ឯកឧត្តមបណ្ឌិត ច័ន្ទ សារុនរដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា នឹងមានក្រុមហ៊ុនបីវិនិយោគ ដាច់ដោយឡែកពីគ្នា លើការដាំដុះ អំពៅលើផ្ទៃដីសរុប៥ម៉ឺនហិកតា នៅក្នុងខេត្តកំពង់ស្ពឺ ក្រចេះ និងខេត្តឧត្តរមានជ័យ ដើម្បើផលិតជាស្ករ។
ឯកឧត្តមរដ្ឋមន្ត្រី បានប្រាប់ថា ក្រុមហ៊ុនទាំងនោះ គឺមកពីប្រទេសថៃ ឥណ្ឌា និងមួយទៀត ជាក្រុមហ៊ុនក្នុងស្រុក។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្តថា ក្រុមហ៊ុនទាំងនោះ ក៏មានគម្រោង ធ្វើការសាងសង់រោងចក្រ ផលិតស្ករស នៅក្នុងបណ្តាខេត្តទាំងបីផងដែរ ដែលក្នុងនោះរោងចក្រមួយ ក្នុងចំណោមរោងចក្រទាំងបី ត្រូវបានគេសាងសង់នៅ២០១១។
ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា ៖ យើងសង្ឃឹមថាក្រោយប្រតិបត្តិការ នៃកាដាំដុះ និងកែច្នៃនេះ កម្ពុជាមានផលិតផលស្ករស សម្រាប់បំពេញ ឲ្យតម្រូវការនៃការប្រើប្រាស់បានគ្រប់គ្រាន់ តាមតម្រូវការ និងឈប់ធ្វើការនាំចូល។
ឯកឧត្តមរដ្ឋមន្ត្រីបន្តថាចំការអំពៅ និងរោងចក្រគ្រោងធ្វើនៅ ខេត្តកំពង់ស្ពឺវិនិយោគដោយក្រុមហ៊ុនក្នុងស្រុក ចំណែកឯខេត្តឧត្តរមានជ័យ និងខេត្តក្រចេះមានម្ចាស់ វិនិយោគដោយក្រុមហ៊ុនថៃនិងឥណ្ឌា៕