កាណាដាបន្តជួយដល់វិស័យកសិកម្មនៅកម្ពុជា

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 485

ប្រទេស​កាណាដា​ នឹង​បន្ដ​ជួយ​ដល់​វិស័យ​កសិកម្ម​នៅ​កម្ពុជា ​នៅក្នុង​កម្មវិធី​មួយ​ដែលមាន​ឈ្មោះថា “ គម្រោង​លើកស្ទួយ​ខ្សែសង្វាក់​ផលិតកម្ម​កសិកម្ម​នៅក្នុង​ប្រទេស​កម្ពុជា (Agriculture Value-chain Enhancement In Cambodia=AVEC) ដែលមាន​ទឹកប្រាក់ ​ចំនួន១០លាន​កាណាដា ​ដោយ​គម្រោង​នេះ​មាន​រយះពេល៥ឆ្នាំ​ ដែល​នឹង​ចាប់ផ្ដើម​អនុវត្ដ​ នៅ​ឆ្នាំ២០១១-២០១៥។ គម្រោង​នេះ​រំពឹងថា​ នឹង​ជួយ​កាត់បន្ថយ​ការ​នាំចូល​បន្លែ​ និង​ផ្លែឈើ​ពី​ប្រទេសជិតខាង ។

កាលពី​ថ្ងៃទី៣០ ខែ​វិ​ច្ជិ​កា ឆ្នាំ២០១០ ឯកឧត្ដម​បណ្ឌិត​ ច័ន្ទ ​សារុន រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង​នេសាទ ​បានទទួល​ជួប​សវន​ការ ពិភាក្សា​ការងារ​ជាមួយ​លោកស្រី លី​លី​នី​ឆូ​ល (Lilly Nicholls) នាយិកា​របស់​អង្គកា​ផ្ដល់ជំនួយ​អភិវឌ្ឍ​ន៏​អន្ដរជាតិ ​នៃ​ប្រទេស​កាណាដា​ ប្រចាំ​អាស៊ី​អា​គ្នេ​យ៏​ និង​សហការី ​នៅ​ទីស្ដីការក្រសួង​ ដែល​លោកស្រី​អញ្ជើញ​មក​ទស្សនកិច្ច​ នៅ​កម្ពុជា​រយៈពេល៣ថ្ងៃ​នៅ​កម្ពុជា។

ការធ្វើ​ទស្សនកិច្ច​នោះ ​គឺមាន​គោលបំណង​សិក្សា​ស្វែងយល់ ​អំពី​លទ្ធផល ​ដែល​សម្រេចបាន​របស់​គ​ម្រោ​ង​មួយចំនួន​ នៅ​កម្ពុជា​ដែល​ទទួល​ជំនួយ​ពី​ភ្នាក់ងារ​អភិវឌ្ឍ​ន៏​អន្ដរជាតិ ​នៃ​ប្រទេស​កាណ​ដា (CIDA) ក៏ដូចជា​ការ​អនុវត្ដ​ន៏​គម្រោង​ថ្មី ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា ។

លោក ហុង ណា​រិត នាយក​ខុទ្ទកាល័យ​ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​ប្រាប់ថា នាឱកាស​ជួប​ជាមួយ​គណៈប្រតិភូ ឯកឧត្ដម​បណ្ឌិត​ ច័ន្ទ​ សារុន បាន​ជម្រាបជូន​ប្រតិភូ​ថា​កន្លងមក​រដ្ឋាភិបាល​កាណាដា​តាមរយះ (CIDA) បាន​ជួយ​ដល់​វិស័យ​កសិកម្ម​ជា​បន្ដបន្ទាប់​ ដែល​ក្នុងពេលថ្មីៗនេះ​ មាន​គម្រោង​ចំនួន២ ដែល​អនុវត្ដ​ន៏​ដោយ​ក្រសួងកសិកម្ម ​រុក្ខាប្រមាញ់ និង​នេសាទ ។

ឯកឧត្ដម​បាន​បន្ដថា​គម្រោង​ទី១ គឺ​គម្រោង​អភិវឌ្ឍ​ន៏​កសិកម្ម ​ក្នុង​តំបន់​រងគ្រោះ​ ដោយសារ​មីន​នៅ​កម្ពុជា​ និង​គម្រោង​ព័ត៌មាន​ទីផ្សារ​កសិកម្ម​កម្ពុជា កាណាដា ដែល​និង​បញ្ចប់​នា​ចុងឆ្នាំ​នេះ ​ដោយ​គម្រោង​នេះ​ផ្ដល់​លទ្ធផល​ល្អប្រសើរ​តាម​គម្រោង ​ដែល​បានគ្រោង​ទុក​ ហើយ​បាន​លើកស្ទួយ​កសិករ និង​ពាណិជ្ជករ​ដែល​បាន​ចូលរួម​ក្នុងការ​អនុវត្ដ​ន៏​គម្រោង​កន្លងមក ។

ឯកឧត្ដម​រដ្ឋមន្ដ្រី ​បាន​បន្ដថា​គម្រោង​នេះ​ទៀតសោត ​គឺ​កសិករ​មានការ​អបអ​រ​ខ្លាំងណាស់ ​លើគម្រោង​ជាពិសេស​ទៅលើ​ផ្នែក​អភិវឌ្ឍ​ន៏​មុខរបរ​កសិកម្ម ​នៅក្នុង​នោះ​ឃើញថា​កសិករ ​និង​ពាណិជ្ជករ​ មាន​ប្រាក់ចំណូល​ច្រើនជាង​មុន​ ក្នុង​ការលក់ដូរ​ផលិតផល​បន្លែ​ ដែល​ចំណូល​នោះ​កើន​ពី២០ទៅ៤៦ភាគរយ ។ ឯកឧត្ដម​បាន​បន្ថែម​ថា ដោយឡែក​គម្រោង​អភិវឌ្ឍ​ន៏​កសិកម្ម​ក្នុង​តំបន់​រងគ្រោះ​ដោយសារ​មីន​នៅ​កម្ពុជា​ឃើញថា ​ផ្ដល់​សារសំខាន់​ដែរ​ ដល់​កសិករ​នៅក្នុង​តំបន់​គោលដៅ​ទាំងអស់​ដែល​ការ​អនុវត្ដ​ន៏​កសិកម្ម​នៅ​ទីនោះ ​មានការ​កើនឡើង​កសិក​រ​ចេះ​ធ្វើការ​សន្សំទុក​ហើយ​ការគ្រោះថ្នាក់​ដោយសារ​មីន​បាន​កាត់បន្ថយ​ដង​ដែរ ។

ទាក់ទង​ដល់​គម្រោង​ថ្មី ​ដែល​កាណាដា​នឹង​បន្ដ​ជួយ​នោះ ឯកឧត្ដម​រដ្ឋមន្ដ្រី​បាន​លើកឡើងថា តាម​ទស្សនៈ​របស់​ក្រសួង​ គឺមាន​សារៈ​ប្រ​យោ​ជ​ន៏​ខ្លាំងណាស់​ដល់​ប្រទេស​កម្ពុជា​ដោយ​ការ​អនុវត្ដ​ន៏​គម្រោង​នេះ​ នឹង​កាត់បន្ថយ​បាន​នូវ​ការ​នាំចូល​បន្លែ​ផ្លែឈើ​ ពី​ប្រទេសជិតខាង​ជាក់​ជាមិនខាន ។

ឯកឧត្ដម​បានបញ្ជាក់​ថា និយាយ​បែបនេះ​ មិនមែន​មានន័យ​កម្ពុជា​មិនមាន​ផ្លែឈើ​ខ្លួនឯង​នោះទេ ប៉ុន្ដែ​សមត្ថភាព​ ក្នុងការ​ត្រួតពិនិត្យ​នៅមាន​កម្រិត​ទាំង​បន្លែ​និង​ផ្លែឈើ​នាំចូល ​គឺពាក់ព័ន្ធ​ទៅ​នឹ​គុណភាព​ របស់​ផលិតផល​នាំចូល​ ជា​កង្វល់​និង​ការប្រឈមមុខ​ដ៏​ធំ​របស់​ក្រសួងកសិកម្ម ​ហើយ​កន្លងមកថ្មីៗនេះដែរ​ក្រុមការងារ​របស់ (CIDA) បានធ្វើការ​ជាមួយគ្នា ​ដើម្បី​រៀបចំ​យុទ្ធសាស្ដ្រ​អភិវឌ្ឍ​ន៏​ទីផ្សារ​បន្លែ​ និង​ផ្លែឈើ​ហើយ​យុទ្ធសាស្ដ្រ​នេះឯង ​នឹងធ្វើ​ឱ្យ​កើតចេញ​ជាក់ស្ដែង​នៅ​គម្រោង​ថ្មី​នេះ ។

ឯកឧត្ដម​បានបញ្ជាក់​ទៀត​ថា បើ​គម្រោង​សម្រេចបាន​ជោគជ័យ​តាម​ផែន​ការ ដែល​គ្រោងទុក​នោះ​ គឺ​យើង​អាច​កាត់បន្ថយ​ការ​នាំចូល​បន្លែ និង​ផ្លែឈើ​ពី​ក្រៅប្រទេស​នៅ​តិចជាង៣០ភាគរយ ។ ជាមួយ​គ្នា​នោះ យើង​អាច​បណ្ដុះបណ្ដាល មន្ដ្រី​ក្រសួងកសិកម្ម ​និង​មន្ដ្រី​ពាក់ព័ន្ធ​នានា​ជាពិសេស​ផលិតករ​ផលិត​បន្លែ​ផ្លែឈើ ​គឺអាច​ផលិត​ផ្គត់ផ្គង់​ដោយ​ខ្លួនឯង​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​បាន​មួយចំណែក​ធំ ។

បានសេចក្ដីថា កាលណា​ការផលិត​ មានការ​កើនឡើង​នោះ​ មានន័យថា​ចំណូល​របស់​កសិករ​ក​ និង​ពាណិជ្ជករ​បន្លែ​និង​ផ្លែឈើ និង​មានការ​កើនឡើង​ដែរនោះ​ជា​ទិសដៅ​មួយ​ស្រប​នឹង​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​របស់​កម្ពុជា។ ម្យ៉ាងទៀត​ នៅពេល​សមត្ថភាព​មន្ដ្រី​ នៅក្នុង​ការត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​បន្លែ​ផ្លែឈើ​មាន​ភាពរឹងមាំ ទន្ទឹមនឹង​អ្នក​ដាំ​ដុះ​ និង​ការផលិត​បាន​បន្លែ ផ្លែឈើ​មានគុណ​ភាព សុវត្ថិភាព​ខ្ពស់​ គឺ​ប្រាកដជា​ជួយ​លើកកម្ពស់​សុខុមាលភាព​សាធារណៈ​របស់​ប្រជាជន​កម្ពុជា ។

ឯកឧត្ដម​បាន​មាន​ប្រសា​ស​ន៏​ថា ​ដោយសារ​គម្រោង​ឧបត្ថម្ភ​ដោយ (CIDA) បានផ្ដល់​ឱ្យ​យើង​នូវ​បទពិសោធ​ន៏​ល្អ​ គឺ​ចាំបាច់​ទាញយក​បទពិសោធ​ន៏​មក​អនុវត្ដ​ន៏​នូវ​គម្រោង​ថ្មី​នេះ។ ម្យ៉ាងទៀត​គម្រោង​ថ្មី​នេះ​ ក៏​គួរផ្ដោត​ឱ្យបាន​គ្រប់គ្រាន់​ ទៅលើ​បង្កើត ​និង​ពង្រឹងសមត្ថភាព​សហគម​ន៏​កសិកម្ម ឬ​អង្គការ​កសិករ​ ក្នុង​ការផលិត​បន្លែ​និង​ផ្លែឈើ ដោយ​ផ្សារភ្ជាប់​ផងដែរ ​ទៅនឹង​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា (Contract Farming) ។

ជាការ​ឆ្លើយតប​លោកស្រី លី​លី នី​ឆ​ឆូ​ល បាន​សម្ដែង​នូវ​ការរំលែក​ទុក្ខ​ដល់​គ្រួសារ​សព​ និង​អ្នករងរបួស​ដោយ​ឧបទ្ទវហេតុ​នៅ​កោះ​ពេជ្រ​ និង​ពាំនាំ​ផងដែរ​នូវ​ការរំលែក​ទុក្ខ​ របស់​អគ្គរដ្ឋទូត​កាណាដា​ប្រចាំ​នៅ​កម្ពុជា ។ លោកស្រី​បាន​មាន​ប្រសា​ស​ន៏​ថា គម្រោង​ដែល (CIDA) ទទួលបាន​ជោគជ័យ​នា​កន្លងមក​គឺ​ដោយ​មន្ដ្រី​ក្រសួងកសិកម្ម​ បាន​ខិតខំ​បំពេញការងារ​ដោយ​ម្ចាស់ការ​ក្នុង​កិច្ចសហការ​ជាមួយ​មន្ដ្រី (CIDA) ពិសេស​គម្រោង​នេះ​បាន​ជួយ​ទៅដល់​កសិករ​ពាណិជ្ជក​រ​ បានធ្វើឱ្យ​ចំណូល​រប​ស់​អ្នក​ទាំងនោះ​ មានការ​កើនឡើង​ធៀប​នឹង​មុន​ការ​អនុវត្ដ​ន៏​គម្រោង ។

លោកស្រី​បាន​បន្ដថា ចំពោះ​គម្រោង ​គឺ​ដូច​ឯកឧត្ដម​រដ្ឋមន្ដ្រី​បានលើកឡើង​រួចមកហើយ ​គម្រោង​ថ្មី​នេះ ​គឺ​បាន​ពូន​ផ្ដុំ​ និង​ដាក់បញ្ចូល​មេរៀន និង​បទពិសោធ​ន៏​គម្រោង​មុន ​ដើម្បី​អនុវត្ដ​ន៏​ឱ្យបាន​ទទួលជោគជ័យ ​នៅក្នុង​ផលិតកម្ម​បន្លែ ​និង​ផ្លែឈើ​មាន​ខ្សែសង្វាក់​តាំងពី​ការផលិត ការលក់ដូរ ការត្រួតពិនិត្យ​គុណភាព​ និង​ការបណ្ដុះបណ្ដាល​សមត្ថភាព​មន្ដ្រី កសិករ និង​ពាណិជ្ជករ​ ហើយ​ជាការ​ពិតណាស់​ នឹងចូលរួម​កាត់បន្ថយ​ការ​នាំចូល​បន្លែ ​និង​ផ្លែឈើ​ពី​បរទេស​និង​ចូលរួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ ។

ជា​ចុងបញ្ចប់​ឯកឧត្ដម​បណ្ឌិត​ច័ន្ទ សារុន​បាន​មាន​ប្រសា​ស​ន៏​ថា ដើម្បីឱ្យ​គម្រោង​ថ្មី​ទទួលបាន​ជោគជ័យ​ខ្ពស់​នោះ ​គឺ​ធ្វើយ៉ាងណា​មន្ដ្រី​ក្រសួងកសិកម្ម​ និង​មន្ដ្រី (CIDA) ធ្វើការ​រួមគ្នា ​ឱ្យបាន​កាន់តែ​ជិតស្និទ្ធ ​ដោយ​ឧស្សា​ហ៏​ជួបពិភាក្សា​គ្នា​ស្វែងរក​នូវ​ដំណោះស្រាយ​ចំពោះមុខ​ និង​អនាគត​ចំពោះ​ការ​អនុវត្ដ​ន៏​គម្រោង​ជាក់ស្ដែង ​ហើយ​ក្រុម​ទាំងពីរ​នេះ​ផងដែរ ត្រូវ​ឧស្សា​ហ៏​ចុះ​ជួប​កសិករ​ជា​អ្នក​ផលិត ។ ដើម្បី​ស្វែងយល់​នូវ​បញ្ហា​ដែល​ជួបប្រទះ​ជាក់ស្ដែង ​ក៏ដូចជា​រៀនសូត្រ​ពី​អ្នក​ទាំងអស់នោះ​ ដើម្បី​យកមក​ដោះស្រាយ​ដែល​កើតមាន​ចំពោះមុខ ៕

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីស្តីពី "ទិវាពិភពលោកប្រយុទ្ធប្រឆាំងនឹងការធ្លាក់ចុះគុណភាពដី និងគ្រោះរំាងស្ងួត ឆ្នាំ២០២០"
នៅព្រឹកថ្ងៃអង្គារ ១០កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី៣០...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញសាក្សីក្នុងពិធីចុះកិច្ចសន្យាផលិតកម្មកសិកម្មស្តីពី "ការទិញ លក់ ចែកចាយផលិតផលកសិកម្ម រវាងក្រុមហ៊ុន លីលី ហ៊្វូត លីលី ខាមេដា ជាមួយក្រុមផលិត...
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៥...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបភ្ញៀវដែលអញ្ជើញមកពីក្រុមហ៊ុន Yamato Green Co., Ltd ដឹកនាំដោយ Dr. Nabeshima Katsuhito
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣កើត...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ
កម្មវិធីទី២- អញ្ជើញមកពិនិត្យសកម្មភាពនេសាទរបស់សហគមន៍នេសាទជ្រោយប្រស់ និងសហគមន៍នេសាទព្រែកខ្សាច់...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា និងសហការីបានអញ្ជើញមកបំពេញបេសកកម្មនៅខេត្តកោះកុង
នៅព្រឹកថ្ងៃសៅរ៍ ១៥រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអញ្ជើញមកពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពរបស់ក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជខូអិលធីឌីដែលកំពុងវិនិយោគសម្បទានដីសេដ្ឋកិច្ច ដែលមានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន...
ឆ្លងចូលដើមសប្តាហ៍ ត្រូវនឹងថ្ងៃទីបីនៃដំណើរអញ្ជើញមកបំពេញបេសកកម្មចុងក្រោយរបស់ឯកឧត្តម...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមកខេត្ត បន្ទាយមានជ័យ ក្នុងគោលបំណងពិនិត្យរោងចក្រកែច្នៃឈើដាំរបស់ក្រុមហ៊ុន ផេភើរ ទ្រី អ៊ិនវេស មេន ខេមបូឌា (Paper Tree Investment Cambodia Co., L...
កម្មវិធីទី៣៖ នៅរសៀលថ្ងៃដដែល ចេញពីខេត្តប៉ៃលិន ឯកឧត្តមរដ្ឋមន្ត្រី និងសហការី...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីអញ្ជើញមកខេត្តប៉ៃលិន ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"
កម្មវិធីទី២៖ ជួបពិភាក្សាជាមួយសមាជិកសហគមន៍មានប៉ៃលិន អំពី"បញ្ហាទីផ្សារមៀនប៉ៃលិន"។ គោលបំណងដែលឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រីបានអញ្ជើញមកពិនិត្យមើលការដាំដុះដំណាំឫស្សីផ្អែមរបស់លោក លី វិន ចំនួន ស្ថិតក្នុងភូមិតាគ្រក់ ឃុំត្រែង ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង
ឈានចូលដល់ថ្ងៃទី២ នៃដំណើរបេសកកម្មរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមក ពិនិត្យបណ្តុំអាជីវកម្មមាន់ (ទូភា្ញស់កូនមាន់ និងចិញ្ចឹមមាន់យកសាច់) និងការបណ្តុះកូនស្វាយលក់
កម្មវិធីទី៤៖ កម្មវិធីចុងក្រោយ សម្រាប់បេសកកម្មថ្ងៃទី១ ឯកឧត្តមរដ្ឋមន្ត្រី...
ឯកឧត្តមរដ្ឋមន្ត្រី និងលោក អ៊ុយ សុទ្ធាវី អភិបាលរង ខេត្ត អមដោយសហការី និងប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង បានអញ្ជើញមកពិនិត្យការរងារបង្កបង្កើនផលស្រូវ...
នៅរសៀលថ្ងៃដដែល ចេញពីខេត្តពោធិ៍សាត់ ឯកឧត្តមរដ្ឋមន្ត្រី និងសហការី បានបន្តដំណើរមក...
ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិ៍សាត់ ដើម្បីពិនិត្យអំពីវឌ្ឍនភាពរបស់សហគមន៍កសិកម្មរស្មីកសិករ ស្ថិតនៅក្នុងភូមិកំពង់សំបូរ ឃុំស្យា ស្រុកកណ្ដៀង...
ចេញពីខេត្តកំពង់ឆ្នាំង ឯកឧត្តមរដ្ឋមន្ត្រី និងសហការីបានបន្តដំណើរមកខេត្តពោធិសាត់...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តម ឈួរ ចាន់ឌឿន អភិបាលនៃគណអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញមកពិនិត្យដំណាំពោតចំនួន ៦ហត របស់បងប្រុស ហឿង សេងហៃ នៅតំបន់អន្លង់អិន...
សម្រាប់ចុងសប្តាហ៍នេះ តាមកម្មវិធីដែលបានគ្រោងទុក ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអញ្ជើញមកពីក្រសួងការពារជាតិ ដឹកនាំដោយឧត្តមសេនីយ៍ឯកច័ន្ទ សុភត្រ្តា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃពុធ ៥រោច ខែជេស្ឋ...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន" ត្រូវបានរៀបចំពិធីប្តូរសារ រវាងឯកឧត្តមរដ្ឋមន្រ្តី...
ពិធីសារស្តីពី "លក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់សាធារណរដ្ឋប្រទេសចិន"...