា​ ត្រូវមាន​កត្តា​គួបផ្សំ​ដូចជា​ការផលិត, ការធ្វើ​កម្មវិធីសិក្សា​ស្រាវជ្រាវ​រួមគ្នា, ការធ្វើ​កម្មវិធី​សហប្រតិបត្តិការ​រវាង​សាកល​វិ-ទ្យា​ល័យ ​និង​សកល​វិទ្យាល័យ ដោយមាន​ការផ្លាស់ប្តូរ និង​បណ្តុះបណ្តាល​បុគ្គលិក​និស្សិត និង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ជាដើម។ ម្យ៉ាងវិញទៀត ការផ្ទេរ​បច្ចេកវិទ្យា គឺជាអ្វីៗគ្រប់យ៉ាង ​ដែល​សម្រួល​ដល់​ការទទួល​យកតាម​លំនាំ ​និង​ការផ្សព្វផ្សាយ​អំពី​បច្ចេកទេស​វិទ្យា​សាស្ត្រា​ថ្មី​ក្នុង​ប្រទេសមួយ ។

សម្តេច​បញ្ជាក់ថា ការពិត​ចក្ខុវិស័យ ​និង​គោលនយោបាយ ​សម្រាប់​ការអភិវឌ្ឍន៍​វិស័យ​សេដ្ឋកិច្ចជាតិ ជាពិសេស​ការអភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម ហើយ​អាច​សម្រេចបាន ​លុះត្រា​តែមាន​ធនធានមនុស្ស​គ្រប់គ្រាន់ ហើយ​ប្រើប្រាស់​ធនធាន​ទាំងនោះ​ឲ្យ​បាន​ចំ​ទិសដៅ។

នៅក្នុង​របាយការណ៍រ​បស់​ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ​ពិតមែនតែ​វិស័យ​កសិកម្ម​កម្ពុ​ជា ​ពុំទាន់​រីកចម្រើន​ជឿនលឿន​ ដូច​ប្រទេស​នានា​ក្នុង​តំបន់​ក៏ពិតមែន តែ​យើង​បាន​បោះជំហាន​ដល់​ដំណាក់កាល​មួយ ​ដែលមាន​វ-ឌ្ឍ​នភា​ព ​គួរ​ឲ្យ​កត់សម្គាល់​ ហើយ​សូចនាករ ​ដែល​អាច​វាស់​ស្ទង់​បាន ​ដោយ​ពិតប្រាកដ​នោះ ​គឺ​ទិ-ន្ន​ផល​ស្រូវ​ ជា​មធ្យម​គឺ២,៩តោន​ ក្នុង១ហិកតា​ដែលជា​ទិន្នផល​ ទទួល​បានជា​ប្រវត្តិ​សាស្ត្រា ​បើ​ប្រៀបធៀប​ទៅ​ និង​សម័យមុន​ កម្ពុជា​ទទួល​បាន​ប្រមាណ១តោន​ក្នុង១ហិកតា។

ឯកឧត្តម​រដ្ឋមន្ត្រី​ បានបញ្ជាក់់​បន្ថែមថា ការពង្រឹង​សមត្ថភាព​ របស់​និស្សិត គឺជា​កាតព្វកិច្ច ​របស់​សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម, សាលា​ជាតិ​កសិកម្ម​ព្រែកលៀប និង​កំពង់ចាម ​ក្នុងការ​បណ្តុះបណ្តាល ផ្នែក​កសិកម្ម​ប្រកបដោយ​គុណភាព​ខ្ពស់ ។ ឯកឧត្តមរដ្ឋមន្ត្រី​ មានប្រសាសន៍​បន្តថា នៅ​ក្នុងសម័យ​សង្គមរាស្ត្រនិយម​ ពី​ឆ្នាំ១៩៦៤ រហូតដល់​ឆ្នាំ១៩៧៥ សកល​វិទ្យាល័យ​ភូមិន្ទ​កសិកម្ម ​ធ្វើការ​បណ្តុះបណ្តាល ​អ្នកបច្ចេកទេស​វិស្វករ​ជំនាញ​ចំនួន២០០នាក់ ដោយឡែក​ចាប់តាំងពី​ក្រោយ​ថ្ងៃ​រំដោះ៧មករា ឆ្នាំ១៩៧៩រហូតមកដល់​បច្ចុប្បន្ន​នេះ ​ធ្វើការ​បណ្តុះបណ្តាល​មាន​ចំនួន១២,០៧១នាក់ ។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...