ប្រកាស​ទទួលស្គាល់​សហ​គម​ន៍​អភិវឌ្ឍន៍​កសិកម្ម​ចំនួន៣នៅ​កំពង់ឆ្នាំង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2015

ដោយមាន​ការគាំទ្រ​ពី​អង្គការ​ជីវិត​ថ្លៃថ្នូរ ​សហការ​មូ​យម​ន្ទើ​រ​កសិកម្ម ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម ចំនួន៣ត្រូវបាន​ប្រកាស​ទទួល​ស្គាល់​ កាលពីដើម​សប្តាហ៍​នេះ រួមមាន​សហគម​ន៍ក​សិ​កម្ម​អភិវឌ្ឍន៍​ក្បាលទឹក​ ឈានឡើង​សហគមន៍​កសិកម្ម​ពាម​មានជ័យ និង សហគមន៍ កសិកម្ម​ពន្លឺ​សាមគ្គី។

សហគមន៍​នេះ​ស្ថិតនៅ​ឃុំ​ក្បាលទឹក ស្រុក​ទឹកផុស។ ឯកឧត្តមបណ្ឌិត ច​ន្ទ័ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ ​និង​នេសាទ ​លោក​ទូច​ម៉ា​រី​ម ​អភិបាលខេត្ត​កំពង់ឆ្នាំង​ បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​នេះដែរ។ នៅ​ចំពោះមុខ​ប្រជាជន ជា​សមាជិក​សហគមន៍​ចំនួន១៥០គ្រួសារ ឯកឧត្តមរដ្ឋមន្ត្រី​បានផ្តល់​ជា​ពត៌មាន​ថា ​តាម​ការព្យាករណ៍​ចំនួន៣ ដែល​ប្រជាជន​គួរ​តាមដាន និង​យកចិត្តទុកដាក់​ក្នុងនោះ ទី១-ពី​ធី​សម្រក់​ទៀនជ័យ ​ដែល​ទស្សន៍ទាយ​ថា​ ខេត្តកំពង់ឆ្នាំង​ និង​មាន​ភ្លៀង​មធ្យម​នៅ​ដើមឆ្នាំ ភ្លៀង​ធ្លាក់​ច្រើន​នៅ​កណ្តាល​ឆ្នាំ​ និង​ចុងឆ្នាំ។

ទី២-ពិធី​ច្រត់ព្រះនង្គ័ល ​ដែល​គោ​ឧសភរាជ​សោយ តែ ពោត សណ្តែក​ និង​ស្មៅ ​និង​ទី៣ តាម​ការព្យាករណ៍ ​រប​ស់​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម​ថា ​ឆ្នាំនេះ​គ្មាន​កូន​រដូវប្រាំង​ទេ​ទឹកភ្លៀង​ចាប់​ធ្លាក់ចុះ​ នៅ​ពាក់កណ្តាល​ខែឧសភា ​ហើយនិង​អស់ ​នៅ​ពាក់កណ្តាល​ខែវិច្ឆិការ។

ឯកឧត្តម​បាន​បន្តទៀត​ថា បើ​គ្មាន​កូន​រដូវប្រាំង​ទេ វា​ជា​អំណោយផល​ល្អ​ណាស់ ដល់​ការ​បង្កបង្កើនផល​ស្រូវស្រាល​ដើមរដូវ។ ប៉ុន្តែឯកឧត្តម​បាន​បញ្ជក់​ឡើងវិញ​ថា ​ផល​ស្រូវ​កើនឡើង​ឬ​អត់? គឺពឹងផ្អែក​ទៅលើ​ ដៃ​រាប់លាន​គូរ​របស់​ប្រជាកសិករ​ទូទាំង​ផ្ទៃ​ប្រទេស។ ឯកឧត្តម​បន្ត​ដោយ​រំលឹកថា​យើង​ត្រូវធ្វើ​ស្រូវ​ឲ​បាន២ដង និង​ដាំ​នាំ​ចម្ការ​បន្ថែម។

ទាក់ទង​ដល់​ការ​ដំណើរ ​របស់​សហគមន៍ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ជូន​ជា​យោបល់​ថា ​ដើម្បី​ធ្វើយ៉ាងណា ​អភិវឌ្ឍន៍​សហគមន៍​នេះ ​ឲ​បាន​កាន់តែ​ប្រសើរឡើង​ សហគមន៍​ដែល​រឹងមាំ​ល្អ គឺ​អាស្រ័យ​លើ​យើង​ជា​អ្នកដឹកនាំ និង​សមាជិក។ កត្តា​ដែល​នាំ​ឲ​សហគមន៍​មាន​និរន្ត​ភាព​គឺ​គ្មាន​អំពើរ​ពុករលួយ តម្លាភាព និង​មាន​ទំនួល​ខុសត្រូវ​ចំពោះ​ទង្វើ​របស់ខ្លួន​ចំពោះ​សមាជិក។ មានការ​ប្រជុំ​គណៈកម្មការ សមាជិក​ឲ​បាន​ទៀងទាត់​ ដើម្បី​ឆ្លុះបញ្ចាំង​រក​ចំណុច​ល្អ​ និង​ខ្វះខាត​របស់​សមាជិក។ បើ​មាន​ប្រការ​ណាមួយ ​ធ្វើ​មិនបាន​ត្រូវ​ប្រញាប់​រកម​ន្ទើ​រ​កសិកម្ម​ក​ឬ​ក្រសួងកសិកម្ម ព្រោះ​សហគមន៍​និង​ក្លាយជា​សហករណ៍។

ខណៈនោះ​ឯកឧត្តម​ក៏បាន​ប្រាប់​ដល់​កសិករ​ផងដែរ អំពី​ពូជស្រូវ​ដែល​រាជ​រដ្ឋ​ភិ​បាល​បានដាក់​ឲ​ប្រើប្រាស់ ​មាន១០ពូជ​ ដែល​ក្នុងនោះ​មានៈពូជ​ស្រូវស្រាល​មិន​ប្រកាន់​រដូវ ,ពូជស្រូវ​សែន​ពិដោរ,ពូជ​ជលសារ,ពូជ​អ៊ី​អ៊ែរ៦។ ពូជស្រូវ​កណ្តាលៈ​ពូជ​ផ្កា​រុះ​ដួល ផ្កាចន្ទន៍​សែន​សរ ផ្កា​រមៀត និង​ពូជ​ផ្កា​រំដេង។ ពូជស្រូវ​ធ្ងន់ៈ​ពូជ​រាំង​ជ័យ ពូជ​ខា៤និង​ពូជ​ខា។

ឯកឧត្តមបាន​រំលឹកថា ​ពូជស្រូវ​ដែល​កំពុង​ប្រើ​ គឺ​គ្មាន​ប្រភព​ច្បាស់លាស់​សូម​ប្តូរ​ពូជ​ចេញ។ ជាមួយគ្នានេះ​ក៏​ត្រូ​វប្តូរ​ទស្សនៈ​ពី​ការ​ធ្វើស្រែ​ សម្រាប់តែ​ទុក​ហូប ​ទៅជា​ការធ្វើ​សម្រាប់​លក់ដូរ។ ក្នុង​ពិធី​នេះ​ផងដែរ​ឯកឧត្តម​រដ្ឋមន្ត្រី​ចែក​ពូជស្រូវ​IRR ២តោន​ និង​ថវិការ៨លាន​រៀល​ជូន​ដល់​សហគមន៍(ជាថ​វិការ​របស់​អង្គការ​ជីវិត​ថ្លៃ​ថ្លូ​រ)៕

ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...