ប្រកាស​សល់​អង្ករ ២,៤ លាន​តោន រឺ ស្រូវ ៣,៧ លាន​តោន

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 403

ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ ​និង​នេសាទ បាន​អះអាងថា តាម​ការព្យាករណ៍ នៅក្នុង​ឆាំ្ន ២០១០ នេះ​កម្ពុជា​នឹង​សល់​ស្រូវ​ប្រមាណ ៣,៧ លាន​តោន ឬ អង្ករ ប្រមាណ ២,៤ លាន​តោន។

លោក ហុង ណា​រិត ប្រធាន​នាយកដ្ឋាន​ស្ថិតិ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​អះអាង​យ៉ាង​ដូច្នេះ​ នៅក្នុង​ពេលដែល​លោក​បាន​ចូលរួម​ប្រជុំ ​បូកសរុប​លទ្ធផល​បញ្ចប់​បណ្តោះអាសន្ន​ការងារ​បង្កបង្កើនផល​ឆ្នាំ ២០១០-២០១១ កាលពី​ថៃ្ង​ទី៦ ខែធ្នូ កន្លងទៅនេះ​ថា តាម​ការប៉ាន់ស្មាន​តុល្យភាព​ស្បៀង ​នៅក្នុង​ដំណើរការ​ប្រមូល​ផល​ស្រូវ​បាន​ប្រមាណ​ជិត ៨លាន​តោន។

លោក​បាន​បន្តទៀតថា ផែ្អ​ក​ទៅតាម​ផល​ស្រូវ​ ដែល​កសិករ​កម្ពុជា​ទទួល​បាន​ នៅក្នុង​រដូវ​ប្រមូល​ផលឆ្នាំ២០១០ និង ២០១០ នេះ​កម្ពុជា​នឹង​នៅសល់​ស្រូវ​លើសប្រមាណ ជា ៣,៧លាន​តោន។

តាម​តួរ​លេខ​ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ​ដឹងថា ស្រូវ​ដែល​កសិករ​កម្ពុជា​នៅ​ទូទាំងប្រទេស​ផលិត​បាន​នោះ​ គឺ ៧,៩ លាន​តោន ប៉ុ​នែ្ត​រក្សាទុក​សំរាប់ធ្វើ​ពូជ​នៅ​ឆ្នាំក្រោយ​ទៀត​នោះ​ចំនួន​ជាង១លាន​តោន កម្ពុជា​នៅសល់​ស្រូវ​ប្រមាណ​ជា ៦,៩ លាន​តោន រឺ​ជា​អង្ករ ប្រមាណ ៤,៤ លាន​តោន។

ប្រភព​ដដែល​នោះ បាន​ឲ​ដឹងថា​ ដោយសារតែ​នៅក្នុង​មួយឆ្នាំ​ប្រជាពលរដ្ឋ​ម្នាក់​ត្រូវការ​អង្ករ​ចំនួន ១៤៣ គ.ក្រ ហើយ​កម្ពុ​ជាមាន​ប្រជាពលរដ្ឋ​ប្រមាណ​ជា ១៤លាន​នាក់ នោះ​កម្ពុជា​ត្រូវ​រក្សា​អង្ករ​ទុក​សំរាប់​ផ្គត់ផ្គង់​ដល់​ប្រជាពលរដ្ឋ​ប្រមាណ​ជាជាង ២ លាន​តោន។

លោក ហុង ណា​រិត បាន​ឲ​ដឹងថា​គ្រោះធម្មជាតិ ​ដែល​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា ​ដូចជា​ភាពរាំងស្ងួត និង​គ្រោះទឹកជំនន់​ កាលពី​ចុងរដូវ​វស្សា​កន្លងទៅនេះ ​មិន​ធ្វើ​ឲ​ប៉ះពាល់​ធ្ងន់ធ្ងរ ​ដល់​វិស័យ​កសិកម្ម ​នៅក្នុង​ប្រទេស​កម្ពុជា​ឡើយ។

លោក​បាន​ឲ​ដឹងថា ការបង្កបង្កើន​ស្រូវ​រដូវ​ស្សា​ឆ្នាំ ២០១០ កន្លងទៅនេះ ទទួលរង​ការខូចខាត​តែ ២០.៨១៥ ហិកតា​តែប៉ុណ្ណោះ។ នៅក្នុង​ចំណោម​ខេត្ត ដែល​ទទួលរង​ផលប៉ះពាល់ ​ដោយ​គ្រោះធម្មជាតិ​ទាំងអស់ ​គឺមាន​តែ​ខេត្តបន្ទាយមានជ័យ​ទេ​ ដែល​ទទួលរង​ការខូចខាត​ច្រើនជាងគេ។

ជុំវិញ​បញ្ហា​នេះ​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ឲ​ដឹងថា​ នេះ​គឺជា​សមិទ្ធផល ​ដែល​គួរតែមាន​ការលើកទឹកចិត្ត។ លោក​បាន​ឲ​ដឹងថា ការ​បង្កបង្កើនផល​នៅក្នុង​ឆ្នាំនេះ ​គឺ​លើសពី​ផែនការ ​ដែល​បាន​គ្រោងទុក​រហូតដល់​ទៅ​ជាង ១០៤ %។

ដើម្បី​បង្កើន​ផលិតផល​ផលិតកម្ម​ស្រូវ​នៅ​កម្ពុជា​កាន់តែ​ទទួលបាន​ផល​ច្រើន​បន្តទៀត​នោះ ឯកឧត្តមបានផ្តល់​អនុសាសន៍​មួយចំនួន ដូចជា​ជំរុញ​ការបង្កបង្កើន​ផល​និង​ថែទាំ​ស្រែប្រាំង និង​ជំរុញ​ឲ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ស្រូវស្រាល៕

ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបន្តដំណើរមកពិនិត្យមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប ក្នុងឃុំពាមរក៍ ស្រុកពាមរក៍ ខេត្តព្រៃវែង
កម្មវិធីចុងក្រោយនៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្ត្រី និងសហការី មកកាន់ខេត្តកំពង់ចាម...
ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម ជា សុមេធី អភិបាលនៃគណអភិបាលខេត្តព្រៃវែង និងសហការីបានបន្តដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកង្កែប មាន់ខ្មៅ និងត្រីអណ្តែង...
កម្មវិធីទី៣៖ ជាកម្មវិធីចុងក្រោយសម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី រួមដំណើរជាមួយដោយឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត ដំណើរមកពិនិត្យកសិដ្ឋានចិញ្ចឹមកន្ធាយរបស់លោក ហេង ម៉ាទីណេ នៅភូមិស្វាយមាស ឃុំវិហារសួគ៍ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
ចេញពីកសិដ្ឋានចិញ្ចឹមត្រី ក្នុងស្រុកបាធាយ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្ត...
ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ រួមដំណើរដោយឯកឧត្ដម អេងបានអញ្ជើញ មកពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃវិស័យវារីវប្បកម្មទឹកសាបក្នុងខេត្តកំពង់ចាម ខេត្តកណ្តាល...
នៅថ្ងៃសៅរ៍ ១៤កើត ខែអាសាឍ ឆ្នាំជូន ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...