ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន ប្រកាសតែងតាំងនាយកវិទ្យាស្ថានកៅស៊ូកម្ពុជា

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1998

នៅទីស្តីការក្រសួងកសិកម្មកាលពីរសៀលថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៣ នេះ ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតី នៅក្នុងកម្មវិធីផ្ទេរតំណែងនាយកវិទ្យាស្ថាន ស្រាវ​ជ្រាវ​កៅស៊ូ​កម្ពុជា អ៊ី អ៊ែ សេ សេ IRCC ។

ឯកឧត្តម លី ផល្លា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គ នាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានរាយការណ៍ពីប្រវត្តិនៃការបង្កើតឡើងនាខែ កក្កដា ឆ្នាំ ១៩៥៥ ប៉ុន្តែក្នុងកំឡុង ឆ្នាំ ១៩៧០ ដល់ ១៩៧៩ ត្រូវ​អាក់​ខាន​ដំណើរ​ការ​ដោយសារសង្រ្គាម ។ រហូតមកដល់ឆ្នាំ ២០០៨ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យផ្ទេរវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា ឲ្យស្ថិតនៅក្រោយអគ្គនាយដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម     រុក្ខាប្រមាញ់ និងនេសាទវិញ ។

បន្ទាប់ពីសេចក្តីរាយការណ៍ពីសំណាក់ឯកឧត្តម យិន សុង នាយកវិទ្យាស្ថានស្រាវ ជ្រាវកៅស៊ូកម្ពុជាដែលត្រូវចូលនិវត្តរួចមក ក៏មានអនុក្រឹត្យលេខ ១១០៦ អនក្រតត ចុះថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ ២០១៣ បានសម្រេចតែងតាំង លោក ម៉ក់ សុភាវាសនា (MAK SOPHEAVEASNA) ជានាយកវិទ្យាស្ថានស្រាវ ជ្រាវកៅស៊ូកម្ពុជាជំនួសលោក យិន សុង ដែលត្រូវចូលនិវត្ត ។

បន្ទាប់ពីការប្រគល់ត្រា ប្រគល់អនុក្រឹត្យដល់ និងការ ប្តេជ្ញាចិត្តរបស់មន្ត្រីដែលទើបតែងតាំងថ្មីរួចមក ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ស្ងើចសរសើរ និង វាយតម្លៃខ្ពស់អំពីលទ្ធផលការងារ និងសមិទ្ធិផល​ដែល​អគ្គ​នាយក​​ដ្ឋាន​កៅស៊ូក៏ដូចជាវិទ្យាស្ថានស្រាវជ្រាវកៅស៊ូ កម្ពុជា IRCC សម្រេចបានកន្លងមកឆ្លើយតមទៅនឹងការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល គឺក្រៅពីដំណាំស្រូវគឺ ត្រូវជម្រុញឧស្សាហកម្មកៅស៊ូធម្មជាតិ ដែល​បច្ចុប្បន្ន​កំពុង​មានការកើនឡើងយ៉ាងឆាប់រហ័យ ។

ឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន បានចាត់ទុកការប្រកាសតែងតាំង ការសម្រួលភារៈកិច្ចមន្ត្រីរាជការគឺជារឿងធម្មតាដែលយើងទាំងអស់ គ្នាត្រូវតែអនុវត្ត ដោយអនុលោមទៅតាមច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និង​ក៏ក្នុង​ដំណើរ​ការកំណែ  ទម្រង់រចនាសម្ព័ន្ធដឹកនាំ និងគ្រប់គ្រងឲ្យបានប្រសើរឡើងថែមទៀត ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋមន្រ្តីក៏បានផ្តល់ អនុសាសន៍មួយចំនួនក្នុងន័យតម្រង់ទិសវិទ្យាស្ថានស្រាវជ្រាវកៅស៊ូកម្ពុជា IRCC ក៏ដូច​ជា​អគ្គនាយក​ដ្ឋានកៅស៊ូ សម្រចបានលទ្ធផលការងារទៅតាមផែនការដែលបានគ្រោងទុក ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...