ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ

ចេញ​ផ្សាយ​ ២៥ មករា ២០២៣ 1692

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះពិនិត្យ និងពង្រឹងការងារអភិរក្សផ្សោតទន្លេមេគង្គ នៅខេត្តក្រចេះ ====================== នាព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានបន្តដំណើរមកខេត្តក្រចេះ ដើម្បីសំណេះសំណាល និងលើកទឹកចិត្តមន្ត្រីជលផល និងឆ្មាំទន្លេ ព្រមទាំងបានជិះទូកចុះស្វែងយល់ការងារអភិរក្សសត្វផ្សោតទន្លេមេគង្គនៅតាមចំណុចស្នាក់ការល្បាតសំខាន់ៗនៅព្រែកកាំពី និងតំបន់ជុំវិញ។ នាក្នុងឱការនេះ ឯកឧត្តមសូមកោតសរសើរឆន្ទៈដ៏មោះមុតរបស់មន្ត្រីជលផល និងឆ្មាំទន្លេទាំងអស់ ក្នុងការបំពេញភារកិច្ចអភិរក្សសត្វផ្សោតទន្លេមេគង្គដែលជារតនសម្បត្តិរបស់ជាតិ និងសូមវាយតម្លៃខ្ពស់ ចំពោះការចូលរួមសហការល្អពីអង្គការ WWF ដែលបាននិងកំពុងផ្តល់ការជួយគាំទ្រទាំងបច្ចេកទេស និងសម្ភារមួយចំនួនដល់ការងារអភរិក្សសត្វផ្សោត។ ក្នុងនោះដែរ ឯកឧត្តម បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍមកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោតទៅប្រកបមុខរបរផ្សេងវិញ។ លើសពីនេះ ឯកឧត្តរដ្ឋមន្រ្តីក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តផ្តល់កិច្ចសហការពេញលេញក្នុងការកំណត់អត្តសញ្ញាណជនល្មើស និងការអនុវត្តច្បាប់ដោយម៉ឺងម៉ាត់លើអ្នកមិនរាងចាល។ ដើម្បីជួយពង្រឹង និងបង្កើនប្រសិទ្ធភាពការងារល្បាត ការបង្រ្កាបបទល្មើសនេសាទ ជាពិសេសការអភិរក្សសត្វផ្សោត ឯកឧត្តមបានផ្តល់សម្ភារៈចាំបាច់មួយចំនួនដូចជា ហ្វាភ្លើងគុណភាពខ្ពស់ កែវយឹតសម្រាប់មើលពេលយប់ ម៉ាស៊ីនទូកល្បឿនលឿន និងប្រេងឥន្ទន:ដល់មន្ត្រីជលផល និងឆ្មាំទន្លេ ហើយក្រសួងនឹងពិនិត្យលទ្ធភាពទិញដ្រូនពីបរទេសដើម្បីបង្ហោះតាមឃ្លាំមើលសកម្មភាពល្មើស និងបង្កើនប្រសិទ្ធភាពល្បាតរបស់ឆ្មាំទន្លេផងដែរ។ ចំណែកឯរដ្ឋបាលខេត្តនឹងជួយតម្លើងប្រព័ន្ធវិទ្យុទាក់ទងដើម្បីក្រុមឆ្មាំទន្លេងាយស្រួលក្នុងការប្រាស្រ័យទាក់ទងគ្នា៕

សារអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១...
កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាអធិរាជចន្ទី
ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន inter snack និងសហគមន៍កសិកម្មអូរគគីរ (ស.ក.អ.គ.គ) លើការលក់ទិញគ្រាប់ស្វាយចន្ទីស្ងួត ចំនួន ២០០តោន
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោកអគ្គកុងស៊ុលកិត្តិយស នៃស្ថានទូតសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
នាងអំ ពូជស្រូវបុរាណកំពុងមានទីផ្សារល្អ
ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច...
សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ បានឈានចូលដល់ថ្ងៃទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ
នាព្រឹកនេះ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
លោកពូ ទុយ មន្នី កសិករក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមបើកសម្ពោធជាផ្លូវការ ការិយាល័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Kim Jong-Jin តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd
នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...