អ្នក​ឃុំ​ល្វា​កំពុង​ទទួលផល​ពី​ស្ថានីយ​ពោធិ​លាស់​ខណៈ​រដ្ឋមន្ដ្រី​ជំរុញបន្ថែម

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 596

អ្នកភូមិ​ព្រៃ​ក្ដួច ឃុំ​ល្វា ស្រុក​ព្រះស្ដេច ខណៈ​នេះ​កំពុងតែ​ទទួលផលបណ្ដើរៗហើយពី​ស្ថានីយ​បូមទឹក​ពោធិ​លាស់។លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​បាន​ជំរុញ​ឱ្យ​កសិករ​ប្រើប្រាស់​ធនធាន​នេះ​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ទាញ​ចំណូល​សម្រាប់​គ្រួសារ។

មន្ដ្រី​ខុទ្ទកាល័យ​លោក​រដ្ឋមន្ដ្រី​កសិកម្ម ច័ន្ទ សារុន បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី៣ខែឧសភា​ថា​កាលពី​ថ្ងៃទី២ខែឧសភា លោក​រដ្ឋមន្ដ្រី​កសិកម្ម​បាន​អញ្ជើញ​ទៅពិនិត្យ​ស្ថានីយ​បូមទឹក​ពោធិ​លាស់ និង​សំណេះសំណាល​ជាមួយ​កសិករ​ចំនួន១៥០គ្រួសារ​នៅ​ភូមិ​ព្រៃ​ក្ដួច ឃុំ​ល្វា ស្រុក​ព្រះស្ដេច។នៅ​ទីនោះ​កសិករ​កំពុង​ប្រើប្រាស់​ប្រភពទឹក​នេះ​មក​ធ្វើ​កសិកម្ម។

មន្ដ្រី​ដែល​បាន​បន្ដទៀតថា នៅពេលនោះ​លោក​រដ្ឋមន្ដ្រី​បាន​កោតសរសើរ​ចំពោះ​អគ្គនាយកដ្ឋាន​កសិកម្ម​ដែល​បាន​យក​អស់​កម្លាំងកាយ​ចិ​ត្ដ​និង​ថវិកា ដើម្បីឱ្យ​ស្ថានីយ​នេះ​ដំណើរការ​ឡើងវិញ។

ជោគជ័យ​នេះ​ក៏បាន​មក​ដើ​យ​សារ​ការរួម​សហការ​ពី​អាជ្ញាធរ​ដែល​ដី មន្ទីរ​កសិកម្ម និង​បងប្អូន​ប្រជាកសិករគ្រប់ៗគ្នា។លោក​បាន​រំលឹក​អនុ​សាស​ន៏​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ដែលថា​មានទឹក​ហើយ​ត្រូវមាន​ដំណាំ,មានទឹក​ត្រូវ​មានជីវិត។លោក​បាន​បន្ដទៀតថា​កុំ​ទុក​ដី​ឱ្យនៅ​ទំនេរ។ត្រូវ​ប្រែក្លាយ​តំបន់​មានទឹក​ឱ្យទៅជា​តំបន់​បៃតង​គ្រប់​រដូវ។មានទឹក​ហើយ​ត្រូវ​នាំគ្នា​ធ្វើស្រែ​ឱ្យបាន២ដង។

លោក​រដ្ឋមន្ដ្រី​ក៏បាន​ពន្យល់​ផងដែរ​អំពី​វិធី​ធ្វើស្រែ​ទទួលបាន​ផល​ល្អ ​ដែល​ក្នុងនោះ​លុះត្រាតែ​ធ្វើតាម​បច្ចេកទេស។ ការងារ​នេះ​លោក​រដ្ឋមន្ដ្រី​បានប្រគល់​ឱ្យ​អគ្គនាយកដ្ឋាន កសិកម្ម​ចុះមក​បង្រៀន​ពី​ការប្រើប្រាស់​ពូជ​ការជ្រើសរើស​ពូជ​ការធ្វើ​ដី សាប ដក ស្ទូង ការប្រើ​ជី ថ្នាំ​សម្លាប់​សត្វល្អិត និង​ការថែទាំ​ដល់​កសិករ​យើង​និង​ជាពិសេស​ការ​ចងក្រង​និង​ការគ្រប់គ្រង​សហគម​ន៏។ល។ លោក​ក៏បាន​ក្រើនរំលឹក​ដល់​កសិករ​ថា មានទឹក​ហើយ​ត្រូវ​ប្រើប្រាស់​ទឹក​ឱ្យចំ​គោលដៅ។កុំ​ខ្ជះខ្ជាយ​ទឹក​ដោយ​បង្ហូរទឹក​ចោល​ឥត​ប្រ​យោ​ជ​ន៏​និង​ជាពិសេស​ត្រូវ​នាំគ្នា​ថែរក្សា​ស្ថានីយ​នេះ​និង​ទំនប់ទឹក​ឱ្យបាន​គង់វង្ស​ពីព្រោះ​វា​ជា​សម្បត្ដិ​របស់​យើងទាំងអស់គ្នា។

មន្ដ្រី​បានឱ្យដឹង​ទៀតថា ក្នុងឱកាស​នោះ​លោក​បាន​សន្យាថា​នឹង​ផ្ដល់​ពូជស្រូវ​ឱ្យ​បងប្អូន​ប្រជាកសិករ​ប្រសិនបើ​ស្ម័គ្រចិត្ដ​អនុវត្ត​ប.វ.ស ហើយ​បាន​ប្រគល់ជូន​ឧ​បករ​ណ៏​ព្រោះ២គ្រឿង​ដល់​មន្ដ្រី​កសិកម្ម​ស្រុក​ដើម្បី​ទុក​ប្រើប្រាស់​ជា​សម្បត្ដ​រួម។

លោក ព្រាប វិ​សា​ទោ ប្រធាន​នាយកដ្ឋាន​អនាម័យ និង​ភូតគាម​អនាម័យ​បានឱ្យដឹងថា ស្ថានីយ​ពោធិ​លាស់​ត្រូវបាន​សាងសង់ឡើង​ក្នុង​ឆ្នាំ១៩៧៧ក្រោយ​ថ្ងៃ៧មករា ស្ថានីយ​ត្រូវបាន​ទុកចោល ដោយ​គ្មាន​ការជួសជុល​ហើយ​ស្ទើរតែ​ខូច​ទាំងស្រុង ទើបតែ​ដើម ខែ​មេសា​ ឆ្នាំ២០១០លោក​រដ្ឋមន្ដ្រី​បាន​ចាត់តាំង​ឱ្យ​អគ្គនាយកដ្ឋាន​កសិកម្ម​រៀបចំ​ជួស​ជុស​ប្រើ​ឡើងវិញ​ ដើម្បី​បម្រើឱ្យ​សេចក្ដីត្រូវការ​របស់​បង​ប្អូន​ប្រជាកសិករ​នៅ​ជុំវិញ​នោះ។ បច្ចុប្ប្ន​ន្ន​ស្ថានីយ​នេះ​បាន​ចាប់ដំណើរការ​មួយផ្នែក​ប្រើ​ដោយ​ម៉ូ​ទ័​រ​មួយគ្រឿង ដែល​ត្រូវ​ការចំណាយ​ថវិការ​ជូ​ស​ជុល​និង​ត​ភ្លើង​អស់​ចំនួន១២.២៥១ដុល្លា​អាមេរិក និង​ជាង៦៧លាន​រៀល​ទៀត ដែលជា​ថវិកា​ផ្ទាល់​របស់លោក​រដ្ឋមន្ដ្រី៕

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចតេជោ បាននាំយកឧបករណ៍ដាំគ្រាប់ស្រូវចំនួន ១៣០គ្រឿង ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ...
កាលពីថ្ងៃទី២១ ខែកក្កដា កន្លងមក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការីបានអញ្ជើញមកលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២
ចេញពីកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី លោកជំទាវ និងសហការីបានអញ្ជើញមកលែងកូនត្រីនៅសហគមន៍នេសាទព្រៃនប់២...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការីបានអញ្ជើញចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៦៣គ្រួសា...
អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យក្មួយៗនិស្សិតដែលទទួលបានអាហារូបករណ៍ពីរដ្ឋាភិបាលអូស្រ្តាលីចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៨រោច...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោកជំទាវ Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មី នៃសាធារណរដ្ឋគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលម៉ោង ១៥:០០ នាទីថ្ងៃពុធ...
ឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តមតំណាងរាស្រ្ត និងសហការីបានអញ្ជើញមកពិនិត្យស្រះចិញ្ចឹមត្រីឆ្តោរបស់បង សុខ ភាព ជាលក្ខណគ្រួសារ
ចេញពីកម្មវិធីចែកកូនត្រីអណ្តែង នៅជាប់កន្លែងកម្មវិធី ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករ
នាព្រឹកថ្ងៃចន្ទ ៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានអញ្ជើញមកពិនិត្យការលូតលាស់ដាំ ដំឡូងមីពូជ KU50 ដែលលោកបានដាំកាលពីថ្ងៃទី៣០ ខែឧសភា នៅកសិដ្ឋានផលិតពូជដំណាំដីខ្ពស់ចំការលើ
នារសៀលថ្ងៃសៅរ៍ ៣រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបលោក Markus Buerli នាយកការិយាល័យសហប្រតិបត្តិការស្វីស និងភ្នាក់ងារកុងស៊ុលស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការី ក្នុងគោលបំណងសម្តែងការគួរសម...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនារសៀលម៉ោង ១៥:០០ នាទី ថ្ងៃព្រហស្បតិ៍...
ពិធីប្រគល់-ទទួលគ្រឿងយន្តកសិកម្ម ដែលជាអំណោយរបស់ក្រុមហ៊ុន Zoomlion Heavy Industry and Technology Co., Ltd ប្រគល់ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ៩:០០ ព្រឹកថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តមកឃុំទន្លូង ស្រុកមេមត់ ដោយនាំយកធាតុចូលកសិកម្មមួយចំនួនមកចែកជូនសមាជិកបណ្តុំកសិកម្
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីឃុំគោកស្រុក ស្រុកតំបែរ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ សេង សូត្រ និងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍កសិកម្មបៃតងគោកស្រុក
កម្មវិធីទី២៖ ចេញពីពីឃុំសេដា ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមកឃុំគោកស្រុក ដើម្បីពិនិត្យការចិញ្ចឹមពូជក្នុងស្រុករបស់កសិករ...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តត្បូងឃ្មុំក្នុងបំណងតាមដានល្បឿនបង្កបង្កើនផល និងជំរុញចលនាវារីវប្បកម្ម
នាព្រឹកថ្ងៃអង្គារ ១៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០១...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញមកពិនិត្យកសិដ្ឋានចិញ្ចឹមគោទឹកដោះគីរីសួ (Kirisu Farm, Modern Dairy in Cambodia)
នាព្រឹកថ្ងៃច័ន្ទ ១៣កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣១...
ឯកឧត្តមរដ្ឋមន្រ្តី លោកជំទាវ និងសហការីបានអញ្ជើញមកពិនិត្យសកម្មភាពផលិតកម្មបន្លែរបស់សហគមន៍កសិកម្មសំរោងមានជ័យ
ឈានចូលថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមកកាន់ខេត្តប៉ៃលិន...