ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងលោកស្រីនាយិការធនាគារពិភពលោកប្រចាំនៅកម្ពុជា ព្រមទាំងសហការី បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម

ចេញ​ផ្សាយ​ ០៧ មេសា ២០២២ 4452

អញ្ជើញចេញពីស្រុកស្ទឹងត្រង់ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា ធនាគារពិភពលោកប្រចាំនៅកម្ពុជា ព្រមជាមួយសហការី បាននាំយកកូនមាន់ និងសម្ភារ:ចិញ្ចឹមមាន់ មកចែកជូនប្រជាពលរដ្ឋចំនួន ២៤គ្រួសារ និងធាតុចូលវារីវប្បកម្មចំនួន ៥គ្រួសារ នៅភូមិអណ្តូងត្រាំង ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលស្ថិតក្នុងគម្រោងសង្គ្រោះបន្ទាន់បណ្តាលមកពីការរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ចាម បានបញ្ជាក់ថាខេត្តកំពង់ចាម មានកសិករចំនួន ១ ០៤២គ្រួសារទទួលបានការឧបត្ថម្ភគាំទ្រធាតុចូលផលិតកម្មសត្វ វារីវប្បកម្ម និងផលិតកម្មដំណាំ ពីគម្រោងឆ្លើយតបបន្ទាន់ជំងឺកូវីដ១៩ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងនោះ ៖ - ទទួលផលធាតុចូលផលិតកម្មសត្វចំនួន ៥៩០គ្រួសារ - ទទួលផលធាតុចូលផលិតកម្មដំណាំ ចំនួន ២១៩គ្រួសារ - ទទួលផលធាតុចូលវារីវប្បកម្មចំនួន ១៥៨គ្រួសារ (ត្រី ១៣៨គ្រួសារ និងកង្កែប២០គ្រួសារ) ចំពោះស្រុកជើងព្រៃមានកសិករចំនួន ៣០៩គ្រួសារ ក្នុងនោះ ៖ - កសិករទទួលកូនត្រី និងសម្ភារៈចិញ្ចឹម ៣០គ្រួសារ កសិករទទួលកូនកង្កែប និងសម្ភារៈចិញ្ចឹម ៣គ្រួសារ។ - កសិករទទួលកូនដំណាំ និងសម្ភារៈដាំដុះចំនួន ៥៦គ្រួសារ។ - កសិករទទួលកូនមាន់ និងសម្ភារៈចិញ្ចឹមចំនួន ២២០គ្រួសារ។ ដោយឡែក នៅឃុំស្រម៉រ ស្រុកជើងព្រៃ កសិករធាតុចូលផលិតកម្មសត្វ វារីវប្បកម្ម និងដំណាំចំនួន១១៨គ្រួសារ (ត្រី ៣០គ្រួសារ កង្កែប ៣គ្រួសារ ដំណាំ ២៦គ្រួសារ និងមាន់ ៨២គ្រួសារ)។ សម្រាប់រសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកា បាននាំយកធាតុចូលកសិកម្ម មកចែកជូនកសិករដូចខាងក្រោម៖ - កសិករទទួលធាតុចូលដំណាំចំនួន ៥គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន ៖ កូនបន្លែ ៤០០ដើម និងត្រេ ២ផ្ទាំង ២ សំណាញ់ ១០ គក្រ និងជីលាមកសត្វ ១៥០គក្រ។ - កសិករចំនួន ២៤គ្រួសារ ទទួលបានធាតុចូលផលិតកម្មសត្វ មាន៖ ទ្រូងធំ ១ខ្នង (២,៥០មX៤ម) កូនមាន់ ៧០ក្បាល ស្នូកទឹក ស្នូកចំណាំៈ ចំណាំៈ ៥០គក សំណាញ់ ៥គក និងថ្នាំ ១ឈុត។ - កសិករទទួលធាតុចូលវារីវប្បកម្ម ក្នុង១គ្រួសារទទួលបាន ៖ កូនត្រី/កូនកង្កែបៈ១០០០ក្បាល តង់ប្លាស្ទិកៈ ១ផ្ទាំង ចំណី ៨បាវ= ២៤០គក និងថ្នាំ ៣កញ្ចប់។ ភ្ជាប់ជាមួយជំនួយឧបត្ថម្ភជាកូនមាន់ កូនត្រី កូនកង្កែប កូនបន្លែ និងធាតុចូលផ្សេងៗទៀត ដែលបានយកមកចែកជូនកសិករនារសៀលថ្ងៃនេះ ឯកឧត្តមរដ្ឋមន្ត្រី និងលោកស្រីនាយិកាបានលើកទឹកចិត្តដល់ក្រុមការងារ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាពិសេសបងប្អូនប្រជាកសិករឲ្យខិតខំយកចិត្តទុកដាក់ចិញ្ចឹម មើលថែរទាំសត្វ ត្រី និងដំណាំឲ្យបានល្អ ព្រោះវានឹងផ្តល់ផលជាស្បៀងសម្រាប់ដោះស្រាយបញ្ហាជីវភាពប្រចាំថ្ងៃរបស់បងប្អូន។ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំឲ្យកសិករ ថាបើមានបញ្ហាទាក់ទងនឹងបច្ចេកទេសចិញ្ចឹម ជំងឺ និងការមើលថែរ សូមទាក់ទងទៅមន្រ្តីគម្រោង ឬមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាបន្ទាន់ដើម្បីសុំអន្តរាគមន៍ពីមន្រ្តីជំនាញ។ ក្រៅពីការងារចិញ្ចឹម និងដាំដំណាំ ក៏ត្រូវយកចិត្តទុកដាក់អំពីសុខភាព និងការសិក្សារបស់កូនៗ និងចៅៗផងដែរ ជា ពិសេសអនាម័យក្នុងការរស់នៅ និងអនុវត្តឲ្យបាននូវវិធានការ ៣កុំ និង ៣ការពារ។ លោកស្រីនាយិកា ក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ គិតគូដោះស្រាយ និងស្វែងរកថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ មកចាក់ជូនប្រជាពលរដ្ឋបានគ្រប់ៗគ្នា ធ្វើឲ្យស្ថានភាពនៃការឆ្លងរីករាលដាលត្រូវបានធ្លាក់ចុះជាបន្តបន្ទាប់ ហើយសកម្មភាពរបស់សង្គម ត្រូវបានបើកឲ្យដំណើរការតាមគន្លងប្រក្រតីភាពថ្មី បានយ៉ាងល្អប្រសើរ។

សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់ឧត្តមមន្ត្រីកម្ពុជា-អូស្ត្រាលី លើកទី៤ នៅរាជធានីភ្នំពេញ
នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពក្នុងសិក្ខាសាលាថ្នាក់ជាតិ ស្តីពីសកម្មភាព និងភាពធន់នឹងអាកាសធាតុ សម្រាប់វិស័យកសិកម្មនៅក...
នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...