អ្នកជំនាញ​ដំណាំ​ក្រូច​ពោ​ធិ៏​សាត់​របស់​ចិន​ជួប​រដ្ឋមន្ដ្រី​កសិកម្ម​ កម្ពុជា

ចេញ​ផ្សាយ​ ១៥ មករា ២០១៨ 469

មន្ដ្រី​ក្រសួងកសិកម្ម​បាន​និយាយ​ឱ្យដឹងថា លោក​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ ច័ន្ទ សារុន​បាន​អនុញ្ញាតឱ្យ​លោក​សាស្ដ្រាចារ្យ Bai Xian Jin មកពី​ខេត្ដ Guangxi ប្រទេស​ចិន​រួមជាមួយ​សហការី​ចូលជួប​ពិភាក្សា​ការងារ​បច្ចេកទេស​អំ​ដំណាំ​ក្រូច​ពោ​ធិ៏​សាត់។

មន្ដ្រី​ខុទ្ទកាល័យ​លោក​រដ្ឋមន្ដ្រី​បាន​ប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី១ ខែឧសភា​នេះ​ថា ​ដោយ​យល់ឃើញថា ដំ​ណា​ក្រូច​ពោ​ធិ៏​សាត់​នេះ​មាន​សារសំខាន់​ក្នុង​ការជួយ​បង្កើន​ប្រាក់ចំណូល​ដ៏​មិនចេះ​រីងស្ងួត​របស់​កសិករ និង​ដើម្បី​រក្សា​កេ​រិ៏្ដ​ឈ្មោះ​របស់​ដំណាំ​នេះ​ឱ្យបាន​គង់វង្ស លោក​រដ្ឋមន្ដ្រី​បាន​អញ្ជើញ​មន្ដ្រី​បច្ចេកទេស​ដំណាំ​ក្រូច​មកពី​ខេត្ដ Guangxi នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​មក​ពិនិត្យ​មើលថា​តើ​យើង​ត្រូវមាន​វិធី​អ្វី​ជា​ចម្បង​ដើម្បី​កែប្រែ​ដំណាំ​ក្រូច​ពោ​ធិ៏​សាត់​នេះ​ឱ្យមាន​ការរីកចម្រើន​ស​ម​ស្រប​ទៅ​សេចក្ដីត្រូវការ​របស់​ទីផ្សារ​និង​សមស្រប​ទៅ​បច្ចេកវិជ្ជា។

មន្ដ្រី​រូប​នោះបាន​បន្ដទៀតថា​តប​តាម​ការអញ្ជើញ​នេះ សាស្ដ្រ​ចា​រ្យ Bai Xian Jin និង​សហការី​បានធ្វើ​ការងារ​របស់ខ្លួន ហើយ​បាន​រាយ​ការ​ណ៏​ពី​ការសិក្សា​របស់ខ្លួន​ជូន​លោក​រដ្ឋមន្ដ្រី។ លោក​សាស្ដ្រ​ចា​រ្យ​បាន​ជម្រាប​លោក​រដ្ឋមន្ដ្រី​ជូន​ពី​ស្ថា​ភាព​ដំណាំ​ក្រូច​ពោ​ធិ៏​នៅ​ក​ម្ពូ​ជា​ថា កម្ពុ​ជាមាន​សក្ដានុពល​ល្អ​ចំពោះ​ដំណាំ​ក្រូច។កសិករ​អាច​ដាំ​ជា​លក្ខ​ណះ​ឧស្សាហកម្ម​ដូច​ប្រទេស​ចិន​បាន។

ប៉ុន្ដែ​បច្ចុប្បន្ន​កម្ពុជា​នៅមាន​បញ្ហា​បច្ចេកទេស​សំខាន់​បីយ៉ាង ​គឺ​ទី១-មិនទានមាន​ការជ្រើសរើស​ពូជ​ឱ្យបាន​ត្រឹមត្រូវ ទី២-បច្ចេកទេស​នៃ​ការ​ដំ និង​ថែទាំ និង​ទី3-សត្វល្អិត​ជាពិសេស​ជំងឺ។

ទាក់ទង​នឹង​បញ្ហា​ជំងឺ​បច្ចុប្បន្ន​ក្រូច​ពោ​ធិ៏​សាត់​កម្ពុ​ជាមាន​ជំងឺ​ហៅថា ជំងឺ​ស្លឹក​ប្រាក់(Greening)កាល​ក្រូច​មាន​ជំងឺ​នេះហើយ វា​បង្ហាញ​រោគសញ្ញា​គឺ​ស្លឹក​រីង​រួញ​មូល​តូច​ពណ៌​លឿង​គ្មាន​ការលូតលាស់។មិនអាច​ធ្វើ​រស្មី​សំយោគ​បានទេ។ ស្លឹក​នោះ​ទុំ​ជ្រុះ​បណ្ដើរ​មិនអាច​មាន​ផ្កា​ផ្លែ។ទីបំផុត​ងាប់​ដោយ​ស្វ័យ​ប្រ​វ​ត្ដិ។ នេះ​បើតាម​ការអះអាង​របស់​លោក​បណ្ឌិត​ង៉ោ ប៉ុន​ថា​ន។បញ្ហា​នេះ​ជំនាញការ​បច្ចេកទេស​ចិន​បាន​ជូន​យោបល់​ថា​ទី១ ពូជ​ដែល​ត្រូវ​យកទៅ​ដាំ​គឺ​ត្រូវបានធ្វើ​ការសម្រិតសម្រាំង​ចេញពី​មន្ទីរ​ពិសោធ​ន៏​ដោយ​ធានាថា​គ្មាន​ជំងឺឆ្លង ​ទី២-សម្លាប់សត្វ​ល្អិត​ដែលជា​ភ្នាក់ងារ​បង្ក​ជំងឺ​នេះ ​និង​ទី៣-កាប់បំផ្លាញចោល​ទាំងស្រុង​នូវ​ដើម​ក្រូច ដែល​បាន​ឆ្លង​ជំងឺ​ហើយ។

ឆ្លើយតប​ទៅនឹង​មតិ​របស់​ជំនាញការ​ចិន លោក​រដ្ឋមន្ដ្រី បាន​ជម្រាបជូន​ភ្ញៀវ​ថា បច្ចុប្បន្ន​សាលា​វិទ្យាល័យ​ភូមិ​កសិកម្ម​ចម្ការ​ដូង គឺមាន​លោក​បណ្ឌិត​ង៉ោ​ប៉ុន​ថា​ន(សាលា​វិទ្យា​ធិ​ការរង​ទទួលបន្ទុក​រួម)បាននិងកំពុង​តែ​ស្រាវជ្រាវ​បង្កាត់​ពូជ​ក្រូច​ដោយ​គ្មាន​ជំងឺឆ្លង(Free of greening diseas) និង​ជំងឺផ្សេងៗទៀត មុននឹង​ធ្វើការ​ផ្សព្វផ្សាយ​ឱ្យ​ប្រជាកសិករ​ទិញយក​ពូជ​នេះ​ទៅធ្វើ​ការដាំដុះ ក៏ប៉ុន្ដែ​ត្រូវ​ដាំ​នៅ​ឱ្យ​ឆ្ងាយ​ពី​តំបន់​ដែល​ធ្លាប់មាន​ជំងឺ​នេះ បើ​មិន​អ៊ីចឹង​ទេវា​អាច​ឆ្លង​មកវិញ​ជា​និ​នខា​ន។បញ្ហា​ពូជ​ដែល​កសិករ​ទិញ​ពី​ភូមិ​មួយ​ទៅ​ដាំ​នៅ​ភូមិ​មួយទៀត​នោះ គឺ​ដើម​ក្រូច​បាន​ភ្ជាប់​នូវ​ជំងឺ​នេះ​រួចជាស្រេច​ទៅហើយ។ ចំពោះ​ចំណុច​ទី​បី​ដែល​តម្រូវឱ្យ​កាប់បំផ្លាញចោល​ទាំងស្រុង​នេះ លោក​រដ្ឋមន្ដ្រី​អាច​ទទួលយកបាន​ដោយ​សំអាង​លើ​លក្ខណៈ​ប​ច្ចេ​ទេស តែបើ​តាម​លក្ខណៈ​ចិត្ត​វិទ្យា​វិញ គឺ​វិធី​នេះ​កសិករ​មិនអាច​ទទួលយកបាន ពីព្រោះ​សព្វថ្ងៃ​ពួកគាត់​មានតែ​ផលិតផល​ក្រូច​នេះ​អាច​គ្រាន់​ជួយ​បន្ថយ​បញ្ហា​ជីវភាព​ក្នុង​គ្រូ​សារ បើ​កាប់បំផ្លាញចោល​អស់​គាត់​ច្បាស់​ជា​មិន​ឯកភាព។ បើ​ដូច្នេះ​មានតែ​វិធី​ធ្វើការ​បញ្ជ្រាប​ពូជ​ថ្មី​នេះ​ជាបណ្ដើរៗឬក៏​ដាំ​បង្ហាញ​នៅ​តំបន់​ឆ្ងាយ​ដែល​ជំងឺ​នេះ​មិនអាច​ឆ្លង​បាន។

ក្នុងឱកាស​នេះ​ផងដែរ លោក​បាន​ជម្រាបជូន​ភ្ញៀវ​ថា​ក្រសួងកសិកម្ម​កំពុង​រៀបចំ​សេចក្ដីព្រាង​អនុស្សរណៈ​ជាមួយ​ខេត្ដ Guangxiស្ដីពី​កិច្ចសហប្រតិបត្ដិការ​ប​ច្ចេកទេស​លើ​វិស័យ​កសិកម្ម​ដូចនេះ​លោក​សុំឱ្យ​ប្រតិភូ​ជួយ​ជុំរុញ​ការងារ​នេះ​ឱ្យបាន​លឿន​នៅពេល​ត្រឡប់​ទៅ​ប្រទេស​វិញ និង​ជាពិសេស​ស្នើ​សុំឱ្យ​ខេត្ដ​នេះ ជួយ​ខាង​ផ្នែកអនាម័យ​និង​ភូតគាម​អនាម័យ(PSP) ធ្វើយ៉ាងណា​ជួយ​ជំរុញ​ការនាំចេញ​កសិផល​កម្ពុ​ជា​ទៅកាន់​ប្រទេស​ចិន​ឱ្យបាន​កាន់តែច្រើន។

គួរបញ្ជាក់​ផងដែរ​ថា ក្រៅពី​ដំណាំ​ស្រូវ កៅស៊ូ ពោត សណ្ដែក ម្រេច ដំឡូង និង​សត្វ ដែលជា​ដំណាំ​សម្រាប់ធ្វើ​ការនាំចេញ​កម្ពុ​ជា​នៅមាន​ដំណាំ​ហូប​ផ្លែ​ដែលមាន​ឈ្មោះ​ល្បី​ជា​យូរ​មកហើយ​នោះ​គឺ​ដំណាំ​ក្រូច​ពោ​ធិ៏​សាត់ ដែល​ប្រជាកសិករ​និយម​ចូលចិត្ត ដាំ​ជា​លក្ខណៈ​គ្រួសារ​នៅ​ខេត្ដ​ពោ​ធិ៏​សាត់​និង​ខេត្ដ​បាត់​បំបង​ច្រើនជាងគេ៕

ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ជ័យលាភីសហគមន៍កសិកម្មឆ្នើមឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់សម្ព័ន្ឋសហគមន៍កសិកម្មកម្ពុជា
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃអង្គារ ៣កើត ខែផល្គុន...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោក Yuichi Sugano (Chief Representative, JICA Cambodia) និង លោក NAKADA Shunichi (Senior Advisor of Agriculture Policy, Rural Development Department of JICA in Japan) និងសហការីដើម្បីសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១០ព្រឹក ថ្ងៃអង្គារ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យលោកនាយកប្រតិបត្តិនៃអង្គការ AFoCo និងសហការី ចូលជួបពិភាក្សាការងារដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យព្រ...
បន្ទាប់ពីពិធីប្រគល់-ទទួលរថយន្តពន្លត់អគ្គីភ័យដែលជាអំណោយរបស់ស្ថាប័នសេវាកម្មព្រៃឈើកូរ៉េនៃសាធារណៈរដ្ឋកូរ៉េ...
ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តមឯកអគ្គរដ្ឋទូតនៃសាធារ ណរដ្ឋកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តពន្លត...
នៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ព្រៃឈើ-សត្វព្រៃ នារសៀលថ្ងៃចន្ទ ២កើត...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Olga Reuvekamp, MBA (Executive Director Minnesota Agriculture and Rural Leadership (MARL) និងសហការី ចូលជួបដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង១៤:៣០ រសៀលថ្ងៃសុក្រ...
កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នារសៀលថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ...
សិក្ខាសាលាស្តីពីការ "ការពិនិត្យវឌ្ឍនភាព និងផ្សព្វផ្សាយការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ" ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្ត្រី...
នៅទីស្តីការក្រសួង នាព្រឹកថ្ងៃពុធ ១១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៩...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឲ្យ Dr. Buyung Hadi តំណាងអង្គការ IRRI ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម
នៅទីស្តីការក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនារសៀលថ្ងៃអង្គារ ១០រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានអនុញ្ញាតឱ្យលោកស្រី Ophelie BOURHIS នាយិកាថ្មីដែលទើបត្រូវបានតែងតាំងនៃទីភ្នាក់ងារបាំរាំងសម្រាប់ការអភិវឌ្ឍន៍ (AFD) ថ្មីប្រចាំកម្ពុជា លោក Christain FUSILLIER...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច...
កិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើ “របាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅបន្ត ក្នុងការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា” សម្រាប់ឆមាសទី២ ឆ្នាំ២០១៩ ក្រោមអធិបតីភាព...
នៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣...
កិច្ចប្រជុំក្រុមការងារផ្នែកស្រូវ-អង្ករ (ក្រុម "ឈ") ក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន និងឯកឧត្តម សុខ ពុទ្ធីវុធ សហប្រធានក្រុម “ឈ”
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អគារផ្ការំដួល សាលប្រជុំសែនពិដោរ...
ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងឯកឧត្តមឧកញ៉ាបណ្ឌិត ម៉ុង ឬទ្ធី សហប្រធានក្រុម “ក” បានដឹកនាំកិច្ចប្រជុំក្រុមការងារផ្នែកកសិកម្ម កសិ-ឧស្សាហកម្ម ( ក្រុម"ក" ) នៃវេទិការរ...
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ៣រោច...
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំប្រតិភូអញ្ជើញមកពីក្រុមហ៊ុននាំមុខធំៗផ្នែកវិស័យកសិកម្មនៅសហរដ្ឋអាមេរិកចូលជួបសំដែងការគួរសម...
នៅទីស្តីការក្រសួង វេលាម៉ោង ១៥:៣០ រសៀលថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ...
ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិសដៅអនុវត្តឆ្នាំ២០២០ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន
នៅអគ្គនាយកដ្ឋានកៅស៊ូ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស...
ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី
នៅរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រីបានទទួលជួបក្រុមហ៊ុន Unique Worldwide ដែលមានស្នាក់ការធំនៅប្រទេសម៉ាឡេស៊ី។...