ក្រុមហ៊ុនផលិតចំណិឆ្កែមួយកន្លែងដែល ស្ថិតនៅក្រុងភ្នំពេញត្រូវបានទទួល ការលើកទឹកចិត្តពីសំណាក់លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ច័ន្ទ សារុន។ អ្វីដែលគួរកត់ សម្គាល់នោះក៏បានទទួលជនពិការជាង ១០នាក់ឲ្យបម្រើនៅទីនោះផងដែរដែលប្រការ នេះ គួរឲ្យដឹងថា ក្រុមហ៊ុនបានទទួលការអនុញ្ញាតពីក្រសួងពាណិជ្ជកម្មនា ថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០០៩, មានការអនុញ្ញាតពីក្រសួងកសិកម្ម ២១ កក្កដាឆ្នាំ ២០០៩ និងមានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ថ្ងៃទី ១៧ ខែមេសា ឆ្នាំ២០០។ បច្ចុប្បន្នមានកម្មករសរុប ៣៦៧នាក់ ក្នុងនោះមានជនពិការ ១៦នាក់។
បច្ចុប្បន្នរោង ចក្រមានសមត្ថភាពផលិតបានចំនួន ៧២តោនក្នុងមួយខែ។ ផែនការកម្មករ ៨៥០ នាក់។ ប្រភពវត្ថុធាតុដើមបច្ចុប្បន្នក្រុមហ៊ុននាំចូលស្បែកគោកែច្នៃរួមពីប្រទេសចិននិង សាច់ទ្រូងមកពីប្រទេសថៃ។ ចំណីឆ្កែនេះក្រុមហ៊ុននាំចេញទៅកាន់ ទីផ្សារជប៉ុន សហគមន៍អឺរ៉ុម និងអូស្ត្រាលី។
មន្ត្រីរួមដំណើរបានប្រាប់រស្មីកម្ពុជាថាខណៈនៃការចុះ ទៅពិនិត្យនេះលោករដ្ឋមន្ត្រីបាននិយាយថានេះជាមោទនភាពរបស់កម្ពុជាណាស់ព្រោះ ជាផលិតផលខ្មែរ ដែលបានគោលការណ៍នាំចួលទៅកាន់ ទីផ្សាសហរដ្ឋអាមេរិក។
លោកក៏បានលីកទឹកចិត្តភងដែរចំពោះ ក្រុមហ៊ុនដែលបានទទួលជនពិការឲ្យ បម្រើការងារនេះសបញ្ជាក់ឲ្យឃើញថា ក្រុមហ៊ុនបានផ្ដល់សិទ្ធនិង ឪកាសដ៏ប្រសើរសម្រាប់ ជន ពិការកម្ពុជាគ្រប់ៗគ្នា ហើយនេះជាគោលនយោបាយរបស់រាជរដ្ឋាភិបាល លើកស្ទួយ សិទិ្ធនិង សេរីភាពដល់ជនពិការ។ ហេតុដួច្នេះហើយលោករដ្ឋមន្ត្រីសួមឲ្យនាយកដ្ឋាន ពាក់ព័ន្ធជួយ សម្រួលបែបបទទាំងការងារច្បាប់និង បច្ចេកទេសធ្វើយ៉ាងណា បង្ក លក្ខណះងាយស្រួលដល់ក្រុមហ៊ុន ដើម្បីផលិតឆ្លើយតបទៅតាមតម្រូវការទីផ្សារ ទាន់ ពេលវេលា។
លោកបានបញ្ជាក់ថា មន្ត្រីយើងជាពិសេសក្រសួងជួយក្រុមហ៊ុនក៏ ដូចជា ជួយបុគ្គលិកម្មករខ្មែរយើង ជាពិសេសបងប្អូនជនពិការ។ ក្មុងឱកាសនេះដែរលោក រដ្ឋមន្ត្រីបានសំណូមពរឲ្យ ក្រុមហ៊ុនពង្រីកផលិតផលបន្ថែមទៀត មានគំនិតច្នៃប្រឌិត ស្វែងរកផលិតផលថ្មីៗ ដែលទីផ្សារបន្ថែមទៀតក្រៅពីទីផ្សារសហរដ្ឋអាមេរិក។ សួមឲ្យ ក្រុមហ៊ុនពិនិត្យលទ្ធភាពវិនិយោគដើម្បីកែច្នៃស្បែកគោ នៅក្នុងស្រុកចៀសវាងការនាំ ចួលពីព្រោះការនាំចូលបាត់បង់ប្រយោជន៍ ដល់ក្រុមហ៊ុន និងប្រទេសជាតិយ៉ាងច្រើន
ក្រសួងកសិកម្មក៏ដូចជារាជរដ្ឋាភិបាលរងចាំជួយក្រុមហ៊ុនឲ្យអស់លទ្ធភាព។ ជាមួយគ្នា នោះដែលនាយកដ្ឋានផលិតកម្ម និងបសុព្យាបាលត្រួវពិនិត្យឡើងវិញពីការនាំ ស្បែកគោចេញខុសច្បាប់ ដែលធ្វើឲ្យអ្នកវិនិយោគក្តាប់ស្ថិតិមិនបាន នេះជាហេតុផលធ្វើឲ្យគេ រួញរាពីប្រភពវត្ថុធាតុដើម។ ការពិតកម្ពុជាមានសក្តានុភាពច្រើនក្នុងការវិនិយោគកែច្នៃ ស្បែគោ៕