ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា

ចេញ​ផ្សាយ​ ២០ កញ្ញា ២០២២ 3494

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១០រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ ២០២២ បានរៀបចំពិធីបើកសិក្ខាសាលា ផ្សព្វផ្សាយអំពីកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា ក្រោមអធិបតីភាពឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ក្នុងពិធីដ៏មានសារៈសំខាន់នេះ ក៏មានការអញ្ជើញចូលរួមដោយឯកឧត្តម លោកជំទាវជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ប្រតិភូរាជរដ្ឋាភិបាល លោកឧកញ៉ា លោក លោកស្រីប្រធានអង្គភាព ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសមាជិក សមាជិកានៃអង្គពិធីជាច្រើនផងដែរ។ ជាកិច្ចស្វាគមន៍ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេកនិងបានវាយតម្លៃខ្ពស់ ចំពោះសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា ដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់សហការជាមួយដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនផ្នែកកសិកម្ម រៀបចំឱ្យមានព្រឹត្តិការណ៍នេះឡើង ដើម្បីផ្សព្វផ្សាយដល់គ្រប់ដៃគូពាក់ព័ន្ធទាំងអស់ដែលកំពុងចូលរួមក្នុងវិស័យកសិកម្មបានស្វែងយល់ និងពង្រីកសកម្មភាពកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពឱ្យបានកាន់តែទូលំទូលាយថែមទៀត។ ឯកឧត្តមបន្តថា សុខសន្តិភាព និងស្ថិរភាពនយោបាយគឺជាបុរេលក្ខខណ្ឌដ៏ចម្បង និងសំខាន់បំផុតសម្រាប់កសាងខឿនសេដ្ឋកិច្ច និងអភិវឌ្ឍប្រទេសជាតិ។ កំណើនសេដ្ឋកិច្ចកម្ពុជា ជាងពីរទសវត្សរ៍កន្លងមកទទួលបានក្នុងរង្វង់ជាង៧%ក្នុងមួយឆ្នាំ។ ប៉ុន្តែដោយសារវិបត្តិជាសាកលបណ្តាលមកពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ បានធ្វើឱ្យសេដ្ឋកិច្ចជាតិយើងមានការធ្លាក់ចុះក្នុងអត្រា -៣,១% នៅឆ្នាំ២០២០ និងបានធ្វើឱ្យប៉ះពាល់ជីវភាពរស់នៅរបស់គ្រួសារក្រីក្រ និងជនងាយរងគ្រោះ។ ទោះជាយ៉ាងណា ដោយសារមានកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្វែរវិបត្តិឱ្យទៅជាឱកាស បានធ្វើឱ្យកម្ពុជាសម្របខ្លួនទៅនឹងប្រក្រតីភាពថ្មី ហើយរំពឹងថាកំណើនសេដ្ឋកិច្ចជាតិអាចសម្រេចបានក្នុងអត្រា៥,៤% ក្នុងឆ្នាំ២០២២នេះ ទោះបីមានការទទួលរងនូវផលប៉ះពាល់បន្ថែមពីសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ដូចជាសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុជាដើម។ ក្នុងបរិការណ៍នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានកំណត់យកចក្ខុវិស័យប្រែក្លាយ “កសិកម្មកម្ពុជា ជាកសិកម្មទំនើបដែលមានលក្ខណៈប្រកួតប្រជែង បរិយាប័ន្ន ធន់នឹងការប្រែប្រួលអាកាសធាតុ និងនិរន្តរភាព ដែលនាំដល់ការកើនឡើងប្រាក់ចំណូលគ្រួសារកសិករ វិបុលភាព និងសុខុមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ព្រមទាំងបង្កើនប្រសិទ្ធភាពនៃការកាត់បន្ថយរហោស្ថានកម្ម ការគ្រប់គ្រងដី ធនធានព្រៃឈើ និងជលផលប្រកបដោយចីរភាព និងភាតរៈបរិស្ថាន រួមទាំងការបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងស្ថាប័ន សេវាគាំទ្រ និងអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យកសិកម្ម”។ ចក្ខុវិស័យនេះត្រូវបានឆ្លុះបញ្ចាំងបានតាមរយៈការផ្លាស់ប្តូរឥរិយាបថរបស់កសិករទៅជាកសិ-ពាណិជ្ជករប្រកបដោយភាពវៃឆ្លាតក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថល ដែលជាកាលានុវត្តភាពក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដើម្បីធានាបានការផ្គត់ផ្គង់ប្រព័ន្ធស្បៀង ទាំងបរិមាណ គុណភាព សុវត្ថិភាព និងការប្រកួតប្រជែង ជាពិសេសក្នុងវិបត្តិនៃការរាតត្បាតដោយជំងឺកូវីដ-១៩នេះ។ ឯកឧត្តមបន្ថែមថា កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពមានតួនាទីសំខាន់ក្នុងការបង្កើនភាពធន់ទ្រាំនៃប្រព័ន្ធផលិតកម្មដោយសារសម្ពាធជីវៈ និងអជីវៈ ព្រមទាំងផ្តល់ផលប្រយោជន៍ជាច្រើនដូចជាជួយកម្ចាត់ស្មៅ កែប្រែស្ថានភាពដី និងទប់ស្កាត់ការហូរច្រោះដីជាដើម។ ហើយយន្តការដែលបានប្រើប្រាស់ប្រកបដោយប្រសិទ្ធភាពនោះគឺតាមរយៈបង្កើតជាវេទិកាថ្នាក់ជាតិមួយតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍” សម្រាប់ផ្តល់ការគាំទ្រ និងសម្របសម្រួលជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់រួមមានៈ អង្គភាពស្រាវជ្រាវ គ្រឹះស្ថានអប់រំ គ្រឹះស្ថានហិរញ្ញវត្ថុ អ្នកផ្តល់ពូជដំណាំ សហគមន៍កសិកម្ម អ្នកផ្តល់សេវាកម្មគ្រឿងយន្តកសិកម្ម និងដៃគូអភិវឌ្ឍន៍។ល។ អាចប្រាស្រ័យទាក់ទងគ្នា សហការគ្នា ដើម្បីលើកកម្ពស់កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជា តាមរយៈការស្រាវជ្រាវ ការផ្សព្វផ្សាយចំណេះដឹង ការសម្របសម្រួល និងការចងក្រងបណ្តាញការងារ ឱ្យមានលក្ខណៈប្រទាក់ក្រឡាគ្នាប្រកបដោយប្រសិទ្ធផល។ ជាលទ្ធផល តាមរយៈការសម្របសម្រួលដោយសម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជាជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ បានធ្វើឱ្យផ្ទៃដីអនុវត្តតាមបែបកសិកម្មអភិរក្សនៅតាមបណ្តាខេត្តគោលដៅ រួមមានខេត្តបាត់ដំបង (ស្រុករតនៈមណ្ឌល ស្រុកបាណន់ និងស្រុកសង្កែ) ខេត្តកំពង់ធំ (ស្រុកសន្ទុក) និងខេត្តព្រះវិហារ (ស្រុករវៀង) មានចំនួនកើនឡើងគួរឱ្យចាប់អារម្មណ៍ គឺមានផ្ទៃដីប្រមាណ៥០០ ហិកតានៅឆ្នាំ២០១៩ កើនឡើងដល់ ១ ៣៩៣ហិកតានៅឆ្នាំ២០២០ និងជាង២ ០០០ហិកតា នៅឆ្នាំ២០២១នេះ។ ដើម្បីឱ្យសិក្ខាសាលាដ៏មានសារៈសំខាន់នេះទទួលបានលទ្ធផលដូចរំពឹងទុក ឯកឧត្តមបានផ្តល់នូវសារគន្លឹះមួយចំនួនជូនអង្គសិក្ខាសាលាទាំងមូល ពិនិត្យ ពិចារណា និងអនុវត្តបន្តដូចខាងក្រោម៖ ទី១. សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា គួរសហការជាមួយអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទពិនិត្យលទ្ធភាពរៀបចំឱ្យមានកញ្ចប់ថវិកាពីកម្មវិធីថវិការបស់ក្រសួងទៅតាមលទ្ធភាព ដើម្បីជួយនិងសម្របសម្រួលជាមួយតួអង្គពាក់ព័ន្ធនានា សំដៅជំរុញការអនុវត្តកសិកម្មអភិរក្សនិងប្រពលវប្បកម្មនិរន្តរភាពនៅកម្ពុជាឱ្យកាន់តែទូលំទូលាយ។ ទី២. គម្រោង ឬកម្មវិធីអភិវឌ្ឍន៍វិស័យកសិកម្មទាំងអស់ដែលទទួលបានហិរញ្ញប្បទានពីរាជរដ្ឋាភិបាល និងពីគ្រប់ដៃគូអភិវឌ្ឍន៍នានា ត្រូវពិចារណាអំពីការបញ្ជ្រាបឱ្យមានសកម្មភាពការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងនោះផងដែរ ដើម្បីចូលរួមចំណែកដល់ការលើកកម្ពស់កសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាព និងកសិកម្មអេកូឡូស៊ីស្រប់តាមគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្ម ឆ្នាំ២០២២-២០៣០។ ទី៣. មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ត្រូវជំរុញឱ្យមានការអនុវត្តសាកល្បងការងារកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពនៅក្នុងខេត្តនីមួយៗ តាមរយៈគំនិតផ្តួចផ្តើម ដោយសហការជាមួយដៃគូអភិវឌ្ឍន៍ក៏ដូចជាក្រុមហ៊ុនឯកជន និងសហគមន៍កសិកម្ម។

ដំណាំពោតបារាំង
ពោតបារាំង ឬហៅថាអូក្រា មានឈ្មោះជាភាសាបរទេសថា Okra ឬ Ladies’ Finger។ វាត្រូវបានដាំដុះច្រើនជាងគេនៅតំបន់ត្រូពិចនៅជុំវិញពិភពលោក...
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង»
កម្រងរូបភាពកម្មវិធី«កសិកម្ម វាលបៃតង» នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ទស្សនៈរបស់អ្នកចូលរួមដាក់តាំងពិព័រណ៌ ផលិតផលកសិកម្ម ក្នុងកម្មវិធី “កសិកម្ម វាលបៃតង”
តំណាងក្រុមហ៊ុន និងសហគមន៍មួយចំនួនបង្ហាញទស្សនៈផ្សេងៗ ក្នុងការចូលរួមដាក់តាំងពិព័រណ៌ជាម្ហូបអាហារ...
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម វាលបៃតង»
ប្រសាសន៍ស្វាគមន៍ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា ថ្លែងនាឱកាសកម្មវិធី «កសិកម្ម...
ក្រសួងកសិកម្ម រៀបចំកម្មវិធី កសិកម្ម វាលបៃតង” ដើម្បីបង្ហាញពីផលិតផលកសិកម្ម
នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំកម្មវិធី...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជាអធិបតី បើកពិពណ៌ការងារក្នុងវិស័យអប់រំកសិកម្ម នៅសាកលវិទ្យាភូមិន្ទកសិកម្ម
នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Martin V’avra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឆេក ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិនិត្យវឌ្ឍភាពការងាររបស់សម្ព័ន្ធកសិកម្មអភិរក្ស និងប្រពលវប្បកម្មនិរន្តរភាពកម្ពុជា (កាស៊ីក)
នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ក្រសួងចំនួន៣ សហការជាមួយអាជ្ញាធរខេត្ត និងដៃគូអភិវឌ្ឍ រៀបចំ “វេទិកាស្វាយចន្ទី” ក្នុងខេត្តកំពង់ធំ
នៅថ្ងៃទី៦ខែធ្នូ ឆ្នាំ២០២៣នេះ ក្រសួងពាណិជ្ជកម្ម សហការជាមួយក្រសួងកសិកម្ម...
អ្នកសារព័ត៌មាន៖ ដំណើរទស្សនកិច្ចជាឱកាសស្វែងយល់ពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជាបានកាន់តែច្បាស់
ដំណើរទស្សនកិច្ចសារព័ត៌មាន និងទស្សនកិច្ចសិក្សា អំពីខ្សែច្រវាក់ផលិតកម្មស្វាយចន្ទីនៅកម្ពុជា...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា” នឹងធ្វេីឡេីងនៅថ្ងៃទី ០៦-០៧ ខែធ្នូ​ ឆ្នាំ២០២៣ ខាងមុខនេះ​ នៅទីតាំង សួនច្បារក្រុងស្ទឹងសែន...
វេទិកាស្វាយចន្ទី ក្រោមមូលបទ ”យើងរួមគ្នាផ្សព្វផ្សាយសក្ដានុពលស្វាយចន្ទីកម្ពុជា”...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ គណៈប្រតិភូសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃក្រុមប្រឹក្សាជំរុញពាណិជ្ជកម្មខេត្តជីលីនប្រទេ...
នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ ឯកឧត្តម FANG Chunming អនុប្រធានគណៈកម្មាធិការកណ្តាលសភាប្រជាជនខេត្តក្វាងស៊ី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣នេះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ Teo Ly Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរី
នៅព្រឹកថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា៖ ការជ្រើសរើសមន្ត្រីកសិកម្មឃុំ ធ្វើដោយតម្លាភាព
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា...