ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកធ្វើ ទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន AdipoLABs Co., Ltd (ពាក់ព័ន្ធវិស័យសុខាភិបាល)

ចេញ​ផ្សាយ​ ០៣ សីហា ២០២២ 1565

នៅវេលាម៉ោង ១០:៣០ ព្រឹកថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំខាល ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ ដែលជាថ្ងៃចុងក្រោយនៃដំណើរទស្សនកិច្ចរបស់គណ:ប្រតិភូក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ (កម្ពុជា) មកកាន់សាធារណ:រដ្ឋកូរ៉េរយ:ពេល ៥ថ្ងៃ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន និងសហការី បានអញ្ជើញមកធ្វើ ទស្សនកិច្ចនៅទីស្នាក់ការក្រុមហ៊ុន AdipoLABs Co., Ltd (ពាក់ព័ន្ធវិស័យសុខា ភិបាល)។ កម្មវត្ថុសំខាន់នៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តី និងសហការីមក កាន់ក្រុមហ៊ុន AdipoLABs Co., Ltd នាព្រឹកនេះ គឺដើម្បីប្រគល់-ទទួលម៉ាស៊ីន ព្យាបានជំងឺកូវីដ-១៩ មួយគ្រឿងមានតម្លៃ ៣៦៥,០០០ដុល្លារ ដែលជាអំណោយសប្បុរសធម៌របស់ក្រុមហ៊ុនជូនដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (កម្ពុជា)។ ក្នុងពិធីប្រគល់ទទួល លោក Sung-ho HAN នាយកក្រុមហ៊ុន AdipoLABs Co., Ltd បានធ្វើបដិសណ្ឋារកិច្ច និងជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីដោយសង្ខេបអំពីការងារស្រាវជ្រាវ និងផលិតឧបករណ៍ សម្ភារសំខាន់ៗទាក់ទងវិស័យសុខាភិបាល។ ផលិត ផលសំខាន់មួយដែលក្រុមហ៊ុនទើបបានសិក្សាស្រាវជ្រាវរកឃើញគឺម៉ាស៊ីនសម្រាប់ព្យាបាល និងប្រឆាំងជំងឺមហារីក និងជំងឺកូវីដ-១៩។ ការព្យាបាលតាមរយ:ការបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំងក្នុងរាង្កកាយមនុស្ស ដើម្បីតស៊ូប្រយុទ្ធប្រឆាំងនឹងកោសិកាជំងឺមហារីក និងវីរុសកូវីដ-១៩ នេះ (Cancer and Covid-19 Immunotherapy Remission1*C)។ ម៉ាស៊ីននេះថ្មី ទំនើប ព្យាបាលមានប្រសិទ្ធភាពខ្ពស់ ហើយត្រូវ ប្រើរយ:ពេល ៥ឆ្នាំ ដើម្បីសុំការអនុញ្ញាតពីរដ្ឋាភិបាលកូរ៉េដើម្បីផលិត និងធ្វើអាជីវកម្ម។ ឯកឧត្តមរដ្ឋមន្ដ្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះលោកអគ្គនាយកក្រុម ហ៊ុនដែលបានផ្តល់ម៉ាស៊ីននេះ ស្របពេលដែលកម្ពុជាត្រូវការជាចាំបាច់ដើម្បីជួយសម្រួលដល់ព្យាបាលជំងឺកូវីដ-១៩ នៅកម្ពុជានាពេលបច្ចុប្បន្ន។

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Dina Umali Deininger ប្រធានគ្រប់គ្រងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃធនាគារពិភពលោកប្រចាំនៅស...
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣ នេះដែរ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Joseph Scheuer អ្នកសម្របសម្រួលរបស់អង្គការសហប្រជាជាតិប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
នៅរសៀលថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម UENO Atsushi ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុន និងលោក SANUI Kazumasu ប្រធានតំណាងថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន...
នៅព្រឹកថ្ងៃទី​០៨​ ខែមិថុនា​ ឆ្នាំ​២០២៣នេះ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ការចុះបញ្ជីចម្ការ និងការបង្កើតស្តង់ដារឲ្យកសិផល នឹងបង្កើនតម្លៃដល់កសិផលនៅលើទីផ្សារ
នាព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ លោក ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំ...
ស្ថានីយស្រាវជ្រាវអភិវឌ្ឍន៍កោះកេរ បានរួមចំណែកជំរុញវិស័យកសិកម្មនៅកម្ពុជា
នាយកវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) លោក ឡោ ប៊ុណ្ណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម នៅព្រឹកថ្ងៃទី​០៧​...
សម្តេចតេជោ ហ៊ុន សែន ព្រមានអនុវត្តច្បាប់ចំពោះអ្នកកាប់ទន្ទ្រានយកដីរដ្ឋ ដោយមិនមានការលើកលែងក្រោមហេតុផលប៉ះពាល់សំឡេងឆ្នោតឡើយ
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋម៉ូរីស ប្រចាំព្រះរាជាណាចក្រកម្ពុជា
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់ឯកឧត្តម Jagdishwar Goburdhun G.O.S.K...
ក្រុមការងារ MCC បានប្រទះឃើញសត្វផ្សោតឃ្លាច (Indo Pacific Humpback Dolphin) ចំនួនជាមធ្យមប្រហែល២០ក្បាល និងសត្វផ្សោតក្បាលត្រឡោក(Irrawaddy Dolphin) ចំនួន៤ក្បាល
កាលពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារគម្រោងទម្លាក់ប្រអប់ថ្មបង្កើតជម្រកសិប្បនិម្មិត...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ប្រជុំពិភាក្សាលើទស្សនាទានក្នុងវិស័យកសិកម្ម
នៅថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចូលរួមប្រជុំត្រួតពិនិត្យ និងពិភាក្សាលើរបៀបវារៈ និងប្រធានបទពាក់ព័ន្ធនឹងកិច្ចប្រជុំឧត្តមមន្ត្រីព្រៃឈើអាស៊ានលើកទី២៦ និងកិច្ចប្រជុ...
នៅព្រឹកថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវត្តា
នៅរសៀលថ្ងៃទី​៣០​ ខែឧសភា​ ឆ្នាំ​២០២៣ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្ត្រីក្រសួងកសិកម្ម​...
ផ្សោតអ៊ីរ៉ាវ៉ាឌី ជាង៥០ក្បាលកំពុងមានវត្តមាននៅសមុទ្រខេត្តកែប
ផ្សោតអ៊ីរ៉ាវ៉ាឌីទឹកប្រៃ (ដូហ្វីន) ឬហៅថាផ្សោតក្បាលត្រឡោក ចំនួនជាង៥០ក្បាលត្...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញទស្សនកិច្ចនៅកសិដ្ឋានភូមិសំរោងជើង ខេត្តសៀមរាប
នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់អភិបាលខេត្តក្រចេះបង្កើតផ្សារបន្លែសុវត្ថិភាព ដើម្បីលើកស្ទួយវិស័យកសិកម្ម
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកទឹកចិត្តដល់អភិបាលខេត្តក្រចេះ...