គម្រោង​របស់ FAO មាន​ទឹកប្រាក់​ជាង២៨លាន​ដុល្លារ​រយះពេល៣ឆ្នាំ

ចេញ​ផ្សាយ​ ២២ មករា ២០១៨ 2191

ចាប់ពី​ឆ្នាំ ២០០៩ មកដល់​ឆ្នាំ ២០១១ នេះ​គម្រោង​របស់​អង្គការ​ស្បៀង និង​កសិកម្ម​សហប្រជាជាតិ (FAO) ជាច្រើន​ត្រូវបាន​អនុវត្ត​ទាំងលើ​ផ្នែក​កសិកម្ម​ និង​វិស័យ​មួយ​ចំ​នួ​យ​ទៀត ដែល​សរុប​ទឹកប្រាក់​មាន​ចំនួន ២៨.០០០. 000 ដុល្លារ​ សម្រាប់​ជូ​យ​ដល់​កម្ពុជា​ ដែល​ក្នុងនោះ​គម្រោង​ថ្នាក់ជាតិ​ក្នុង​ខ្ទង់១៩លាន​ដុល្លារ​ គម្រោង​អន្តរ​តំបន់៣០ម៉ឺន​ដុល្លារ។

កាលពី​ចុង​សប្តាហ៍ ​លោក​អា​ចាយ​ម៉ា​កាន់​ដា (Ajay Makanday) តំណាង​អង្គការ FAO បាន​ចូល​ជម្រាបលា​ ឯកឧត្តមបណ្ឌិត ​ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ ​នៅ​ទីស្តីការ​ក្រសួងកសិកម្ម​ខណៈពេល​ រូបលោក​ នឹង​បញ្ចប់​អាណត្តិ​បេសកកម្ម ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នៅពេលឆាប់ៗខាងមុខនេះ។ ខណៈពេល​ជួប​នោះ ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន បាន​រំលឹក​ពី​បេសកកម្ម​របស់ FAO រយះពេល​កន្លងមក ដែល​ក្នុង​រយះពេល​នោះ ​យើង​បានធ្វើ​កិច្ច​សហការគ្នា​ បានល្អ​ប្រសើរ​ ហើយ​ក្នុង​រយះពេល​បំពេញបេសកកម្ម​ នៅ​កម្ពុជា​តំណាង​អង្គការ FAO បាន​ខិតខំ​បង្កើន​កិច្ចសហការ​ និង​ជួយ​ដល់​ក្រសួងកសិកម្ម​ បានសម្រេច​លទ្ធផល​ជាច្រើន។

លោក​ហុង ណា​រិត នាយក​ខុទ្ទកាល័យឯកឧត្តម​រដ្ឋមន្ត្រី​បាន​ប្រាប់ថា ទាក់ទង​ទៅនឹង​លទ្ធផល​ដែល​សម្រេចបាន​នោះ​ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន​បាន​ឲ​ដឹងថា ការងារ​ដែល​យើង​សម្រេចបាន​មានដូចជា ​តួនាទី​របស់ FAO ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​ទឹក ​ដែល​ក្រោម​យុទ្ធសាស្ត្រ​នេះ FAO បាន​ជួយ​កម្មវិធី​ស​និ្ត​សុខ​ស្បៀង​ និង​កម្មវិធី​ស្តីពី​ការអប់រំ​ស្រាវជ្រាវ​ផ្សព្វផ្សាយ​កសិកម្ម។ ឯកឧត្តម​បាន​បន្តថា​លទ្ធផល​សំខាន់​មួយទៀត​នោះ​ គឺ FAO ជា​សមាជិក​សកម្ម ​ក្នុង​ការរៀបចំ​កម្មវិធី​ព្រៃឈើ​ជាតិ​ ដែល​អនុវត្ត​ដល់​ឆ្នាំ២០២៩ ដែល​នេះ​ជា​ផែនទី​បង្ហាញផ្លូវ​ សម្រាប់​រដ្ឋបាល​ព្រៃឈើ​ ប្រើប្រាស់​ក្នុងការ​គ្រប់គ្រង​ព្រៃឈើ ​ដោយ​និរន្តរភាព។

លទ្ធផល​មួយទៀត​នោះ​គឺ FAO បាន​សហការ​ជាមួយ​នាយកដ្ឋាន​ផែនការ​សិ្ថ​តិ​ នៃ​ក្រសួងកសិកម្ម ​រៀបចំ​ដាក់​ឲ​ប្រើប្រាស់ ​នូវ​ក្របខ័ណ្ឌ​ការងារ​អាទិភាព ​រយះពេល​មធ្យម​ ដែល​ត្រូវអនុវត្ត​ ដោយ​ក្រសួងកសិកម្ម​និង FAO ជាមួយគ្នា ​ដោយ​ក្របខ័ណ្ឌ​ការងារ​នេះ​ យើង​មានកម្ម​វិធី និង​គម្រោង​មួយចំនួន។ និយាយ​ដល់​លទ្ធផល​មួយទៀត​នោះ FAO បាន​ជួយ​ដល់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ១០ឆ្នាំ ​ក្នុងការ​អភិ​វ​ឧ្ឍ​ន៍​នេះ​វា​សំខាន់​ ដោយសារ​វា​ផ្សារភ្ជាប់​ដល់​ជីវភាព ប្រជាជន​កម្ពុជា​ភាគច្រើន​ ពោលគឺ​វា​ជា​របៀបវារៈ​ដែល​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់ ​ហើយ​ក្នុង​ផ្នែក​នេះ​ផងដែរ​ ក៏បានជជែក​អំពី​ការអភិរក្ស​ព្រៃកោងកាង។

ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​បន្ថែមទៀតថា ក្រៅពីនេះ FAO បាន​ចូលរួម​ការរៀបចំ​ សេចក្តី​ព្រាង​ច្បាប់​ ស្តីពី​ផលិតកម្ម ​និង​បសុព្យាបាល ​ដែល​បានដាក់​ពិគ្រោះ​យោបល់​ចុងក្រោយ​ នាពេលថ្មីៗកន្លងមកនេះ។ FAO ក៏បានផ្តល់​គម្រោង​ ជួយ​ដល់​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អភិ​វ​ឧ្ឍ​ន៍​កសិឧស្សាហកម្ម ​ដែល​ផ្តោត​ការយកចិត្តទុកដាក់ ​ទៅលើ​ការផ្តល់​តម្លៃ​ប​នែ្ថ​ម ​លើ​កសិកម្ម​កម្ពុជា​ខ្នាតតូច ឬ​ខ្នាត​មធ្យម ដើម្បី​ជំរុញ​កសិផល​កម្ពុជា ​ចូល​ទីផ្សារ​ឲ​បាន​ទូលំទូលាយ។ នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល FAO បាន​ជួយ​ហើយ​សម្រាប់​ឆ្នាំ២០១១នេះ FAO កំពុង​ពិនិត្យ ​និង​សម្រេច​ទៅលើ​គម្រោង​អភិ​វ​ឧ្ឍ​ន៍​សហគ្រាស​ខ្នាតតូច​បំផុត ​និង​ខ្នាតតូច ​ដើម្បី​គាំពារ​ដល់​សុវត្ថិភាព ​និងសន្តិសុខ​ស្បៀង ​គម្រោង​ភាព​បន្សំ​ និង​កាត់បន្ថយ​ភាព​ប៉ះពាល់ ​ដោយសារ​ការផ្លាស់ប្តូ​រអា​កាស​ធាតុ​ និង​គម្រោង​ឥណទាន​កាបូន (REDD) ។

ជាការ​ឆ្លើយតប ​លោក អា​ចាយ​ម៉ា​កាន់​ដេ ​បាន​សម្តែង​នូវ​ការរីករាយ​យ៉ាងខ្លាំង​ សម្រាប់​អាណត្តិ​របស់លោក​ នៅ​កម្ពុជា​ហាក់ដូចជា​មិន​ឃ្លាតឆ្ងាយ ​ពី​ភូមិកំណើត​របស់លោក​នោះទេ។ លោក​បាន​មានប្រសាសន៍ថា ក្នុងការ​បំពេញការងា​រ​នៅ​កម្ពុជា​នេះ លោក​ទទួលបាន​នូវ​បទពិសោធន៍ពិសេសៗជាច្រើន។

លោក​បាន​បញ្ជាក់ថា ក្នុង​រយះពេល​អាណត្តិរ​ប​ស់លោក លោក​កត់សម្គាល់​ឃើញថា ​វិស័យ​កសិកម្ម​កម្ពុជា ​មានកា​រ​អភិ​វ​ឧ្ឍ​ន៍​លូតលាស់​ល្អ​យ៉ាងខ្លាំង ​ក្នុង​រយះពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។ កសិកម្ម​កម្ពុជា​ មិន​គ្រាន់តែ​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចូលរួមចំណែក​ស្ថិរភាព​សន្តិសុខ​ស្បៀង ​ក្នុង​តំបន់​ថែម​ទៀតផង។ ដូច្នេះ​គឺមាន​ការទទួលស្គាល់​ពី​សហគមន៍​អន្តរជាតិ ​ពី​បញ្ហា​នេះ​ដែល​នាំ​ឲ​សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ​ក្នុងការ​ប្រើប្រាស់​ថវិការ​កម្មវិធី​សកល​ សម្រាប់់​សន្តិសុខ​ស្បៀង ​ដែល​ឧបត្ថម្ភ​ដោយ EU នឹង​ទទួលបាន​ជោគជ័យ​នៅពេល​ខ្លី​ខាងមុខនេះ។

ជាមួយគ្នា​នោះ​ លោក​បាន​សន្យាថា នៅពេលដែល​លោក​ត្រលប់​ទៅ​បំពេញការងារ​ នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី លោក​នឹង​ខិតខំ​ជំរុញ​ការងារ​បន្តទៀត​ ដូចជា​យុទ្ធសាស្ត្រ​ពាក់ព័ន្ធ​ ទៅនឹង​ថាមពលជីវម៉ាស ​ដែល​លោក​ខិតខំ​ធ្វើយ៉ាងណា​ ឲ​មាន​គម្រោង​គំរូ​មួយ​ ត្រូវបាន​បង្កើត​ទ្បើង​រវាង​ក្រសួងកសិកម្ម​ ជាមួយ​វិទ្យាស្ថាន​ល្បីឈ្មោះ មួយ​នៅ​ប្រទេស​ឥណ្ឌា។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញជាអធិបតីភាពក្នុងពិធីចុះហត្ថលេខាលើគម្រោងស្តីពី“សកម្មភាពសហគមន៍...
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ លោកបណ្ឌិត សរ ចិត្រា អគ្គលេខាធិការរងទទួលបន្ទុករួម...
ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីភាពបើកសិក្ខាសាលាស្ដីពីកិច្ចពិគ្រោះយោបល់លើការប្រមូលធាតុចូលកិច្ចសហប្រតិបត្ដិការទ្វេភាគី និងពហុភាគី...
នៅព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប្រាក់ ដាវីដ រដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញចុះសួរសុខទុក្ខកងអន្តរាគមន៍បង្រ្កាបបទល្មើសជលផល ដែលឈរជើងនៅអាងត្រពាំងថ្ម ក្នុងស្រុកភ្នំស្រុក ខេត្តបន...
នៅថ្ងៃសៅរ៍ ទី0៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
បទយកការណ៍៖ ជំហានឆ្ពោះទៅកាន់ការបង្កើតសហគមន៍ទំនើបដំបូងគេបង្អស់នៅកម្ពុជា
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននឹងកំពុងជំរុញចងក្រងសហគមន៍កសិកម្មទំនើប...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខកងកម្លាំងប្រដាប់អាវុធឈរជើងក្ន...
នៅព្រឹកថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យវាយតម្លៃសហគមន៍កសិកម្ម ដែលត្រូវបានជ្រើសរើសចូលរួមអនុវត្ដទស្សនទានជំរុញផលិតកម...
ឯកឧត្តម ហ៊ាន វណ្ណហន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំក្រុមការងារ...
ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញចូលរួមបិទវគ្គបណ្តុះបណ្តាលមន្ត្រីកសិកម្មឃុំ នៅតំបន់សមុទ្រនៃខេត្តតាកែវ
នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ខាត់ សុធី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
បទយកការណ៍៖ កញ្ញា ហួ លីសា មានមោទនភាពចំពោះខ្លួនឯងដែលអាចយកជំនាញកសិកម្មមកបម្រើប្រជាកសិករនៅស្រុកកំណើត
កញ្ញា ហួ លីសា គឺជាយុវតីមួយរូបដែលមានកំណើតកើតជានៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។...