ទំនាក់ទំនង​រវាង​អ្នក​ផលិត​និង​អ្នកទិញ​គឺជា​ចំណុច​សំខាន់

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2140

ឯកឩត្តម​បណ្ឌិត ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់​ និង​នេសាទ បាន​មាន​ប្រសាសន៍​ទាក់ទិន ​ទៅនឹង​ការនាំចេញ​អង្ករ​ចេញ ​តាម​អ្វីដែល​រដ្ឋាភិបាល ​ចង់បាន​នា​ឆ្នាំ២០១៥ខាងមុខ​នោះ​ថា ដើម្បី​សម្រេច​នូវ​គោលដៅ​នេះ គឺ​ការផ្សារភ្ជាប់​ រវាង​អ្នក​ល​ផលិត​សហគមន៍ ​និង​អ្នកទិញ ​អ្នក​នាំចេញ​ជា​ប្រការ​សំខាន់​មិនអាច​ខ្វះ​បាន។

ថ្លែង​នៅក្នុង​ឱ​កាស​បិទ​សន្និបាត​កសិក​រ លើ​ក​ទី២ទូទាំងប្រទេស ​កាលពីរ​សៀ​ល​ថ្ងៃទី២២ ខែកុម្ភៈ​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី ​បាន​បញ្ជាក់ថា ការប្រមូលផ្តុំ​ផលិតកម្ម​ស្រូវ ​ក៏​ជា​ចំណុច​គ្រឹះ​មួយ​សំខាន់​ផងដែរ ពោលគឺ​សំដៅ​សម្រួល​ដល់​ការផ្គត់ផ្គង់ និង​ប្រមូល​ទិញ ​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​ តាមរយៈ​សហគម​ន៍ក​សិ​កម្ម ឬ​សហករណ៍​កសិកម្ម ។

ប្រសិនបើ​ផលិតផល​ស្រូវ​នៅ​រាយប៉ាយ ​គ្រប់​ទីកន្លែង ​និង​មិន​ចម្រុះ ​ទៅដោយ​ប្រភេទ​ពូជ​ច្រើន​មុខ​នោះ បរិមាណ​ និង​គុណភាព​អង្ករ​ ពិតជា​មិនអាច​ឆ្លើយតបបាន ​ទៅនឹង​សេចក្តីត្រូវការ​ឡើយ។ ដូច្នេះ​ទាមទារ​ឲ្យ​មានការ​ប្រមូលផ្តុំ​ផលិតកម្ម​ស្រូ​វ​ជា​ចាំបាច់ ហើយ​សហគមន៍​កសិក​ម្ម ​គឺជា​មូលដ្ឋាន​ផលិតកម្ម​ និង​ផ្គត់ផ្គង់​ស្រូវ​ដ៏​សំខាន់ ​នាពេល​អនាគត។

ឯកឧត្តម​បន្តទៀតថា ក្នុងន័យនេះ​ក្រសួងកសិកម្ម នឹងត្រូវ​តម្រង់ទិស ​នៃ​ការអន្តរាគមន៍ ​ទៅរក​ការពង្រឹង​សមត្ថភាព រ​បស់​សហគមន៍​កសិក​ម្ម ដើម្បី​ផលិត ​ក្នុង​ទ្រង់ទ្រាយ​ធំ​នាពេលខាងមុខ។ ដូច្នេះ​ការផ្សារភ្ជាប់​រវាង​ក្រុម​អ្នក​ផលិត ឬ​សហគមន៍​កសិកម្ម និង​អ្នក​ម្រ​មូល​ទិញ​ដែលជា​ម្ចាស់​រោង​ម៉ាស៊ីនកិនស្រូវ​ ក្រុមហ៊ុន​ប្រមូល​ទិញ អ្នក​នាំចេញ​តា​យន្តការ​ផលិតកម្ម​កសិក​ម្ម ​តាម​កិច្ចសន្យា​ ដែល​រាជរដ្ឋាភិបាល​ទើប​អនុម័ត ​លើ​អនុក្រឹត្យ​នេះ​ កាលពី​ថ្ងៃទី១១ខែកុម្ភៈ ឆ្នាំ២០១១ កន្លងមកថ្មីៗនេះ គឺជា​ចំណុច​យុទ្ធសាស្ត្រ​ដ៏​សំខាន់​ផងដែរ ក្នុងការ​សម្រេចបាន​ទិសដៅ​គោលនយោបាយ​នេះ។

តាមរយៈ​នៃ​ការលើក​របស់ឯកឧត្តម​រដ្ឋ​មន្ត្រី ​គឺ​រាជរដ្ឋាភិបាល​បានដាក់​ឲ្យ​អនុវត្ត​ នូវ​ឯកសារគោលនយោបាយ​ ស្តីពី​ការជំរុញ​ផលិតកម្ម​ស្រូវ​ និង​ការនាំចេញ​អង្ករ ​ដែលជា​ត្រីវិស័យ​ចង្អុល​ផ្លូវមួយ ​ដ៏​សំខាន់​ដើម្បី​ណែនាំ​តម្រង់ទិស​ ឲ្យ​ភាគី​ពាក់ព័ន្ធ ​ក្នុង​ផលិតកម្ម​ និង​អាជីវកម្ម​ស្រូវ អង្ករ នេះ​អនុវត្ត​សំដៅ​ជំរុញ​ផលិតកម្ម​ស្រូវ និង​ការនាំចេញ​អង្ករ​ ឲ្យ​មាន​សន្ទុះ​លឿន​ទៅមុខ ​ស្របតាម​និន្នាការ​ រីកចម្រើន​នៃ​ទីផ្សារ​សកល។ សូចនាករ​ដែល​កំណត់​ក្នុងទិសដៅ ​នៃ​គោលនយោបាយ​នេះ ​គឺ​ឡើង​យ៉ាងណា​ឲ្យ​កម្ពុ​ជា មាន​ផលិតផល​ស្រូវ ​ដែល​ផលិត​លើសប្រមាណ​ជាង៤លាន​តោន ​និង​មានលទ្ធភាព​នាំចេញ​អង្ករ ​ជា​ផ្លូវការ​យ៉ាងតិច១លាន​តោន​ នៅ​ឆ្នាំ២០១៥ដែល​នេះ​ទាមទារ​ ឲ្យ​គ្រប់​ក្រសួង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ ​ត្រូវតែ​ចាត់វិធានការ​សមស្រប និង​បន្ទាន់។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បញ្ជាក់ថា​ ដើម្បី​ឆ្លើយតបបាន ​នូវ​ទិសដៅ​គោលនយោបាយ​ ដែល​បានដាក់​ឲ្យ​អនុវត្ត​នេះ​ ការបង្កើន​ផលិតភាព ពិសេស​ប្រពលវប្បកម្ម​ដំណាំ​ស្រូវ គឺជា​ចំណុច​គន្លឹះ​ ដែល​នឹងត្រូវ​យកចិត្តទុកដាក់​ ជាអាទិ៍ៈ ការបង្កើន​សេវាកម្ម ​និង​អន្តរាគមន៍​នានា ​ដើម្បី​ជួយ​ដល់​ការបង្កើន​ផលិតផល​ស្រូវ​ តាមរយៈ​ការផ្ទេរ​បច្ចេកទេស​សម​ស្រប​កសិករ បង្កើន​ការស្រាវជ្រាវ​និង​អភិវឌ្ឍន៍​ពូជស្រូវ​ដែល​ស្រប​នឹង​លក្ខណៈ​ដី កត្តា​អាកាសធាតុ ​និង​ពិសេស​ការសម្រិតសម្រាំង​ពូជស្រូវ​សំខាន់នីមួយៗ ស្របតាម​តម្រូវការ​ទីផ្សារ​ដែល​ចង់បាន​ជំរុញ​ការប្រើប្រាស់​ពូជស្រូវ​ទាំងនោះ ​ឲ្យ​បាន​ទូលំទូលាយ​ដល់់​ស្រទាប់​កសិករ ​រួម​ជាមួយ និង​ការគ្រប់គ្រង​និង​ប្រើប្រាស់​ដី​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់។

គួររំលឹកថា កាលពី​ឆ្នាំ​កន្លងទៅ​សន្និបាត​កសិករ​លើក​ទី១ បាន​ទៅ​នៅ​ថ្ងៃទី១១ខែកុម្ភៈ​ឆ្នាំ២០១០ប្រកបដោយ​ជោគជ័យ​ដោយមាន​ការ​ពី​កសិករ​ចំនួន១៤៩រូប មកពី២៤ខេត្ត រាជធានី​ទូទាំងប្រទេស ដើម្បី​ធ្វើការ​ប្រកួតប្រជែង​ដណ្តើមយក​ជ័យលាភី​ ចំនួន៥រូប ក្នុង​មួយ​ប្រធានបទ​លើ​ប្រធានបទ​ចំនួន។ ឆ្នាំនេះ​សន្និបាត ​មាន​កសិករ​ចូលរួម​ចំនួន១៧៤រូប រួមទាំង​សមាជិក​សមាជិកា​ចូលរួម​ ក្នុង​អង្គសន្និបាត​លើក​នេះ​ សរុប​ចំនួន២៦០នាក់។ សន្និបាត​លើក​នេះ​ គណៈកម្មការ​ បានរៀបចំ​ប្រធានបទ​ចំនួន៦ សម្រាប់​ការប្រកួតប្រជែង​ ដណ្តើមយក​ជ័យលាភី​ ដោយ​គ្រាន់តែ​បន្ថែម​ប្រធានបទ​មួយទៀត គឺ​ប្រព័ន្ធ​កសិកម្ម​ចម្រុះ។ ដោយឡែក​នៅក្នុង​ប្រធានបទ​ការកែច្នៃ​ផលិតផល​កសិកម្ម ក៏មាន​បន្ថែម​អំពី​ការកែច្នៃ​ផលិតផល​ផងដែរ។

លើក​នេះដែរ​ មាន​វត្តមានរ​បស់បង​ប្អូន​កិ​សិ​ករ​ឆ្នើម​ចំនួន៣០រូប ដែល​បាន​ចូលរួម​ធ្វើការ​ប្រកួតប្រជែង ដើម្បី​ទទួលបាន​ជ័យលាភី​ លើ​ប្រធានបទ​ទាំង៦។ ឯកឧត្តមរដ្ឋមន្ត្រី ​បាន​ថ្លែង​ទៀតថា ផលិតភាព​កសិកម្ម រ​បស់​យើង​បាន និង​កំពុង​បន្ត​កើន​ឡើងជា​លំដាប់ តាមរយៈ​ការបង្កើន​ទិន្នផល​ស្រូវ ​និង​ការបង្កើន​ផ្ទៃដី​ដាំ​ស្រូវ ​ហើយ​និង​ការពង្រីក​ប្រព័ន្ធ​ស្រោចស្រព។

របាយការណ៍​បូកសរុប​លទ្ធផល​ បញ្ចប់​បណ្តោះអាសន្ន​ការងារ​បង្កបង្កើនផល​ឆ្នាំ២០១០-២០១១ បានបង្ហាញ​ឲ្យ​ឃើញថា​ ការប៉ាន់ស្មាន​តុល្យភាព​ស្បៀង​ សម្រាប់​ឆ្នាំ២០១០នេះ​សល់ ​គិត​ជា​អង្ករ​ចំនួន​ប្រមាណ​ជាង២,៤២លាន​តោន ហើយ​បើ​គិត​ជា​ស្រូវ​ចំនួន​ប្រមាណ​ជាង៣,៧៨លាន​តោន​ លើស​ឆ្នាំមុន​ប្រមាណ ០,៥១លាន​តោន (ឆ្នាំមុន​សល់​អង្ករ​ប្រមាណ ២,០៩លាន​តោន)។ រីឯ​ល្បឿន​ផលិតកម្ម​ស្រូវប្រាំង ​មកដល់ពេលនេះ គឺ​អនុវត្តបាន​ជិត៤០ម៉ឺន ហិច​តា​ត្រូវជា១១៧ភាគរយ។ ចំពោះ​ការដាំដុះ​ដំណាំ​រួមផ្សំ និង​ដំណាំ​ឧស្សាហកម្ម​ គឺមាន​លក្ខ​ណៈ​ល្អប្រសើរ​ជាង​ឆ្នាំមុន​ដោយសារ​តម្រូវការ ​និង​តម្លៃនៅលើទីផ្សារ​មានការ​កើនឡើង​ដូចជា ផលិតផល​កៅស៊ូ ដំឡូង​មី ស្វាយចន្ទី ពោតក្រហម សណ្តែកសៀង​ជាដើម ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...