ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងារមកពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD)នឹងក្រុមការងាររៀបចំគម្រោងកម្មវិធី និងលោកស្រី តំណាងឲ្យសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហើយនិងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប (EIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

ចេញ​ផ្សាយ​ ១៨ កុម្ភៈ ២០២២ 2674

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅវេលាម៉ោង ១៥:០០ ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភ: ឆ្នាំ២០២២ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានអនុញ្ញាតឲ្យក្រុមការងារមកពីមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយលោក ម៉េង សាក់ពូសិទ្ធ និងរួមជាមួយនឹងក្រុមការងាររៀបចំគម្រោងកម្មវិធី និងលោកស្រី តំណាងឲ្យសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ហើយនិងធនាគារវិនិយោគសហភាពអ៊ឺរ៉ុប (EIB) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជាបឋម លោក តំណាងអង្គការ IFAD បានថ្លែងអំណរគុណចំពោះពេលវេលាដ៏មានតម្លៃរបស់ ឯកឧត្តមរដ្ឋមន្ត្រី និងជាពិសេសឯកឧត្តមរដ្ឋមន្រ្តី និងសហការីបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរក្នុងការជំរុញ គាំទ្រ និងលើកទឹកចិត្តគ្រប់បែបយ៉ាងធ្វើឲ្យកម្មវិធី ASPIRE សម្រេចទទួលបានជោគជ័យគួរជាទីមោទន។ ជាក់ស្តែង តាមការសិក្សា និងវាយតម្លៃអំពីប្រសិទ្ធភាពសេដ្ឋកិច្ច សម្រាប់ការវិនិយោគរបស់កម្មវិធី ASPIRE ១ដុល្លារ អ្នកទទួលផល (កសិករទូទាំង ២៣ខេត្ត) បានទទួលចំណូលចំនួន ៦៥ដុល្លារ តារយ:ការលក់ផលិតកម្មកសិកម្ម (បន្លែសុវត្ថិភាព) សត្វបក្សី (មាន់ពង និងសាច់) និងត្រី ដោយបានអនុវត្តបច្ចេកទេសថ្មី សមស្រប ធន់នឹងការប្រែប្រួលអាការធាតុ ដែលទទួលបានពីកម្មវិធី ASPIRE ដោយធ្វើការចងក្រងបណ្តុំផលិត ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា ការអនុវត្ត CamGAP ការប្រើប្រាស់ផ្ទះសំណាញ់ ប្រព័ន្ធដំណក់ទឹក ការប្រើថ្នាំ ជីកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗទៀតទៅតាមបច្ចេកទេសត្រឹមត្រូវ និងការរៀបចំទីផ្សារលក់ផលិតផលនៅតាមសហគមន៍។ ឆ្លៀតយកឱកាសនេះ លោកតំណាង IFAD (ប្រចាំកម្ពុជា) បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថាបេសកកម្មរបស់ក្រុមការងារលើកនេះមានគោលបំណង ៣ សំខាន់ ៖ ១- កម្មវិធីកាលានុវត្តភាពយុទ្ធសាស្ត្រប្រចាំប្រទេស (កម្មវិធីការងារនៅកម្ពុជា) សម្រាប់ឆ្នាំ២០២២-២០២៧ (Country Strategy Oppotunities Programme, COSOP) ២- កម្មវិធី “ផ្តល់សេវាកម្មកសិកម្ម ដើម្បីកំណើនសេដ្ឋកិច្ចនៅទីជនបទប្រកបដោយ បរិយាប័ន្ន និងដើម្បីបង្កើនពាណិជ្ជកម្មកសិកម្ម (Agriculture Services Programme for an Inclusive Rural Economy and Agricultural Trade, ASPIRE-AT)។ ៣- គម្រោងស្តីពីការកសាងសមត្ថភាពបន្សំ តាមរយៈការពង្រីកបច្ចេកវិទ្យាថាមពលកកើតឡើងវិញ នៅតំបន់ជនបទនៃប្រទេសកម្ពុជា ជំហានទី២ (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia, SRET 2)។ លោកបានបញ្ជាក់បន្ថែមថា COSOP នឹងត្រូវធ្វើឲ្យស្របគ្នាជាមួយក្របខ័ណ្ឌគោលនយោបាយថ្មី និងផ្តោតឲ្យកាន់តែស៊ីជម្រៅលើការអភិវឌ្ឍវិស័យកសិកម្មឲ្យស្រប គ្នានឹងតម្រូវការក្នុងការធ្វើកសិពាណិជ្ជកម្ម។ មិនតែប៉ុណ្ណោះ កម្មវិធី ASPIRE 2 ដែលនឹងគ្រោងអនុវត្តបន្តចាប់ពីឆ្នាំ២០២៣-២០២៧ ដោយផ្តោតជាសំខាន់លើកសិករដែលមានទំហំផលិតកម្មតូច អាចទទួលបានប្រយោជន៍ពីកំណើរផលិតកម្មកសិកម្ម តាមរយ:តម្រូវការទីផ្សារក្នុងស្រុក និងនាំចេញ ដោយធានាបានគុណភាព និងសុវត្ថិភាពស្របតាមស្តង់ដារតម្រូវ។ នាឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងអំណរយ៉ាងជ្រាលជ្រៅជូនចំពោះ IFAD ដែលបាននិងកំពុងអនុវត្តកម្មវិធីស្តីពី "ការប្រើប្រាស់បច្ចេកទេសកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាស ធាតុ" ហៅកាត់ថា ASPIRE ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយបង្កើតការងារនៅជនបទ បង្កើនប្រាក់ចំណូលក្នុងគ្រួសារ កាត់បន្ថយភាពក្រីក្រ និងធានាសន្តិសុខស្បៀង តាមរយ:ការចិញ្ចឹមមាន់ ចិញ្ចឹមត្រី និងដាំបន្លែសុវត្ថិភាព ដោយប្រើប្រាស់បច្ចេកទេស និងធាតុចូលកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ និងជាពិសេសសមស្របតាមគន្លងប្រក្រតីភាព ថ្មីក្នុងស្ថានភាពនៃវិបត្តិជំងឺឆ្លងកូវីដ-១៩។ តាមរយ:កម្មវិធីនេះ បច្ចុប្បន្នយើងឃើញមានហាងលក់បន្លែសុវត្ថិភាពបាននិងកំពុងរីកដុះដាលនៅតាមទីក្រុង ទីប្រជុំជន និងក្នុងសហគមន៍ ដែលភាគ ច្រើនជាផលិតផលបន្លែ ផ្លែឈើ ត្រី មាន់ ផលិតចេញពីសហគមន៍ និងបណ្តុំផលិត ដែលស្ថិតនៅក្រោមជំនួយបច្ចេកទេសពីកម្មវិធី ASPIRE និងអនុវត្តផ្ទាល់ដោយអគ្គនាយកដ្ឋានកសិកម្ម និងស្ថាប័នពាក់ព័ន្ធគ្រប់លំដាន់ថ្នាក់។ ដោយឡែក ចំពោះកម្មវត្ថុទាំង ៣ដែលបានលើកឡើងខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានគាំទ្រ និងរង់ចាំផ្តល់កិច្ចសហការធ្វើយ៉ាងណាឲ្យការអនុវត្តកម្មវិធីសម្រេចទទួលបានជោគជ័យទាំងម្ចាស់ជំនួយ រាជរដ្ឋាភិបាល និងអ្នកទទួលផល ផ្ទាល់។ ទោះជាយ៉ាងណា ឯកឧត្តមរដ្ឋមន្ត្រី បានជូនយោបល់ដល់ម្ចាស់ជំនួន និងអ្នកអនុវត្តកម្មវិធីផ្ទាល់ថាត្រូវធ្វើយ៉ាងណាឲ្យអ្នកទទួលផលមានសមត្ថភាពគ្រប់គ្រាន់ទាំងការអនុវត្តបច្ចេកទេស និងការនិរន្តរភាពសេដ្ឋកិច្ច ក្រោយពេលកម្មវិធីបានបញ្ចប់។ សូមបញ្ជាក់ថា គម្រោងកម្មវិធីនេះបានគ្រោងថវិកាចំនួនជាង ១៥០ លានដុល្លារអាមេរិក ដែលត្រូវចាប់ផ្តើមអនុវត្តន៍ពីឆ្នាំ ២០២២ រហូតដល់ឆ្នាំ២០២៧ ។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្រ្តី បានស្នើឲ្យមាន ការជួបប្រជុំពិភាក្សាគ្នាដៃគូអភិវឌ្ឍន៍និងក្រុមការងារអនុវត្តន៍គម្រោងដើម្បីពិនិត្យ និងវាយតម្លៃលើលទ្ធផលសម្រេចបាន ធ្វើយ៉ាងណាឲ្យសកម្មភាពរបស់កម្មវិធី ឬក៏កម្មវត្ថុរបស់កម្មវិធីសមស្របទៅតាមតម្រូវការ និងស្ថានភាពសង្គមជាក់ស្តែង (បើអាច ៣ ឬ ៦ខែម្តង)។ ក្នុងករណីចាំបាច់ គម្រោងកម្មវិធីនេះគួរពិនិត្យលទ្ធភាពសហការជាមួយធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មក្នុងការផ្តល់ឥណទានដល់សហគ្រាសកែច្នៃកសិផលធុនតូច និងមធ្យម ដែលរាជរដ្ឋាភិបាលទើបធ្វើការផ្សព្វផ្សាយស្តីពីការប្រើប្រាស់មូលនិធិបន្ថែមថ្មីចំនួន ១០០លានដុល្លារ។

ឯកឧត្តម គង់​ ច័ន្ទវាសនា​ រដ្ឋលេខាធិការ​ ក្រសួងកសិកម្ម អញ្ជើញចូលរួមជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រេីប្រាស់កម្មវិធីទូរស័ព្ទដៃ​ «កុំប្រេីប្រាស់គ្រឿងញៀន​»...
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម​ គង់​ ច័ន្ទវាសនា រដ្ឋលេខាធិការ​ក្រសួងកសិកម្ម...
ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម អញ្ជើញដឹកនាំសិក្ខាសាលា ស្តីពីហិរញ្ញវត្ថុ លទ្ធកម្ម យេនឌ័រ និងកិច្ចការពារបរិស្ថាន សង្គម និងអាកាសធាតុ
នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត មាស ពិសិដ្ឋ អនុរដ្ឋលេខាធិការ នៃក្រសួងកសិកម្ម...
ឯកឧត្តម ឌិត ទីណា អញ្ជើញជាអធិបតីភាពក្នុងពិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ផ្តល់ឈាម សង្គ្រោះជីវិតខ្ញុំ» លើកទី៣
នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
កូនផ្សោតកើតថ្មី១ក្បាលនៅអន្លង់កាំពី ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤!
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម អញ្ជើញជាអធិបតីបើកវគ្គបណ្តុះបណ្តាលដល់អាជីវករដែលមានបំណងធ្វើពាណិជ្ជកម្មពាក់ព័ន្ធនឹងថ្នាំកសិកម្ម និងជីកសិកម្ម
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមចុះហត្ថលេខាលើពិធីសារចំនួនពីរ នៅក្នុងកិច្ចប្រជុំលើកទី៧ នៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន
នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ផ្សោតក្បាលត្រឡោក រតនសម្បត្តិជាតិ
សត្វផ្សោតគឺជាថនិកសត្វ ដែលចិញ្ចឹមកូនដោយទឹកដោះ។ វាបង្កកំណើតចន្លោះពី ២ ទៅ...
ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា អញ្ជើញពិនិត្យការងារអភិរក្សធនធានជលផល និងប្រព័ន្ធជីវចម្រុះបាតសមុទ្ររបស់អង្គការអភិរក្សធនធានសមុទ្រកម្ពុជា ​MCC
នៅរសៀលថ្ងៃព្រហស្បតិ៍​ ទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្ដ្រី​ ឌិត ទីណា...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាគម្រោងថវិកាឆ្នាំ២០២៥
នៅព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងស្តីពី Water Security Improvement
នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម...
សូមគោរពជូនពរ ឯកឧត្តម ឌិត ទីណា
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ...
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រៀបចំពិធីសូត្រមន្ត​ អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ
នៅរសៀលថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត...
ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិគ្រប់គ្រង​ និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា
នៅព្រឹកថ្ងៃទី៩​ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមអនុរដ្ឋលេខាធិការ​ ឡោ រស្មី តំណាងក្រសួងកសិកម្ម...
ឯកឧត្តម ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម អញ្ជើញដឹកនាំក្រុមការងារជលផល ចុះត្រួតពិនិត្យសមាគម សហគមន៍ធម្មជាតិពារាំង ក្នុងភូមិសាស្រ្តសង្កាត់ជ្រាវ ក្រុង...
នៅថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៤ ឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម...
ឯកឧត្តម ឱម គឹមស៊ា រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អញ្ជើញដឹកនាំគណ:ប្រតិភូ ចុះសួរសុខទុក្ខកងវរសេនាតូចព្រំដែនលេខ៣ នៅខេត្តកោះកុង
នៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ដោយមានការអនុញ្ញាតិពីឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...