ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន ជួបពិភាក្សាជាមួយ ឯកឧត្ដម CHRISTOP BURGENER ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស

ចេញ​ផ្សាយ​ ២៣ មករា ២០១៨ 1863

ឯកឧត្ដមបណ្ឌិត អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្ដែងនូវបដិសណ្ឋារ កិច្ចយ៉ាងកក់ក្ដៅចំពោះឯកឧត្ដម CHRISTOP BURGENER ឯកអគ្គរដ្ឋទូតនៃប្រទេសស្វីស ក្នុងជំនួបសវនាការ នៅទីស្ដីការក្រសួងកសិកម្ម  រុក្ខាប្រមាញ់  និងនេសាទ ដែលបានប្រព្រឹត្ដទៅកាលពីរសៀល ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ កន្លងមកនេះ ដោយ ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រីបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្ដិការយ៉ាងជិតស្និទ្ ធជាមួយប្រទេសស្វីសទទួលបានលទ្ធផលជាផ្លែផ្កាក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ដើ់ម្បី​គាំទ្រ​ដល់​គោលនយោបាយ ក៏ដូចជាយុទ្ធសាស្ដ្រចតុកោណ របស់​រាជ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា​បច្ចុប្បន្ននេះ។

ឯកឧត្ដមឯកអគ្គរដ្ឋទូត បានបង្ហាញអំពីគោលជំហររបស់រដ្ឋាភិបាលស្វីសក្នុងការជួយគាំទ្រដល់ប្រទេសកម្ពុជា ជា ពិសេស  លើកិច្ចសហប្រតិបត្ដិការក្នុងវិស័យកសិកម្មតែម្ដង។ ឯកឧត្ដម បានបញ្ជាក់ថា ស្ថានទូតបានបង្កើតការិយាល័យ របស់ខ្លួនដើម្បីពង្រឹងកិច្ចសហប្រតិបត្ដិការនិងអភិវឌ្ឍន៍សម្រាប់ជំនួយរបស់ស្វីសនៅក្នុងប្រទេសកម្ពុជារយៈពេល២ឆ្នាំ ហើយ ព្រម​ទាំង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពីសំណាក់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ដាអង្គភាពក្រោមឱវាទ ក្រសួង ដូចជារដ្ឋបាលព្រៃឈើ និងរដ្ឋបាលជលផលជាដើម។

ឯកឧត្ដមឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ផងដែរថា ទីភ្នាក់ងារ អភិវឌ្ឍន៍ស្វីសបានរៀបចំយុទ្ធសាស្ដ្រអភិវឌ្ឍន៍កសិកម្មសម្រាប់ប្រទេសកម្ពុជា ដោយផ្ដោតលើការធ្វើពិពិធភាវូបនីយកម្ម កសិកម្ម ការចិញ្ចឹមសត្វ ការគ្រប់គ្រងធនធានធម្មជាតិព្រៃឈើនិងជលផល និងជ្រើសរើសទីតាំងខេត្ដគោលដៅចំនួន៤គឺ ខេត្ដឧត្ដរមានជ័យ ព្រះវិហារ ស្ទឹងត្រែង និងខេត្ដក្រចេះ ដើម្បីជួយលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋរស់នៅតំបន់ ជនបទ និងចូលរួមកាត់បន្ថយភាពក្រីក្រ។ 

ជាការឆ្លើយតប ឯកឧត្ដមបណ្ឌិតរដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដមឯកអគ្គរដ្ឋទូត និង សហការី ដែលបានយកចិត្ដ ទុកដាក់ក្នុងការជួយអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា ហើយឯកឧត្ដមក៏បានគាំទ្រជាវិជ្ជមាន ដល់ការជ្រើសរើសយកទីតាំងខេត្ដទាំង៤ ដើម្បីចូលរួមអនុវត្ដយុទ្ធសាស្ដ្រដែលបានលើកឡើងខាងលើព្រមទាំងបានគូស បញ្ជាក់ផងដែរថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រៀមខ្លួនជាស្រេចក្នុងការសហការជាមួយទីភ្នាក់ងារអភិវឌ្ឍន៍ ស្វីសដើម្បីបន្ដនូវប្រពៃណីនៃកិច្ចសហប្រតិបត្ដិការល្អដែលមានជារៀងរហូតមក។ 

កិច្ចសវនាការនេះ បានប្រព្រឹត្ដទៅក្នុងបរិយាកាសរីករាយ ស្និិទ្ធស្នាល និងកិច្ចសហប្រតិបត្ដិការខ្ពស់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...