ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៨បណ្តុំ

ចេញ​ផ្សាយ​ ០២ វិច្ឆិកា ២០២០ 2790

ឆ្លងចូលកម្មវិធីទី២៖

នៅវេលាម៉ោង ១៣:៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានអញ្ជើញមកជួបសំណេះសំណាលជាមួយសមាជិកបណ្តុំអាជីវកម្មបន្លែចំនួន ៨បណ្តុំ ដែលបណ្តុំអាជីវកម្មទាំងនោះគឺស្ថិតនៅក្រោមកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា ASPIRE និងនាំយកធាតុចូលកសិកម្ម (ពូជបន្លែ ជី ស្បៃមុងការពារសត្វល្អិត ថាសបណ្តុះកូនបន្លែ ទុយោទឹក សំណាញ់ទ្រើង) មកចែកជូនសមាជិកបណ្តុំចំនួន ៣០០គ្រួសារ ដែលពិធីនេះបានរៀបចំនៅក្នុងភូមិភ្នំប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី។ លោក រុន សុផាន់ណារ៉ា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថាដោយ សារឥទ្ធិពលនៃទឹកជំនន់បានជន់លិចរាលដាលប៉ះពាល់ដល់បណ្តុំអាជីវកម្មមានបន្លែ មាន់ ត្រី ស្រូវ ដំឡូងមី និងពោតសរុប ៥៥បណ្តុំ ស្នើ ៨៨០គ្រួសារ ក្នុងចំណោម ៦៦បណ្តុំ មានសមា ជិក ៣២៧គ្រួសារនៅទូទាំងខេត្ត ក្នុងនោះប៉ះពាល់ធ្ងន់ធ្ងរ ៩៧៥គ្រួសារ មធ្យម ៥១៩គ្រួសារ និងស្រាល ១៥០ គ្រួសារ) ចំពោះបញ្ហានេះ មន្ទីរ ក៏ដូចជាក្រុមការងារ ASPIRE បានខិតខំយកចិត្តទុកដាក់ជំរុញឲ្យសមាជិកបណ្តុំខិតខំស្តារផលិតកម្មទាំងអស់នោះឡើងវិញបន្ទាប់ពីទឹកស្រកចុះ។

ទាក់ទងនឹងកម្មវិធីខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរគុណជូនចំពោះរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមូលនិធិ IFAD ដែលបានគាំទ្រ និងឧបត្ថម្ភហិរញ្ញប្បទានសម្រាប់អនុវត្តកម្មវិធីនេះ។ លោកបានបន្តថា កម្មវិធីបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកផលិតកម្មស្បៀង ស្របពេលដែលវិស័យមួយចំនួនកំពុងជួបបញ្ហាដោយសារជំងឺឆ្លងកូវីដ-១៩។ ជំនួយសម្រាប់អភិវឌ្ឍវិស័យកសិកម្មដោយផ្តោតជាសំខាន់លើការលើកកំពស់កម្រិតជីវភាពតាម រយៈការបង្កើនផលិតភាពផលិតកម្ម ការជំរុញការអនុវត្តកសិកម្មចម្រុះដោយប្រើប្រាស់បច្ចេកទេសទំនើប វៃឆ្លាត ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍសមត្ថភាព ការចងក្រងបណ្តុំអាជីវកម្ម ដោយឈរលើសុឆន្ទៈធ្វើយ៉ាងណាសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនាឆ្នាំ២០៣០ និង២០៥០។ លោកបានបន្ថែមថា បច្ចុប្បន្នកម្មវិធីនេះគឺមានឥទ្ធិពលជាវិជ្ជមានក្នុងការកាត់បន្ថយភាពក្រីក្រ និងបង្កើនភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុរបស់កសិករក្រីក្រ មានទំហំផលិតកម្មតូច និងងាយរងគ្រោះ ដោយផ្តោតជាសំខាន់លើការលើកកំពស់ប្រសិទ្ធភាពសេវាកម្មធាតុចូលកសិកម្ម ឆ្លើយតបតាមតម្រូវការកសិករខ្នាតតូច និងជួយពួកគាត់ឲ្យចេះធ្វើអាជីវកម្មកសិកម្មពីបែបចិញ្ចឹមជីវិត ទៅជាកសិកម្មតាមបែបពាណិជ្ជកម្មឈរលើគោលការណ៍នៃការអភិវឌ្ឍប្រកប ដោយចីរភាព និងនិរន្តរភាព។

ជាក់ស្តែង ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា អំណោយធាតុចូលកសិកម្មនាពេលនេះ ពិតណាស់បានចូលរួមអនុវត្តយ៉ាងពេញលេញនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោហ៊ុន សែន កាល ពីថ្ងៃទី២៤ ខែតុលា គឺបញ្ជាឲ្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវចុះមកស្តារផលិតកម្មស្បៀង ពិសេសដំណាំស្រូវក្រោយពេលទឹកស្រក។ ព្រឹកមិញយើងចែកពូជស្រូវ ហើយល្ងាចនេះយើងចែកពូជបន្លែ និងធាតុចូលកសិកម្មមួយចំនួនទៀត សកម្មភាពទាំងពីរនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ថា វាគ្រាន់តែជាអំណោយបឋមសម្រាប់ស្តារផលិតកម្មស្បៀងឡើងវិញប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់ជាងនេះគឺឯកឧត្តមរដ្ឋមន្ត្រី ជាពិសេសសម្តេចតេជោបានផ្ញើជូននូវក្តីសង្ឃឹម លើក ទឹកចិត្ត និងជំរុញឲ្យប្រជាកសិករត្រូវខិតខំពង្រីកសកម្មភាពស្តារដំណាំស្រូវ ចិញ្ចឹមសត្វ ត្រី កង្កែប ដាំបន្លែ និងដំ ណាំរួមផ្សំឲ្យកាន់តែសកម្មទ្វេឡើងថែមទៀតដើម្បីសមាជិកបណ្តុំគ្រប់ៗគ្រួសារមានស្បៀងហូបចុកគ្រប់គ្រាន់ ក្នុងបរិបទនៃគ្រោះធម្មជាតិដែលយើងកំពុងប្រឈម ហើយពិតណាស់រាជរដ្ឋាភិបាល ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាសេនាធិការនឹងនៅរង់ចាំផ្តល់ការជួយឧបត្ថម្ភ និងគាំទ្រគ្រប់ពេលវេលា ដោយមិនអនុញ្ញាតឲ្យប្រជាកសិករយើងណាម្នាក់ស្លាប់ដោយសារខ្វះស្បៀងបានឡើយ។ នាពេលនេះ លោកបានណែនាំឲ្យអង្គភាពអនុវត្តកម្មវិធី និងអ្នកទទួលផលពីគម្រោងត្រូវធ្វើបច្ចុប្បន្នភាពអំពីសកម្មភាពថ្មីៗបន្ថែមទៀត ធ្វើយ៉ាងណាឲ្យស្របទៅនឹងស្ថានការណ៍បច្ចុប្បន្ន (ជំងឺឆ្លងកូវីដ-១៩ និងគ្រោះទឹកជំនន់) ដើម្បីក្រសោបយកឱកាសមាស ចាប់យកកាលានុវត្តភាព បង្កើនការផលិត ធានាដល់ការផ្គត់ផ្គង់ទាំងក្នុងពេលបច្ចុប្បន្ន ក៏ ដូចជាពេលអនាគត ធ្វើយ៉ាងណាកាត់បន្ថយថ្លៃដើម កាត់បន្ថយពលកម្ម ប្រើប្រាស់បច្ចេកវិទ្យាសមស្រប។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយឯកឧត្តម Roberto Serroni Perosa អនុរដ្ឋមន្ត្រីទទួលបន្ទុកវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងកសិកម្ម និងបសុសត្វ...
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ដឹកនាំកម្លាំងចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទឃាត់ខ្លួនបានជនសង្ស័យ៤នាក់ ក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្ន...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ក្រុមការងារខណ្ឌរដ្ឋបាល ជលផលខត្តកំពង់ឆ្នាំង...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំតាមប្រព័ន្ធអនឡាញជាមួយអង្គការ FAO
នៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅខេត្តហៃណាន នៃសាធារណៈរដ្ឋប្រជាមានិតចិន ដើម្បីជួបពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំគណៈប្រតិភូទៅបំពេញ...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយតំណាងសហគមន៍កសិកម្មចំនួន៣ នៅឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្ត...
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ ចំពោះវិស័យកសិកម្ម
ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ចេញប្រកាសថ្មី ស្តីពីការលើកទឹកចិត្តពន្ធដារ...
ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានចូលរួមកម្មវិធី Maekyung Cambodia Forum
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឡឹក សុធារ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងសិរីសោភ័ណ
នៅរសៀលថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី «ការជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា-ប្រេស៊ីល»
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ណារិត អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុង Yunfu ខេត្តក្វាងទុង ប្រទេសចិន
នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម បានដឹកនាំក្រុមការងារ ជួបសំណេះសំណាលជាមួយប្រជាសហគមន៍កសិកម្មសាលាវិស័យនៅភូមិខ្វាន់ទៀង ខេត្តកំពង់ធំ ដែលទើបបំប...
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជួបសំណេះសំណាល តម្រង់ទិសសមាជិកមន្រ្តីរាជការ នៃមន្ទីរកសិកម្មខេត្តព្រះវិហារ
នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម បណ្ឌិត យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារក្រុងប៉ោយប៉ែត
នៅព្រឹកថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...
សារ​ឯកឧត្តម​រដ្ឋមន្ដ្រី ឌិត ទីណា ស្វាគមន៍​ដំណើរ​ត្រឡប់​មក​កាន់​កម្ពុជា​វិញ របស់​លោក គ្រី ម៉ះផល ប្រធាន​នាយកដ្ឋានសត្វព្រៃ និងជីវៈចម្រុះ នៃរដ្ឋបាល​ព្រៃឈើ
ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារស្រុកអូរជ្រៅ
នៅរសៀលថ្ងៃអង្គារ ទី២៦ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ...