ជួប​សមាជិក​ផលិត​ស្រូវពូជ​ចំនួន១០ក្រុម​មកពី​ស្រុក​ចំនួន៤នៅ​ស្វាយរៀង

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 374

ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ​រដ្ឋមន្ត្រី​ក្រ​សូង​កសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ និង​សហកា​រី​ ​បាន​ជូ​ប​ជាមួយ​សមាជិក​ផលិត​ផលិត​ពូជស្រូវ​ ចំនួន១០ក្រុម ​ចំនួន១០០គ្រួសារ​មកពី​ស្រុក​កំពុងរោ​ទ៏ ស្រុក​ស្វាយជ្រំ និង​ស្រុក​រំ​ដូ​ល  នៅ​ភូមិ​ត្រដែត ឃុំ​ព្រះ​ពន្លា ស្រុក​កំពង់រោ​ទ៏។

នា​ឱ​កាស​នោះ​ ឯកឧត្តមរដ្ឋមន្ត្រី ​បាន​កោតសរសើរ​ថ្នាក់​ដឹក​នាំម​ន្ទីរ រម​ន្រី្ត​ក្រាម​ឱ​វាទ និង​ប្រជាពលរដ្ឋ​ ដែល​បាន​ខិតខំ​យកចិត្តទុកដាក់ ​លើ​ការងារ​បង្កបង្កើនផល ​នា​រដូវវស្សា​ដើមរដូវ​នេះ។ បើតាម​របាយ​ការ​ណ៏ ​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ​បានឱ្យ​ដឹងថា ​មកទល់នឹង​បច្ចុប្បន្ននេះ ​ការងារ​ដក​ស្ទូង​នៅ​ទូទាំង​ខេត្ត ​សម្រេចបាន៥៧១៩ហិកតា​ ដាំ​ដុះ​ដំណាំ​រួមផ្សំ​បាន១៤៤១៧ហិកតា (ដំឡូង​មី ពោត និង​កៅស៊ូ)។

ចំពោះ​ការងារ​ផលិតកម្ម និង​បសុព្យាបាល​វិញ ​បាន​ចាក់​ថ្នាំ​ការពារ​ជំងឺឆ្លង​សត្វ និង​បាន​ផ្សព្វផ្សាយឱ្យ​ប្រជាពលរដ្ឋ ​បង្កើន​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺផ្តាសាយបក្សី ដើម្បី​លក់​ចែកចាយ​ឱ្យ​ដល់​ប្រជាកសិករ​ក្នុង​តំបន់​នេះ។ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ប្រាប់​កសិករ​នៅ​ទីនោះ​ថា រាជរដ្ឋាភិបាល​ បានដាក់​ចេញ​គោលនយោបាយសំខាន់៣ គឺ​ទី១ ត្រូវធ្វើ​យ៉ាងណា​ផលិត​ស្រូវឱ្យ​បាន៤តោន ទី២ ត្រូវ​នាំចេញ​អង្ករ​ចេញឱ្យ​បាន១លាន​តោន​ក្នុង១ឆ្នាំ និង​ទី៣ ត្រូវធ្វើ​យ៉ាងណា​ឱ្យ​អន្តរជាតិ​ទទួលស្គាល់​គុណភាព​ភាព​អង្គរ ​របស់​កម្ពុជា​នៅ២០១៥ខាងមុខ ។

ឯកឧត្តម​បន្តថា​ដូចនេះ ដើម្បី​សម្រេចបាន​ជោគជ័យ ​ចាំបាច់​ប្រជាកសិករ​ត្រូវខិតខំ​ចុះ​ស្រែ​ភ្ជួរ​ដាស់ដីឱ្យ​បាន​ទាន់​រដូវ ហើយ​ប្រកាន់ខ្ជាប់​នួវ​គោល​ការ​ណ៏ បវ​ស (ការជ្រើសរើស​ពូជ​ការធ្វើ​ដី ការ​សាប ស្ទូង ការដាក់​ជី និង​ការថែទាំ​ទឹក សត្វល្អិត) ហើយ​ចាប់​ពីថ្ងៃ​​នេះ​ត្រូវ​ឈប់​សាប​រង់ចាំ​ទឹកភ្លៀង តែ​ត្រូវធ្វើ​ដី​រង់ចាំ​ទឹកភ្លៀង​វិញ។

ឯកឧត្តមបន្តទៀតថា ផល​ស្រូវ​ប្រចាំ​ឆ្នាំ មាន​ការកើនឡើង​នេះ ​គឺ​ដោយសារ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន ​អាចបង្កើត​រដូវ​ដាំ​ដុះ​ធ្វើបាន​ពីរដង ក៏ប៉ុន្តែ​ទិន្នផល​ស្រូវ​យើង​គិត​ជា​មធ្យមភាគ​ក្នុង១ហិកនៅទាបបើ​ធៀប​ជាមួយ​ប្រទេសជិតខាង​យើង។ កត្តា​នេះ​បណ្តា​មកពី​រការប្រើ​ប្រាស់​ពូជ​ការជ្រើសរើស​ពូជ ការ​ព្រោះ​ញឹក ការធ្វើ​ដី​មិនបាន​ស្មើ​ល្អ ការប្រើ​ជី ការ​ប្រ​ថ្នាំ​កសិកម្ម​មិនបាន​ត្រឹមត្រូវ ការមិន​យកចិត្តទុកដាក់​មើលថែរក្សា (ទឹក ស្មៅ សត្វល្អិត) និង​ផល​បាត់បង់​ក្រោយពេល​ប្រមូល​ផល​នូវមានកម្រិត​ខ្ពស់។

ឯកឧត្តម​បន្ថែមថា​ទាក់ទង​នឹង​ការប្រើប្រាស់​ពូជ ការជ្រើសរើស​ពូជ ទើបរ​ជា​រដ្ឋាភិបាល ​បានអនុម័ត​ឱ្យ​ក្រ​សូង​កសិកម្ម​ បញ្ចេញ​ពូជស្រូវ ១០ពូជ​ទៅ​ប្រជាពលរដ្ឋ ​យកទៅ​ប្រើប្រាស់ ដែល​ធានាបាន​ទិន្នផល​ខ្ពស់ ទីផ្សារ​កំពុង​ត្រូវការ​ទាំង​ក្នុង និង​ក្រៅប្រទេស។ ពូជស្រូវ​ទាំង១០ប្រភេទ​នោះ ​គឺ​ពូជ​ស្រូវស្រាល​ មានពូជ​សែន​ពិដោរ​IR៦៦ និង​ពូជ​ជលសារ ពូជស្រូវ​កណ្តាល​មានពូជ​ផ្កា​ច័ន្ទ​សែន​ពិដោ ផ្កា​រំ​ដូ​ល និង​ពូជ​ផ្កា​រំដេង និង​ពូជ​ស្រូវធ្ងន់​និង​ពូជ​រាំង​ជ័យCAR4និង​ពូជ CAR6។

ឯកឧត្តម​រដ្ឋមន្ត្រី​បន្ត​ទៀង​ថា​ ពូជស្រូវ​ដែល​ត្រូវ​ចែកជូន​ថ្ងៃនេះ​ គឺជា​ពូជ​គ្រឹះ​ដូច​ច្នេះ​ចូរ​យក​នៅ​ប្រើប្រាស់​ឱ្យ​បាន​ត្រឹមត្រូវ​ តាម​ការណែនាំ​របស់​មន្ត្រី​ជំនាញ ធ្វើយ៉ាងណា​ប្រមូល​ផល​ស្រូវ​ជា​ពូជ​មកវិញ​ឱ្យ​បាន​សុទ្ធ​ល្អ​ ទុក​លក់​ចែកចាយ​ឱ្យ​ដល់​កសិករ​ផ្សេងទៀត។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​ផ្តាំផ្ញើ​ដល់​មន្ត្រី​មន្ទីរ​កសិកម្ម ​ចុះ​ស្រែ​ជួយ​កសិករ​ជាពិសេស​សង្កត់ធ្ងន់​ ទៅលើ​ការងារ​បច្ចេកទេស ​ដែល​ចាំបាច់​យកទៅ​ផ្សព្វផ្សាយឱ្យ​បាន​ដល់​ប្រជាកសិករ​ដូចជា: -បច្ចេកវិទ្យា​ប.វ.ស-ត្រូវ​ចុះមក​ពន្យល់​ណែនាំ​ឱ្យប្រជាកសិករ​ប្តូរ​ពូជ និង​ផ្សព្វផ្សាយ​ពូជ​ទាំង១០មុខ​ ដែល​រាជរដ្ឋាភិបាល​បានអនុម័ត-មន្ទីរ​ត្រូវ​សិក្សា​ស្រាវជ្រាវ និង​ព្យាយាម​ពន្យល់​កសិករ​ឱ្យ​ឈប់​ដើម្បី​ហូបចុក​ផលិត​គ្មាន​គោលដៅ​ច្បាស់លាស់ ផលិត​របៀប​រាយប៉ាយ គឺឱ្យគេ​ចង់​ជា​ក្រុម ជា​សហគម​ន៏​ផលិត ដើម្បី​ឆ្លើយតប​ ទៅ​និង​សេចក្តីត្រូវការ​ទីផ្សារ មាន​ទីផ្សា​ និង​មានតម្លៃ​ ត្រូវបាន​ធានា​ខិតខំ​ជំរុញ​ឱ្យ​អនុវត្ត​បច្ចេកទេស ដើម្បី​បង្កើន​ផលិតភាព​ផលិតកម្ម​កសិកម្ម​ លើ​ផ្ទៃដី​ដែលមាន​ស្រាប់​ បំណង​កាត់បន្ថយ​ចំណាកស្រុក​ និង​ត្រូវ​ជំរុញ​ឱ្យ​ពូក​គាត់​ចិញ្ចឹមសត្វ​និង​ត្រី​ដើម្បី​ជូ​យ​រកប្រាក់​ចំណូល​ក្នុង​គ្រូ​សារ៕

ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមហ៊ុន Supper App ចូលជួបសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online)
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧រោច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប ឃុំអង្គពពេល ក្នុងស្រុកគងពិសីដដែល ដើម្បីមកពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ...
ចូលដល់កម្មវិធីទី៣ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក ដើម្បីមកពិនិត្យការភ្ញាស់កង្កែបរបស់យុវជន ឈុន ហ៊ួ នៅភូមិក្របីត្រាំង ឃុំជង្រុក ស្រុកគងពិសី
បន្តចូលកម្មវិធីទី២ នាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៣គ្រួសា...
នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាល...
ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្ត តាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសាររបស់បងស្រី...
អញ្ជើញចេញពីខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមដូចជាតង់ និងចំណីមកចែកជូនកសិករចំនួន ៥០គ...
នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋ
នៅខេត្តកំពង់ឆ្នាំ ស្រុកសាមគ្គីមានជ័យ ឃុំពាម ភូមិសេរីវង្ស នាសៀលថ្ងៃដដែល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន...
នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហាឆ្នាំ២០២០...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងពិភា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៥កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកផ្តល់កំលាំងចិត្ត និងផ្តល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនឲ្យដល់ក្រុមការងារអន្តរក្រសួង...
ឆ្លងចូលថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកកាន់ខេត្តមណ្ឌលគីរី...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំកសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញ...
នៅថ្ងៃដដែល នៅពេលដែលឯកឧត្តមធ្វើដំណើរវិលត្រឡប់មកកាន់ទីរួមខេត្តមណ្ឌលគីរីវិញឯកឧត្តមបានឈប់ចុះពិនិត្យ...
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅនៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្...
នៅវេលាម៉ោង ១ និង៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី...