ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម

ចេញ​ផ្សាយ​ ១៧ មីនា ២០២៣ 513

ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមជាមួយ លោក ម៉ែន វណ្ណ: ប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និង ក្រុមការងារបច្ចេកទេសផលិតកម្មបន្លែ បានចុះពិនិត្យស្ថានភាពការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់អ៊ំស្រី ប៊ិល ហ៊ុន ភេទស្រី អាយុ ៦៣ ឆ្នាំ រស់នៅភូមិវត្តពោធ៍ពីរ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

អ៊ំស្រីបានលើកឡើងថា: គាត់បានដាំស្ពៃក្តោប ដោយប្រើប្រព័ន្ធតំណក់ទឹក លើផ្ទៃដីចំនួន១០អា អាចប្រមូលផលជាបណ្តើៗបានចំនួន ១តោន បន្ទាប់ពីគាត់បានដាំកូនបានរយ:ពេល ៧០-៩៥ថ្ងៃ និងបានលក់ស្ពៃក្តោបក្នុងតំលៃ ៣០០០៛ /ក្នុង១គីឡូក្រាម ទៅឱ្យអ្នកប្រើប្រាស់ក្នុងភូមិ អ្នកប្រមូលទិញដល់ផ្ទះ និងពេលខ្លះទៅលក់រាយនៅទីកាន់ទីផ្សារផងដែរ។

បើយោងតាមការប៉ាន់ស្មានរបស់អ៊ំស្រី បរិមាណផលសរុប មិនតិចជាង៣តោននោះទេ ក្នុងផ្ទៃដី១០អា ។ ចំពោះការចំណាយធាតុចូលក្នុង១វដ្ដផលិតកម្មដំណាំស្ពៃក្តោប សរុប ២.៥០០.០០០៛ បូកទាំងកំលាំងពលកម្ម ហើយទទួលបានប្រាក់ចំណូល ៩.០០០.០០០រៀល ទទួលបានចំណេញសុទ្ធ ស្មើ ៥.៥០០.០០០រៀល។

ឆ្លៀតក្នុងឱកាសនោះដែរក្រុមការងារមន្ទីរកសិកម្មក៏បានផ្តល់គ្រាប់ពូជ ចំនួន២កញ្ចប់ធំ ស្មើនឹង២០កញ្ចប់តូច និង សៀវភៅឯកសារបច្ចេកទេស ដំណាំស្ពៃក្តោប ដំណាំត្រប់ ក្រូចឆ្មារ ប៉េងប៉ោះ និង ត្រឡាច ចំនួន០៥ក្បាល ជូនទៅអ៊ំស្រីផងដែរ។

សារអំពាវនាវ របស់សម្តេចអគ្គមហាសេនាបតីតជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការធ្វើជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជាឆ្នាំ២០២៣ ចាប់ពីថ្ងៃទី១...
កម្ពុជាមានមហិច្ឆតាប្រែក្លាយខ្លួនជាអធិរាជចន្ទី
ថ្លែងក្នុងកម្មវិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣...
ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ ចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាផលិតកម្មកសិកម្មតាមកិច្ចសន្យា នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង
ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត យ៉ង សាំង កុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ពិធីចុះអនុស្សារណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន inter snack និងសហគមន៍កសិកម្មអូរគគីរ (ស.ក.អ.គ.គ) លើការលក់ទិញគ្រាប់ស្វាយចន្ទីស្ងួត ចំនួន ២០០តោន
ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តក្រចេះ...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោកអគ្គកុងស៊ុលកិត្តិយស នៃស្ថានទូតសាធារណរដ្ឋប៉ូឡូញ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ពិភាក្សាការងារជាមួយលោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុប (EuroCham) ប្រចាំកម្ពុជា
នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
នាងអំ ពូជស្រូវបុរាណកំពុងមានទីផ្សារល្អ
ស្រូវនាងអំ ជាពូជបុរាណដែលទំនងកើតពីមួរដែលដុះក្រោយពីប្រមូលផលស្រូវចម្ការរួច...
សន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣ បានឈានចូលដល់ថ្ងៃទី២ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ
នាព្រឹកនេះ ឯកឧត្តម ចាន់ ចេស្ដា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់...
លោកពូ ទុយ មន្នី កសិករក្នុងខេត្តពោធិ៍សាត់ បានច្នៃផ្ទៃដី ៤៥០ម៉ែត្រការ៉េ ធ្វើការដាំដុះបន្លែ និងដំណាំរួមផ្សំចំនួន៤៦មុខ និងអាចលក់បាន ចំណូលជាមធ្យម ៤៥០.០០០ រៀល/១ខែ
ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមពិធីបើកសន្និបាតបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមបើកសម្ពោធជាផ្លូវការ ការិយាល័យរបស់អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំកម្ពុជា
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Kim Jong-Jin តំណាងអង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក Yaron Tamir នាយកប្រតិបត្តិការនៃក្រុមហ៊ុន Agrostudies នៃប្រទេសអុីស្រាអែល
នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារជាមួយលោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMAHOLDINGS Co.,Ltd
នៅរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម...
ការប្រមូលផលដំណាំស្ពៃក្តោបសុវត្ថិភាព របស់ អ៊ំស្រី ប៊ិល ហ៊ុន អាចលក់បានក្នុងតម្លៃ ៣០០០៛ /ក្នុង១គីឡូក្រាម
ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ លោកស្រី ជ័យ ចន្នី អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់...