ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែក តង់ កូនត្រីអណ្តែង កូនកង្កែប និង ចំណី ជូនកសិករ ៥០ គ្រួសារ

ចេញ​ផ្សាយ​ ២៧ កក្កដា ២០២០ 2199

នៅរសៀលថ្ងៃសៅរ៍ ៥កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រួមដំណើរដោយ ឯកឧត្តម ប៉ែន កុសល អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ ព្រមទាំងសហការី បានអញ្ជើញចុះជួបសំណេះសំណាល និងចែក តង់ កូនត្រីអណ្តែង កូនកង្កែប និង ចំណី ជូនកសិករ ៥០ គ្រួសារ នៅភូមិត្របែក សង្កាត់ បុស្បូវ ក្រុងសំរោង ខេត្តឧត្តរមានជ័យ។

លោក សាក់ សារិន ជាមន្ដ្រីបំរើការងារ នៅមណ្ឌលបណ្តុះបណ្តាល កសិកម្មសហគមន៍ បានចាប់ផ្ដើមចិញ្ចឹមកង្កែប ពីឆ្នាំ២០១៩ ដោយទិញកូនចូលចំនួន ៧០០ក្បាល បន្ទាប់មកបានលក់ចេញមួយចំនួន និងទុកធ្វើពូជខ្លះ។ បច្ចុប្បន្នបានរៀបចំកន្លែង(កៅស៊ូតង់)ចិញ្ចឹមកង្កែបចំនួន៦អាង និងអាងផលិតកូន មានមេបាចំនួន២៥ក្បាល និងមានកង្កែបសរុបប្រមាណ៣០០០ក្បាល 

- រយៈពេលបង្កាត់មួយខែកន្លះបង្កាត់ម្ដងៗ

- ពីពេលបង្កាត់រហូតដល់កូនអាចលក់បានរយៈពេលពី២៨ ទៅ៣០ថ្ងៃ។

- កូនអាយុមួយខែលក់ចេញមួយក្បាល ពី ៣៥០៛-៤០០៛

   លោកបានអោយដឹងថាតាមរយះការបណ្ដុះបណ្ដាល ,ការចែករំលែក និងទស្សនកិច្ចសិក្សាកន្លងមក មានកសិករច្រើនដែលចាប់អារម្មណ៍ចំពោះការចិញ្ចឹមកង្កែបនេះ។

- មណ្ឌលបានចែករំលែកបទពិសោធន៍ដល់កសិករ និងបានលក់កូនអោយកសិករចិញ្ចឹមសាកល្បងចំនួន២គ្រួសារ ចំនួន៣០០កូន

ឆ្លៀតនាឱកាសនេះ ឯកឧត្តមរដ្ឋមន្រ្តី បានសម្តែងក្តីរីករាយដែលបានមកជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ នៅក្រុងសំរោង ខេត្តឧត្តរមានជ័យនាពេលនេះ និងបានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រមុខរាជរដ្ឋាភិបាល ដែលលោកទាំងទ្វេតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋគ្រប់ៗរូប។ ជាក់ស្តែងថ្មីៗនេះ សម្តេចប្រមុខរាជរដ្ឋាភិបាលបានផ្តល់ការគាំទ្រក្នុងវិស័យកសិកម្ម តាមរយៈការផ្តល់ជូនកសិករក្នុងមួយគ្រួសារទទួលបាន តង់ផ្លាស្ទិក កូនត្រីអណ្តែង ៦០០ក្បាល កូនកង្កែប ៤៥០ក្បាល និងចំណី ៧៥គីឡូក្រាម ដើម្បីអាចមានលទ្ធភាពបង្កើនប្រាក់ចំណូល ជំរុញសន្តិសុខស្បៀង និងបង្កើតឱកាសការងារបន្ថែមជូនប្រជាជន នៅក្នុងឱកាសនៃបញ្ហាជំងឺឆ្លងរាតដាល កូវីដ១៩នេះ។ ក្រៅពីការជួយឧបត្ថម្ភគាំទ្រនេះ ក្រសួងក៏កំពុងជំរុញឱ្យគម្រោងដៃគូនានា បន្តការគាំទ្របន្ថែមទៀតទាំងសម្ភារៈ និងបច្ចេកទេស ដូចជាការដាំដុះបន្លែ និងចិញ្ចឹមសត្វផងដែរ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យមន្រ្តីក្រោមឱវាទ បន្តការគាំទ្រ តាមដានសកម្មភាពនេះឱ្យបានខ្ជាប់ខ្ជួន និងជួយផ្សារភ្ជាប់រវាងបណ្តុំកសិករចិញ្ចឹមទៅទីផ្សារផង ដើម្បីកាត់បន្ថយហានិភ័យអស្ថេរភាពតម្លៃ ព្រមទាំងផ្តាំផ្ញើដល់ប្រជាកសិករដែលមានសមត្ថភាពចិញ្ចឹមគ្រប់គ្រាន់សូមបន្តចែករំលែកចំណេះដឹងការចិញ្ចឹមនេះដល់ អ្នកជិតខាងដែលមានការចាប់អារម្មណ៍ផង។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...