ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះមកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម

ចេញ​ផ្សាយ​ ២១ មិថុនា ២០២១ 3071

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តកំពង់ចាម ដើម្បីចុះ មកពិនិត្យប្រព័ន្ធស្រោចស្របស្វាយប្រវត្តិ របស់សហគមន៍បន្លែកោះរកា ដែលមានទីតាំងនៅភូមិកោះរកា ឃុំកោះរកា ស្រុកកំពង់សៀម ដោយរួមដំណើរជាមួយលោកអភិបាលស្រុកផងដែរ។ 
មិនខុសពីស្រុកកញ្ជ្រៀច សហគមន៍បន្លែកោះរកា មានសមាជិក ៤៥គ្រួសារ ប្រកបរបរដាំបន្លែចម្រុះ រួមទាំងដំណាំពោតផងដែរ (ក្នុងខែនេះភាគច្រើនកសិករដាំពោត) ចាប់ពីខែតុលា ទើបចាប់ផ្តើមដាំបន្លែ ប៉ុន្តែបន្ទាប់ពីទទួលបានប្រព័ន្ធស្រោចស្រពនេះ ពួកគាត់នឹងចាប់ផ្តើមដាំបន្លែ វិលជុំ សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងខេត្ត និងរាជធានីភ្នំពេញផងដែរ។ ដោយមានលក្ខណអំណោយផលទឹក ពួកគាត់ថានឹងពង្រីកផលិតកម្មបន្លែ និងពោតឲ្យបានច្រើនថែមទៀត និងខិតខំអនុវត្តបច្ចេកទេសដើម្បីបង្កើនផលិតកម្ម ធានាបានបរិមាណផ្គត់ផ្គង់ គុណភាព និងសុវត្ថិភាពផលិតផលបន្លែនាពេលអនាគត។ 
បានទទួលប្រព័ន្ធស្រោចស្រពដែលជាអំណោយដ៏ថ្លៃថ្លាររបស់សម្តេចតេជោ ឯកឧត្តមរដ្ឋមន្ត្រីបានសំណូមពរឲ្យសហគមន៍ជួយថែរក្សា ការពារឲ្យបានគង់វង្សល្អ ប្រយោជន៍ទុកប្រើប្រាស់រួមឲ្យអស់លទ្ធភាពលើផ្ទៃដីជាង ៥០ហត ទុកសម្រាប់បម្រើឲ្យផលិតកម្មដំណាំបន្លែ និងពោតដែលជាប្រភពចំណូលគ្រួសារប្រកបដោយនិរន្តរភាព និងឈានជាជំហានៗធ្វើការកែប្រែជីវភាព តាមរយ:ការកែប្រែទម្លាប់ដាំដុះ ដែលពឹងអាស្រ័យទាំងស្រុងលើទឹកភ្លៀង អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវ ការជ្រើសរើសពូជ ការប្រើជី ថ្នាំសម្លាប់សត្វល្អិត និងការអនុវត្តបច្ចេកវិទ្យាក្រោយពេលប្រមូលផល។ មន្ទីរក៏ត្រូវចុះមកជួយពិនិត្យ តាមដានលើការប្រើប្រាស់ប្រព័ន្ធនេះឲ្យបានសមស្រប មានតម្លាភាព និងប្រសិទ្ធភាព។ 
សហគមន៍នេះ ក៏មិនខុសពីសហគមន៍បន្លែសុវត្ថិភាព និងសរីរាង្គទួលត្រពាំងស្រស់បំព្រងដែរនាយកដ្ឋានវិស្វកម្មកសិកម្មបានជួយសាងសង់ប្រព័ន្ធស្រោចស្រពដូចខាងក្រោម៖
- តបណ្តាញអគ្គីសនីចូលក្នុងទីតាំងដាំបន្លែរបស់សហគមន៍
- តម្លើងអាងស្តុកទឹកបេតុងចំណុះ៥០ម៉ែត្រគូប និងបំពាក់ម៉ូទ័រសម្ពាធ(42m3/h) ចំនួន២ម៉ូទ័រ
- បុកអណ្តូងមុខកាត់១៥០មមជម្រៅពី ៦០ម ចំនួន៣កន្លែងនិងបំពាក់ម៉ូទ័រចំនួន ៣ម៉ូទ័រ
- តម្លើងទុយោមេ PE មុខកាត់១១០មមប្រវែង៤៨៤ម
- តម្លើងទុយោPVC មុខកាត់៦០មមភ្ជាប់ពីអណ្តូងទៅអាងទឹកប្រវែង៣៨៦ម
- តម្លើងរេហ្គែរ(0.8m x 0.8m x 0.6m) និងវ៉ានសម្រាប់បើកបិទលាងកករដីចំនួន៤កន្លែង
- បំពាក់កុងទ័រទឹកលេខ៤០ វ៉ានបិទបើក តេ និងទុយោ ចំនួន២៨ឈុត។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកម៉ាឡៃ
នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ និងដៃគូអភិវឌ្ឍន៍ ទៅទស្សនកិច្ចសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅភូមិសែនជ័យ ស្រុកស្វាយលើ ខ...
នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...