សម្តេច​តេ​ជោ​ស្នើ​ឲ្យ​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន​ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ​លើបញ្ហា​ប្រឈម

ចេញ​ផ្សាយ​ ១៧ មករា ២០១៨ 346

សម្តេច​តេ​ជោ​ហ៊ុនសែន បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន ​ផ្តោត​ការយកចិត្តទុកដាក់​ ពិភាក្សា​ឲ្យ​បាន​គ្រប់​ជ្រុងជ្រោយ លើ​បញ្ហា​ជាច្រើន ដើម្បី​ជំរុញ​សមាហរណកម្ម ​ឲ្យ​កាន់តែ​រឹងមាំ និង​ដើម្បី​រួមគ្នា​ដោះស្រាយ​បញ្ហា ប្រឈម​នានា ​ពាក់ព័ន្ធ​ការអភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ព្រៃឈើ ។ សម្តេច​បានស្នើ​ឡើង​បញ្ហា​នេះ នៅឯ​កិច្ចប្រជុំ​រដ្ឋមន្ត្រី កសិកម្ម និង​ព្រៃឈើ​អាស៊ាន​លើក​ទី៣២ នាទី​ក្រុងភ្នំពេញ ​ថ្ងៃទី២៣ តុលា នៅក្នុង​វិមាន​សន្តិភាព​ទីស្តីការគណៈរដ្ឋមន្ត្រី ។

បញ្ហា​ដែល​រដ្ឋមន្ត្រី​កសិកម្ម អាស៊ាន​ត្រូវ​រួមគ្នា​ពិភាក្សា​នោះ​រួមមានៈ (១) ការបន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៏​បច្ចេកទេស និង​ការវិនិយោគ​លើ​វិស័យ​កសិកម្ម​ រវាង​រដ្ឋ​អាស៊ាន អាស៊ាន​បូក​បី ដើម្បី​ធានា​ផ្គត់​ផ្គង​ស្បៀង ​ដោយ​ក្នុងនោះ​ក៏ត្រូវ​គិតគូរ​ផងដែរ អំពី​ការបង្កើត ​និង​ពង្រឹង​ប្រព័ន្ធ​ព័ត៌មាន​ ស្តីពី​សន្តិសុខ​ស្បៀង នៅ​អាស៊ាន​បូក​បី​នាពេល​អនាគត ។

(២)គោលនយោបាយ​ជំរុញ​ការវិនិយោគ ពិសេស​លើ​វិស័យ​ផ្គត់​ផ្គង​ចំនីអាហារ ភូតគាម​អនាម័យ ប្រព័ន្ធ​ធានា​គុណភាព​ផលិតផល​ទម្រង់​បែបបទ​ច្បាប់ និង​ការសម្រួល​ពាណិជ្ជកម្ម​ឆ្លងដែន​ ក៏ដូចជា​ការជំរុញ​នាំចេញ​ផលិតផល​កសិកម្ម និង​ការបង្កើន​តម្លៃបន្ថែម​លើ​ផលិតផល​ឲ្យ​មាន​ផលិតភាព​ខ្ពស់ ។

(៣) កិច្ចសហការ​ជំរុញ​ការអភិវឌ្ឍ​ន៏​សមត្ថភាព​ស្ថាប័ន​ធនធានមនុស្ស ការផ្លាស់ប្តូរ​បទពិសោធ​ន៏ ព្រមទាំង​ការកំណត់​នូវ​វិធានការ​ជា​យុទ្ធសាស្ត្រ​ ក្នុងការ​អនុវត្ត​ន៏​ផលិតកម្ម​កសិកម្ម​ក្រោម​ឥទ្ធិពល​នៃ​បម្រែបម្រួល​អាកាសធាតុ និង​គ្រោះធម្មជាតិ ក៏ដូចជា​វិធានការ​ទប់ទល់ នឹង​បញ្ហា​ជំ​ងឹ​ឆ្លង​ផ្តាសាយ​បក្សី A-H5N1 ផ្តាសាយ​ថ្មី A-H1N1 ជាដើម ។

ចម្រើន​រុងរឿង​យ៉ាងពិត​ប្រាកដ​ជាមិនខាន ។ ខ្ញុំ​សង្ឃឹមថា កិច្ចប្រជុំ​នេះ​ នឹង​ផ្ដល់នូវ​ភាព​កាន់តែ​សុ​ក្រឹត្យ​ នៃ​ការយល់ឃើញ​របស់​យើង​បន្ថែមទៀត ​ចំពោះ​ការកំណត់​ទិសដៅ​អនាគត​នៃ​វិ​និ​ស័​យ​កសិកម្ម និង​ព្រៃឈើ​នៃ​តំបន់​របស់​យើង​ ក៏ដូចជា​របៀប​ធ្វើការ​រួមគ្នា​ ឱ្យ​កាន់​តែមាន​ប្រ​សិទ្ឋិ​ភាព​ ដើម្បី​ធានាបាន​នូវ​ភាព​ចម្រុងចម្រើន​នៃ​តំបន់​របស់​យើង និង សុ​ខុ​មា​ភាព​នៃ​ប្រជាជន​របស់​យើង។ ខ្ញុំ​សង្ឃឹម​យ៉ាង​មុតមាំ​ថា ​កិច្ចប្រជុំ​នេះ​នឹង ទទួលបាន​នូវ​ផ្លែផ្កាល្អៗជាច្រើន​ទៀត​មិនខានឡើយ។

ឯកឧត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​មាន​ប្រសា​ស​ន៏​ស្វា​គម​ន៏​នា​ឪ​កាស​នោះ ថា​កិច្ចប្រជុំ​នេះ ​ប្រាកដជា​ នឹង​ផ្ដល់នូវ​សារសំខាន់​ជា​អនេក​ដល់​បណ្ដា​ប្រទេស​ជា​សមាជិក និង ដោយឡែក កម្ពុជា​ដែល វិស័យ​កសិកម្ម​ដើរតួនាទី​យ៉ាងសំខាន់​បំផុត ​ក្នុង​ការធានា​សន្ដិសុខ​ស្បៀង​ និង​កំណើន​សេដ្ឋកិច្ចជាតិ ដែល​ក្នុងនោះ​ជាក់ ស្ដែង​វិស័យ​កសិកម្ម​ បាន​ចូលរួម​ម​ប្រមាណ៣៣, ភាគរយ ក្នុង​ផលទុន​សរុប​ក្នុងស្រុក ហើយ​ដែល​ក្នុងនោះ អនុវិស័យ​ដំណាំ​ ដែលមាន​ដំណាំ​ស្រូវ​ជា​ចម្បង​ បាន​ចូលរួមចំណែក​ប្រមាណ ១៨,២ ភាគរយ។

ឯកឧត្តមរដ្ឋមន្ដ្រី​ បាន​បន្ដថា នៅក្នុង​កិច្ចប្រជុំ ឧត្ដមមន្ដ្រី​អាស៊ាន និង ឧត្ដមមន្ដ្រី​នៃ​ប្រទេស​បូក​បី​ ជួប​ពិភាក្សាគ្នា​ដោយ​ជោគជ័យ។ ជាមួយនេះ ឧត្ដមមន្ដ្រី​បាន​ពិនិត្យ​លើ​របាយ​ការ​ណ៏​នៃ​សហប្រធាន​កម្ពុជា-ចិន​ នៃ​កិច្ចប្រជុំ​ឧត្ដមមន្ដ្រី​បង្គោល​អាស៊ាន ​និង​ភូតគាម អនាម័យ ​ហើយក៏​បានរៀបចំ​នូវ​ផែនការ​សកម្មភាព​ ក៏ដូចជា​សេចក្ដីសម្រេច​ចិ​ត្ដ​ ពី​ការបង្កើត​ក្រុមការងារ​ស្ដីពី​អនាម័យ សត្វ​ភូតគាម​អនាម័យ និង សុ​វ​ត្ដិ​ភាព​ចំណីអាហារ​ ដើម្បី​សុំ​ការសម្រេច​ពី​រដ្ឋមន្ដ្រី​នៃ​រដ្ឋ​សមាជិក​អាស៊ាន និង រដ្ឋមន្ដ្រី អគ្គ​រដ្ឋបាល​ត្រួតពិនិត្យ​គុណភាព អធិការកិច្ច​និង ច​ត្ដា​ឡើង​សក្ដិ​ផងដែរ។

គួរ​បញ្ជាក់ថា កិច្ចសហការ​របស់​ប្រទេស​អាស៊ាន ​លើ​វិស័យ​កសិកម្ម​បច្ចុប្បន្ន​ បាន​ឆ្លុះបញ្ចាំង​ពី​ស្ថាន​ការ​ណ៏​មួយ តាំងពី​ឆ្នាំ ១៩៦៨ ដែលមាន​កិច្ច​សហការគ្នា​ក្នុង​ការផលិត និង ផ្គត់ផ្គង់​ស្បៀងអាហារ។ ក្រោយមកទៀត​ទំហំ​នៃ​កិច្ច សហការ​នេះ​ត្រូវបាន​ពង្រីក​ហើយ​បាន​បញ្ចូល​បន្ថែម​នូវ​ផ្នែក​កសិកម្ម​និង ព្រៃឈើ​ដូច​អ្វីដែល​យើង​បាននិងកំពុង​ត្រូវការ និង ជំរុញឱ្យមាន​សន្ទុះ​ទៅមុខ។

នាពេល​បច្ចុប្បន្ន​វិស័យសំខាន់ៗ ដែល​ផ្ដោត​ការយក​ចិ​ត្ដ​ទុកដាក់​ នៅក្នុង​ក្របខ័ណ្ឌ​អាស៊ាន​ គឺ​ស្ថិតនៅលើ​ការងារ​ស្បៀងអាហារ កសិកម្ម និង​ព្រៃឈើ​ដោយ​រួមបញ្ចូល​នូវ​ការគិតគូរ​ពី​សន្ដិសុខ ស្បៀងអាហារ បាន​ថែរក្សា​បម្រុង​ស្បៀងអាហារ ការដាំដុះ​ដំណាំ​ការចិញ្ចឹម​សត្វ​ជលផល ការបណ្ដុះបណ្ដាល​និង​ផ្សព្វផ្សាយ​កសិកម្ម សហការ​ណ៏ និង ការងារ​កិច្ចសហប្រតិបត្ដិការ​រួម​គ្នា​លើ​ការងារ​ជំរុញ​ផលិតកម្ម​កសិកម្ម​ព្រៃឈើ និង ជលផល​ជាច្រើន។

គោលបំណង​ចម្បង​ នៃ​កិច្ចសហប្រតិបត្ដិការ​ណ៏​ក្នុង​ក្របខ័ណ្ឌ​អាស៊ាន ​លើ​វិស័យ​កសិកម្ម និង ព្រៃឈើ​គឺ​ប​ង្ដើ​ត និង អនុវត្ដ​នូវ​សកម្មភាព​សហ​ប្រតិ​ប​ត្ដិ​ការ​ថ្នាក់​តំបន់​ក្នុងការ​លើកកម្ពស់​ការ​ប្រកួតប្រជែង​ លើ​ទីផ្សារ​អន្ដរជាតិ​នៃ​មុខ ទំនិញ​ស្បៀងអាហារ​ផលិតផល​កសិកម្ម និង​ព្រៃឈើ​ ព្រមទាំង​ពង្រឹង ​និង​ជំរុញ​ការរៀបចំ​សន្ដិសុខ​ស្បៀង ​ក្នុង​តំបន់​ជាការ​ចាំបាច់។

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យ Mr. Rod Bassett នាយកក្រុមហ៊ុន Unitedgreen ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេស និងសហ ការីចូលជួបសម្តែងការគួរសម និងពិភាក្សា
នៅទីស្តីការក្រសួង នារសៀថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី៥...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ របស់រដ្ឋបាលព្រៃឈើ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នាព្រឹកថ្ងៃពុធ ១២កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកុម្ភ:...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោក Doan Nyuyen Duc ប្រធានក្រុមហ៊ុនហ័ងអាញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ចូលជួបពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន លោកជំទាវ ម៉ក់ ស៊ីថា និងឯកឧត្តមអភិបាលនៃគណ: អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យដារលាន ដែលស្ថិតនៅភូមិខ្លាកូន ឃុំពត់សរ ស្រុកបាទី...
ពិធីបុណ្យដារលាន គឺជាបុណ្យទាក់ទងនឹងជំនឿព្រះពុទ្ធសាសនាដែលដូនតាខ្មែរគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីយូលង់រហូតមកទល់បច្ចុប្បន្ន។...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យប្រតិភូកូរ៉េអញ្ជើញ មកពី The Korea Rural Community Coroperation (KRC) ដឹកនាំដោយ Mr. Park Kiwook នាយកគ្រប់គ្រងការិយាល័យអភិវឌ្ឍកសិកម្មនៅបរទេសនៃក្រសួងកសិកម្មកូរ៉េ...
នៅទីស្តីការក្រសួង នារសៀថ្ងៃចន្ទ ១១រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី២០...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីក្របខណ្ឌថ្មីឆ្នាំ២០១៩
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃចន្ទ ១១រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Tran Ngoc Thuan ប្រធានសម្ព័ន្ធកៅស៊ូវៀតណាម (VRG) និងសហការី ក្នុងគោលបំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុង...
នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ នាវេលាម៉ោង ១៧:០០ រសៀល ថ្ងៃសុក្រ ៨រោច ខែបុស្ស...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារវិស័យជលផលដែលសម្រេចបាននាឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០
ទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃសុក្រ ៨រោច ខែបុស្ស...