សាជីវកម្ម​ជី ​និង​សារ​ធាតុគីមី​ផេ​ត្រូ​វៀតណាម​ធ្វើស្រែ​បង្ហាញ

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 240

ស្រែ​បង្ហាញ ​ដោយ​ប្រើ​ឧបករណ៍​ព្រោះស្រូវ ​ជា​ជួរ​ចំនួន ២០ហិកតា​ អោយ​ប្រជាកសិករ​ចំនួន ៣០គ្រូ​សារ ​នៅ​ឃុំ​ភ្នំ​ដិ​ន ស្រុក​គីរីវង់ ខេត្តតាកែវ ​ក្នុង​គោលបំណង​អនុវត្ត​សម្ភារៈ​ និង​មធ្យោបាយ​ផលិតកម្ម​អោយអស់​តិច ចំណេញ​ច្រើន ​ដោយ​កាត់បន្ថយ​ពូជ​ជី ​និង​ថ្នាំ​កសិកម្ម ​ហើយ​បង្កើន​ទិន្នផល​គុណភាព ​និង​ប្រាក់ចំណូល។

ពិធី​នេះ​បានធ្វើ​ឡើង​ នៅ​ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១០ នៅ​ភូមិ​ព្រៃ​តា​ម៉ៅ ឃុំ​គី​រី​ចុង​កោះ ស្រុក​គីរីវង់ ខេត្តតាកែវ ដែលមាន​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ លោក​អ៊ុត សុខ អភិបាលរង​ខេត្តតាកែវ លោក ប៊ុ​យ បា​បុ​ង អនុរដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ លោក វិញ ថេ​ណាំង អនុប្រធាន​គណៈកម្មាធិកា​ប្រជាជន​ខេត្ត អាងយ៉ាង ​នៃ​សា​ធារ​ដ្ឋ​សង្គមនិយម​វៀតណាម មន្ត្រី​ជំនាញ​បច្ចេកទេស​កសិកម្ម ​និង​ប្រជាកសិករ​ចំនួន ១៥០នាក់​ចូល​រូ​ម។

ការធ្វើ​ស្រែ​បង្ហាញ​នេះ ​បាន​ផ្តួចផ្តើមឡើង ​ដោយ​សាជីវកម្ម​ជី ​និង​សារធាតុ​គីមី​ផេ​ត្រូ​វៀតណាម ​ដែល​កំពុងតែ​ដើរតួរ​សំខាន់​មួយ ​នៅក្នុង​ការជំរុញ​ទិ្ន​ន​ផល​ស្រូវ​នៅ​កម្ពុជា ខណៈដែល​កម្ពុជា មាន​គោលនយោបាយ​ជំរុញ​ការនាំចេញ​អង្ករ។ សាជីវកម្ម​ជី​ និង​សារ​ធាតុគីមី​ផេ​ត្រូ​វៀតណាម​បានផ្តល់​ជី​អ៊ុយ រេ​ហ្វ៊​មី និង​ជំនួយ​បច្ចេកទេស​ដល់​ប្រជាជន​ ចំនួន ៣០គ្រួសារ​ សម្រាប់​ការធ្វើ​ស្រែ​បង្ហាញ​ ក្នុង​គោលបំណង ចង់បង្ហាញ​អោយឃើញ​ពី​គុណភាព​ជី ​នៅក្នុង​ការបង្កើន​ទិន្នផល​ស្រូវ។

លោក​ង្វៀន​ហុង​វិញ​ អគ្គនាយករង​ក្រុមហ៊ុន​សាជីវកម្ម​ជី ​និង​សារ​ធាតុគីមី​ផេ​ត្រូ​វៀតណាម​ បានអោយដឹងថា ​តាមរយៈ​បទពិសោធន៍ ដែល​ធ្លាប់​អនុវត្ត​នៅ​ប្រទេស​វៀតណាម ​ការប្រើ​ជី​អ៊ុយ​រេ​ហ្វ៊​មី​ គឺ​ទទួលបាន​ទិន្នផល រ​ហួត​ដល់៨តោន ​ក្នុង ១ហិកតា។ នៅក្នុង​ការធ្វើ​ស្រែ​បង្ហាញ​ខាងលើ​ផ្ទៃដី២០ហិកតា​នេះ ​ក្រុមហ៊ុន​ផ្តល់​ជី​ដល់​កសិករ​ជាមុន​ និង​អ្នកបច្ចេកទេស ​អោយមក​ពិនិត្យ​ផងដែរ​ ហើយ​ធ្វើការ​ទូទាត់​វិញ​ នៅពេល​បាន​ផល​ដោយ​គិតថ្លៃ​តែ ៨០ភាគរយ ​នៃ​ជី​ដែល​បាន​ប្រើប្រាស់​ប៉ុណ្ណោះ។

លោក ប៊ុ​យ​បា​បុ​ង បាន​និយាយ​ក្នុង​ឱកាស​នោះ​ជាសំខាន់​លើ ការងារ​កិច្ចសហប្រតិបត្តិការ ​រ​វាង​ប្រទេស​ទាំង​ពីរ បាន​ដំណើរការ​យ៉ាង​រលូន ​និង​ទទួលបាន​ផល​យ៉ា​យ​ពេញចិត្ត។ ជាក់ស្តែង​ខេត្ត​ទាំងពីរ​បាន​សហការគ្នា ​ធ្វើស្រែ​បង្ហាញ​ទិន្នផល​ខ្ពស់​ ដោយ​ប្រើ​ឧបករណ៍ ព្រោះ​គ្រាប់ស្រូវ ប្រើ​ពូជ ជី​និង​ថ្នាំ​តិច​ទទួលបាន​ទិន្នផល​ខ្ពស់។

លោក​ញិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តតាកែវ បានអោយដឹងថា ​ខេត្ត​អាងយ៉ាង​បានផ្តល់​ឧបករណ៍​ព្រោះស្រូវ​ ចំនួន ១០គ្រឿង ​ថ្នាំ​កម្ចាត់​មមាច​ត្នោត១តោន ព្រមទាំង​ជួយ​បណ្តុះបណ្តាល​បច្ចេកទេស ​ដ​ល់​អាជីវករ​លក់​សម្ភារៈ កសិកម្ម​ និង​បាន​ចែកជូន​នូវ​ឧបករណ៍ ​សម្រាប់​ទុកដាក់​ថែមទាំង​បញ្ជូន​ពេទ្យសត្វ​ និង​មាន​គំរោង​ផ្តល់​ឧបករណ៍​ភ្ញាស់​កូន​មាន់​ទៀតផង។

ថ្ងៃនេះ​អ្នកជំនាញ​វៀតណាម​ និង​បញ្ជ្រាប​បច្ចេកទេស​បន្ថែម​ទៀត​ ស្តីពី​ការធ្វើ​ប្រពលវប្បកម្ម​ស្រូវប្រាំង ​ដោយ​អនុវត្ត​លើ​ផ្ទៃដី​ចំនួន២០ហិកតា​ សម្រាប់​កសិករ​គោលដៅ​ជាង៣០គ្រួសារ ​ក្នុងចំនោម១៥០គ្រួសារ។ ក្នុង​ឱ​កាស​នេះ ​ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម ​បាន​ប្រសា​ស​ន៌​ថា​បន្ទាប់ពី​បាន ស្តាប់​របាយ​ការ​ណ៌ ​របស់​មន្ទីរ​ខេត្តតាកែវ អាងយ៉ាង​ និង​ចំណាប់​អារ​ម្ម​ណ៌​របស់​កសិករ​ និង​របស់ លោក​ប៊ុ​យ​យុង ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​មាន​សេចក្តីសោមនស្ស​រីករាយ​ និង​វាយតម្លៃ ​ចំពោះ​កិច្ចសហប្រតិបត្តិការ​ ក្នុង​ការជួយ​ប​ន្លឿ​ន​ការអភិវឌ្ឍន៍ ​វិស័យ​កសិកម្ម​កម្ពុជា ​ជាពិសេស​ខេត្ត​ជាប់​ព្រំដែន។

កិច្ចសហប្រតិបត្តិការ​វាង​ខេត្ត​ទាំងពីរ​គឺ មាន​សារសំខាន់​ដោយសារ​ខេត្ត​ទាំង​ពិរ ​ស្ថិតក្នុង​ដីសណ្ត​ទន្លេមេគង្គ​ មាន​លក្ខណៈ​អំណោយផល​ដល់​ដំណាំ​ស្រូវ។ កម្មវិធី​ថ្ងៃនេះ​ គឺ​ទទួលយក​បច្ចេកទេស ​លើ​ផលិតកម្ម​ដំណាំ​ស្រូវ​ ក៏ដូចជា​ការចាប់ផ្តើម​អនុវត្ត គោលនយោបាយ ​របស់​រា​ជ​រដ្ឋាភិបាល​ ក្នុងការ​ជំរុញ​នាំចេញ​អង្ករ១លាន​តោន​ក្នុង១ឆ្នាំ​នាពេល​នាគ​ត​ដ៏​ខ្លី​ខាងមុខ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន បាន​អំពាវនាវ​សុំអោយ​តំបន់​នេះ ​ក្លាយជា​តំបន់​គំរូ​ក្នុងការ ធ្វើ​ស្រូវ​ទទួល​ទិន្នផល​ខ្ពស់​តាមរយៈ​ជ្រើសរើស​កសិករ​ ធ្វើជា​គំរូ​ក្នុងការ​អនុវត្ត​បច្ចេកទេស​ ដល់​តំបន់ផ្សេងៗទៀត​ទូទាំង​ស្រុក។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​បន្តថា ​រាជរដ្ឋាភិបាល​កម្ពុជា ​ដែលមាន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុនសែន នាយ​យក​រដ្ឋមន្ត្រី ​ជា​ប្រមុខ​ដ៏​ឆ្នើម ​បានដាក់​ចេញ​គោល នយោបាយ​ ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​ និង​នាំចេញ​អង្ករ។

ដើម្បី​សម្រេច​អោយបាន​នូវ​គោ​លន​យោបាយ​នេះ​ ក្រសួងកសិកម្ម​ បាន​កំពុង​រៀបចំ​ផែនការ​សកម្មភាព​ប្រ​មួល ​និង​ប្រើប្រាស់​អោយអស់​លទ្ធភាព នួវ​រាល់​សក្តានុពល​នឹង​ធនធានមនុស្ស​ លើ​គ្រប់​កម្រិត​ ក៏ដូចជា​ការរៀបចំ​ផែនការ​គ្រប់​ជុង​ជ្រោយ ដើម្បី​អនុវត្ត​គោ​នយោបាយ​នេះ។ ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន ​សង្ឃឹមថា​កសិក​រ​នឹង​ទទួលបាន​នូវ ប​ទពិសោធន៍​នេះ​ ត្រូវ​អនុវត្តតាម​ការណែនាំ​ តាម​ទ្រឹស្តី​បន្ថែមបន្ថយ​ និង​ចង់​ប្រែក្លាយ​ទីនេះ​អោយ​ក្លាយជា កសិករ​ផលិតករ​ដ៏​ឆ្នើម និង​ជា​ឃុំ​គោលដៅ​ដើម្បី​ផ្សព្វផ្សាយ​បច្ចេកទេស​នេះ​ ទៅដល់​កសិករ​ដ៏ទៃទៀត អោយបាន​ទូលំ​ទួ​លាយ។

ជាពិសេស​ប្រែក្លាយ​ផលិតកម្ម​ស្រូវ​នៅទីនេះ ​អោយក្លាយ​ជា​មា​សស យ៉ាងពិត​ប្រាកដ ​ក្នុងន័យ​ធ្វើយ៉ាងណា ​ដើម្បី​រូ​ម​ចំនែក ​អោយ​កម្ពុ​ជា មាន​ផលិតផល​ស្រូវ​លើសប្រមាណ ៤លាន​តោន​ និង​មានលទ្ធភាព​នាំចេញ​អង្ករ​ ជា​ផ្លូវការ​ជាង​មួយ​លាន​តោន​នៅ​ឆ្នាំ២០១៥ ស្របតាម​គោល នយោបាយ​ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​និង​ការនាំចេញ​អង្ករ​របស់​រាជរដ្ឋាភិបាល៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងថ្នាក់ដឹកនាំក្រសួង ចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ
នារសៀលថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បាន បំពាក់គ្រឿងឥស្សរិយយស សហមេត្រីជូនសាស្រ្តាចារ្យជប៉ុនចំនួន ៣នាក់
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ១២កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី ថ្នាក់បរិញ្ញារង បរិញ្ញា និងបរិញ្ញាជាន់ខ្ពស់ នៃសាកលវិទ្យាល័យភូមិន្ទ...
នៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (Royal University of Agriculture, RUA) នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកស្រី Dina Umali-Deininger នាយកគ្រប់គ្រងផ្នែកអាហារ និងកសិកម្មសកលប្រចាំអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកថ្មីនៃធនាគារពិភពលោក និងសហការី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ៩:០០ ព្រឹក ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបគណៈប្រតិភូអញ្ជើញមកពីក្រសួងឧស្សាហកម្មបឋមនៃប្រទេសណូវែលហ្សឺឡង់ ដឹងនាំដោយលោកស្រី Jenny Reid ប្រធានផ្នែកគ្រប់គ្រងទីផ្សារអាស៊ីខាងត្បូង...
នៅទីស្តីការក្រសួង នារសៀលថ្ងៃដដែល ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ពិធីចុះហត្ថលេខាលើលិខិតបញ្ជាក់បំណងស្តីពី "អាទិភាពជាយុទ្ធសាស្រ្តស្រាប់កិច្ចសហប្រតិបត្តិការស្រាវជ្រាវកសិកម្ម" រវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយមជ្ឈមណ្ឌលអូស្រ្តាលី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកអង្គារ ៩កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី "ការលើកស្ទួយការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារ ដើម្បីចូលរួមកាត់បន្ថយភាពក្រីក្រ និងកង្វះអាហា...
នៅសណ្ឋាគារកាំបូឌីយ៉ាណា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤កើត ខែកត្កិក ឆ្នាំកុរ ឯកស័ក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាថ្នាក់ជាតិ ស្តីពីវិធានការចម្រុះគ្រប់គ្រងដំណាំ និង សុវត្ថិភាពស្បៀងអាហារ
នៅសណ្ឋាគារអប្សារាផាឡេស (Apsara Palace Hotel) ខេត្តសៀមរាបនាព្រឹកថ្ងៃអង្គារ ២កើត ខែកត្តិក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ព្រមទាំងសហការីបានបន្តដំណើរមកភូមិស្វាយប៉ាត ឃុំរំដោះ ស្រុករវៀង ខេត្តព្រះវិហារ ដើម្បីពិនិត្យ ស្ថានីយស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្ម...
កម្មវិធីទី៣ រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ទស្សនកិច្ចស្ថានីយ៍ស្រាវជ្រាវនិងអភិវឌ្ឍន៍កសិកម្មកោះកេរ្ត៍ ក្នុងភូមិស្វាយប៉ាត...
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត បានបន្តដំណើរឆ្ពោះទៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
កម្មវិធីទី២ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃអគាររដ្ឋបាលមន្ទីរកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមម៉ុម សារើន រួមជាមួយមន្ត្រីគម្រោងគ្រប់គ្រងធនធានទឹក ជលផល និងវារីសត្វចម្រុះទន្លេមេគង្គបានចុះពិនិត្យស្ថានភាព វឌ្ឍនភាព និង...
កម្មវិធីទី១ ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩៖ បន្តចុះពិនិត្យស្ថានភាព វឌ្ឍនភាព...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តក្រចេះ រួមដំណើរដោយលោកស្រី ចំរើន មុទិតា នាយកគម្រោងស្តីពី ការបែងចែកដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ចជំហាន០២...
កម្មវិធីទី៣៖ ការចុះពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង ស្តីពីការបែងចែកដីសង្គមកិច្ច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមជាមួយឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ បានបន្តដំណើរមកឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ
កម្មវិធីទី២៖ ការពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោង គ្រប់គ្រងធនធានទឹក ជលផល...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកជំទាវ ព្រមទាំងសហការីបានដង្ហែអង្គកឋិនទានសាមគ្គីទៅវត្តមង្គលគីរី
បេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការីរយៈពេល ០៣ថ្ងៃ ពីថ្ងៃ២៧-២៩ ខែតុលា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Murayama Tsetuo នាយកក្រុមហ៊ុន Top Planning Japan Co., Ltd ដើម្បីសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបអំពីដំណើរការនៃការសិក្សាពីសក្តានុពលដំណាំស្វ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ១១រោច...