វេទិកាសាធារណៈជាមួយក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន

ចេញ​ផ្សាយ​ ១៤ មករា ២០១៩ 2789

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាថ្ងៃច័ន្ទ ៩កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ១៤ ខែមករា ឆ្នាំ២០១៩ បានរៀបចំវេទិកាសាធារណៈជាមួយក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ច ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងមានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំក្រសួងនិងអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រីជានាយក និងតំណាងក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចជាតិ និងអន្តរជាតិជាង ៤០០នាក់។ ជាបឋម ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវកិច្ចស្វាគមន៍ និងអរគុណចំពោះអង្គពិធីទាំងមូលដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចូលរួមក្នុងវេទិកានេះ និងសូមវាយតម្លៃខ្ពស់ចំពោះការខិតខំយកចិត្តទុកដាក់របស់លេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ចដែលបានសហការ និងសម្របសម្រួលរៀបចំវេទិកាសាធារណៈដ៏មានសារៈសំខាន់នេះឲ្យប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ។ វេទិកានាពេលនេះ មានគោលបំណងស្វែងយល់អំពីវឌ្ឍនភាព បញ្ហាប្រឈមដែលក្រុមហ៊ុនជួបប្រទះ និងបន្តខិតខំប្រឹងប្រែងរួមគ្នាដោះស្រាយបញ្ហាដោយឈរលើគោលការណ៍ច្បាប់ បច្ចេកទេស និងកិច្ចសហការគ្នាល្អក្នុងន័យស្ថាបនាតាមយុទ្ធសាស្ត្រ “ឈ្នះ-ឈ្នះ” ដោយតម្រង់ចក្ខុវិស័យគិតគូរ ក្នុងការពន្លឿនការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌកំណែទម្រង់ស៊ីជម្រៅឲ្យមានប្រសិទ្ធភាព ដើម្បីបង្កើនផលិតភាព ពិពិធភាវូបនីយកម្ម ពាណិជ្ជូបនីយកម្មកសិកម្ម និងទំនើបកម្មកសិកម្មឲ្យទទួលបានជោគជ័យដើម្បីជាប្រយោជន៍រួមសមតាមអភិក្រម “រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍”។ បន្ទាប់ពីឯកឧត្តម ចាន់ សុវុឌ្ឍ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានលេខាធិការដ្ឋានបច្ចេកទេសសម្រាប់សម្បទានដីសេដ្ឋកិច្ចបានរាយការណ៍ជូនអង្គវេទិកាជ្រាបពីស្ថានភាពទូទៅ វឌ្ឍនភាព និងបញ្ហាប្រឈមទាក់ទងនឹងការអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចរួចមក ឯកឧត្តមរដ្ឋមន្រ្តីបានបកស្រាយជូនអង្គវេទិកាជ្រាបដោយសង្ខេមពីទិដ្ឋភាពច្បាប់ ទិដ្ឋភាពបច្ចេកទេស និងការងាររដ្ឋបាលដែលពាក់ព័ន្ធនឹងការគ្រប់គ្រង ការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចទាំងក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។ សំខាន់ជាងនេះ ដើម្បីបន្តនិរន្តរភាពលើការគ្រប់គ្រង និងអភិវឌ្ឍសម្បទានដីសេដ្ឋកិច្ចឲ្យទទួលបានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តី បានធ្វើការណែនាំ បូកសរុប និងផ្តល់នូវចំណុចគន្លឹះមួយចំនួនដើម្បីឲ្យភាគីពាក់ព័ន្ធយកទៅអនុវត្តទទួលបានជោគជ័យ ដែលចំណុចទាំងនោះមានដូចខាងក្រោម៖ ទី១. ក្រុមហ៊ុនវិនិយោគសម្បទានដីសេដ្ឋកិច្ចទាំងអស់ត្រូវបង្កើនល្បឿនដាំដុះដំណាំទៅតាមផែនការផលិតកម្ម ដោយត្រូវសហការជាមួយលេខាធិការដ្ឋាន និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ត្រូវសហការដោះស្រាយជាមួយក្រសួង ពិសេសជាមួយគណៈកម្មការសម្របសម្រួលដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋ ដោយត្រូវអនុវត្តតាមខ្លឹមសារលិខិតជូនដំណឹងរបស់រាជរដ្ឋាភិបាល ដើម្បីត្រួតពិនិត្យ វាស់វែង និងវាយតម្លៃសម្បទានដីសេដ្ឋកិច្ចប្រកបដោយសមធម៌ និងនីតិវិធីជាធរមាន។ ទន្ទឹមនឹងនោះ ក្រុមហ៊ុនត្រូវមានភារកិច្ចពន្លឿនការចុះបញ្ជីដីរដ្ឋឲ្យបានទាន់ពេល ដោយត្រូវសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្ថាប័នពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់។ ទី២. ដើម្បីអនុវត្ព និងពង្រឹងការគ្រប់គ្រងឲ្យមានប្រសិទ្ធភាព លេខាធិការដ្ឋានត្រូវរៀបចំបញ្ជីក្រុមហ៊ុនជាបីប្រភេទ ៖ ក. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗបានល្អប្រសើរ។ ខ. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលបាន និងកំពុងដំណើរការអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗឲ្យបានពេញលេញ។ គ. ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចដែលមិនបានអនុវត្តកាតព្វកិច្ច និងលក្ខខណ្ឌផ្សេងៗ ដើម្បីឱ្យបានពេញលេញល្អប្រសើរ។ ទី៣. លេខាធិការដ្ឋាន ក្រសួង ស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ និងអាជ្ញាធរគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្តត្រូវសហការដោះស្រាយ និងត្រូវបញ្ចប់រាល់បញ្ហាដែលនៅសេសសល់ លើការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ចក្នុងស្មារតីទទួលខុសត្រូវតាមវិធានការច្បាប់ បច្ចេកទេស និងរដ្ឋបាល ពិសេសគោលនយោបាយឈ្នះ ឈ្នះ។ ត្រូវជំរុញការអនុវត្តលិខិតបទដ្ឋាន ខ្លឹមសារនៃកិច្ចសន្យា និងត្រូវយកចិត្តទុកដាក់ដល់ជីវភាព សុខភាព ប្រាក់បៀវត្ស ជម្រកស្នាក់នៅ។ ក្រៅពីនេះ ពង្រឹងការអនុវត្តច្បាប់ និងកិច្ចសន្យាពាក់ព័ន្ធដើម្បីជំរុញ និងលើកកម្ពស់ការអភិវឌ្ឍដីសម្បទានសេដ្ឋកិច្ចឲ្យមាននិរន្តរភាព និងមានប្រសិទ្ធភាពខ្ពស់។ ដោយឡែក លេខាធិការដ្ឋានបច្ចេកទេសត្រូវបន្តតាមដានវាយតម្លៃការអនុវត្តរបស់ក្រុមហ៊ុន និងបន្តសហការជាមួយក្រសួង និងអង្គភាពពាក់ព័ន្ធធ្វើបច្ចុប្បន្នភាពរបាយការណ៍ពីវឌ្ឍនភាព។ ទី៤. ស្នើសុំគោលការណ៍ពីរាជរដ្ឋាភិបាលដើម្បីឲ្យក្រុមការងារអន្តរក្រសួងចុះធ្វើអធិការកិច្ចរួមគ្នាក្នុងពេលតែមួយដើម្បីចំណេញពេលវេលា កាត់បន្ថយបែបបទរដ្ឋបាល និងបង្កើនប្រសិទ្ធភាពការងារ។ ទី៥. អគ្គនាយកដ្ឋានកសិកម្ម ត្រូវសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុរៀបចំប្រកាសរួមស្តីពីកម្រៃសេវាសាធារណៈនៃការផ្តល់វិញ្ញាបនបត្រអនាម័យ និងភូតគាមអនាម័យ សម្រាប់នាំចេញផលិតផលកសិកម្ម។ ទី៦. អគ្គនាយកដ្ឋានកៅស៊ូ ត្រូវពិនិត្យឡើងវិញនូវការព្យួរទុក សេចក្តីព្រាងច្បាប់ស្តីពីកៅស៊ូមួយអន្លើរសិន ប្រសិនបើមិនមានការចាំបាច់នាពេលបច្ចុប្បន្ននោះទេ ។ ទី៧, អគ្គនាយនាយកដ្ឋានកៅស៊ូ ត្រូវរៀបចំសេចក្តីព្រាងសំណើស្នើសំទៅសម្តេចតេជោ ដើម្បីពិនិត្យ និងសម្រេចឡើងវិញទាក់ទងទៅនឹងការយកតម្លៃបង់ពន្ធកៅស៊ូនាំចេញ ដោយគួរ មិនយកការបង់ពន្ធ ចំពោះតំលៃកៅស៊ូ ក្រោមពីពាន់ដុល្លារអាមេរិក ហើយក្នុងករណីតម្លៃកៅស៊ូថ្លៃជាង ពីរពាន់ដុល្លារអាមេរិក ត្រូវបង់ពន្ធចំនួន មួយរយដុល្លារអាមេរិក ។ ក្នុងនាមក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ឯកឧត្តមរដ្ឋមន្ត្រីមានជំនឿយ៉ាងមុតមំាថា លទ្ធផលដែលនឹងទទួលបានពីអង្គវេទិកានាពេលនេះ គឺជាយន្តការមួយនៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្មឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាកសិករ និងធុរជនក្នុងវិស័យកសិកម្ម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីក៏សូមសម្តែងនូវការកោតសរសើរ និងមូលវិចារណ៍ដ៏ថ្លៃថ្លាចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា ការផ្លាស់ប្តូរព័ត៌មាន និងបទពិសោធន៍ ពិសេសធាតុចូលទាំងឡាយដែលទទួលបានពីលទ្ធផលនៃកិច្ចពិភាក្សាក្នុងវេទិកានាពេលនេះ និងយកទៅច្នៃប្រឌិតអនុវត្តរួមគ្នាឲ្យទទួលបានជោគជ័យប្រកបដោយក្តីសង្ឃឹម និងផ្តល់ភាពកក់ក្តៅដល់ប្រជាកសិករយើងតាមការរំពឹងទុក។ ជារួម យើងត្រូវចាត់ទុកបញ្ហាដែលយើងត្រូវដោះស្រាយនេះជាបញ្ហាដែលមានលក្ខណៈប្រទាក់ក្រឡាគ្នាជាអន្តរវិស័យដែលត្រូវរួមគ្នាដោះស្រាយប្រកបដោយប្រសិទ្ធភាព រួមទាំងវិស័យឯកជន ដែលជាកម្លាំងចលករនៃកំណើនសេដ្ឋកិច្ច។ សូមបញ្ចាក់ថាបច្ចុប្បន្ន មានគម្រោងវិនិយោគសរុបចំនួន ២២៩គម្រោងដែលមានទំហំផ្ទៃដីតាមកិច្ចសន្យាសរុបចំនួន ១ ១៦៨ ៤៣០ហិកតា ក្នុងនោះផ្ទៃដីធ្វើអាជីវកម្ម-ផលិតកម្មមានចំនួន ៩៣៨ ៨៤៥ហិកតា ដែលផ្ទៃដីដែលបានដាំដុះដំណាំកសិ-ឧស្សាហកម្មមានចំនួន ៤២១ ៣១២ហិកតា ការសាងសង់ប្រព័ន្ធផ្លូវបានចំនួន ១៦ ៤០៨គីឡូម៉ែត្រ និងបានស្រូបយកកម្លាំងពលកម្មសរុបចំនួន ៤៤ ០៨៧នាក់។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...