ឯកឧត្តមរដ្ឋមន្ត្រីចុះពិនិត្យការធ្វើស្រែបង្ហាញពូជស្រូវ១០មុខ និងពិនិត្យការងារសហគមន៍កសិកម្មរស្មីកសិករ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2029

កាលពី​ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១២ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ថ្នាក់ដឹកនាំ​ក្រសួង នាយកដ្ឋាន​ជំនាញ និង​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ការងារ​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​រស្មី​កសិករ​លើ​ការ​ធ្វើស្រែ​បង្ហាញ​ពូជស្រូវ១០ និង​ជួប​ជាមួយ​កសិករ២៧រូប នៅ​ភូមិ​សំបួរ ឃុំ​ស្យា ស្រុក​កណ្តៀង។

សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​រស្មី​កសិករ ​ត្រូវបាន​សម្របសម្រួល​បង្កើត​ទ្បើង​ ដោយ​គម្រោង​ស្តីពី​ការចុះបញ្ជី​និង​ពង្រឹងសមត្ថភាព​សហគម​ន៍​កសិកម្ម​នៅ​កម្ពុជា ដែល​គាំទ្រ​ដោយ​ថវិកា​កម្មវិធី​ហិរញ្ញប្បទាន​ទ្រទ្រង់​សម្រាប់​ប្រតិបត្តិ​ការគាំទ្រ​កសិកម្ម​ខ្នាតតូច​និង​ការ​គាំពារ​សង្គម។ គម្រោង​នេះ​ត្រូវបាន អនុវត្ត​ដោយ​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ។

សហគមន៍​អភិវឌ្ឍន៍​រស្មី​កសិករ​ត្រូវបាន​បង្កើត​ទ្បើង​ដោយ​កសិករ​ស្ម័គ្រចិត្ត​ចំនួន៤១នាក់​ដែល​ក្នុងនោះ​មាន​នារី​ចំនួន៣៣នាក់ និង​ត្រូវបាន​ចុះបញ្ជី​ទទួលស្គាល់​ដោយ​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១។

កសិករ​បាន​ឯកភាពគ្នា​បង្កើត​សហគមន៍​កសិកម្ម​រស្មី​កសិករ​នេះ​ទ្បើង ក្នុង​គោលបំណង​ប្រកបមុខរបរសំខាន់ៗមួយចំនួន​ដូចជា ធ្វើ​ផលិតកម្ម​កសិកម្ម កែ​ច្មៃ​កសិក​ផល ផ្គត់ផ្គង់​ធាតុ​ចូល​កសិកម្ម ផ្តល់​សេវាកម្ម​គាំទ្រ​កសិដ្ឋាន​មានដូចជា ផលិត​ពូជស្រូវ​សម្រាប់​លក់ ស្វែងរក​ទីផ្សារ​កសិកម្ម ផ្តល់​សេវាកម្ម​ឥណទាន និង​សន្សំ​ដល់​សមាជិក​សហគមន៍។

បច្ចុប្បន្ន​សហគម​ន៍ក​សិ​កម្ម​រស្មី​កសិករ កំពុង​ផលិត​ពូជស្រូវ​ផ្កា​ច​ន្ទ័​សែន​សរ ផ្កា​រមៀត ផ្ការ​រំដេង និង​ផ្ការំដួល ដែលជា​ពូជស្រូវ​សម្រាប់​នាំចេញ​ដើម្បី​ផ្សព្វផ្សាយ​ដល់​កសិករ​ជាស​ជិ​ក និង​កសិករ​មិនជា​សមាជិក​សហគមន៍ ។ ក្រៅពី​ការផលិត​ពូជស្រូវ​សម្រាប់​ផ្សព្វផ្សាយ​ដល់​កសិករ សហគមន៍​កសិកម្មរ​ស្មី​កសិករ ក៏​កំពុងផ្តល់​សេវាកម្ម​គាំទ្រ​កសិដ្ឋាន​មួយចំនួនទៀត​ដល់​កសិក​រ​ជា​សមាជិក មានដូចជា ការផ្តល់​សេវាកម្ម​ឥណទាន និង​ការផ្គត់ផ្គង់​ជី។

ក្នុង​ឆ្នាំ២០១២នេះ សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​រស្មី​កសិករ មាន​ដើមទុន​សរុប​ចំនួន៣,៧០២,០០០រៀល ដែល​បានមកពី​ការ​ជាវ​ភាគហ៊ុន​របស់​កសិករ​ជា​សមាជិក​ចំនួន៤១នាក់ ចំនួន១.៦២០.០០០រៀល ប្រាក់​សមាជិកភាព​ចំនួន៨២.០០០រៀល និង​ការគាំទ្រ​ទុន​ពី​គម្រោង​ចំនួន ២.០០០.០០០ រៀល។

ឯកឧត្តម​រដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការកោតសរសើរ​ចំពោះ​ការខិតខំ​របស់​សមាជិក​សហគមន៍​អភិវឌ្ឍន៍​កសិកម្ម​រស្មី​កសិករ​ក្នុង​ការងារ​ផលិតកម្ម​កសិកម្ម និង​បាន​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​រៀបចំ​ដី បង្កើន​ការប្រើប្រាស់​ជីធម្មជាតិ និង​ថែទាំ​ស្រែ​ឱ្យបាន​ប្រសើរ។

ឆ្លៀត​ក្នុងឱកាស​នេះដែរ ឯកឧត្តម​រដ្ឋមន្ត្រី​ក៏បាន​ចុះ​ពិនិត្យ​សន្និធិ​ស្រូវពូជ១៣៧តោន​របស់​មន្ទីរ​កសិក​ម្ម​ខេត្ត ដើម្បី​ត្រៀមលក្ខណៈ​គ្រោះទឹកជំនន់​នាពេលខាងមុខ​នេះ៕

The Mekong Irrawaddy Dolphins
The Mekong Irrawaddy Dolphins are a critically endangered species inhabiting the Mekong River in Cambodia. With an estimated population of around 90 individuals, they are considered Cambodia's national...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មការ ស្តីពី កិច្ចសហប្រតិបត្តិការជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា អំពីករណីបឹងដូនទយ អាងទឹកបាធូ និងអាងទឹកផ្សេងៗទៀត ក្នុងភូមិសាស្ត្រខេត្តស្វាយរៀង
នៅព្រឹកថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សា...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម បានអញ្ជើញចូលរួមកិច្ចប្រជុំក្រុមការងារពាណិជ្ជកម្ម និងវិនិយោគ ជាមួយសហភាពអឺរ៉ុប នៅប្រទេសប៊ែលហ្សិក
នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម សហការជាមួយអង្គការដៃគូ បើកវគ្គបណ្តុះបណ្តាលដល់មន្ត្រីកសិកម្មឃុំ-សង្កាត់ ប្រចាំខេត្តកំពង់ធំ និងសៀមរាប
នាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយអង្គការហេឡែន...
ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...