ពិនិត្យ​គម្រោង​សន្ដិសុខ​ស្បៀង​គ្រួសារ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 2287

ការសម្រិតសម្រាំង​ពូជស្រូវ​ បានក្លាយ​ជាការ​រំលឹក ​ជា​ចម្បង​មួយ​សម្រាប់​កសិករ​ទាំង​ឡាយ ​នៅក្នុង​ប្រទេស​កម្ពុជា ​ដើម្បី​ឈានទៅ​អនុវត្ដ ​បាន​នូវ​គោលនយោបាយ​នាំ​អង្ករ​ចេញ​ របស់​រាជរដ្ឋាភិបាល​នា​ឆ្នាំ២០១៥។ ជាពិសេស​កសិករ ​នៅ​ខេត្ដ​គោលដៅ​ចំនួន១០ ដែល​ទទួល​អនុវត្ដ​នូវ​គម្រោង​មួយ ​របស់​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ។

កាលពីពេលថ្មីៗនេះ ​ឯកឧត្ដម​បណ្ឌិត​ ​ច័ន្ទ សារុន ​រដ្ឋមន្ដ្រីក្រសួង​កសិកម្ម​ រុក្ខាប្រមាញ់ ​និង​នេសាទ ព្រមទាំង​មន្ដ្រី​ជំនាញ ​មន្ដ្រី​ពាក់ព័ន្ធ ​អញ្ជើញ​ទៅកាន់​ភូមិ​ព្រៃ​ហួត ឃុំ​ក្រាំង​លាវ ស្រុក​បាទី ​ដើម្បី​ពិនិត្យមើល​ការ​អនុវត្ដ​ន៏​គម្រោង ​ស្ដីពី​ការបង្កើន​សន្ដិសុខ​ស្បៀង​ សម្រាប់​គ្រួសារ​កសិករ ​ដែល​រង​ឥទ្ធិពល ​ដោយសា​ការ​ឡើងថ្លៃ​ស្បៀងអាហារ។ នៅ​ឃុំ​ក្រាំង​លាវ ​មាន​ប្រជាជន​ចំនួន១.២០០គ្រួសារ ​បានទទួល​ការជួយឧបត្ថម្ភ ​ពី​គម្រោង​នេះ​ ដែល​ក្នុងនោះ​មានពូជ​បន្លែ ពូជស្រូវ ជីគីមី  សម្ភារៈ​កសិកម្ម​មួយចំនួន និង​ទទួលបាន​នូវ​ការបណ្ដុះបណ្ដាល​បច្ចេកទេស​កសិកម្ម ប.វ.ស​ផងដែរ ។

មន្ដ្រី​កសិកម្ម​ បានបញ្ជាក់​ថា គ​ម្រោ​ង​នេះ​អនុវត្ដ​ពី​ខែមេសា ​ឆ្នាំ២០១០ ដល់​ខែមិថុនា​ ឆ្នាំ២០១១ ផ្ដោត​សំខាន់​ទៅលើ​ការលើកកម្ពស់​ផលិតភាព​កសិកម្ម (ប.វ.ស) វា​រី​វប្បធម៌​ខ្នាតតូច ​អាហារ​រូប​ត្ថ​ម្ភ ការ​កែស​ម្អ​ប្រព័ន្ធធារាសាស្ដ្រ​ខ្នាតតូច និង​ការកែលម្អ​ក្រោយពេល​ប្រមូល​ផល​រួច ។

ខណៈ​ជួប​ជាមួយ​កសិករ និង​មន្ដ្រី​នៅ​ទីនោះ​ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​មាន​ប្រសា​ស​ន៏​ថា គម្រោង​នេះ​ គឺជា​ការ​សហ​អនុវត្ដ​ ដោយ​ក្រសួងកសិកម្ម​ ជាមួយ​សហគម​ន៏​អ៊ឺរ៉ុប និង​អង្គការ​ហ្វា​វ (FAO) ។ ក្រសួង​បាន​ចុះហត្ថលេខា ​លើ​គម្រោង​នេះ​ កាលពី​ថ្ងៃទី២ ខែកញ្ញា​ ឆ្នាំ២០០៩ ។ ឯកឧត្ដម​បាន​បន្ដថា មាន​ខេត្ដ​គោលដៅ​ចំនួន១០ ស្មើនឹង២៣ស្រុក ៥០ឃុំ ២៨៧ភូមិ ដែលមាន​តម្លៃ​ទឹកប្រាក់​សរុប១១,២លាន​អឺរ៉ូ ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​រំលឹក​ផង ​អបអរសាទរ​ផង ​ចំពោះ​គ្រួសារ ​ដែល​បានទទួល​នូវ​គម្រោង​នេះ។ ឯកឧត្ដម​មាន​ប្រសា​ស​ន៏​ថា ពិនិត្យ​ជារួម​គម្រោង​កំពុង​ដំណើរការបាន​យ៉ាង​ល្អ ប៉ុន្ដែ​អ្វីដែល​សំខាន់​ជាង​នេះ​ គឺ​កសិករ​ដែល​បានទទួល​ផល​ពី​គម្រោង ​ត្រូវខិតខំ​បន្ដទៀត​ដោយ​ម្ចាស់ការ​លើ​ខ្លួនឯង ទោះជា​គម្រោង​នោះ​បញ្ចប់​ក៏ដោយ ។ ឯកឧត្ដម​បញ្ជាក់ថា បញ្ហា​សម្រិតសម្រាំង​ពូជស្រូវ​ និង​បច្ចេកទេស​ជា​បញ្ហា​ចម្បង​មួយ​នៅក្នុង​ការកែប្រែ​ថ្មី​នេះ ។ ការយក​ចិ​ត្ដ​ទុកដាក់​សម្រិតសម្រាំង​ពូជ ទុកដាក់​ពូជស្រូវ​ដោយ​ខ្លួនឯង គឺ​ចាំបាច់​ដែល​កសិករ​ត្រូវ​យល់ដឹង ។

គួររំលឹកថា ខេត្ដ​គោលដៅ​ចំនួន១០ ដែល​អនុវត្ដ​ន៏​គម្រោង​នេះ​មាន ខេត្ដ តាកែវ ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កំពង់ធំ សៀមរាប ព្រះវិហារ ឧត្ដរមានជ័យ បន្ទាយមានជ័យ និង​ខេត្ដ​បាត់ដំបង ។ កសិករ​ចំនួន៥០ម៉ឺន​គ្រួសារ​ទទួល​នូវ​គម្រោង​នេះ ៕

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...