ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្ររាជាណាចក្រកម្ពុជា

ចេញ​ផ្សាយ​ ១៤ កញ្ញា ២០២២ 2663

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៤:៣០ ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបក្រុមមន្រ្តីជាន់ខ្ពស់នៃធនាគារវិនិយោគសហភាពអឺរ៉ុប European Investment Bank, EIB ដឹកនាំដោយលោក Kris Peeters អនុប្រធានធនាគារវិនិយោគអឺរ៉ុប (Vice President of EIB) អមដោយលោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្ររាជាណាចក្រកម្ពុជា។ ជំនួបនារសៀលនេះមានគោលបំណងចំនួនពីរ គឺទី១. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគលើវិស័យកសិកម្ម និងទី២. ធ្វើការចែករំលែកទស្សនវិស័យលើតម្រូវការអភិវឌ្ឍវិស័យកសិកម្មនាពេលអនាគត។ ជាបឋម ឯកឧត្តមរដ្ឋមន្ដ្រីបានមានមតិស្វាគមន៍ និងរាយការណ៍ជូនភ្ញៀវបានជ្រាបអំពីវឌ្ឍនភាពវិស័យកសិកម្មជាជំហានៗ រហូតមដល់បច្ចុប្បន្នដែលបានក្លាយជាប្រទេសមួយមានសន្តិសុខស្បៀង អាហារូបត្ថម្ភ និងឈានទៅជាប្រទេសនាំចេញកសិផលសំខាន់ៗមួយចំនួនទៅកាន់ទីផ្សារក្នុងតំបន់ និងទីផ្សារពិភពលោក ក្នុងនោះក៏មានទីផ្សារសហភាពអឺរ៉ុបផងដែរ។ កម្ពុជាកំពុងធ្វើការអភិវឌ្ឍបន្ថែម ដើម្បីឆ្លើយតបទៅតាមនិន្នាការទីផ្សារអន្តរជាតិដែលចេះតែមានការកើនឡើងជាលំដាប់ទាក់ទងទៅនឹងគុណភាព សុវត្ថិភាព និងភូតគាមអនាម័យ។ល។ ហេតុផលនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវការជាចាំបាច់នូវការធ្វើទំនើបកម្មកសិកម្ម ពិពិធកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រដល់ការកែច្នៃ និងខ្សែច្រវាក់តម្លៃបន្ថែម និងអភិវឌ្ឍធនធានមនុស្ស ដែលកម្មវត្ថុទាំងអស់នេះត្រូវការជំនួយឧបត្ថម្ភ ការគាំទ្រ និងកិច្ចសហការពីវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ក្នុងនោះក៏មានសហភាពអឺរ៉ុបផងដែរ។ ឯកឧត្តមសង្ឃឹមថាធនាគារ EIB នឹងក្លាយជាដៃគូរដ៏ល្អមួយទៀតរបស់កម្ពុជានាពេលអនាគត។ នាឱកាសនេះ លោក Kris Peeters បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ដំណើរបេសកកម្មរបស់លោកមកកម្ពុជានាពេលនេះ មានបំណងចង់សិក្សាស្វែងយល់បន្ថែមថាតើ ធនាគារ EIB អាចចូលរួមសហការជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជានាពេលអនាគតដ៏ខ្លីបានក្នុងកម្រិតណា។ លោកបានបញ្ជាក់បន្ថែមថាវិស័យកសិកម្ម គឺជាឆ្អឹងខ្នងសេដ្ឋកិច្ចរបស់កម្ពុជា ការអភិវឌ្ឍវិស័យនេះឲ្យមានការរីកចម្រើនស្របតាមកំណើនសេដ្ឋកិច្ចជាតិគឺជាកត្តាសំខាន់ដែលចាំបាច់ត្រូវមានកិច្ចសហការពីបណ្តាដៃគួពាក់ព័ន្ធ។ ឆ្វេងយល់ពីទស្សនវិស័យ និងកត្តាសំខាន់នៃវិស័យកសិកម្មនៅតំបន់អាស៊ី ធនាគារ EIB ថ្មីៗនេះបានបើកការិយាល័យប្រចាំតំបន់នៅទីក្រុងហ្សាការតា ប្រទេសឥណ្តូនេស៊ី។ លោក Kris Peeters បន្ថែមថាតួនាទីបីសំខាន់របស់ ធនាគារ EIB រួមមាន÷ ទី១- ផ្តល់ប្រាក់កម្ចី ទី២- ការគាំទ្រលើការអនុវត្តគម្រោងរបស់សហភាពអឺរ៉ុប និងគម្រោងធនាគារ EIB និងទី៣- ផ្តល់ប្រឹក្សាយោបល់ផ្នែកបច្ចេកទេស។ ដើម្បីឲ្យការវិនិយោគរបស់ធនាគារ EIB ទទួលបានជោគជ័យ និងជាពិសេសជួយដល់ពិភពលោក គម្រោងវិនិយោគទាំងអស់គឺផ្តោតសំខាន់លើគម្រោងបៃតង និងការប្រែប្រួលអាកាសធាតុជាចំបង។ ដោយឡែក ចំពោះជំនួបនាពេលនេះ គឺរួមគ្នាជាមួយសហភាពអឺរ៉ុប ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងជាពិសេសធ្វើការសិក្សាស្វែងយល់បន្ថែមពីតម្រូវការចាំបាត់របស់ភាគីកម្ពុជាក្នុងការអភិវឌ្ឍវិស័យកសិកម្មនាពេលបច្ចុប្បន្ន និងអនាគត។ ហើយលោកបានបញ្ជាក់ថា ធនាគារ EIB និង ធនាគារ EIB ប្រចាំតំបន់អាស៊ី រួមទាំងសហភាពអឺរ៉ុបប្រចាំកម្ពុជានឹងរួមសហការគ្នាតាមគ្រប់រូបភាពក្នុងឆន្ទ:រួម គឺធ្វើការអភិវឌ្ឍវិស័យកសិកម្ម និងវារីវប្បកម្មកម្ពុជា។ ឯកឧត្តមរដ្ឋមន្ដ្រីបានសម្តែងនូវការស្វាគមន៍ និងគាំទ្រចំពោះទស្សនរបស់លោក Kris Peeters ហើយដើម្បីអភិវឌ្ឍន៍វិស័យកសិកម្មតាមគោលនយោបាយ និងផែនការអភិវឌ្ឍវិស័យកសិកម្ម ២០២២-២០៣០ ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា រាល់គម្រោងគាំទ្រដែលបាន និងកំពុងអនុវត្ត ជាពិសេសគម្រោងដែលនឹងរៀបចំនាពេលអនាគតត្រូវកំណត់យក និងជំរុញការធ្វើទំនើបកម្មកសិកម្ម ការកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ការពង្រឹងខ្សែច្រវាក់ផលិតកម្ម តម្លៃបន្ថែម ការកែច្នៃ វេច​ខ្ចប់ ប្រកបដោយគុណភាព និងស្តង់ដារដើម្បីផ្គត់ផ្គងទាំងតម្រូវការក្នុងស្រុក និងក្រៅស្រុក។ ទន្ទឹមនឹងនោះ ត្រូវជំរុញការកសាងធនធានមនុស្សតាមរយ:ការធ្វើកម្មសិក្សារបស់និស្សិត និងមន្រ្តីជំនាញ ដូចដែលកម្ពុជាបាននិងកំពុងធ្វើជាមួយប្រទេសអ៊ីស្រាអែល និងប្រទេសដទៃទៀត។ ឯកឧត្តមរដ្ឋមន្ដ្រី សង្ឃឹម និងជឿជាក់ថា ធនាគារ EIB នឹងចូលរួមផ្តល់កិច្ចសហការជាមួយក្រសួងដើម្បីឈានទៅសម្រេចគោលដៅនេះ។

អំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ត្រូវបានប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្ភារៈការិយាល័យ រួមមាន កុំព្យូទ័រយួរដៃ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាការងារជាមួយក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៏អាស៊ី (ADB) អំពីគម្រោងស្តីពី "Sustainable Coastal and Marine Fisheries"
នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទក្នុងពិធីបុណ្យអុំទូក ឆ្នាំ២០២៣
ប្រទីបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បណ្ដែតតាមវាទីមុខព្រះបរមរាជវាំង...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីបើកដំណើរទស្សនកិច្ចព័ត៌មាន និងទស្សនកិច្ចសិក្សា របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់...
នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ទស្សនៈប្រជាពលរដ្ឋជុំវិញការរចនាប្រទីបក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំ២០២៣
ក្នុងឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជា បានប្រារព្ធព្រះរាជពិធីបុណ្យអុំទូក...
ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ ចុះបិទយុទ្ធនាការអន្តរាគមន៍ជួយបោកស្រូវជូនប្រជាពលរដ្ឋ...
នៅព្រឹកថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមតូចប៊ុនហួររដ្ឋលេខាធិការក្...
បទសម្ភាសន៍៖ «ប្រវត្តិនៃការស្រាវជ្រាវរកឃើញពូជស្វាយចន្ទី អឹម-២៣»
ពូជស្វាយចន្ទី អឹម-២៣ គឺជាពូជដែលកម្ពុជាស្រាវជ្រាវរកឃើញ និងជាពូជដែលទទួលបានការពេញនិយមដាំដុះពីប្រជាពលរដ្ឋ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI)
នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានទទួលជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយឯកឧត្តមតាកាហាស៊ីហ្វូមីអាគី(Fumiaki...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប (EU) អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម
នៅព្រឹកថ្ងៃទី២២ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទនិងថ្នាក់ដឹកនាំបានជួបពិភាក្សាការងារជាមួយក្រុមការងារសហភាពអឺរ៉ុប(EU)អំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ។...
ឯកឧត្តមរដ្ឋលេខាធិការ ហាស់ សារ៉េត អញ្ជើញជាអធិបតីក្នុងកម្មវិធីសិក្ខាសាលា ចាប់ផ្ដើមអនុវត្តគម្រោងជលផលសមុទ្រ និងតំបន់ឆ្នេរប្រកបដោយចីរភាព
នាព្រឹកថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២៣ឯកឧត្តមរដ្ឋលេខាធិការហាស់សារ៉េតតំ...
លិខិតរំលែកមរណទុក្ខ
សូមគោរពជូន សម្ដេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា...
អបអរសាទរ ទិវាមច្ឆជាតិពិភពលោក ឆ្នាំ២០២៣ Happy World Fisheries Day 2023
ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និងនេសាទ សូមចូលរួមអបអរសាទរ ទិវាមច្ឆជាតិពិភពលោក...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយឯកឧត្តម Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជ...
នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មចុះអនុស្សរណៈយោគយល់គ្នាជាមួយតំណាងធនាគារវីង (ខេមបូឌា) ម.ក
នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា រដ្ឋមន្រ្តី​​ ទទួលវិញ្ញាបនបត្រកំណត់ត្រាពិភពលោក...
នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍណ៍ជលផលទឹកសាបនៃរដ្ឋបាលជលផល...