ពិនិត្យ​តំបន់​អភិវឌ្ឍន៍​ស្រែប្រាំង​នៅ​ខេត្តកណ្តាល

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 455

កាល​ពីសៀល​ថ្ងៃទី២១ ខែកុម្ភៈ​ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ អមដំណើរ​ដោយ​មន្ត្រី​ក្រសួង​ និង​អ្នកជំនាញ​បាន​អញ្ជើញ​ពិនិត្យមើល​ស្រែប្រាំង ​របស់​ក្រុមហ៊ុន​អេង​ឌី​ប៉ូ អភិវឌ្ឍន៍ និង​សំណេះសំណាល ​ជាមួយ​កសិករ​ចំនួន៣០០នាក់​ នៅ​ភូមិ​ដងគោម ឃុំ​កំពង់​អុស ស្រុក​ពញាឮ។

វាលស្រែ​ប្រាំង ​របស់​ក្រុមហ៊ុន​អេង​ឌី​ប៉ូ​អភិវឌ្ឍន៍​ មាន​ផ្ទៃដី​ប្រមាណ១.២០០ហិកតា​ ដោយ​ប្រើប្រាស់​ពូជស្រូវ​សែន​ពិដោរ និង​មាន​ធ្វើ​វារីវប្បកម្ម​បន្ថែមទៀត ដោយមាន​ចិញ្ចឹម​បង្កង ត្រី​មាន​ប្រភេទ​ ដូចជា​ត្រី​ទី​ឡា​យ៉ា​ក្រហម ត្រី​ឆ្ពិន។ មន្ត្រី​ឧ​ទ្ទ​កាល័យ​ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​ថាខណៈនោះ​ឯកឧត្តមរដ្ឋមន្ត្រី ​បាន​កោតសរសើរ​នូវ​គំនិត​ដែល​ចេះ​ច្នៃប្រឌិត​ និងឧស្សាហ៍​ព្យាយាម។

ជាមួយគ្នា​នោះដែរ​ ដោយ​ឃើញ​មាន​វត្តមាន សត្វ​មមាច​ត្នោត​ បាន​ចាប់​ផ្តើម​វាយលុក ​ខេត្តស្វាយរៀង ឯកឧត្តម​ក៏បានផ្តល់​ឱ​កាស​ ដល់​មន្ត្រី​ជំនាញ​ឡើង ​មាន​ផ្តល់​មតិ​បច្ចេកទេស​ដូចជា វិធី​បញ្ចៀស​សត្វ​មមាច​ត្នោត ជំងឺ​ការថែទាំខ្លះៗ ដល់​កសិករ​ដែល​ចូលរួម។ ជាមួយគ្នានេះឯកឧត្តម​រដ្ឋមន្ត្រី ​ក៏បានផ្តល់​ជា​អនុសាសន៍សំខាន់ៗ ដល់​ប្រជាជន​ក៏ដូចជា​មន្ទីរ​កសិកម្ម ​និង​ក្រុមហ៊ុន​មួយចំនួន ​ដែល​ក្នុងនោះ​មានដូចជា​ពូជ​កត្តា​សំខាន់។

ឯកឧត្តម ​បញ្ជាក់ថាពូជ​កាន់តែសុទ្ធ ​ការប្រើប្រាស់​ត្រឹមត្រូវ​នោះ​ទិន្ន​ផល​កាន់តែ​ខ្ពស់។ ត្រូវ​ទិញ​ពូ្ជជ ​ដែលមាន​ប្រភព​ច្បាស់លាស់​ កាលណា​ពូជ​មិន​សុទ្ធ ​ការលូតលាស់​ក៏​មិន​ស្មើគ្នា​ដែរ។ ឯកឧត្តម ​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ពូជ​ដែល​រដ្ឋាភិបាល ​បានដាក់​ឲ្យ​ប្រើប្រាស់​ មាន១០មុខ ដែល​ក្នុងនោះ​ពូជស្រូវ​ស្រាល​ មិន​ប្រកាន់​រដូវ​ពូជ​សែន​ពិដោរ ពូជ​ជលសារ ពូជ​អ៊ី​អ៊ែរ៦។

ពូជស្រូវ​កណ្តាលៈ ពូជ​ផ្ការំដួល ផ្កា​ច័ន្ទ​សែន​សរ ផ្កា​រមៀត និង​ពូជ​ផ្កា​រំដេង។ ពូជស្រូវ​ធ្ងន់ៈ ពូជ​រាំង​ជ័យ ពូជ​ខា៤ និង​ពូជ​ខា។ ប្រធាន​មន្ទីរ​ ត្រូវ​ចុះ​ពិនិត្យមើល​កន្លែង​ផលិត​ពូជ ​និង​ប្រវត្តិ​នៃ​តំបន់​នេះ​ជា​ព្រៃ​លិច​ទឹក។ ក្រុមហ៊ុន​ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​ជលផល ​កណ្តាល​ដាំ​ព្រៃ​លិច​ទឹក​ឡើងវិញ ​ដើម្បី​រក្សា​អត្តសញ្ញាណ​នៃ​តំបន់​នេះ។ ឯកឧត្តម​ក៏​សូម​ឲ្យ​លោក​ឧ​ញា​ដី​ប៉ូ សហការ​ជាមួយ​អគ្គនាយកដ្ឋាន​កសិកម្ម​ ពិនិត្យ ​និង​បែងចែក​ចំណាត់​ថ្នាក់​តំបន់​ប្រភេទ​ដី​ឡើងវិញ ​ដោយ​ពិចារណា​យក​ទំហំ​ផ្ទៃដី​ប្រមាណ១០០-២០០ហិកតា ​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​ស្រាវជ្រាវ​ និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា ដើម្បី​ផលិត​ពូជ​ដើម្បីទុក​ប្រើប្រាស់ ​និង​លក់​ជូន​ប្រជាជន។

ខិតខំ​ស្តារ​ និង​លើក​ទំនប់​ដើម្បី​ថ្ងៃ​អនាគត​ អាច​យក​ទីក​ន្លែង​នេះ ​ធ្វើជា​មជ្ឈមណ្ឌល​ផ្សព្វផ្សាយ​ពូជ។ ចិញ្ចឹម​ត្រី បង្កង​ប្រភព​វា​រីរ​វប្បកម្ម និង​កែប្រែ​តំបន់​នេះ ឲ្យ​ក្លាយជា​តំបន់​ប្រ​វ​តិ្ត​សាស្ត្រ ​កែប្រែ​ក្លាយ​ពី​តំបន់​ ដែល​មិន​ធ្លាប់មាន​ទៅជា​តំបន់​ធ្លាប់មាន។

ក្នុង​បទ​ប​ង្ហ្រា​រប​ស់លោក តាំង សុ​ឃី តំណាង​ក្រុមហ៊ុន ​បាន​ឲ្យ​ដឹងថា ​តំបន់​អភិវឌ្ឍន៍​កសិកម្ម​សែន​សុខ​នេះ ​មាន​ផ្ទៃដី​ចំនួន១.៦៩ហិកតា ដោយ​ទទួលបាន​គោលការណ៍​ របស់​រាជរ​ដ្ឋា​ភិ​បាល ​នា​ខែ​វិច្ចិកា២០០៦។ ប៉ុន្តែ​តំបន់​អភិវឌ្ឍន៍​នេះ​រង​ការរំខាន ​យ៉ាងធ្ងន់ធ្ងរ​ពី​សំណាក់​ជនខិលខូច​ចុះ​ទិញ​លក់ ​យ៉ាង​អាណាធិបតេយ្យ​ ដើម្បី​យក​ធ្វើជា​កម្ម​សិទ្ធ។

តាមរយៈ​ការអភិវឌ្ឍន៍​ ជា​បន្តបន្ទាប់​ក្រុមហ៊ុន​សម្រេច​កសាង​ប្រឡាយ​មេ​ចំនួន២ខ្សែ មាន​ទំហំ​មាត់​លើ៣៨ម៉ែត្រ ​បាត​ទំហំ២៤ម៉ែត្រ ជម្រៅ៥,៥០ម៉ែត្រ ប្រវែង​សរុប៣.១៧២ម៉ែត្រ ដោយមាន​ទំនប់​អម​សងខាង ​ដែល​មាន​កម្ពស់២ម៉ែត្រ ខ្នង​លើ១០ម៉ែត្រ បាត​ក្រោម២០ និង​ប្រឡាយធំៗចែកចាយ​ទឹក​ ចំនួន៣ខ្សែ​ប្រវែង៤.៧០១ម៉ែត្រ។ ក្រុមហ៊ុន​បានរៀបចំ​ចិញ្ចឹម​បង្កង ត្រី​ដោយមាន​ការគាំទ្រ​សហការ​ ពី​ថ្នាក់ដឹកនាំ​រដ្ឋបាល​ជល​ផល ​អធិការដ្ឋាន​ជលផល​ចតុមុខ និង​ខណ្ឌ​ជលផល​រដ្ឋា​បាល​ខេត្តកណ្តាល។

កាលពី​ចុងឆ្នាំ២០០១ និង​ដើមឆ្នាំ២០១១ បាន​លែង​កូន​បង្កង​សរុប​ចំនួន៣១៥.០០០ក្បាល​លែង​កូន​ត្រី​ក្រាយ ត្រី​ឆ្ពិន ត្រី​ទី​ឡា​យ៉ា​ជា​បន្តបន្ទាប់​ចំនួន៨០៥.០០០ក្បាល (គិត​ត្រឹម១០មករា ២០១១)។ ដោយឡែក​ក្នុង​រដូវ​បង្កបង្កើនផល​ឆ្នាំ២០១០-២០១១ ក្រុមហ៊ុន​បាន​ស្តារ​ពង្រីក​ការដាំ ដុះ​ស្រូវប្រាំង​ចំនួន៦៧៥ហិកតា ដោយ​ប្រើ​ពូជ​សែន​ពិដោរ​និង​IR៦៦៕

ឯកឧត្តមរដ្ឋមន្រ្តី បានអនុញ្ញាតឲ្យក្រុមហ៊ុន Supper App ចូលជួបសម្តែងការគួរសម និងស្នើសុំយោបល់អំពីកិច្ចសហការលក់ផលិតផលកសិកម្មតាមអនឡាញ (Online)
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៧រោច...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប ឃុំអង្គពពេល ក្នុងស្រុកគងពិសីដដែល ដើម្បីមកពិនិត្យការចិញ្ចឹមបង្កងទឹកសាប ឬបង្កងដៃវែង ជាលក្ខណធម្មជាតិ របស់លោកពូ...
ចូលដល់កម្មវិធីទី៣ សម្រាប់ព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកភូមិត្រាំរនាប...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក ដើម្បីមកពិនិត្យការភ្ញាស់កង្កែបរបស់យុវជន ឈុន ហ៊ួ នៅភូមិក្របីត្រាំង ឃុំជង្រុក ស្រុកគងពិសី
បន្តចូលកម្មវិធីទី២ នាព្រឹកនេះ ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុក...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមមួយចំនួនទៀតមកចែកជូនកសិករចំនួន ៥៣គ្រួសា...
នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៩...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី រួមដំណើរជាមួយដោយឯកឧត្តម អ៊ូច ភា អភិបាលនៃគណអភិបាលខេត្ត បានបន្តដំណើរមកស្រុកកោះអណ្តែត ដើម្បីពិនិត្យការចិញ្ចឹមកូនត្រី និងកង្កែបជាល...
ស្ថិតក្នុងខេត្តតាកែវដដែល នារសៀលម៉ោង ១៤:៣០ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់ ខេត្ត តាកែវ ដើម្បីមកពិនិត្យកសិដ្ឋានភ្ញាស់កូនមាន់ស្រែ និងសិប្បកម្មទូភ្ញាស់ ជាលក្ខណគ្រួសាររបស់បងស្រី...
អញ្ជើញចេញពីខេត្តកំពត ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកស្រុកត្រាំកក់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះ សំណាល សាកសួរសុខទុក្ខ និងនាំយកកូនត្រីអណ្តែង កូនកង្កែប និងសម្ភារចិញ្ចឹមដូចជាតង់ និងចំណីមកចែកជូនកសិករចំនួន ៥០គ...
នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៨ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងសហការី បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋ
នៅខេត្តកំពង់ឆ្នាំ ស្រុកសាមគ្គីមានជ័យ ឃុំពាម ភូមិសេរីវង្ស នាសៀលថ្ងៃដដែល...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញមកជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងនាំយកកូនឈើហូបផ្លែ (ដូង ខ្មុរ មាន ឫស្សី ស្វាយ ត្របែក និងស្តៅ) ពូជមាន់ និងចំណីមាន់មកចែកជូនប្រជាពលរដ្ឋចំនួន...
នាព្រឹកថ្ងៃសុក្រ ៣រោច ខែស្រាពណ៏ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៧ ខែសីហាឆ្នាំ២០២០...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបប្រតិភូដែលអញ្ជើញមកពីក្រុមហ៊ុន Khmer Holding Group និង Shanxi Institute of National Medical Biology ដែលដឹកនាំដោយលោក ឧកញ៉ា ឆាវ អ៊ីនទ័រ ដើម្បីសម្តែងការគួរសម និងពិភា...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យសមាគមវារីវប្បករកម្ពុជា ដែលដឹកនាំដោយលោក សុខ រ៉ាដែន ចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃអង្គារ ១៥កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានចូលរួមជាអធិបតីក្នុងកិច្ចប្រជុំតុមូល ស្តីពី ផលិតកម្មចំណីសត្វសម្រាប់ឧស្សាហកម្មក្នុងស្រុក និងកសិដ្ឋាន ក្រោមអធិបតីភាព ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត...
នៅព្រឹកថ្ងៃចន្ទ ១៤កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ពស.២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែសីហា...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ចុះមកផ្តល់កំលាំងចិត្ត និងផ្តល់គោលការណ៍ណែនាំសំខាន់ៗមួយចំនួនឲ្យដល់ក្រុមការងារអន្តរក្រសួង...
ឆ្លងចូលថ្ងៃទី៤ នៃដំណើរបេសកកម្មរបស់ឯកឧត្តមរដ្ឋមន្រ្តីអញ្ជើញមកកាន់ខេត្តមណ្ឌលគីរី...
ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យ និងសាកសួរសុខទុក្ខ និងសួរនាំកសិករពីលទ្ធផលការងារបង្កបង្កើនផលស្រូវដើមរដូវវស្សាឆ្នាំ២០២០ នៅក្នុងឃុំស្រែសង្គម ស្រុកកោះញ...
នៅថ្ងៃដដែល នៅពេលដែលឯកឧត្តមធ្វើដំណើរវិលត្រឡប់មកកាន់ទីរួមខេត្តមណ្ឌលគីរីវិញឯកឧត្តមបានឈប់ចុះពិនិត្យ...
ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានអញ្ជើញមកជួបក្រុមមន្រ្តីសុរិយោដីនៅតាមគោលដៅនៅតាមបណ្តាឃុំ ក្នុងស្រុកកោះញែក ខេត្តមណ្...
នៅវេលាម៉ោង ១ និង៣០ រសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី បានចូលរួមអមដំណើរឯកឧត្តមឧបនាយករដ្ឋមន្រ្តី...