ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុនបានបន្តដំណើរទៅពិនិត្យសហគមន៍កសិករតាសីសមគ្គី

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 2816

បន្ទាប់ពីកម្មវិធីបុណ្យដារលាន ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរទៅពិនិត្យសហគមន៍កសិករតាសីសមគ្គី នៅភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល។ បច្ចុប្បន្នសហគមន៍មានសមាជិក ១៦៨គ្រួសារ កំពុងដាំបន្លែច្រើនប្រភេទលើផ្ទៃដីប្រមាណ ២០ហត សម្រាប់ផ្គត់ផ្គង់ឲ្យទីផ្សារក្នុងមូុលដ្ឋាន និងទីផ្សារភ្នំពេញ។ សម្រាប់តែកសិករម្នាក់ក្នុងចំណោម កសិករទាំង ១៦៨គ្រួសារនេះ ប្រភេទជីស្លឹកវែង(ជីពងទាកូន) ដែលកំពុងមានទីផ្សារខ្ពស់ គឺគាត់អាចប្រមូលផលបានជាង ៤៥ -៥០តោន ក្នុង១ហត ក្នុង១ឆ្នាំ ពោលគឺ១ថ្ងៃគាត់អាចផ្គត់ផ្គង់ទីផ្សារនៅភ្នំពេញបានជាង ៣តោន។ សូមបញ្ជាក់ថា សហគមន៍នេះត្រូវបានបង្កើតឡើងដោយគម្រោងកម្មវិធីជម្រុញផលិតកម្មស្បៀង ដែលជាជំនួយរបស់រាជរដ្ឋាភិបាលដើម្បីលើកកម្ពស់ផលិតកម្មបន្លែសុវត្ថភាពក្នុងស្រុក កាត់បន្ថយការនាំចូល និងធានាដល់សុខភាពរបស់អ្នកបរិភោគ។ អ្វីដែលជាទីមោទនៈនោះ បើទោះបីគម្រោងកម្មវិធីនេះត្រូវបានបញ្ចប់សម្រាប់សហគមន៍គំរូនេះ ពួកគាត់នៅតែមានឆន្ទៈរួមគ្នាបន្តការដាំដុះបន្លែសុវត្ថភាព ដើម្បីផ្គត់ផ្គង់តាមតម្រូវចិត្ត និងតម្រូវការទីផ្សារដដែល ហើយផលិតផលបន្លែរបស់សហគមន៍ក៏ត្រូវបានទទួលស្គាល់ពីអគ្គនាយកដ្ឋានកសិកម្មថាជាសហគមន៍ដែលបានដាំបន្លែសុវត្ថភាពស្របតាមស្តង់ដារនៃការអនុវត្តកសិកម្មល្អ (Good Agricultural Practices)។ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលសហគមន៍សម្រេចបាន ហើយលោកក៏បានសារទរដែលខេត្តបាត់ដំបងបានប្រែក្លាយពីខេត្តដែលធ្លាប់តែនាំចូលបន្លែស្ទើរតែទាំងអស់ ទៅជាខេត្តដែលនាំចេញបន្លែវិញក្នុងពេលបច្ចប្បន្ន ហើយសង្ឃឹមអាចបញ្ឈប់នាំចូលទាំងស្រុងនាពេលអនាគត ហើយឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់សហគមន៍ថា គួររៀបចំកម្មវិធីដាំឲ្យខុសប្រភេទបន្លែគ្នា ខុសពេល ដើម្បីជៀសវាងអធិរេកទីផ្សារ ឬបរិមាណផ្គត់ផ្គង់មិនគ្រប់គ្រាន់ និងអស្ថិរភាពតម្លៃ សិក្សាបន្ថែមពីការងារបច្ចេកទេសវេចខ្ចប់ ថែរ ក្សាទុកដាក់ និងការសន្សំ និងគ្រប់គ្រងរបស់សហគមន៍ឲ្យបានល្អ។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...